រដ្ឋមន្ត្រីការពាជាតិកម្ពុជា៖ កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី មានសារសំខាន់យ៉ាងខ្លាំង សម្រាប់បញ្ហាសន្តិសុខក្នុងតំបន់ និងលើពិភពលោកទាំងមូល

ហ្វេសបុក
តេឡេក្រាម
វ័តអែប

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងថា កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ (The 18th IISS Shangri-La Dialogue) ឆ្នាំ២០១៩ មានសារសំខាន់បំផុត សម្រាប់កិច្ចពិភាក្សាគ្នារវាងថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិ មកពីបណ្តាប្រទេសនានា នៅជុំវិញពិភពលោក ដោយផ្តោតសំខាន់ទៅលើផ្នែកសន្តិសុខ នៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូលផងដែរ។សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នេះសម្តេចគ្រោងនឹងចូលរួមផងដែរ ក្នុងកិច្ចប្រជុំទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសពាក់ព័ន្ធក្នុងតំបន់ ហើយក៏នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិចិន និងប្រទេសជាមិត្តមួយចំនួនទៀតផងដែរ។សម្តេចបានបញ្ជាក់ទៀតថា ដូចឆ្នាំមុនៗដែរ កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ នៅឆ្នាំ២០១៩ ដែលធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរីលើកនេះ នឹងផ្តល់ឱកាសយ៉ាងច្រើនសម្រាប់កិច្ចប្រជុំទ្វេភាគី ពហុភាគីដល់តំណាង និងប្រមុខការពារជាតិទាំងអស់ពីគ្រប់ប្រទេស ដើម្បីប្រជុំពិភាក្សា និងផ្លាស់ប្តូរយោបលគ្នាស្តីពីបញ្ហាសន្តិសុខក្នុងតំបន់ ជាពិសេសបញ្ហាដែលកំពុងកើតមានឡើងនាពេលថ្មីៗ រវាងចិន អាមេរិក ឧបទ្វីបកូរ៉េ សមុទ្រចិនខាងត្បូង មជ្ឈឹមបូព៌ា និងបញ្ហាជាច្រើនទៀត។កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ ប្រព្រឹត្តឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ដល់ថ្ងៃទី២ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ដោយកិច្ចប្រជុំនេះនឹងមានថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិជាង៥០ប្រទេសអញ្ជើញចូលរួមផងដែរ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ