ឯកឧត្តម ​សៀក ​សុ​ជាតិ​ បន្ត​ដឹក​នាំ​កិច្ច​ប្រជុំ ​និង​ចុះ​ត្រួត​ពិនិត្យ ​ដោះ​ស្រាយ​បញ្ហា​ដំណើរ​ចេញ​ចូល​របស់​ប្រជា​ពល​ករ​ខ្មែរ​ នៅ​​ច្រក​អូបី​ជាន់​ ច្រក​៤៣ ​និង​ច្រក​ភ្នំ​ឆ័ត្រ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      បន្ទាប់​ពី​បាន​ចុះ​ត្រួត​ពិនិត្យ​​ការធ្វើ​ដំណើរ​ចេញ​ចូល​របស់​ពលករ ​ឆ្លង​កាត់​ព្រំ​ដែន ​នៅ​ច្រកទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ​និង​ច្រក​ទ្វារ​ម៉ាឡៃ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ជួប​ប្រជុំ​ជា​មួយ​កម្លាំង​មាន​សមត្ថកិច្ច​ ដែល​មាន​ការ​ពាក់​ពន្ធ័​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំ​ដែន​ ចេញ​ចូល​របស់​ប្រជាពលករ​ខ្មែរ ​អោយ​មាន​ភាព​ងាយ​ស្រួល​រួច​មក​ នៅ​ថ្ងៃទី​១៨ ​ខែ​ធ្នូ ​ឆ្នាំ​២០២៣ ​ឯកឧត្តម សៀក សុជាតិ រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​អនុ​ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​ និង​ដោះ​ស្រាយ​បញ្ហា​ដំណើរ​ចេញ​ចូល​របស់​ពលករ​ខ្មែរ​តាម​ព្រំ​ដែន​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​បន្ត​ចុះ​ត្រួត​ពិនិត្យ​ និង​ដោះ​ស្រាយ​បញ្ហា​ដំណើរ​ចេញ​​ចូល​ របស់​ពលករ​ខ្មែរ​ តាម​បណ្តោយ​ព្រំដែន​នៅ​ ច្រក​អូបី​ជាន់-​ច្រ​ក៤៣​​-​ច្រក​ភ្នំ​ឆ័ត្រ​-​ច្រក​ប្រាសាទ​ត្បែង ​និង ​ច្រក​ជប់​គគី​ ព្រំ​ដែន​កម្ពុជា ​ថៃ ​ស្ថិត​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​បន្ត​ទៀត​។

ការ​ចុះ​ត្រួត​ពិនិត្យ​នៅ​តាម​បណ្តា​ច្រក​ទ្វា​ព្រំ​ដែន ​ក្រុម​ការងារ​ទី​២ ​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ របស់​រាជ​រដ្ឋាភិបាល​នេះ ​ក្នុង​គោល​បំណង​ ជួយ​សម្រប​សម្រួល​ជូន​ពលករ​ខ្មែរ​ ដែល​បាន​ធ្វើ​ដំណើរ​ឆ្ល​ង​កាត់​ព្រំ​ដែន​ អោយ​ធានា​បាន​​សន្តិសុខ​ សណ្តាប់​ធ្នាប់​ សុវត្ថិភាព​ល្អ​ ក្នុង​ការ​ធ្វើ​ដំណើរ​។ ការ​ចុះ​ត្រួត​ពិនិត្យ​ច្រក​​អូបី​ជាន់​ ច្រក​៤៣ ​ច្រក​ភ្នំ​ឆ័ត្រ​ ច្រក​ប្រាសាទ​ត្បែង​ និង​ច្រក​ជប់​គគី​ ​ព្រំ​ដែន​កម្ពុជា​ ថៃ ​ស្ថិ​តនៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ នា​ពេល​នោះ​ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​សមត្ថកិច្ច​ អាជ្ញាធរ​ពាក់​ព័ន្ធ ​ឈរ​ជើង​នៅ​ច្រក​ទ្វារ​ព្រំដែន​ ក្នុង​ការ​សម្រប​សម្រួល​ការ​ឆ្លង​ដែន​ជូន​ប្រជាពលរដ្ឋ​ដោយ​ស្រ​ប​ច្បាប់​។​ ការ​ចុះ​បំពេញ​ការ​ងារ​នេះ​មាន​ការ​ចូល​រួម​ពី ​តំណាង ​អគ្គនាយក​ដ្ឋាន ​អន្តោ​ប្រវេស្តន៍​ តំណាង​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ តំណាង​ក្រសួង​មហាផ្ទៃ ​និង​សមាជិក​ នៃ​ក្រុម​ការងារ​ទី​២​ នៃ​គណៈ​កម្មការ​ចំពោះ​កិច្ច​ របស់​រាជ​រដ្ឋាភិបាល​ មួយ​ចំនួន​ទៀត​។ 

        ក្នុង​ឱកាស​ចុះ​ពិនិត្យ​តាម​ច្រក​នីមួយៗ ​នា​ឱកាស​នោះ​ដែរ​ ក្រុម​ការងារ​គណៈកម្មការ​ចំពោះ​កិច្ច​ ក៏​បាន​តាម​ស្តាប់ ​នូវ​របាយ​ការណ៍​ពី​មន្ត្រី​កម្លាំ​ង​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​ ឈរ​ជើង​នៅ​ច្រក​ព្រំដែន​ខាង​លើ ​ដែល​ក្នុង​រយៈ​ពេល​កន្លង​មក​ បាន​ជួយ​សម្របសម្រួល​ជូន​ពលករ​ខ្មែរ​ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន ​ធានា​បាន ​សន្តិសុខ ​សណ្តាប់​ធ្នាប់ ​សុវត្ថិភាព​ល្អ ​ក្នុង​ការ​ធ្វើ​ដំណើរ​។

        ក្នុង​កិច្ច​ប្រជុំ​ជា​មួយ​កម្លាំង​មាន​សមត្ថកិច្ច​មាន​ការ​ពាក់​ពន្ធ័​នា​ពេល​នោះ​ ឯកឧត្តម សៀក សុជាតិ ​បាន​កោត​សរសើរ​ដល់​កម្លាំង​មាន​សម្ថកិច្ច​ ដែល​ឈរ​ជើង​នៅ​តាម​បណ្តា​ច្រ​ក​ខាង​លើ​ ដែល​ក្នុង​ពេល​កន្លង​មក​បាន​ខិត​ខំ​បំពេញ​ការងារ ​ស្រប​តាម​ការ​ណែនាំ​របស់​គណៈកម្មាការ​ចំពោះ​កិច្ច​ បាន​ដាក់​ចុះ។​ ​ឯកឧត្តម សៀក សុជាតិ បាន​សំណូមពរ​ដល់​កម្លាំង​សមត្ថ​កិច្ច​ច្រក​ទ្វារ​ព្រំ​ដែន​នៅ ​ច្រក​អូបី​ជាន់​-​ច្រ​ក​៤៣-​ច្រក​ភ្នំ​ឆ័ត្រ​-​ច្រក​ប្រាសាទ​ត្បែង ​និង​ច្រក​ជប់​គគី ​បន្ត​យក​ចិត្ត​ទុក​ដាក់​បំពេញ​ការ​ងារ​ ដោយ​ត្រូវ​ធ្វើ​ការ​សហការ​អោយ​បាន​ល្អ​ ជាមួយ​ប្រទេស​ជិត​ខា​ង ទទឹម​នេះ​ត្រូវ​ជួយ​អប់រំ​ផ្សព្វ​ផ្សាយ​ដល់​ពលករ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ព្រំដែន ​អោយ​បាន​យល់​ជ្រួត​ជ្រាប​អំពី​ច្បាប់ ​បទ​បញ្ញត្តិ​នានា ​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​កាត់​ព្រំដែន ​ដើម្បី​ធានា​អោយ​បាន​នូវ​សន្តិសុខ ​សុវត្ថិភាព​ សន្តិភាព ​និង​ការ​អភិវឌ្ឍ​តាម​តំបន់​ព្រំដែន​អោយ​កាន់​តែ​មាន​ការ​រីក​ចម្រើន​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ