ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ​ សីហា ​ជួប​ឯកអគ្គ​រាជ​ទូត​សហរដ្ឋ​អាមេរិក​ ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា

ហ្វេសបុក
តេឡេក្រាម
វ័តអែប

          នៅ​ព្រឹក​ថ្ងៃទី​២០ ​ខែ​តុលា ​ឆ្នាំ​២០២៣​​ ដដែល​នោះ​ដែរ ​នាយ​ឧត្តម​សេនីយ៏​ ទៀ ​សីហា ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ក៏​បាន​បន្ត​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ ​​ ឯកឧត្តម ​​ ប៉ា​ទ្រីក​ មូភី ​(W.Patrick Murphy) ឯកអគ្គ​រដ្ឋ​ទូត ​​សហរដ្ឋ​អាមេរិក ​ប្រចាំ​​កម្ពុជា​ ​បន្ត​ទៀត​។ នៅ​ក្នុង​ជំនួប​នេះ​ដែរ​ ឯកឧត្តម​​ ទៀ​ សីហា ​បាន​សម្តែង​ការ​ស្វាគមន៏ ​ចំពោះ​​ឯកឧត្តម ​​ ប៉ាទ្រីក​ មូភី ​(W.Patrick Murphy) ​​ដែ​ល​បាន​​កំពុង​បំពេញ​បេសក​កម្ម​ការ​ទូត​នៅ​កម្ពុជា ​​ ក្នុង​ការ​ពង្រឹង​ពង្រីក​​ ទំនាក់​ទំនង​កិច្ចស​ហប្រតិបត្តិការ​​ រវាង​ប្រទេស​ទាំង​ពីរ ​កម្ពុជា​-​សហរដ្ឋ​អាមេរិក​។​ ឯកឧត្តម ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា៖​ តាម​រយៈ​នៃ​បេសក​កម្ម​កា​ទូត ​របស់​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​នឹង​នាំ​ម​ក​នូវ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ រវា​ង​ប្រទេស​ទាំង​ពីរ​ កាន់​តែ​ទូលំ​ទូលាយ ​ជិត​ស្និទ្ធ​ និង​ស៊ី​ជម្រៅ​ថែម​ទៀត​ព្រម​ទាំង​បាន​ពង្រឹង ​សាមគ្គី​ភាព ​និង​មិត្ត​ភាព​យូរ​អង្វែង​។

​           ជា​កិច្ចឆ្លើយ​តប​ ឯកឧត្តម​ ​​​ប៉ា​ទ្រីក​ មូភី ​អបអរសាទរ​ចំពោះ ​ឯកឧត្តម​​ ទៀ​ សីហា ​ដែល​បាន​ទទួល​មុខ​តំណែងថ្មី​ ជា​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​​ក្នុង​រាជ​រដ្ឋាភិបាល​ថ្មី​ នីតិកាលទី​​៧ ​នៃ​រដ្ឋសភា។​ ឯកឧត្តម ​បាន​ថ្លែង​អំណរ​គុណ ​​ចំពោះ​ក្រសួង​ការ​ពារ​ជា​តិ​កម្ពុជា​ ដែល​បាន​អនុញាត្ត​ឲ្យ​ឯកឧត្តម​ បាន​ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ ដើម្បី​បន្ត​ពង្រឹង​ពង្រីក ​ទំនាក់​ទំនង ​កិច្ច​សហប្រតិបត្តិការ ​និង​ការ​រឹត​ចំណង​សាមគ្គីភាព​ មិត្តភាព ​ឲ្យ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​។ ឯកឧត្តម ​ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក ​សង្ឃឹម​ថា ​ក្រសួង​ការ​ពារជាតិ ​នៃ​ប្រទេស​ទាំង​២ ​អាមេរិក​-​កម្ពុជា ​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​គ្នា​ ដើម្បី​ចូល​រួម​ថែ​រក្សា​ សុខ​សន្តិភាព​ នៅ​ក្នុង​តំបន់ ​និង​នៅ​លើសកល​លោក​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ