នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​កាន់​បិណ្ឌ​វេន​ទី​៩​ វត្ត​បុទុម​វត្តី​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

         នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រ​សួង​ការ​ពា​រ​ជាតិ ​លោក​ជំទាវ​ ទាង អេង តំណាង ​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ និង​លោក​ជំទាវ​ តៅ ទឿន នា​ព្រឹក​ថ្ងៃទី០៨​ ខែ​តុលា ​ឆ្នាំ​២០២៣ ​រួម​ជា​មួយ ​ឯកឧត្តម​ លោក​ជំទាវ​ នាយ​ឧត្តម​សេនីយ៍​ ជា​រដ្ឋ​លេខា​ធិការ ​អនុរដ្ឋ​លេខា​ធិការ​ ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ ​ព្រម​ទាំង​មន្ត្រី​ក្រោម​ឱវាទិ ​និង​ប្រជាពលរដ្ឋ​ដែល​ជា​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ជា​ច្រើន​រូប ​បាន​អញ្ជើញ​ចូល​រួម​កាន់​បិណ្ឌ​វេន​ទី​៩​ ​នៃ​ពិធី​បុណ្យភ្ជុំបិណ្ឌ ​នៅវ​ត្ត​បុទុមវត្តី ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខ​ណ្ឌដូន​ពេញ ​រាជ​ធានី​ភ្នំពេញ។

​​         ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ​គឺ​ជាពិធី​បុណ្យ​ដ៏​ធំ​មួយ​នៅ​ក្នុង​ចំណោម​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​ផ្សេងៗ​ទៀត ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ពុទ្ធបរិស័ទ​តែង​បាន​ប្រារព្ធ​ពិធី​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ​ហើយ​ដែល​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​តែង​តែ​ប្រារព្ធ​ធ្វើ​ឡើង មាន​រយៈ​ពេល​១៥​ថ្ងៃ ​គឺ​ចាប់​ពី​ថ្ងៃ​១​រោច ​ខែ​ភទ្រ​បទ​ ដល់​ថ្ងៃ​១៥​រោច​ ខែ​ភទ្រ​បទ​ ដែល​ពិធី​បុណ្យ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ​ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​ដួង​វិញ្ញាណក្ខន្ធ​នៃ​អ្នក​មាន​គុណ​ទាំង​ឡាយ ​មាន៖​ មាតាបិតា ​ជីដូន​ជីតា ​គ្រូ​ធ្យា​វាចារ្យ​ បុព្វ​បុរស​ជាតិ ​និង​បង​ប្អូន​ជន​រួម​ជាតិ ​ដែល​បាន​លាចាក​លោក​យើង​ទៅ​កាន់​លោក​ខាង​មុខ​មក​ទទួល​យក​កុសល​​ផល​បុណ្យ​នេះ ​ព្រម​ទាំង​បាន​រួច​ផុត​ពី​បាប​កម្ម​ទាំង​ឡាយ​ផង​ដែរ​។​ ម្យ៉ាង​ទៀត​ជាឱកាស​ដ៏​ល្អ​សម្រាប់​ជួប​ជុំ​ឱពុក​ម្តាយ​ បង​ប្អូន​ញាតិ​មិត្ត ​សាច់​សាល​លោហិត​ ដែល​រស់​នៅ​ទីផ្សេង​ៗ​គ្នា​ អាច​ជួប​ជុំ ​ស្វែង​យល់​គ្នា​ អំពី​សុខ​ទុក្ខ​ និង​ដំណើរ​ប្រព្រឹត្ត​ទៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​រវាង​គ្នា ​ទៅ​វិញ​ទៅ​មក​ ព្រម​ទាំង​អាចបង្កើន​បាន​នូវ​សាមគ្គី​ដ៏​ទូលំ​ទូលាយ​ផង​ដែរ​។

         ក្នុង​ឱកាស​នោះ ​បន្ទា​ប់​ពី​បាន​គោរព​ថ្វា​យ​ផ្កាភ្ញី​ បូជា​ទៀន​ធូក ​ចំពោះ​ព្រះពុទ្ធ​ព្រះ​សម្មាសាម្ពុទ្ធ​ និង​នម​សិកា​ ព្រះ​រតន​ត្រ័យ​ទៅ​តាម​កន្លង​ព្រះ​ពុទ្ធ​ព្រះ​ធម៌​សម្មា​សម្ពុទ្ធ​រួច​មក​ នាយ​ឧត្តម​សេនីយ៍ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​លោក​ជំទាវ​ ទាង អេង រួម​ជា​មួយ​ឯកឧត្ត​ម​ លោក​ជំទាវ​ នាយ​ឧត្តម​សេនីយ៍ ​ជា​រដ្ឋលេខា​ធិការ ​អនុ​រដ្ឋលេខា​ធិការ ​អគ្គនាយក ​អគ្គនាយក​រង ​នាយ​ទាហាន​ ពល​ទាហាន ​ខ.ភ.ម ​ព្រម​ទាំង​ប្រជាពលរដ្ឋ​ដែល​ជា ​ពុទ្ធ​បរិស័ទ​ បាន​បង្សុកូល ​និង​រាប់​បាត ​ឧទ្ទិសកុសល​ដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វ​ការីជន​មាន​ មាតា​បិតា ​ជី​ដូន​ជីតា​ និង​ញាតិការ​ទាំង​៧​សណ្តាន​ ដែល​បាន​បែក​បាក់​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ ​ព្រម​ទាំង​ឧទ្ទិសកុសល​ដល់​ដួង​វិញ្ញាណ​ក្ខន្ធបុព្វ​បុរស ​យុទ្ធជន ​យុទ្ធនារី​ នៃ​ខ.ភ.ម ដែល​បាន​លះ​បង់​អាយុ​ជីវិត​ ដើម្បី​បុព្វហេតុ​ជាតិ​មាតុ​ភូមិ ​និង​បង​ប្អូន​ប្រជាពលរដ្ឋ​ ដែល​បាន​បាត់​បង់​អាយុ​ជីវិត​នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល​ពត​ និង​បាន​បួង​សួង​ផង​ដែរ​សូម​ឲ្យថ្នាក់​ដឹក​នាំ​មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ ​ខ.ភ.ម​ និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់​នៅ​ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ទទួល​បាន​និង​ជួប​ប្រទះ​តែ​សេចក្តី​សុខ​ចម្រើន​គ្រប់ៗ​គ្នា​ និង​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​ជា​រៀងរ​ហូត​។​

         ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​វេន​ទី​៩​នេះ ​នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​លោក​ជំទាវ ទាង អេង បាន​វេរ​ប្រគេន​ទ័យ​ទាន​ និង​គ្រឿង​ឧបភោគ ​បរិភោគជា​ច្រើន​មុខ​ជូន​ដល់​ព្រះសង្ឃ ​វត្តបុទុមវត្តី​នា​ឱកាស​នោះ ​រួម​មាន​អង្ករ​ ៥០០​គីឡូក្រាម, ​ត្រីខ​កំប៉ុង ​២០០​គីឡូ​ក្រាម,​ មី ​២០​កេស,​ ទឹក​បរិសុទ្ធ​ ៤០​កេស, ​ទឹក​ក្រូច​ ២០​កេស, ​ព្រម​ទាំង​បច្ច័យ​ប្រា​ក់​រៀល ​មាន​ចំនួន ​២២​លាន​ ៩៩​ម៉ឺន​រៀល ​និង​ប្រាក់​ដុល្លា ​មាន​ចំនួន​ ៨​ពាន់​ដុល្លា ​៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ