កម្ពុជា​ធ្វើ​ជា​ម្ចាស់​លើ​ដំបូង​សម្រាប់​ «លំហាត់​ហ្វឹក​ហ្វឺន​ប្រតិបត្តិការ​ពហុជាតិ ​លើ​ទីលាន​សកម្មភាព​មីន​មនុស្ស​ធម៌​»​ ក្រោម​ប្រធាន​បទ​ «មាតុ​ភូមិ​ដ៏​បវរ​-​ឆ្នាំ​២០២៣​»​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​ រៀប​ចំ​លំហាត់​ហ្វឹក​ហ្វឺន​ប្រតិបត្តិការ​ពហុជាតិ​ លើ​ទីលាន​សកម្មភាព​មីន​មនុស្ស​ធម៌​ ក្នុង​ក្រប​ខ័ណ្ឌ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​-​បូក​ ក្រោម​ប្រធាន​បទ ​«មាតុភូមិដ៏​បវរ​-​ឆ្នាំ​២០២៣»។​ ​ពិធី​បើក​លំហាត់​ហ្វឹក​ហ្វឺ​ននេះ​បាន​ធ្វើ​ឡើង ​នា​ព្រឹក​ថ្ងៃ​ទី​១​៣​ ខែ​កញ្ញា ​ឆ្នាំ​២០២៣ ​ក្រោម​អធិបតី​ភាព​ នាយ​ឧត្តម​សេនីយ៍ ​សែម ​សុវណ្ណ​នី​ អនុ​ប្រធា​ន​​ទី​១​ នៃ​គណៈ​កម្មាធិការ​ជាតិ​ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​។​ លំហាត់​ហ្វឹក​ហ្វឺន​នេះ​ក៏​មាន​ការ​ចូល​រួម​ពី​ វរសេនីយ៍​ឯក​ពិសេស ​យ៉ាង ​ប៊ីន​ប៊ីន ​(Yang​ BinBin) នាយ​រង​សេនា​ធិការ​សម្ព័ន្ធ​អង្គ​ទ័ព​លេខ ​៧៥ ​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ រួម​ទាំង​នាយ​ទាហាន ​នាយ​ទាហាន​រង​ ពល​ទាហាន​ សិក្ខា​កាម​ យោធា​ចារ្យ​ជាតិ​-​អន្តរ​ជាតិ​។​ ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​បាន​ធ្វើ​ឡើង​នៅ​សាលា​ហ្វឹក​ហ្វឺន​កង​កម្លាំង​រក្សា​សន្តិភាព​ពហុ​សាសន៍​។​
         នេះជា​លើក​ដំបូង​សម្រាប់​កម្ពុជា ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៃ​លំហាត់​ហ្វឹក​ហ្វឺ​ន​នេះ​ ដោយ​មាន​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ជា​សហ​ប្រធាន។​ លំហាត់​ហ្វឹ​កហ្វឺន​ពហុជាតិ​នេះ ​ត្រូវ​បាន​រៀប​ចំ​ឡើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ​ក្នុង​គោល​បំណង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ ​ក្រោម​កិច្ច​សហ​ប្រធាន​ជា​មួយ​មិត្ត​ចិន​ និង​កង​កម្លាំង​ពហុសាសន៍​សរុប​១​៤ប្រទេស​ មក​ពី​៤​ទ្វីប​ អាស៊ី ​អឺរ៉ុប​ អូសេអានី និ​ង​អាមេរិក​ រួម​មាន៖​ ប្រទេស​អូស្ត្រាលី ​ប្រ៊ុយ​ណេ​ដា​រូសា​ឡឹម ​កម្ពុជា​ ចិន​ ឥណ្ឌា​ ឥណ្ឌូនេស៊ី ​ប្រទេស​ជប៉ុន ​សាធារណ​រដ្ឋកូរ៉េ ​ឡាវ ​ហ្វីលីពីន​ រុស្សី​ សិង្ហបុរី ​សហរដ្ឋ​អាមេរិក​​ វៀត​ណាម​។​ លំហាត់​នេះ​នឹង​រួម​ចំណែក​មួយ​យ៉ាង​សំខាន់​ ក្នុ​ង​ដំណើ​រ​ឆ្ពោះ​ទៅ​កាន់​កម្ពុជា​គ្មាន​មីន ​ឆ្នាំ​២០២៥​ ជា​ពិសេស​គាំទ្រ​ដល់​គំនិត​ផ្តួច​ផ្តើម​របស់​ សម្ដេច​តេជោ ​«ផ្តល់​ដី​សុវត្ថិភាព​បង្កើត​ស្នាម​ញញឹម»​។​ អំឡុង​ពេល​១០​ថ្ងៃ​ នៃ​វគ្គ​ហ្វឹក​ហ្វឺន​នេះ​ ​សិក្ខា​កាម​នឹង​មាន​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​តំបន់​ទេស​ចរណ៍​ កំពុង​មាន​សក្តានុពល​នៅ​កម្ពុជា ​រួម​ទាំង​ធ្វើ​កិច្ចការ​មនុស្ស​ធម៌​ បន្ថែម​លើ​ការ​ហ្វឹក​ហាត់​នៅ​ទីលាន​។​ ​​ជា​មួយ​គ្នា​នោះ​ក៏មាន​ការ​សម្តែង​សិល្បៈ​ រវា​ង​កម្ពុជា​-​ចិន​ ដើម្បី​បង្ហាញ​នូវ​ប្រពៃណី ​ទំនៀម​ទំលាប់​ផង​ដែរ​។​
        នា​ឱកាស​នោះ​ដែរ​ នាយ​ឧត្តម​សនីយ៍​ សែម សុវណ្ណនី បា​ន​ថ្លែង​ថា​៖ លំហាត់​ហ្វឹក​ហ្វឺន​ធ្វើ​ឡើង​ក្រោម​ប្រធាន​ប​ទ «មាតុភូមិ​ដ៏​បវ​រ ឆ្នាំ​២០២៣» ​គឺ​ជា​លំហាត់​ហ្វឹក​ហ្វឺន​លើក​ទី​១​ ដែល​កម្ពុជា​ធ្វើ​ជា​សហ​ប្រធាន​ជា​មួយ​ កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ និង​មាន​ប្រទេស​ចូល​រួម​សរុប​ចំនួន ​១៤​ប្រទេស​ ដែល​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ទទួល​ស្គាល់​ចំពោះ​សមត្ថភាព​ និង​បទ​ពិសោធន៍​លើជំ​នាញ​សកម្ម​ភាព​មីន​មនុស្ស​ធម៌ ​និង​ដើម្បី​ជា​ឱកាស​ធ្វើ​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ រវា​ង​គ្នាទៅ​វិញ​ទៅ​មក​ ជា​ពិសេស​បង្កើន​ចំណង​សាមគ្គីភាព ​មិត្តភាព​រវាង​បណ្តា​ប្រទេស​ក្នុង​អាស៊ាន ​និង​តំបន់​ផង​ដែរ​។​ ​នាយ​ឧត្តម​សនីយ៍​ សែម សុវណ្ណនី បាន​បញ្ជាក់​បន្ថែម​ថា​៖ គិត​ចា​ប់ពី​ការ​បង្កើត​សាលា​ហ្វឹក​ហ្វឺន​នេះ​ យើង​បាន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ លើ​លំហាត់​ហ្វឹក​ហ្វឺន​ពហុសាសន៍​រួម​មាន​៖​ ​លំហាត់​ហ្វឹក​ហ្វឺន​ប្រតិបត្តិការ​រក្សា​សន្តិភាព ​ពហុ​ជាតិ​ «ឆ្មាំអង្គរ​» សរុប​ចំនួន​៣​លើក​ មាន​ប្រទេស​ចូល​រួម​ចំនួន​៩​ប្រទេស ​ហ្វឹក​ហ្វឺន​លើ​ទីលាន​ និង​២៣​ប្រទេស​ ហ្វឹក​ហ្វឺន​នៅ​ទី​បញ្ជាការ​ ដែល​ជា​ការ​ឧបត្ថម្ភ​របស់​គម្រោង​ ជី​ ភយ​ (GPOI)​។​ វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ ​បច្ចេក​ទេស​ប្រឆាំង​បន្សាប​គ្រឿង​ផ្ទុះកែ​ច្នៃ ​និង​កម្ទេច​គ្រឿង​ផ្ទុះ ​ថ្នាក់​អាស៊ាន ​និង​តំបន់ ​ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​សាធារណ​រដ្ឋ​បារាំង​ចំនួន​៥​វគ្គ​ មាន​ប្រទេស​ចូល​រួម​សរុប​ចំនួន​១២​ប្រទេស​។​ ថ្វី​ដ្បិត​នេះ​ជា​លើក​ដំបូង ​ដែល​កម្ពុជា​រៀបចំ​លំហាត់​ហ្វឹក​ហ្វឺន​ប្រតិបត្តិការ​ពហុជាតិ ​លើ​ទីលាន​សកម្ម​ភាព​ មីន​មនុស្សធម៌ ​ក្រោម​ប្រធាន​បទ​ «មាតុភូមិ​ដ៏​បវរ​ឆ្នាំ​២០២៣» ​តែ​នាយ​ឧត្តម​សេនីយ៍ អ​គ្គ​នាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ​រំពឹង​យ៉ាង​មុត​មាំថា​ ​នឹង​ប្រព្រឹត្តិណ៍​ទៅ​បាន​យ៉ាង​ល្អ​ ព្រម​ជា​មួយ​នឹង​ឱកាស​ក្នុង​ការ​អនុវត្ត​លំហាត់​ហ្វឹក​ហ្វឺន​ពហុ​ជាតិ ​ជា​បន្ត​បន្ទាប់​នៅ​កម្ពុជា ៕

អត្ថបទពេញនិយម

សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ខួប​​លើក​​​ទី​​២៥​ ​នៃ​​ការ​​បញ្ចប់​​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោ​គជ័យ​ នយោ​បាយ​ឈ្នះ ​ឈ្នះ ​និង​ខួប​៥​ឆ្នាំ​ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បិទ​សិក្ខា​សាលា​ ដក​ពិសោធន៍​លើ​ការ​ងា​រ​សម្ព័ន្ធ​មេត្រីភាព ​រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន ​អង្គភាព​ស៊ីវិល ​ទិស​យោធ​ភូមិ​ភាគ​ទី​​៣

អត្ថបទទាក់ទង

ខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃទី២០ ខែមិថុនា ១៩៧៧-ថ្ងៃទី២០ មិថុនា ២០២៤  និងពិធីបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅក្នុងឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
ពិធី​រំលឹក​ខួប​លើក​ទី​៧៦ ​នៃទិ​វា​អន្តរជាតិ​កង​កម្លាំង​រក្សា​សន្តិភាព ​អង្គការ​សហ​ប្រជា​ជាតិ ​និង​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខ័ន្ធ​ ដល់​កង​កម្លាំង​រក្សា​សន្តិភាព ​ដែល​បាន​ពលីជី​វិត​ ក្នុង​បុព្វ​ហេតុ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​ របស់​អង្គការ​សហ​ប្រជា​ជាតិ​(UN)
ពិធី​បើក​សម​យុទ្ធ​នាគមាស ឆ្នាំ​២០២៤ ​រវាង​កង​ទ័ព​កម្ពុជា​-​ចិន ​ក្រោម​ប្រធាន​បទ​ “ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​រួម​គ្នា ​និង​ការ​ងារ​សង្គ្រោះ​មនុស្ស​ធម៌​”​