ថ្ងៃសៅរ៍ ១១ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចូលរួមកិច្ច ប្រជុំថ្ងៃទី២ នៅលើទឹកដីប្រទេសម៉ាឡេស៊ី នៃកិច្ច ប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) ឆ្នាំក្រោយប្រទេស ហ្វីលីពីន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបន្ទាប់ ដែលប្រព្រឹត្តទៅនៅ នៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។
– អរគុណសន្តិភាព !
– អរគុណនយោបាយឈ្នះឈ្នះ !
– ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !






















