កិច្ចប្រជុំរវាង មេបញ្ជាការរងយោធភូមិភាគទី៥ ភាគីកម្ពុជា និងនាយសេនាធិការកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ភាគីថៃ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖

កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ យោធភូមិភាគទី៥ របស់កម្ពុជា ដឹកនាំដោយ ឧត្ដមសេនីយ៍ទោ សរ គឹមប៉ាក់ មេបញ្ជាការរងយោធភូមិភាគទី៥ រវាងកងបញ្ជាការ ការពារព្រំដែនច័ន្ទបុរី-ត្រាត របស់ថៃ ដឹកនាំដោយ វរនាវីឯក ឧត្ដម ស៊ិរិគុនវ៉ាន់យ៉ូ នាយសេនាធិការកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ដែលប្រព្រឹត្តទៅក្នុងស្រុកមឿងត្រាត ខេត្តត្រាត ព្រះរាជាណាចក្រថៃ។

ក្នុងនោះកិច្ចប្រជុំខាងលើ ភាគីទាំងពីរបានពិភាក្សាគ្នា ដើម្បីដោះស្រាយរាល់បញ្ហាដោយសន្តិវិធី កាត់បន្ថយភាពតានតឹង និងរក្សាស្ថិរភាព ភាពស្ងប់ស្ងាត់តាមបណ្តោយព្រំដែន។  ពាក់ព័ន្ធនឹងបញ្ហានេះ ភាគីកម្ពុជាបានសង្កត់ធ្ងន់លើការអនុវត្តកំណត់ហេតុរួម នៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥  ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។

ថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥

Her Excellency Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defense of the Kingdom of Cambodia:

On September 19, 2025, the Cambodian 5th Military Region, led by Major General Sar Kimpak, Deputy Commander of the 5th Military Region, held a meeting with Thailand’s Chanthaburi-Trat Border Defense Command, led by Captain Oudom Sirikunwanyo, Chief of Staff of the Chanthaburi-Trat Border Defense Command, in Mueang Trat District, Trat Province, Kingdom of Thailand.

During the meeting, both sides discussed seeking peaceful solutions to existing issues, to de-escalate tensions, maintain stability, and tranquility along the border. The Cambodian side emphasized the full and effective implementation of the Agreed Minutes of the First Special Meeting of the Cambodia–Thailand General Border Committee (GBC), held on September 10, 2025.

September 20, 2025

———————————-

– តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm

– គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/

– ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/@modgovkh

– អិច ក្រសួងការពារជាតិ https://x.com/modgovkh

– យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/@modgovkhm

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ