ក្រសួង​ការពារ​ជាតិ​ប្រារព្ធ​ពិធី​គោរព​ទង់​ជាតិ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា

ហ្វេសបុក
តេឡេក្រាម
វ័តអែប

          អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​ នាយ​ឧត្តម​សេនីយ៏​ ទៀ សីហា ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​​​នៅ​ព្រឹ​ក​ថ្ងៃ​ទី០៩​ ខែ​តុលា ​ឆ្នាំ​២០២៣​ នៅ​ទីស្តីការ​ក្រសួង​ការ​ពារ​ជាតិ ​ក្រសួង​ការពារ​ជាតិ ​បាន​ប្រារព្ធ​ពិធី​គោរព​ទង់​ជាតិ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៏​ ទៀ សីហា ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​នាយ​ឧត្តម​សេនីយ៏​ នាង​ ផាត​ រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ​ ព្រ​មទាំង​មាន​ការ​ចូល​រួម​ពី​ឯកឧត្តម​ លោក​ជំទាវ​ ជា​រដ្ឋ​លេខា​ធិការ​ អនុ​រដ្ឋលេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ ​ឯកឧត្តម​ ជា​អគ្គនាយក ​អគ្គនាយក​រង​ នាយក​ នាយក​រង​ និង​នាយ​ទាហាន​ នាយ​ទាហាន​រង​ មក​ពី​ស្ថាប័ន​ នានា​ ចំណុះ​អោយ​ក្រសួង​ការពារ​ជាតិ​ជា​ច្រើន​រូប​ទៀត។​ នេះ​ជា​លើក​ទី១ហើយ ដែល​ក្រសួង​ការ​ពារ​ជាតិ​ ក្នុង​រាជ​រដ្ឋាភិបាល​ នីតិកាល​ទី ​៧ ​នៃ​រដ្ឋសភា​ បាន​ចាត់​តាំង ​អោយ​មាន​ការ​រៀប​ចំ​ គោរព​ទង់​ជាតិ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​ការ​គោរព​ទង់​ជាតិ​នេះ​ នឹង​ត្រូវ​គោរព​ នៅ​រៀងរាល់​ដើម​សប្តាហ៍​ វេលា​ម៉ោង ​៧ ​ព្រឹក​ នៅ​កន្លែ​ង​ត្រួត​ពល​ មុខ​ដើម​ជ្រៃ​ទីស្តីកា​រ​ក្រសួង​ការ​ពារ​ជាតិ​។

         មាន​មតិ​សំណេះ​សំណាល​ជា​មួយ ​ថ្នាក់​ដឹក​នាំ​ នាយ​ទាហាន ​នាយ​ទាហាន​រង​ នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ ​នាយ​ឧត្តម​សេនីយ៏ ​ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​​បាន​ពាំ​នាំ​នូវ​កា​រ​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុកពី​សំណាក់​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​ និង​ជា​អតីត​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ​ ជូន​ចំពោះ ​ឯកឧត្តម​ លោក​ជំទាវ​ ជា​ថ្នាក់​ដឹក​នាំ ​និងនាយ​ទាហាន​ នាយ​ទាហាន​រង​ នៅ​ក្នុ​ងក្រសួង​ការ​ពារ​ជាតិ​ ក្នុង​មនោ​សញ្ចេត​នានឹក​រលឹក​ គោរព ​ស្រឡាញ់​រាប់​អាន​។ តាម​រយៈ​ពីធី​គោរព​ទង់​ជាតិ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​នេះ ​នៅ​ពេល​បន្ត​បន្ទាប់​ខាង​មុខ​ទៀត ​នាយ​ឧត្តម​សេនីយ៏​ ទៀ សីហា ​បាន​បញ្ជាក់​ថា៖​ នឹង​អោយ​បណ្តា​ អង្គភាព​ នានា​ចូល​រួម​មាន​យោបល់​ ឬ​លើក​សំណូមពរ​ផ្សេងៗ​ ដើម្បី​រួមគ្នា​ដោះ​ស្រា​យ​ធ្វើ​យ៉ាង​ណា ​អោយ​ការ​ងារ​នៅ​ក្នុ​ង​ក្រសួង​ការ​ពារ​ជាតិ​ដំណើរ​ការ​​​ទៅមុខ​ដោយ​រលូន ​សម្រេ​ច​បាន​លទ្ធផ​ល​ល្អ​ជូន​ជាតិ​មាតុ​ភូមិ ​៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ