ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​កា​រ សំណង់​អគារ​មិត្ត​ភាព​កម្ពុជា​-​វៀត​ណាម ​ស្ថិត​ក្នុង​វរសេនា​តូច​លេខ​២​ តំបន់​ប្រតិបត្តិការ​សឹក​រង​ រតន​គិរី​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       សមិទ្ធផ​ល​អគារ​ថ្មី​ មួយ​ខ្ន​ង ដែល​សំណង់​អគារ​មិត្ត​ភាព​កម្ពុជា​-​វៀត​ណាម​ ស្ថិត​ក្នុង​វរសេនា​តូច​លេខ​២ ​តំបន់​ប្រតិបត្តិការ​សឹក​រ​ង រតន​គិរី ​ជា​អំណោយ​របស់​ក្រសួង​ការ​ពារ​ប្រទេស​វៀតណា​ម ​ត្រូវ​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​កា​រ នៅ​ថ្ងៃទី​១៣​ ខែ​ធ្នូ ​ឆ្នាំ​២០២៣ ​ក្រោម​អធិបតី​ភាព​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​ឧត្តម​សេនីយ៍​ត្រី​ ហឿ ​វ៉ាន់​ទឿង ​មេ​បញ្ជាការ​រង​ យោធ​ភូមិ​ភាគ​ទី​៥ ​កង​ទ័ព​ប្រជាជន​វៀត​ណាម ​តំណាង​រដ្ឋមន្រ្តី​ការ​ពារ​ប្រទេស​វៀត​ណាម​។​ សូម​បញ្ជាក់​ថា៖ ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវ​ការ​សំណង់​អគារ​មិត្ត​ភាព​កម្ពុជា​-​វៀតណាម ​នៅ​អូយ៉ាដាវ​នេះ ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ក្រប​ខណ្ឌ ​នៃ​កម្មវិធី​ជំនួប​ប្រាស្រ័​យមិត្តភាព​ការ​ពារ​ជាតិ​ព្រំដែន ​កម្ពុជា​-​វៀតណា​-​ឡាវ ​ថ្នាក់​រដ្ឋមន្ត្រី​លើកទី​១ ​ឆ្នាំ​២០២៣ ​នៅ​ខេត្ត​កន្ទុំ ​ប្រទេស​វៀត​ណាម​។

       ក្នុង​ឱកាស​នោះ ​បន្ទាប់​ពី​សុន្ទរកថា​ស្វាគមន៍ ​របស់​ឯកឧត្តម​ ញ៉ែម ​សំ​អឿន ​អភិបាល ​នៃ​គណៈ​អភិបាល​ខេត្ត​រតន​គិរី​ រួច​មក​ ឧត្តម​សេនីយ៍​ឯក​ ខៀវ ​សា​ផាត ​អគ្គលេខា​ធិការរ​ង​-​នាយករង​ នាយក​ដ្ឋាន​បុគ្គលិក ​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​អនុ​ប្រធាន​ក្រុម​ការងារ​រៀបចំ​ជំនួប​ប្រាស្រ័យ​មិត្តភាព ​បាន​អាន​របាយការណ៍​សាង​សង់​អគារ​មិត្តភាព​កម្ពុជា​-​​វៀតណាម ​ដោយ​បាន​បញ្ជាក់​ថា៖ ​ យោង​តាម​ពិធី​សារកិច្ចស​ហប្រតិបត្តិការ​ឆ្នាំ​២០២៣ ​សំណង់​អគារ​មិត្ត​ភាព​កម្ពុជា​-​វៀតណាម ​បាន​បើក​ការ​ដ្ឋាន​សាង​សង់​ នៅ​ថ្ងៃទី០៩​ ខែ​មីនា ​ឆ្នាំ​២០២៣​ ដែល​អគារ​នេះ​មាន​ចំនួន​១​ខ្នង​ កម្ពស់​ ១​ជាន់​ ទំហំ ​៥៤ម៉ែត្រ​x​១៤.២ម៉ែត្រ ​មាន​ទំហំ​ស្មើ​នឹង​ ៧៩៦.៨​ ម៉ែត្រ​ការ៉េ ​មាន​ ១០​បន្ទប់​ ដែល​ក្នុង​នោះ ​មាន​បន្ទប់​រង់​ចាំ​​​១, ​​បន្ទប់​ទទួល​ភ្ញៀវ​ចំនួន​២, ​បន្ទ​ប់​សាល​ប្រជុំ១​, បន្ទប់​ធ្វើការ​ចំនួន​៤​ និង​បន្ទប់​ប្រចាំការ​ចំនួន១​។​

  ក្នុង​ឱកាស​នោះ ​ឧត្ត​ម​សេនីយ៍ត្រី​ ទៀ ​វ៉ាន់​ទឿង ​តំណាង​រដ្ឋមន្រ្តី​ការពារ​ប្រទេស​វៀត​ណាម​ បាន​បញ្ជាក់​ថា៖ ​សំណង់​មិត្តភាព ​ដែល​ជា​ជំនួយ​ដោយ​ក្រសួង​ការពារ​ប្រទេស​វៀត​ណាម​ នឹង​មាន​អត្ថន័យ​ជាក់​ស្តែង​ចំពោះ​អង្គភាព ​បង្ក​លក្ខខណ្ឌ​ងាយ​ស្រួល​ដល់​ជីវភាព​ និង​លើក​ម្ពស់​គុណភា​ព អនុវត្ត​ន៍​ការ​ងារ​របស់​កម្មាភិបាល ​នាយ​ទាហាន​វរសេនា​តូច​លេខ​២​ តំបន់​ប្រតិបត្តិការ​សឹក​រង​ ខេត្ត​រតន​គិរី ​បន្ថែម​ទៀត ​រួម​ចំណែក​លើកកម្ពស់​លទ្ធភាព​ការ​ពារ​សន្តិសុខ​នយោបាយ​,​ សណ្តាប់​ធ្នា​ប់ សុវត្តិភាព​សង្គម​ ក្នុង​តំបន់​ព្រំដែន​ប្រទេស​ទាំង​ពីរ។​ ឧត្តម​សេនីយ៍​ត្រី​ ទៀ ​វ៉ាន់​ទឿង ​បាន​បន្ត​ថា៖​ កង​កម្លាំង​ប្រដាប់​អាវុធ​យោធភូមិភាគ​ទី៥​​ កងទ័​ព​ប្រជាជន​វៀត​ណាម ​ធ្វើការ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ជា​មួយ​យោធ​ភូមិ​ភាគទី​១​ និង​ទី​៣ ​ស្ថិត​នៅ​ខេត្ត​ទិស​ឦសាន​រប​ស់​កម្ពុជា​ រក្សាបាន​ស្ថិរភាព​ និង​អភិវឌ្ឍន៍​ចំណង​សាមគ្គីភាព​ មិត្តភាព​ជា​ប្រពៃណី ​(អ្ន​ក​ជិត​ខាង​ល្អ,​ មិត្ត​ភាព​ជា​ប្រពៃណី, ​កិច្ច​សហប្រតិបត្តិ​ការ​ លើ​គ្រប់​វិស័យ ​រឹង​មាំយូរ​អង្វែង​)​ ដើម្បី​ផល​ប្រយោជន៍​រួម​របស់​ប្រជាជន​ទាំង​ពីរ​ប្រទេស ​រួម​ចំណែក​យ៉ាង​សកម្ម​ ដល់​សន្តិភាព,​ ស្ថិរភាព,​ កិច្ច​សហប្រតិបត្តិការ,​ និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ក៏​ដូច​​ជាពិភព​លោក​។​

       ថ្លែងក្នុ​ង​ឱកាស​នោះ ​នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បាន​ចាត់​ទុក ​អគារ​មិត្ត​ភាព​កម្ពុជា​-​វៀតណាម ​ដែល​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​ជា​ផ្លូវការ​នេះ​ ជា​សមិទ្ធផល​ថ្មី​មួយ​ថែម​ទៀត​ ដែល​ក្រសួង​ការពារ​ប្រទេស​ នៃ​សាធារណរដ្ឋ​សង្គ​ម​និយម​វៀតណាម ​ផ្តល់​ជូន​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បន្ទាប់​ពី​អគារ​មិត្តភាព​កម្ពុជា​-​វៀតណាម ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ​កោះថ្ម​“X16”​ សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​ជា​ផ្លូវ​ការកាល​ពី​ថ្ងៃទី​២០​ ខែ​មិថុនា ​ឆ្នាំ​២០២២​ កន្លង​មក​។​ នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បន្ត​ថា៖​ សមិទ្ធផល​នេះ ​បាន​ឆ្លុះបញ្ចាំង​ពី​លទ្ធផល​ជាផ្លែផ្កា​ កើត​ចេញ​ពី​ភាព​រីក​ចម្រើន​គ្រប់​ជ្រុង​ជ្រោយ ​គ្រប់​កម្រិត​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ​រវាង​កម្ពុជា ​និង​វៀត​ណាម ​សម្រាប់​ឆ្នាំ​២០០​៣នេះ ​និង​ជា​ការចូលរួ​ម​អបអរសាទរ​ជំនួប​ប្រាស្រ័យ​មិត្តភាព​ការ​ពារ​ជាតិ​ថ្នាក់​រដ្ឋមន្ត្រី ​លើក​ទី​១​ ចំនួន​៣​ប្រទេស ​កម្ពុជា​-​ឡាវ​-​វៀតណាម​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នៅថ្ងៃ​ទី​១៤​ ខែ​ធ្នូ ​ឆ្នាំ​២០២៣​ សំដៅ​រួម​ចំណែក​បង្កើន​ទំនាក់​ទំនង​ជិតខាង​ល្អ ​មិត្តភាពជា​ប្រពៃណី ​កិច្ច​សហប្រតិបត្តិការ​យូរ​អង្វែង​ និង​គ្រ​ប់ជ្រុង​ជ្រោយ។​ 

         ឯកឧត្តម ​ទៀ ​សីហា ​សង្កត់​ធ្ងន់​ថា៖ ​ការ​រៀបចំ​សម្ពោធ​អគារ​មិត្ត​ភាព​កម្ពុជា​-​វៀតណាមនា​ថ្ងៃ​នេះ ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ចូល​រួម​អបអរសាទរ​ នូវ​សមិទ្ធផ​លនា​នា ​ដែលកង​ទ័ព​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​នាពេល​កន្លង​មក​ ក្នុង​ស្មារតី​ លើក​កម្ពស់​ប្រសិទ្ធភាព ​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​វៀត​ណាម​ គ្រ​ប់ជ្រុង​ជ្រោយ​ និង​បង្កើ​ន​ថែម​ទៀត​នូវ​ទំនាក់​ទំនង​សហ​ប្រតិបត្តិការ ​កសាង​ខ្សែ​ព្រំ​ដែន​កម្ពុជា​-​វៀតណាម ​មាន​សន្តិភាព​ ស្ថិរភាព ​និង​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ សំដៅ​រួម​គ្នា​សហការ ​អភិវឌ្ឍ ​គ្រប់​គ្រង ​រក្សា​ការពារ​តំបន់​ព្រំដែន​ ឱ្យ​ក្លាយ​ទៅ​ជាតំបន់​សេដ្ឋកិច្ច​វិនិ​យោគ​ ពាណិជ្ជកម្ម​ ទេស​ចរណ៍​ វប្បធម៌ ​អប់រំ​ វិទ្យាសាស្ត្រ​ បច្ចេក​ទេស​នា​ពេល​ខាង​មុខ​ ដែល​ជា​និមិត្ត​រូប​នៃ​ចំណង​សាមគ្គីភាព​ស្អិត​រមួត រវាង​ប្រជាជាតិ ​និង​ប្រទេស​យើង​ទាំ​ងពី​រ​។​ ឯកឧត្តម​ បាន​​សម្តែង​ជំនឿ​យ៉ាង​មុត​មាំថា​៖ ក្រោយ​ពី​ការរៀបចំ​ពិធី​សម្ពោធ​អគារនា​នេះ​ទៅ ​កង​ទ័ព​នៅតា​មព្រំដែន​ប្រទេស​ទាំង​ពីរ​ នឹង​បន្ត​លើក​កម្ពស់​ និង​ពង្រីក​បន្ថែម​ទៀតនូវ​ទំនា​ក់ទំនង ​និង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ តាម​ស្មារតី​មិត្ត​ភាព​ជា​ប្រពៃណី ​ភាព​ជា​អ្នក​ជិត​ខាង​ល្អ ​ទំនាក់​ទំនង​យូរ​អង្វែង​ និង​ភាព​ជាដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ​និង​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នូវ​កិច្ច​ព្រ​ម​ព្រៀង ​កិច្ច​សហប្រតិបត្តិការ ​និង​ការ​សម្រេច​ចិត្ត​នានា​​ របស់​ថ្នាក់​ដឹ​កនាំ​ប្រទេស​ទាំង​ពីរ​នា​ពេល​ថ្មីៗ​នេះ ​៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ