ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ អញ្ជើញ​បិទ​សន្និ​បាត​ប្រចាំ​ឆ្នាំ​២០១៨​ និង​លើក​ទិស​ដៅ​២០១៩ ​ខេត្ត​សៀម​រាប​
នាយកដ្ឋានព័ត៌មាន(៣)
432
876 សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ អញ្ជើញ​បិទ​សន្និ​បាត​ប្រចាំ​ឆ្នាំ​២០១៨​ និង​លើក​ទិស​ដៅ​២០១៩ ​ខេត្ត​សៀម​រាប

     បន្ទាប់​ពី​បាន​ធ្វើ​ការ​បូក​សរុប​លទ្ធ​ផល​ការ​ងារ​របស់​ខ្លួន​អស់​រយៈ​ពេល​មួយ​ថ្ងៃ​កន្លះ​រួច​មក​ សន្និ​បាត ​បូក​ សរុប​លទ្ធ​ផល​ការ​ងារ​ប្រចាំ​ឆ្នាំ២០១៨ និង​លើក​ទិស​ដៅ​អនុវត្ត​ការ​ងារ​ឆ្នាំ២០១៩ ​របស់​ខេត្ត​សៀម​រាប​ ត្រូវ​បាន ​ប្រារព្ធ​ពិ​ធី​បិទ​ ​ក្រោម​អធិប​តី​ភាព​របស់ ​សម្ដេច​ពិជ័យ​សេនា ​ទៀ បា​ញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​សៀម​រាប​​។ឯកឧត្តម​  ទៀ ​សី​ហា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​សៀម​រាប

     ឯកឧត្តម​  ទៀ ​សី​ហា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​សៀម​រាប​ បាន​លើក​ឡើង​នៅ​ក្នុង​របាយ​ការណ៍​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ប្រចាំ​ឆ្នាំ២០១៨​ និង​លើក​ទិ​ស​ដៅ​ការ​ងារ​សំរាប់​អនុវត្ត​ឆ្នាំ២០១៩​ របស់​រដ្ឋ​បាល​ខេត្ត​ សៀម​រាប​បាន​ឲ្យ​ដឹង​ថា​៖​  ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូ​វរបស់​ក្រុម​ប្រឹក្សា​គណៈ​អភិបាល​ខេត្ត​ ថ្នាក់​ដឹក​នាំ​មន្ទីរ​ អង្គ​ភាព និង​មន្ត្រី​រាជ​ការ​គ្រប់​លំដាប់​ថ្នាក់​ បាន​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​ក្នុង​ការ​បំពេញ​តួនាទី ​ភារ​កិច្ច​ ស្រប​តាម​បទ​ប្បញ្ញត្តិ​នា​នា​ ដែល​មាន​ចែង​ក្នុង​ច្បាប់​បទ​បញ្ជា​សេចក្តី​ណែ​នាំ​កម្ម​វិធី​នយោ​បាយ​ យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី៣ ​និង​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី៤ ​កម្ម​វិធី​កំ​ណែ​ទម្រង់​​នានា​ ដើម្បី​កំណើន​ការ​ងារ​សម​ធម៌​ និង​ប្រសិទ្ធ​ភាព​នៅ​កម្ពុជា​ ជា​ពិសេស​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ ការ​គ្រប់​គ្រង់​រដ្ឋបាល​រាជ​ធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ។​ ឯកឧត្តម​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា៖ ​អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់​គណៈ​បញ្ជាការ​ឯក​ភាព​ខេត្ត​ និង​មន្ទីរ​អង្គ​ភាព​ជំនាញ​នានា​ ក្នុង​ខេត្ត​បាន​ខិត​ខំ​ពុះ​ពារ​ជម្នះ​ការ​លំបាក​ក្នុង​ការ​អនុវត្ត​នូវ​តួនាទី​ភារ​កិច្ច​របស់​ខ្លួន​យ៉ាង​សកម្ម​ ក្នុង​គោល​ដៅ​ធ្វើ​ឲ្យ​យន្ត​ការ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ធានា​បាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ដឹក​នាំ​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច ​សង្គម​ និង​រក្សា​បាន​នូវ​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​ជូន​ប្រជាពល​រដ្ឋ​ហើយ​សម្រេច​បាន​នូវ​លទ្ធផល ​គួរជា​ទី​មោទនៈ​សម្រាប់​ឆ្នាំ២០១៨​នេះ។​​សម្ដេច​ពិជ័យ​សេនា ​ទៀ បា​ញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​សៀម​រាប

      ថ្លែង​ទៅ​កាន់​អង្គ​សន្និបាត​ក្នុង​ឱកាស​នោះ ​សម្ដេច​ពិជ័យ​សេនា​ ទៀ​ បាញ់ ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ ​រដ្ឋ​បាល​ខេត្ត​សៀម​រាប​ គ្រប់​លំដាប់​ថ្នាក់​ ដែល​បាន​ខិត​ខំ​ធ្វើ​សកម្ម​ភាព​តាម​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ ដើម្បី​គាំ​ទ្រ​ និង​ជំរុញអនុវត្ត​កម្ម​វិធី​នយោ​បាយ​ និង​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី៤ ​ហើយ​បាន​រួម​ចំណែក ​ធ្វើ​ឲ្យ​ សម្រេច​បាន​សមិទ្ធ​ផល​ជា​ច្រើន​ ប្រទេស​ទាំង ​ខេត្តទាំងមូល ពិសេស​ការ​បង្កើន​ល្បឿន​ កំណែ​ទម្រង់​អភិបាល​កិច្ច​ដែល​ជា​ស្នូល​ នៃ​យុទ្ធ​សាស្ត្រចតុ​កោណ​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ និង​ការ​កាត់​បន្ថយ​ភាពក្រី​ក្រ​របស់​ប្រជាពល​រដ្ឋ​។ សម្ដេច​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​រដ្ឋបាល​ និង​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​គ្រប់​លំដាប់​ថ្នាក់​ទូទាំង​ខេត្ត​ ត្រូវបន្ត​លើក​កម្ពស់​ប្រសិទ្ធ​ភាព​ក្នុង​ការ​បំពេញ​ការ​ងារ​ ស្រប​តាម​តួនាទី​ភារ​កិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ​ដែល​បាន​កំណត់។​ ត្រូវ​ដោះ​ស្រាយ​រាល់​បញ្ហា​ឲ្យ​ទាន់​ពេល​វេលា ​រាល់​បញ្ហា​ទាំង​ឡាយ​ណា​ដែល​កើត​ឡើង​ចំពោះ ​ប្រជា​ជន​។​ ត្រូវ​ទំនាក់​ទំនង​រវាង​រដ្ឋ​បាល​ជា​មួយ​ប្រជា​ពល​រដ្ឋ​ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​​ឱ្យ​បាន​ទូលំ​ទូលាយ ​នូវ ​កម្ម​វិធី​​នយោ​បាយ​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី៤​ នូវ​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​ជាតិ ​គោល​នយោ​បាយ ​ភូមិ​, ឃុំ​មាន​សុវត្ថិភាព​ កម្ម​វិធី​កំណែ​ទម្រង់​តាម​វិស័យ​ក៏​ដូច​ជា​សភាព​ការណ៍​នា​នា​ របស់​ប្រទេស​ជាតិ​ និង​សភាព​ការណ៍​​រីក​ចម្រើន​ថ្មីៗ​នៅ​មូល​ដ្ឋាន​។ សម្ដេច​ពិជ័យ​សេនា​ក៏​បាន​បន្ត​ទៀត​ថា៖ តាម​រយៈ​ការ​ធ្វើ​វេ​ទិកា​សាធារណៈ​នៅ​មូល​ដ្ឋាន​ និង​ការ​ចុះ​ជួប​ប្រា​ស្រ័យ​ដោយ​ផ្ទាល់​ជា​មួយ​ប្រជា​ពល​រដ្ឋ​ ដើម្បី​ស្ដាប់​ក្តី​កង្វល់​, សំណូមព​រ និង​សំណើ​ទាំង​នោះ​ ដោយ​ផ្អែក​លើ​ច្បាប់​ និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​នានា​។ ​វេទិកា​សាធារណៈ​នេះ​​ គប្បី​យក​ចិត្ត​ទុក​ដាក់​អំពី​ស្ថាន​ភាព​ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​នៅ​មូល​ដ្ឋាន​ជា​ចំបង ​ដើម្បី​ចូល​រួម​ដោះ​ស្រាយ​​ជីវភាព​ប្រជា​ពល​រដ្ឋ​ និង​អភិវឌ្ឍន៍​នៅ​មូល​ដ្ឋាន​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ