ឯកឧត្តម​ នាង ​ផាត ​អនុញ្ញាត​ឱ្យ​គណៈ​ប្រតិភូ​​​ក​ង​ទ័ព​​អាកាស​​ភូមិន្ទ​​ថៃ ចូល​ជួប​សម្តែង​ការ​គួរ​សម​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       នា​រសៀល​ថ្ងៃ​ទី​២៤ ខែ​មករា​ ឆ្នាំ​២០២៤ នៅ​ក្រសួង​ការ​ពារ​ជាតិ​ គណៈ​ប្រតិភូ​កង​ទ័ព​អាកាស​ភូមិន្ទ​ថៃ​ ដឹក​នាំ​ដោយ​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ផុនផាកឌី ផាត់តាណាគុល (PUNPAKDEE PATTANAKUL) មេ​បញ្ជាការ​កង​ទ័ព​អាកាស​ភូមិន្ទ​ថៃ​ បាន​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ ជា​មួយ​នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពារ​ជាតិ​ ក្នុង​ឱកាស​ដែល​ប្រតិភូ​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ ជា​ផ្លូវ​ការ​ នៅ​លើ​ទឹក​ដី​ នៃ​​ព្រះ​រាជាណាចក្រ​កម្ពុជា​។

នាយ​ឧត្តម​​សេនីយ៍​ នាង ផាត បាន​សម្ដែង​នូវ​ក្ដី​រីក​រាយ​ចំពោះ ​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​ កង​ទ័ពអាកាសភូមិន្ទ​ថៃ​ ដែល​បាន​មក​កាន់​កម្ពុជា​នា​ពេល​នេះ​ ហើយ​បាន​បង្ហាញនូវ​វត្តមាន​ របស់​មេ​បញ្ជាការ​កង​ទ័ព​អាកាស​ភូមិន្ទ​ថៃ​ ក្នុង​អាណត្តិ​ថ្មី​ផង​ដែរ​។ ក្នុងឱកាសនោះ​ នាយ​ឧត្តម​សេនីយ៍​ ក៏​បាន​លើក​ឡើង​អំពី​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ និង​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​ជើង​អាកាស​ នៃ​ប្រទេស​ទាំង​ពីរ​ កម្ពុជា​ និងថៃ នា​ពេល​កន្លង​មក​នេះ​ ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ដ៏​ល្អ​បំផុត​ ហើយ​នៅ​ក្នុង​នោះផងដែល ឯកឧត្តម ​រដ្ឋលេខាធិការ​ក៏​បាន​លើក​ឡើង​ជូន​ចំពោះ​ នាយ​ឧត្ត​ម​សេនីយ៍​ មេ​បញ្ជាការ​កង​ទ័ព​អាកាស​ភូមិន្ទ​ថៃ​ នូវ​ការ​បន្ត​ពង្រឹង​ពង្រីក​ នៃ​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ លើ​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ ជូន​ចំពោះ​នាយ​ទាហាន​បន្ត​វេន​កម្ពុជា​ ក្នុង​ន័យ​ពង្រឹង​សមត្ថភាព​ និង​ការ​ស្វែ​ង​យល់​ ការ​ផ្លាស់​ប្តូរ​ព័ត៌​មាន​គ្នា​ទៅ​វិញ​មក រ​វាង​កង​ទ័ព​អាកាស​ទាំង​ពីរ​ ដែល​ជា​ប្រទេស​ជាប់​ភូមិ​ផង​របង​ជា​មួយ​គ្នា​ និង​ជា​ប្រទេស​សមាជិក​អាស៊ាន​ដូច​គ្នា​។ ឯកឧត្តម​ នាង ផាត ក៏​បាន​ជម្រាប​ជូន​ដល់​គណៈ​ប្រតិភូ​កង​ទ័ព​អាកាស​ភូមិន្ទ​ថៃ​ ឲ្យ​បាន​ជ្រាប​ផង​ដែរ​ថា​៖ នៅ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​២០២៤​ខាង​មុខ​នេះ​ កម្ពុជា​គ្រោង​នឹង​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ស្ដី​អំពី​សន្និសីទ​មេ​បញ្ជាការ​កង​ទ័ព​ជើង​អាកាស​អាស៊ាន​ លើក​ទី​២១ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ខេត្ត​សៀម​រាប​។ ឯកឧត្តម​ក៏​មាន​ជំនឿ​ជឿ​ជាក់​ថា​ ឯកឧត្តម​ មេ​បញ្ជាការ​កង​ទ័ព​អាកាស​ភូមិន្ទ​ថៃ​ នឹង​ចូល​រួម​នៅ​ក្នុង​សន្និសីទ​នោះ​ផង​ដែរ​។

       ជា​កិច្ច​ឆ្លើយ​តប​ នាយ​ឧត្តម​សេនីយ៍​ PUNPAKDEE PATTANAKUL ​អគ្គ​មេ​បញ្ជាការ​កងទ័ព​អាកាស​ភូមិន្ទ​ថៃ​ ក៏​បាន​សម្តែង​នូវ​អំណរ​គុណ​ និង​ការ​ទទួល​បដិ​សណ្ឋារកិច្ច​​ដ៏​កក់​ក្តៅ​ ចំពោះ​គណៈ​ប្រតិភូ​កង​ទ័ព​អាកាស​ភូមិន្ទ​ថៃ​មក​កាន់​កម្ពុជា​ នៅ​ក្នុង​ឱកាស​ដែល​កម្ពុជា​ មាន​សុខ​សន្តិភាព​ ហើយ​ទទួល​បាន​នូវ​រាជរដ្ឋា​ភិបាល​ថ្មី​ ដឹក​នាំ​ដោយ​ សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត ជានាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។ ហើយ​ក៏​​បាន​អញ្ជើញ​កង​ទ័ព​ជើង​អាកាស​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ ចូល​រួម​ការ​ហ្វឹក​ហាត់​ជួយ​សង្គ្រោះ​មហន្តរាយ​ នៅ​ក្នុង​ប្រទេស​ថៃ​ នា​ចុង​ឆ្នាំ​២០២៤​ខា​ង​មុខ​នេះ​ផង​ដែរ​។ នាយឧត្តម​សេនីយ៍​ PUNPAKDEE PATTANAKUL ក៏​បាន​លើក​ឡើង​អំពី​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សន​កិច្ច​របស់​នាយ​ទាហាន​ និង​នាយ​ទាហាន​ជាន់​ខ្ពស់​ នៃ​កង​ទ័ព​អាកាស​ទាំង​ពីរ​ នឹង​បន្ត​ទៅ​ឆ្នាំ​ក្រោ​យ​ៗ​ទៀត​ ដើម្បី​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​នឹង​គ្នា​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ