ឯកឧត្តម ​នាយ​​ឧត្តម​​សេនីយ៍​ ​ទៀ​ សីហា ​សំណេះ​សំណាល ​ជា​មួយ​យោធិន​កង​កិត្តិយស​ត្រែ​ទ័ព​ និង​សិល្បៈ​យោធា​ភីរម្យ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

        ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ ​នាយ​ទាហាន​ នាយ​ទាហាន​រ​ង និង​ពល​ទាហាន ​កង​កិត្តិយស​​ត្រែ​ទ័ព​ និង​សិល្បៈ​យោធា​ភីរម្យ​ នា​រសៀល​ថ្ងៃ​ទី​​២០​ ខែ​ធ្នូ ​ឆ្នាំ​២០២៣​ នៅ​ទី​ស្ដីការ​ក្រសួង​ការពារ​ជាតិ​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​លើក​ឡើង​ថា៖​ ​ប្រវត្តិ​កកើត ​របស់​កង​ឯកភាព​នានា​ ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ គឺ​ត្រូវ​តែ​ចង​ក្រង​ និង​រក្សា​ទុក​ជា​ប្រវត្តិ​សាស្ត្រ​ ដើម្បី​សម្រាប់​ យោធិន​បន្ត​វេន​​របស់​យើង​ បាន​យល់​ដឹង​អំពី​ការ​តស៊ូ ​និង​ការ​ធ្វើ​ពលី​កម្ម​ ដ៏​ធំ​ធេង​របស់​បុព្វ​បុរស​យើង​សម័យ​មុន​ ដែល​បាន​បន្សល់​ទុក​មក​។

ឯកឧត្តម ​រដ្ឋមន្ត្រី ​ទៀ សីហា បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ ​កង​កិត្តិ​យស​ត្រែ​ទ័ព​ និង​សិល្បៈ​យោធា​ភីរម្យ​ ដែល​កន្លង​មក​បាន​បំពេញ​ភារកិច្ច​បាន​ល្អ ​និង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ម៉ត់​ចត់​ជា​ទី​បំផុត ​ក្នុង​ការ​បំរើ​ប្រតិភូ​ជាតិ ​និង​អន្តរ​ជាតិ​ ពិសេស​ប្រតិ​ភូ​យោធា​ជាន់​ខ្ពស់​ នៃ​ បណ្តា​ប្រទេស​ជា​មិត្ត​ ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​នេះ​គឺ​ជា​កិត្តិយ​បំផុត​របស់​ ខ.ភ.ម​ ដែល​បា​ន​ទទួល​បំរើ​ប្រតិភូ​កន្លង​មក​។ ឯកឧត្តម​ក៏​បាន​លើក​ជា​អនុសាសន៍​ជូន​ចំពោះ ​កង​ឯក​ភាព​សិល្បៈ​​យោធា​ភីរម្យ​ គឺ​យើង​ត្រូវ​សម្ដែង​ និង​បង្ហាញ ​ឲ្យ​កង​ទ័ព​ឃើញ ​នូវ​ទស្សនៈ​របស់​យើង​ក្នុង​ការ​ចូល​រួម​ចំណែក ​កសាង​ជាតិ​ការ​ពារ​មាតុភូមិ ​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ជា​មួយ​រាជ​រដ្ឋាភិបាល ​ពិសេស​បង្ហាញ​នូវ​ភារកិច្ច​សំខាន់ៗនា​នា ​ដែល​កង​ទ័ព​យើង​ត្រូវ​បំពេញ ​ដោយ​បង្កប់​អត្ថន័យ​​ទាំង​នេះ​ នៅ​ក្នុង​សិល្បៈ​ និង​ចំរៀង​ដែល​យើង​បាន​នាំ​យក​ទៅ​សំដែង​នៅ​ទី​នោះ​។ ​ដោយ​មើល​ឃើញ​ថា​ ប្រវត្តិ​កកើត​កង​ឯក​ភាព​សិល្បៈ​យោធា​ភីរម្យ​ និង​កង​ឯក​ភាព​ កង​កិត្តិយស​ត្រែ​ទ័​ព មាន​ប្រវត្តិកកើត ​ចាប់​តាំង​ពី​ដំណើរ​ការ​ចេញ​តស៊ូ​រំដោះ​ប្រទេស​ឲ្យ​រួច​ចេញ​ពី ​របប​ប្រល័យ​ពូជ​សាសន៏ ​ប៉ុល ​ពត​ មក​​ម៉្លេះ​, ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី​ ក៏​បាន​ណែនាំ​គ្រប់​បណ្តា​កង​ឯក​ភាព​ទាំង​អ​ស់ នៅ​ទូទាំង​ប្រទេស​ត្រូវ​តែ​ចង​ក្រង​នូវ​ប្រវត្តិ​សាស្ត្រ​ របស់​កង​ឯក​ភាព​ខ្លួន​ឲ្យ​បា​ន​ល្អ​ គឺ​ក្នុង​បំណង​បង្ហាញ​ដល់​យុទ្ធជន​វ័យ​ក្មេង​ របស់​យើង ​ដែល​បន្ត​វេ​ន បាន​ស្គាល់​នូវ​វីរៈ​ភាព​ដ៏​អង់​អាច​ក្លាហាន ​របស់​​មេ​បញ្ជាការ, ​នាយ ​​និ​ងពល​ទាហាន ​ជំនាន់​មុន​ បាន​បន្សល់​ទុក​ឲ្យ​ រហូត​មក​ដល់​សព្វ​ថ្ងៃ​។ 

       ឯកឧត្តម​ ទៀ សីហា ក៏​បាន​ជំរុញ​ដល់​ថ្នាក់​ដឹក​នាំ ​នាយ​ និង​ពល​ទាហាន ​ក្នុង​កង​ឯកភាព ​កង​កិត្តិយស ​ត្រែ​ទ័​ព និង​សិល្បៈ​យោធា​ភីរម្យ​ ត្រូវ​ខិត​ខំ​បង្កើន​ការ​សិក្សា​ជំនាញ​បន្ថែម​ ដោយ​ត្រូវ​ចេះ​ជ្រើស​រើស​គ្រូ​ល្អៗ​ ដែល​មាន​ស្នាដៃ ​និង​បទ​ពិសោធន៏ ​ហើយ​ត្រូវ​ចេះ​បង្កើត​នូវ​ស្នាដៃ​ថ្មីៗ​ ក្នុង​សិល្បៈ​ ដើម្បី​បង្ហាញ​ដល់​យោធិន​យើង​ បាន​យល់​ដឹង​ អំពី​ភារកិច្ច​ និង​តួនាទី​ការ​ពារ​ជាតិ​រប​ស់ខ្លួន​ តាម​រយៈ​ការ​សំដែង​សិល្បៈ​របស់​យើង​។ មិន​តែ​ប៉ុណ្ណោះ ​យោធិន​នៅ​ក្នុង​កង​ឯក​ភាព​សិល្បៈ ​ក៏​មាន​លទ្ធភាព​ក្នុង​ការ​ចូល​រួម​បញ្ចេញ​ស្នា​ដៃ ប្រឡង​ប្រជែង​ជា​មួយ​សិល្បៈ​ថ្នាក់​ជាតិ​ និង​អន្តរ​ជាតិ​ លើ​ការ​សំ​ដែង​ និង​ចំរៀង ​ដូច​នឹង​ផ្នែ​ក​កីឡា​ទៀត​ផង​។

      គួរ​បញ្ជាក់​ថា៖ ​កង​ឯកភាព ​សិល្បៈ​យោធា​ភីរម្យ​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខេត្ត​ឡុង​យ៉ាវ​ នៃ​ប្រទេស ​វៀត​ណាម ​ក្នុង​សម័យ​កាល​តស៊ូ​រំដោះ​ប្រទេស​ពី​របប​ប្រល័យ​ពូជ​សាសន៏ ​ដោយ​បាន​ឆ្លង​កាត់​ការ​សំ​ដែង​ផង​ប្រយុទ្ធ​ផង​ នា​សម័យ​កាល​នោះ​។​ ចំពោះ​កង​កិត្តិយស​ត្រែ​ទ័ព​ ក៏​បាន​បង្កើត​ក្នុង​ឆ្នាំ​១៩៧៩​ ដោយ​បាន​ប្រមូល ​អ្ន​ក​ជើង​ចាស់​ ពី​សង្គម​ ដែល​សល់​ពី​របប​ប្រល័យ​ពូជ​សាសន៏​បន្តិច​បន្តួច​ប៉ុណ្ណោះ ​៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ