នាយ​ឧត្តម​សេនីយ៏ ​នាង​ ផាត​ ជួប​ស្នង​ការ​ច្បាប់ ​វៀត​ណាម​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

        នាយ​ឧត្តម​សេនីយ៍ ​នាង ​ផាត ​រដ្ឋ​លេខា​ធិការ​ប្រចាំការ ​​ក្រសួង​ការ​ពារ​ជា​តិ ​បាន​អនុញ្ញាត​អោយ​ប្រតិភូ​ស្នង​ការ​ច្បាប់ ​ក្រសួង​ការ​ពារ​ប្រទេស ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ ដឹក​នាំ​ដោយ ​វរសេនីយ៍​ឯក​ ង្វៀន ​ឌឹក​យ៉ុង​ អនុ​ប្រធាន​ស្នង​ការ​ច្បាប់ ​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​ ចូល​ជួប​សម្តែ​ងការ​គួរ​សម ​នា​រសៀល​ថ្ងៃ​ទី​២៤​ ខែ​តុលា ​ឆ្នាំ​២០២៣​ នៅ​ទីស្តីការ​ក្រសួង​ការ​ពារ​ជាតិ​។

         ក្នុង​ឱកាស​នោះ ​នាយ​ឧត្តម​សេនីយ៍ ​នាង​ ផាត ​បាន​ថ្លែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ស្នង​ការ​ច្បាប់​ ក្រសួង​ការ​ពារ​ប្រទេស​ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ និង​ការ​ជួប​ធ្វើ​ការ​ជា​មួយ​នឹង​នាយក​ដ្ឋាន​នីតិកម្ម ​ក្រសួង​ការ​ពារ​ជាតិ​។​ នាយ​ឧត្តម​សេនីយ៍ ​នាង​ ផាត​ បាន​ចាត់​ទុក​ថា​ ការ​ជួប​ធ្វើ​ការ​ងារ​ រវាង​ស្នង​ការ​ច្បាប់​ ក្រសួង​ការ​ពារ​ប្រទេស​ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ ជា​មួយ​នឹង​នាយកដ្ឋាន​នីតិកម្ម​ ក្រសួង​ការ​ពារ​ជាតិ​ នា​ពេល​នេះ​ បាន​ពង្រឹង​នូវ​ចំណង​មិត្តភាព​ សាមគ្គីភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​ នៃ​ក្រសួង​ការ​ពារ​ជាតិ​ កម្ពុជា​ និង​វៀត​ណាម ​ពិសេស​បាន​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​យោធា ​លើ​វិស័យ​ការ​ពារ​ជាតិ​ នៃ​កង​ទ័ព​ទាំង​ពីរ​កាន់​តែ​មាន​ភាព​រឹង​មាំ​ឡើង​។ ឯកឧត្តម ​​បាន​មាន​ជំនឿ​សង្ឃឹម​ថា​ វៀត​ណាម ​នឹង​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កម្ពុជា​ជា​បន្ត​ទៅ​ទៀត ​ពិសេស​នៅ​លើ​វិស័យ​ច្បាប់​យោធា​នេះ ​ដែល​ប្រទេស​យើង​ទាំង​ពីរ​មាន​ប្រវត្តិសាស្ត្រ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ តាំង​ពី​យូរ​ឡុង​ណាស់​មក​នោះ។​

        ក្នុង​ឱកាស​នោះ​ដែរ​ វរសេនីយ៍​ឯក​ ង្វៀន​ ឌឹក​យ៉ុង ​បាន​ថ្លែង​អំណរគុណ​ចំពោះ​​ ឯកឧត្តម​ នាង​ ផាត​ រដ្ឋលេខា​ធិការ​ប្រចាំការ​ ​ក្រសួង​ការពារ​ជាតិ ​ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមា​ញឹក​អនុញាតិ​ឲ្យ​ប្រតិភូ​ស្ន​ង​ការ​ច្បាប់ ​ក្រសួង​ការពារ​ប្រទេស​វៀត​ណាម ​បាន​ចូល​ជួប​សម្តែង​ការ​គួរ​សម​នា​ពេល​នេះ​។​ លោក​វរសេនីយ៍​ឯក​ ក៏​បាន​ជម្រាប​ថា​ ស្នង​ការ​ច្បាប់ ​ក្រសួង​ការពារ​ប្រទេស​វៀត​ណាម​ នឹង​ខិត​ខំ​ជម្រុញ​ឲ្យ​កិច្ច​សហប្រតបត្តិការ​ នៃ​ស្ថាប័ន​ច្បាប់​កង​ទ័ព​ទាំង​ពីរ​ មាន​ការ​ជឿន​លឿន​ទៅ​មុខ​ ក្នុ​ង​នោះ ស្នង​ការ​ច្បាប់​វៀត​ណាម​ និង​នាយកដ្ឋាន​នីតិ​កម្ម​ បាន​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​អំពី​ការ​កសាង​ច្បាប់​ការពារ​ជាតិ​ និង​ច្បាប់​គ្រប់​គ្រង​ដ្រូន​ ការ​ផ្លាស់​ប្តូរ​ប្រតិភូ ​និង​ការ​បណ្តុះ​ប​ណ្តាល​ធន​ធាន​មនុស្ស​នៅ​លើ​ផ្នែក​ច្បាប់។​ លោក​វរសេនីយ៍​ឯក​ ង្វៀន ​ឌឹក​យ៉ុង ​ក៏​បាន​លើក​ឡើងថា ​ភាគី​វៀត​ណាម​ មាន​បំណង​ចង់​ពិភាគ្សា​ផង​ដែរ​ជា​មួយ​នឹង​កម្ពុជា​ លើ​ការ​រក្សា​សន្តិភាព​ក្នុង​ក្រប​ខណ្ឌ​អង្គការ​សហប្រជា​ជាតិ​ នា​ពេល​ខាង​មុខ​ ​៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ