ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​ហ៊ុន​ ម៉ា​ណែត​ បើក​សម​យុទ្ធ​នាគ​មាស​ ឆ្នាំ​២០២៣

ហ្វេសបុក
តេឡេក្រាម
វ័តអែប

សម​យុទ្ធ​នាគ​មាស​ ២០២៣ រវាង​កង​យោធ​ពលខេម​រភូមិ ​និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ បាន​ប្រារព្ធ​ពិធី​បើក​ នា​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​មីនា​ ឆ្នាំ​២០២៣​ ស្ថិត​នៅ​មជ្ឈម​ណ្ឌល​ហ្វឹក​ហ្វឺ​នកង​រាជ​អាវុធ​ហត្ថ ​ភ្នំ​ជុំ​សែន​រីក​រាយ​ នៅ​ភូមិ​ច្រក​កូវ ​ឃុំ​ពាម ​ស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្ត​កំពង់​ឆ្នាំង​ ក្រោ​ម​អធិប​តី​ភាព​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការ​រង​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​តំណាង​ដ៏​ខ្ព​ង់​ខ្ពស់​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជា​តិ និង​ឧត្ដម​សេនីយ៍​ទោ​ ឈិន​ មីន​ធៀន ​(CHEN MINTIAN) ​នាយ​រង​ សេនា​ធិការ​កង​ទ័ព​ជើង​គោក​ នៃ​តំបន់​ភូមិ​ភាគ​ខាង​ត្បូង​ កង​ទ័ព​រំដោះ​ប្រជាជន​ចិន​។​

        យោង​តាម​របាយ​ការណ៍​ស្វាគមន៍​របស់​ ឧត្តម​សេនីយ៍​ទោ​ ប៉ែន ​សុក្រឹត្យ​វិទ្យា​ ប្រធាន​ក្រុម​ការ​ងារ​ចាត់​ចែង​ទូទៅ ​និង​ដឹ​ក​នាំ​សម​យុទ្ធ​នាគ​មាស ​ឆ្នាំ​២០២៣​ បាន​ឲ្យ​ដឹង​ថា៖ ​សម​យុទ្ធនាគ​មាស ​២០២៣ ​គឺ​ជា​សម​យុទ្ធ​ទ្វេ​ភាគី​លើក​ទី​៥​ រវាង​កង​យោធ​ពល​ខេមរ​ភូមិ ​និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន ​បន្ទាប់​ពី​អាក់​ខាន​រយៈ​ពេល​ ០២​ ឆ្នាំ​ ដោយ​សា​រ​ការ​រាត​ត្បាត​នៃ​ជម្ងឺ​កូរីដ​-​១៩​ កន្លង​មក។ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជាការ​ គណៈ​កម្មការ​ដឹ​ក​នាំ​ស​ម​យុទ្ធ​នាគ​មាស ​២០២៣ ​បាន​ធ្វើ​ការ​ប្រុង​ប្រៀប​នឹង​ដំណើរ​ការ​ សម​យុទ្ធ​ក្នុង​គោល​បំណង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ក្នុ​ង​កិច្ច​ប្រតិបត្តិការ​ទៅ​វិញ​ទៅ​មក​ លើ​កិច្ច​ការ​មនុស្ស​ធម៌​ គ្រោះ​មហន្តរាយ ​និង​ប្រឆាំង​ភេរវកម្ម​ តាម​ច្បាប់​អន្ដរ​ជាតិ​ ហើយ​សម​យុទ្ធ​នេះ​មិន​មាន​ការ​គំរាម​កំហែង​ដល់​ប្រទេស​ណា​មួយ​ឡើយ។​

         សម​យុទ្ធ​ “នាគមាស​-​ឆ្នាំ​២០២៣​”​នេះ ​បាន​រៀប​​ចំ​ក្រោម​ប្រធាន​បទ​ ប្រតិបត្តិការ​ការ​ពារ​សន្តិសុខក្នុង​ព្រឹត្តិ​ការណ៍​ធំៗ​ ក្នុ​ង​ការ​ងារ​មនុស្ស​ធម៌​ នៃ​កង​ទ័ព​ទាំង​ពីរ​កម្ពុ​ជា​-ចិន​។ ពេល​វេលា​រួម ​មាន​ចំនួន ​២០​ថ្ងៃ​ ចាប់​ពីថ្ងៃ​ទី​២០​ ខែ​មីនា ​ដល់​ថ្ងៃទី​០៨​ ខែ​មេសា ​ឆ្នាំ​២០២៣។​ ដោយ​រៀប​ចំ​ខ្លឹ​ម​សារ​សម​យុទ្ធ​ជា​កម្លាំង​ទ័ព​ពិត​ធ្វើ​ការ​ចល័ត​តាម​ទីតាំង ​ផ្សារ​ភ្ជាប់​នឹង​ស្ថាន​ភាព​ជាក់​ស្ដែង ​និង​បែង​ចែក​តាម​ដំណាក់​កាល​នីមួយៗ ​ដោយ​មាន​ជា​បួន​ដំណាក់​កាល៖​ ការ​ចល័​ត​ចូល​គ្រ​ប់​គ្រង​តំបន់​ទាំង​មូល ​ការ​ឆ្លើយ​តប​សភាព​ការណ៍​អាសន្ន ​ការ​រុករក​និង​បោស​សម្អាត​ និង​ការ​បញ្ជា​កម្លាំង​ចូល​ប្រតិបត្តិការ​។​ ចំណុច​សំខាន់ ​គឺ​ប្រតិបត្តិការ​ចល័ត ​ការ​យាម​កាម​នឹង​គ្រប់​គ្រង​បិទ​ខ្ទប់​តំបន់ ​ការ​ស៊ើប​ការណ៍​ និង​អង្កេត​ពី​គ្រប់​ផ្នែក​ ការ​ការ​ពារ​ឥស្សរជនៈ​ ការ​រំដោះ​ចំណាប់​ខ្មាំង ​ការ​ក្សា​សណ្តាប់​ធ្នាប់​នៅ​ទីតាំង ​ការ​បោស​សម្អាត​មីន​ ការ​ធ្វើ​តេស្ត​ជីវសាស្ត្រ​ ការ​ដោះ​ស្រាយ​បញ្ហា​ជំងឺ​ឆ្លង ​ការតាម​បោសស​ម្អាត​លើ​គោក ​និង​ការ​រៀប​រ​យ​សណ្តាប់​ធ្នាប់​ឡើង​វិញ​ ដែល​សរុប​មាន ​១១​យុទ្ធ​វិធី​ប្រតិបត្តិការ​។​

         ថ្លែង​បើក​សម​យុទ្ធ​នាគ​មាស​ ២០២៣​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ហ៊ុន ម៉ាណែត បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា៖​ ផ្តើ​ម​ចេញ​ពី​ទំនាក់​ទំន​ងក្នុង​ប្រវត្តិ​សាស្ត្រ​រាប់​ពាន់​ឆ្នាំ ​និង​ការ​បង្កើត​ចំណង​ការ​ទូត​កម្ពុជា​-​ចិន​ ក្នុង​ឆ្នាំ​១៩៥៨​,​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​កម្ពុជា​-​ចិន​ មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​ រួម​ទាំង​វិស័យ​យោធា​។​ ជា​ពិសេស​ ផ្ដើម​ចេញ​ពី​ទស្សន​កិច្ច​របស់ ​សម្ដេច​តេជោ ​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​ ឆ្នាំ​១៩៩៩​ កម្ពុជា​ក៏​ចាប់​ផ្ដើម​ទទួល​បាន​ជំនួយ​ផ្នែក​យោធា​ជា​បន្ត​បន្ទាប់​ រួម​នឹង​សកម្មភាព​កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន​ផ្សេង​ទៀត​ ដូច​ជា​៖ ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​ទៅ​វិញ​ទៅមក​, ការ​បណ្តុះ​បណ្តា​ល​ធន​ធាន​មនុស្ស,​ កា​រ​ផ្ត​ល់​ជំនួយ​ឧបត្ថម្ភ​ជា​សម្ភារៈ​ និង​ការ​អនុវត្ត​លំហាត់​ហ្វឹក​ហ្វឺន​នាគ​មាស ​ដូច​ពេល​នេះ​ជា​ដើម​។​ ឯកឧត្តម​ បញ្ជាក់​ថា៖ ​ជា​ការ​ពិត​ណាស់ ​ដូច​បាន​លើក​ឡើងនៅ​ក្នុ​ង​សុន្ទរក​ថា​របស់ ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ​ ឈិន មីនធៀន នាយ​រង​ សេនា​ធិការ​កង​ទ័ព​ជើង​គោក​ នៃ​តំបន់​ភូមិ​ភាគ​ខាង​ត្បូង​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន,​ សម​យុទ្ធ​នាគ​មាស​លើក​ទី​៥នេះ​ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង ​ក្រោម​ប្រធាន​ប​ទ “ប្រតិបត្តិការ​ការ​ពា​រ​សន្តិសុខ​ក្នុង​ព្រឹត្តិ​ការណ៍​ធំៗ​ និង​ការ​ជួយ​សង្រ្គោះ​មនុស្ស​ធម៌​ នៃ​កង​ទ័ព​ទាំង​ពីរ​កម្ពុជា​-​ចិន”​ គឺ​ជាផ្នែក​មួយនៃ​យន្តការ​អនុវត្ត​ក្នុងក្របខ័ណ្ឌនៃការកសាង​សហគមន៍​វាសនា​រួម​កម្ពុជា​ ចិន​ ក្នុង​យុគ​សម័យ​ថ្មី​ ដែល​ត្រូវ​បាន​ឯកភាព​គ្នា​រវាង​ សម្តេច​តេជា​នាយក​រដ្ឋមន្ត្រី​ និង ​ឯកឧត្តម​ប្រធានាធិបតី ​ស៊ី ​ជីន​ពីង​ ក្នុង​ជំនួប​នៅ​រដ្ឋធានី​ប៉េកាំង​កាល​ពី​ខែកុ​ម្ភៈ ​ឆ្នាំ​២០២៣ ​កន្លង​ទៅ​ថ្មីៗ​នេះ ​ហើយ​ក៏​ស្រប​ពេល​ដែល​ឆ្នាំ​២០២៣​នេះ ​ត្រូវ​បាន​កំណត់​ជា​ឆ្នាំ​មិត្ត​ភាព​កម្ពុជា​-​ចិន ​ដោយ​ក្នុង​នេះ​ប្រទេស​ទាំង​ពីរ​ ក៏​បាន​ប្តេជ្ញា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ ក្នុ​ង​ភាព​ជាដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ​និង​ធ្វើ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​នូវ​ធំ​លើ​ការ​កសាង​សហគមន៍​វាសនា​រួម​ កម្ពុជា ​ចិន​ សំដៅ​តែ​រក្សា​ដល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​សម្រាប់​ប្រជាជន​ និង​ប្រជាជាតិ​ទាំង​ពីរ​។​

         តាម​រយៈ​ខ្លឹ​ម​សារ​ នៃ​ប្រធា​ន​បទ​ក្នុង​ឆ្នាំ​នេះ, ​ឯកឧត្តម​បាន​កត់​សម្គាល់​ថា​ ការ​ចាត់​តាំង​ធ្វើ​សម​យុទ្ធនាគ​មាស​លើក​ទី​៥​នេះ ​ពិ​ត​ជា​ឆ្លើយ​តប​ទៅ​នឹង​គោល​បំណង​ និង​សំណូម​ពរ​ភាកិច្ច​ចំពោះ​មុខ​របស់​កង​ទ័ព​នៃ​ប្រទេស​ទាំ​ង​ពីរ​ រួម​ទាំង​តម្រូវ​ការ​នៃ​កិច្ច​សហប្រតិបត្តិការ​ ដើម្បី​ថែ​រក្សា​សន្តិសុខ​នៅ​ក្នុង​តំបន់ ​ដោយ​ក្នុង​នេះ​យើង​រំពឹង​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ជាក់​ស្ដែង​ លើ​ការ​ងារ​មួយ​ចំនួន ​ដូច​ជា៖​ ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើ​ប្រតិបត្តិការ​ការ​ពារ​សន្តិសុខ​ក្នុង​ព្រឹត្តិ​ការណ៍​ធំៗ​ និង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ​មនុស្ស​ធម៌​ក្នុង​គ្រោះ​មហន្ត​រាយ​ផ្សេងៗ​ (ខណៈ​ដែល​កម្ពុជា​នឹ​ងត្រូ​វ​រៀប​ចំ​ព្រឹត្តិ​ការណ៍​ SEA​ Game​s ASEAN​ Para Games 2023 ក្នុង​ខែ​ឧសភា ​និង​មិថុនា ​ឆ្នាំ​២០២៣​ខាង​មុខ​)​ ការ​លើក​កម្ពស់​ចំណង​មិត្តភាព ​និង​ទំនា​ក់ទំនង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស,​ ប្រជាជន ​និង​កង​ទ័ព ​ទាំង​ពីរ ​តាម​រយៈ​ការ​បង្កើន​ទំនុក​ចិត្ត​ ការ​ប្រា​ស្រ័យ​ទាក់​ទង​រាប់​អាន​គ្នា​រវាង​យោធិន​ជា​លក្ខ​ណៈ​បុគ្គល ​និងការ​ស្វែង​យល់​អំពី​វប្បធម៌​គ្នា​ទៅ​វិញ​ទៅ​មក ​និង​ការ​លេង​កីឡាជា​មួយ​គ្នា​។

       ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​ហ៊ុន ម៉ាណែត មាន​ជំនឿថា​៖ ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ដ៏​ជិត​ស្និទ្ធ រវាង​កង​យោង​ពល​ខេមរ​ភូមិន្ទ និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ជា​ពិសេស​តាម​រយៈ​សកម្មភាព ​សម​យុទ្ធ​រួមគ្នា​​ រវាង​កង​ទ័ព​ទាំង​ពី​រកម្ពុជា​-​ចិន​ នាគ​មាស​-ឆ្នាំ​២០២៣​ ដែល​ត្រូវ​ប្រកាស​លើក​នេះ នឹង​ចូល​រួម​ចំ​ណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​គាំទ្រ​ដល់​ដំណើរ​ការ​ទៅ​មុខ​ នៃ​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រគ្រប់​ជ្រុង​ជ្រោយ​ រវាង​ប្រទេស​ទាំង​ពីរ​ក៏​ដូច​ជា​ការ​កសាង​សហគមន៍​វាសនា​រូប​កម្ពុជា​-​ចិន​ ឱ្យ​កាន់​តែ​រឹង​មាំ​ និង​ទទួល​បាន​សទ្ធផលថ្មី​ៗ​បន្ថែម​ទៀត។​

       សូម​បញ្ជាក់​ថា៖​ សម​យុទ្ធ​នេះ ​បាន​ប្រើ​ប្រាស់​ សំដៅ​ធានា​បាន​នូវ​សុខ​សុវត្ថិភាព​ខ្ពស់​ទាំង​មនុស្ស ​និង​សម្ភារ​គ្រឿង​បំពាក់​។​ កម្លាំង​សម្រាប់​ភាគី​ចិន​ មាន​ចំនួន​សរុប ​២៥៧​នាក់ ​ក្នុង​នោះ ​ក្រុម​ដឹក​នាំ​សម​យុទ្ធ​ចំនួន​ ១៥​នាក់​ ក្រុម​ទី​បញ្ជាការ ​ចំនួន ១២​នាក់​ កម្លាំង​ចូល​រួម​សម​យុទ្ធ ​ចំនួន ​១៨៧​នាក់​ ក្រុម​ធានា ​ចំនួន ​៤៣​នាក់។​ ភាគី​កម្ពុជា​ មាន​ចំនួន​សរុប​ ២.៨៣១​នាក់​ ក្នុ​ង​នោះ​ក្រុម​ដឹក​នាំ​សម​យុទ្ធ ​១៥​នាក់​ ក្រុម​ទី​បញ្ហាការ​១២​នាក់ ​កម្លាំង​ចូល​រួម​សម​យុទ្ធ​ ៥៨៣​នាក់ ​ក្រុម​ធានា​ចំនួន ​៤៥៤​នាក់​ និង​កម្លាំង​ចូល​រួម​រៀន​សូត្រ​ស្វែង​យល់​ចំនួន ​១.៧៦៧​នាក់​។​

       ក្នុ​ងនោះ ​ក៏​បាន​ប្រើ​ប្រាស់​គ្រឿង​បំពាក់​ សម្រាប់​ភាគី​ចិន​ ចាត់​បញ្ជូន​យន្ត​យុទ្ធ​កង់​កៅ​ស៊ូ ​សរុប​ចំនួន​ ៤៣​គ្រឿង​ អាវុធ​និង​កាំភ្លើង​គ្រប់​ប្រភេទ​ ចំនួន​១៨៣​ដើម​ បរិក្ខារ​ស៊ើប​ការណ៍​ចំនួន​ ៣៧​ឈុត ​សម្ភារៈ​បោស​សម្អាត​មីន ​៣៥​ឈុត ​បរិក្ខារ​ការ​ពារ​ជំងឺ​ឆ្លង និង​គីមី​សាស្ត្រ​ចំនួន ​២០​ឈុត ​បរិក្ខារ​បញ្ជូន​សារ​ចំនួន ​៥៨​ឈុត ​នាវា​ចម្បាំង​ពហុ​មុខ​ងារ​ ចំនួន​០១​គ្រឿង ​សម្រាប់​ដឹក​ជញ្ចូន​។​ ភាគី​កម្ពុជា​ ចាត់​បញ្ចូន​បរិក្ខា​ដឹក​ជញ្ជូន​ ចំនួន ​៣៤​គ្រឿង ​អាវុធ​និង​កាំ​ភ្លើង​គ្រ​ប់​ប្រភេទ​ ៧០០​ដើម​​រថយន្ត និង​បរិក្ខា​គីមី​សាស្ត្រ​ ៥១​ឈុត ​សម្ភារៈ​បោស​សំអាត​មីន​ ៣០​ឈុត​ ឧបករណ៏​ប្រើ​ប្រាស់​ ការ​ពារ​បាតុករ ​២៧​គ្រឿង ​ឧទ្ធម្ភា​គច​ក្រ​ ៤​គ្រឿង​ (ចូល​រួម​ពេល​បិទ​សម​យុទ្ធ)​ និង​ នាវា​មាន​ចំនួន ​០២​ គ្រឿង​ផង​ដែរ​ ៕

អត្ថបទពេញនិយម

សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ខួប​​លើក​​​ទី​​២៥​ ​នៃ​​ការ​​បញ្ចប់​​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោ​គជ័យ​ នយោ​បាយ​ឈ្នះ ​ឈ្នះ ​និង​ខួប​៥​ឆ្នាំ​ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បិទ​សិក្ខា​សាលា​ ដក​ពិសោធន៍​លើ​ការ​ងា​រ​សម្ព័ន្ធ​មេត្រីភាព ​រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន ​អង្គភាព​ស៊ីវិល ​ទិស​យោធ​ភូមិ​ភាគ​ទី​​៣

អត្ថបទទាក់ទង

ខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃទី២០ ខែមិថុនា ១៩៧៧-ថ្ងៃទី២០ មិថុនា ២០២៤  និងពិធីបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅក្នុងឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
ពិធី​រំលឹក​ខួប​លើក​ទី​៧៦ ​នៃទិ​វា​អន្តរជាតិ​កង​កម្លាំង​រក្សា​សន្តិភាព ​អង្គការ​សហ​ប្រជា​ជាតិ ​និង​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខ័ន្ធ​ ដល់​កង​កម្លាំង​រក្សា​សន្តិភាព ​ដែល​បាន​ពលីជី​វិត​ ក្នុង​បុព្វ​ហេតុ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​ របស់​អង្គការ​សហ​ប្រជា​ជាតិ​(UN)
ពិធី​បើក​សម​យុទ្ធ​នាគមាស ឆ្នាំ​២០២៤ ​រវាង​កង​ទ័ព​កម្ពុជា​-​ចិន ​ក្រោម​ប្រធាន​បទ​ “ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​រួម​គ្នា ​និង​ការ​ងារ​សង្គ្រោះ​មនុស្ស​ធម៌​”​