សម្តេចពិជ័យសេនា ទៀ បាញ់ ផ្សព្វផ្សាយការត្រៀមរៀបចំពិធីសម្ភោធវិមានអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

ក្រសួងការពារជាតិ បានផ្សព្វផ្សាយការត្រៀមរៀបចំពិធីសម្ភោធវិមានអនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ និងអបអរសាទរខួបលើកទី២០ នៃកាបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការ​អនុវត្តដោយជោគជ័យ​នយោបាយ​ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី​២៦​ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាព​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ និងមានការអញ្ជើញ​ចូលរួម​ ឯកឧត្តម រដ្ឋលេខាធិការក្រសួងការពាជាតិ អគ្គមេបញ្ជាការ​ ខភម និង ប្រធានស្ថាប័ន ចំណុះក្រសួង ការពារជាតិ និង អគ្គបញ្ជាការដ្ឋានជាច្រើនរូបទៀត  ។ កិច្ចប្រជុំផ្សព្វផ្សាយ បានប្រកាស បង្កើតអនុគណៈកម្មាធិការសំរាប់ រៀបចំពិធីសម្ភោធវិមានអនុស្សាវរីយ៍​នយោបាយ​​ ឈ្នះឈ្នះ និង​អបអរសាទរខួបលើកទី២០ នៃកាបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការ​អនុវត្តដោយជោគជ័យ​ ន​យោបាយ​ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន  ដែលមានចំនួន ៨​ អនុគណៈ​​​កម្មាធិការ ដើម្បីដំណើរការរៀបចំនៅថ្ងៃទី ២៩​ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះឲ្យ​រលូន​និងទទួលបានជោគ​ជ័យតាម​ផែនការគ្រោងទុក។បន្ទាប់ពីឯ.ឧ នាយឧត្តមសេនីយ៍ ណឹមសុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេស ក្រសួងការពារជាតិ បានធ្វើសេចក្តីរាយការណ៍ជុំវិញការ​កសាង​វិមាន​អនុស្សាវរីយ៍នយោបាយឈ្នះឈ្នះរួចមក, សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា អ្វីៗ​ទាំងអស់រាប់ទាំងខ្លឹមសារ និងការរៀបចំកសាងនៅវិមាន​ឈ្នះៗគឺមិនឲ្យឃ្លាតឆ្ងាយពី អនុ​សាសន៍​ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន ធ្វើជាស្នូលក្នុងការអនុវត្តបានទេរ ។សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ នយោបាយ​ឈ្នះ​ឈ្នះ គឺមានគុណតម្លៃ​ខ្លាំងណាស់ដែលបាននាំ មកនូវ សុខសន្តិភាពសម្រាប់ប្រជាជាតិកម្ពុជា សម្រាប់តំបន់និងពិភពលោកផងដែរ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងថា ទិវាចងចាំឆ្ពោះ​ទៅ​ការផ្តួលរលំរបប​ប្រល័យពូជ​សាសន៍ ប៉ុល ពត ៤១ ឆ្នាំ ចាប់ផ្តើមពីយប់ថ្ងៃទិ២០​ ខែមិថុនា ឆ្នាំ​១៩៧៧​​ គឺសម្តេចតេជោ ហ៊ុន​សែន បាន​ដឹកនាំចលនាតស៊ូ និង បានក្លាយជាមេដឹកនាំសំរាប់ប្រទេសកម្ពុជាចាប់តាំងពីពេលនោះមក ព្រមទាំង​​​​​ បានកសាង​ប្រទេស​មានការរីក​ចម្រើន​លើ​គ្រប់​វិស័យរហូតដល់សព្វថ្ងៃ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ទៀតថា៖ ពិធីសម្ភោធវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះឈ្នះ និង​អបអរ​សាទរខួបលើកទី២០ នៃកាបញ្ចប់​សង្រ្គាម​ស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយ ជោគជ័យ​នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នឹង​ប្រារព្ធធ្វើនៅថ្ងៃទី២៩​ ខែធ្នូ ឆ្នាំ២០១៨​ខាងមុខនេះ មានរយៈពេលបីថ្ងៃ ទុកជាប្រវត្តិ​សាស្ត្រថ្មី​នា​សម័យតេជោ។ 

      សម្តេចពិជ័យសេនា បានស្នើសុំមានការផ្សព្វផ្សាយឲ្យទូលំទូលាយ ដល់នាយទាហាន ពលទាហាន​ នៅតាមកងឯកភាព នៃ ខ.ភ.ម​​ និងដល់ប្រជាជន មហាជន បានជ្រាបពី​នយោបាយ​ឈ្នះឈ្នះ ក្រោមការ ដឹកនាំ។ របស់សម្តេចតេជោ ហ៊ុន​សែន ជានាយករដ្ឋមន្ត្រី ។ជាចុងក្រោយ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា បើប្រទេសជាតិ មានសង្គ្រាម មិនមានសន្តិភាព ស្ថេរភាពនយោបាយ គឺយើងមិនអាចធ្វើការអភិវឌ្ឍន៍​ជាតិ​បាននោះទេ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ