ពិធី​ក្រុង​ពលី ​សម្រាប់​ប្រារព្ធ​ខួប​លើក​ទី​២៥ ​នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោ​គជ័យ​ នយោ​បាយ​ឈ្នះ ​ឈ្នះ ​និង​ខួប​៥​ឆ្នាំ​ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       នា​រសៀល​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​ ឆ្នាំ​២០២៣កន្លង​ទៅ​នេះ​ មុន​នឹង​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​ការ​បញ្ចប់​សង្គ្រា​មស៊ីវិល​នៅ​កម្ពុជា​ និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​ នយោ​បាយ​ឈ្នះ​ ឈ្នះ​ និង​ខួប​៥​ឆ្នាំ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ,​ នៅ​វិមាន​ឈ្នះ ឈ្នះ បាន​​ប្រារព្ធ​ពិធី​ក្រុងពលី ដើម្បី​បួង​សួង​សុំ​សេចក្ដី​សុខចម្រើន ​ពី​ទេវតា​ថែ​រក្សា​ទឹក​ដី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដើម្បី​ប្រារ​ព្ធ​ខួប​លើក​ទី​២៥ នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ី​វិល​ នៅ​កម្ពុជា​ និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​ នយោ​បាយ​ឈ្នះ​ ឈ្នះ និង​ខួប៥​ឆ្នាំ​ នៃ​ការ​កសាង​វិមាន​ឈ្នះ​ ឈ្នះ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ទី​២៩ ខែ​ធ្នូ​ ឆ្នាំ​​២០២៣ ឲ្យ​ដំណើរ​ការ​ទៅ​ទទួល​បាន​លទ្ធផល​ល្អ​។

សូម​បញ្ជាក់​ថា​៖ ឆ្នាំ២០២៣នេះ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ បាន​រៀប​ចំ​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​ នៃ​នយោ​បាយ​ឈ្នះ ឈ្នះ (២៩ ធ្នូ ឆ្នាំ​១៩៩៨-២៩ ធ្នូ ឆ្នាំ​២០២៣) និង​ខួប​៥​ឆ្នាំ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ (២៩ ធ្នូ ឆ្នាំ​២០១៨-២៩ ធ្នូ ឆ្នាំ២០២៣) នៅ​ទី​តាំង​វិមាន​ឈ្នះ ឈ្នះ រយៈ​ពេល​បី​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ២០២៣ រហូត​ដល់​ពិធី​ឆ្លង​ឆ្នាំ​សកល​ ឈាន​ចូល​ឆ្នាំ​២០២៤។ 

       ការ​រៀប​ចំ​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិ​ល​នៅ​កម្ពុជា​ នៃ​ការ​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​ នយោ​បាយ​ឈ្នះ ឈ្នះ​ ជា​ការ​ចង​ចាំ​នូវ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំង​ស្រុង​នៅ​កម្ពុជា​ នឹ​ង​នាំ​មក​នូវ​សន្តិភាព​ និង​ការ​ឯក​ភាព​ជាតិ​ពេញ​លេញ​ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ​ការ​រៀប​ចំព្រឹត្តិ​ការណ៍​នេះ​ ស្រប​ជា​មួយ​ខួប​៥ឆ្នាំ ​​នៃ​ការ​​កសាង​​វិមាន​ឈ្នះ​ ឈ្នះ ដែលជា​សំណង់​ប្រវត្តិ​សាស្ត្រ​ ដើម្បី​រំឭក​ដល់​វីរភាព ​និង​គុណ​តម្លៃ នៃនយោបាយឈ្នះ ឈ្នះ​ ដែល​បាន​ផ្ដួច​ផ្ដើម​ឡើង​ដោយ​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ដែល​ជា​ស្ថាបនិក​ និង​ជា​មគ្គុទេសក៍​ឯក​សន្តិភាព​ និងជាការ​បង្កើន​ការ​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​ជាតិ និង​ស្មារតី​ស្រឡាញ់​ជាតិ​មាតុ​ភូមិ​ ក្នុ​ងការ​បន្ត​ថែ​រក្សា​ស្ថិរភាព​ សន្តិសុខ​​ និង​អភិវឌ្ឍន៍​ជាតិ។​ 

បច្ចុប្បន្ន​ក្រោម​ការ​ដឹក​នាំ​របស់​ សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត ក្នុង​នីតិកាល​ទី​៧នេះ​ បានដាក់​ចេញ​នូ​វ​គោល​ដៅ​ពង្រឹង និង​រក្សា​សន្តិភាព​ទៅ​តាម​ទស្សន​វិជ្ជា​ឈ្នះ ឈ្នះ ជា​មរតក​ដែល​បាន​បន្សល់​ទុក​ ហើយ​បាន​នឹង​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ ដំណាក់​កាល​ទី​មួយ​ ដែល​មាន​ចក្ខុ​វិស័យ​ ដើម្បី​កំណើន​ការ​ងារ​ សម​ធម៌​ ប្រសិទ្ធ​ភាព​ និង​ចិរភាព​។ ជា​មួយ​គ្នា​នេះ​ក្នុង​បរិបទ​សម័យ​ទំនើប​ ទាម​ទារ​ឲ្យ​មាន​ការ​រួម​ចំណែក​ពី​បច្ចេក​វិទ្យា​​ឌីជីថល​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ បូក​រួម​ជា​មួយ​កម្លាំង​ចលករ​ សកម្ម​របស់​យុវជន​កម្ពុជា​ និង​ភាព​ចាំ​បាច់​កំណត់​ការ​ងារ​អាទិភាព​មួយ​ផ្នែក ​លើ​បច្ចេកទេស​ឌី​ជី​ថល​ រួម​ជា​មួយ​កិច្ច​ការ​បន្ត​រក្សា​នូវ​សុខ​សន្តិភាព ​សម្រាប់​ប្រជាជន​ ប្រកប​ដោយ​ភាព​កត្តញ្ញូ​ សុខដុម​ និង​ការ​ចូល​រួម​បង្កើន​ការ​ងារ ​រក្សា​តម្លា​ភាព​សម្រាប់​សង្គម​ ដែល​បន្ត​នាំ​កម្ពុជា​ឲ្យ​មាន​ភាព​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ និង​មាន​មូល​ដ្ឋាន​សេដ្ឋកិច្ច​រឹង​មាំ​ និង​ធំ​ទូលាយ​។

       ព្រឹត្តិ​ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ប្រវត្តិ​សាស្ត្រ​ សរ​សេរ​ពី​វីរៈជន​ប្រតិបត្តិករ​ពិត ​ដែល​បាន​​រួ​ម​ចំ​ណែក​ ក្នុង​ការ​ដំណើរ​ការ​អនុវត្ត​នយោ​បាយ​ឈ្នះ​ ឈ្នះ​ ដែល​បាន​បញ្ចប់​សង្គ្រា​មទាំង​ស្រុង​នៅ​កម្ពុជា​ បង្កើត​សន្តិ​ភាព​ និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ​ ដែល​មាន​ សម្ដេច​តេជោ​ ហ៊ុន សែន ជា​ស្ថាបនិក​ និង​ជា​មគ្គុទ្ទេសក៍​ឯក​ រួម​ជា​មួយ​ប្រតិបត្តិករ​ជា​ច្រើន​រូប​បាន​រួម​ចំណែក​។ ការ​ចូលរួម​អបអរសាទរ​ នឹង​រៀប​ចំ​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​នយោ​បាយ​ឈ្នះ​ ឈ្នះ និង​ខួប​៥​ឆ្នាំ​ នៃ​ការ​កសាងវិមាន​ឈ្នះ ឈ្នះ ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៣ បង្ហាញ​​ពី​​មោទ​ន​ភាព​ជាតិ​ថ្មី​មួយ​ទៀត​ សម្រាប់​ប្រ​ជា​ជន​កម្ពុជា ​ជា​កាតព្វ​កិច្ច​មួយ​ រួម​ចំណែក​ពី​ក្រសួង​ស្ថាប័ន​ ក្នុង​ការ​បង្ហាញ​អំពី​សមិទ្ធផល​នា​នា​ របស់​រាជ​រដ្ឋាភិបាល​ ដែល​មានភាព​រី​ក​ចម្រើន​ ក្នុង​សម័យ​កាល​សន្តិភាព​ ស្រប​តាម​ទិស​ស្លោក​ មាន​សន្តិភាព​មាន​ការ​អភិវឌ្ឍ​ ពោល​គឺ​ជា​សមិទ្ធផល​ នៃ​ការ​រីក​ចម្រើន​ក្រោម​ម្លប់​ នៃ​សន្តិភាព​ពេញ​លេញ​ ដើម្បី​ប្រវត្តិ​សាស្ត្រ​សរសេរ​ និង​ចារឹក​ពី​យើង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ 

       ព្រឹត្តិ​ការណ៍​ខាង​លើ​នឹង​រៀប​ចំ​រយៈ​ពេល​បី​ថ្ងៃ​នៅ​ថ្ងៃ​ទី​២៩ ទី៣០ ទី៣១ ខែ​ធ្នូ​ ឆ្នាំ​២០២៣ ក្រោម​ការ​ដឹក​នាំ​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយករ​ដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈ​កម្មការ​អន្តរ​ក្រសួង​ ដោយ​មាន​កម្ម​វិធី​សំខាន់​ៗ​ដូច​ជា​អបអរសាទរ ខួប​លើក​ទី​២៥ នៃ​ទិវា​នយោ​បាយឈ្នះ ឈ្នះ និងខួប៥ នៃ​ការ​កសាង​វិមានឈ្នះ ឈ្នះ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ សម្ដេច​ធិប​តី​ ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ ការ​តាំង​ពិព័រណ៍​សមិទ្ធ​ផល​រយៈ​ពេល​២៥​ឆ្នាំ ដែល​សម្រេច​បាន​ ក្រោយ​អនុវត្ត​នយោ​បាយ​ឈ្នះ ឈ្នះ របស់​ក្រសួង​ស្ថាប័ន​ និង​កម្លាំង​ប្រដាប់​អាវុធ​, ការ​បាញ់​កាំជ្រួច​, ការ​ប្រគំ​តន្ត្រី​សម័យ​ ផ្ទាំង​ទស្សនីយ​ភាព​សិល្បៈ​, ការ​តាំង​ពិព័រណ៍​ផលិត​ផល​ និងមហោ​ស្រព​ម្ហូប​អាហារ​ ព្រម​ទាំង​កម្ម​វិធី​កម្សាន្ត​ផ្សេងៗទៀត​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ