ព័ត៌មាន

សមាគម​អតីត​យុទ្ធជន​ខេត្ត​កំពង់​ធំ​ ប្រគល់​​ផ្ទះ​ទី​១១៤ ​អំណោយ​សម្ដេច​តេជោ​ ហ៊ុន សែន ជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ពិការ​
នាយកដ្ឋានព័ត៌មាន(៥)
426
875 សមាគមអតីតយុទ្ធជនខេត្តកំពង់ធំប្រគល់ខ្នងផ្ទះទី១១៤អំណោយសម្ដេចតេជោហ៊ុន សែនជូនគ្រួសារអតីតយុទ្ធជនពិការ

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញ ប្រគល់ ខ្នងផ្ទះទី ១១៤  ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ជូនគ្រួសារអតីតយុទ្ធជនពិការ រស់នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមាគមអតីតយុទ្ធជនខេត្តកំពង់ធំប្រគល់ខ្នងផ្ទះទី១១៤អំណោយសម្ដេចតេជោហ៊ុន សែនជូនគ្រួសារអតីតយុទ្ធជនពិការ​ឯកឧត្តម បានដឹកនាំក្រុមការងារ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត ដែលមានការចូលរួម ពីសំណាក់អាជ្ញាធរ ដែនដី មកប្រគល់ផ្ទះ ដែលជា ជាអំណោយសម្ដេចតេជោហ៊ុន សែន ជូន លោក  ជ័យ ចយ នៅរសៀលថ្ងៃអាទិត្យទី១៧ខែមីនា ឆ្នាំ២០១៩.  ខ្នងផ្ទះនេះ មានទំហំ៤ម៉ែត្រx៦ម៉ែត្រ សាងសង់ពីឈើ ជញ្ជាំងនិងរនាបក្តារ ដំបូលប្រក់ស័ង្កសី ដែលត្រូវបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន ៦,៩៨៥,០០០ រៀល ។

សមាគមអតីតយុទ្ធជនខេត្តកំពង់ធំប្រគល់ខ្នងផ្ទះទី១១៤អំណោយសម្ដេចតេជោហ៊ុន សែនជូនគ្រួសារអតីតយុទ្ធជនពិការ

នៅក្នុងឳកាសចុះប្រគល់ផ្ទះជូនដល់អតីតយុទ្ធជនពិការ  ឯកឧត្តម  សោម ស៊ុន បានពាំនាំ យកអំណោយសម្តេចតេជោ ហ៊ុន សែន តាមរយះឯកឧត្តម បណ្ឌិតហ៊ុន ម៉ាណែត ប្រគល់ជូនគាត់បន្ថែមដែលមានអង្ករចំនួន៥០គីឡូក្រាម សំភារ់មួយចំនួន និងថវិកាចំនួន ២០០,០០០ រៀល  ។ លោកជ័យ ចយ  ជាអតីតយុទ្ធជនពិការ មានអាយុ៤៦ ឆ្នំា ធ្លាប់ចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៦ នៅអង្គភាពយោធាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោយមកក៏បានធ្លាក់ខ្លួនពិការ   ដោយសាររបួសក្នុងសមរភូមិនាសម័យសង្គ្រាមនៅឆ្នាំ១៩៨៩ បានសម្តែងនូវក្តីរំភើប ត្រេតអរយ៉ាងខ្លាំង ដែលបាន ទទួលផ្ទះថ្មីពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់មកលើក្រុមគ្រួសាររបស់ ពួកគាត់ ដែលជាអតីតយុទ្ធជន ដោយមិនឲ្យអស់សង្ឃឹមក្នុង កិច្ចការពារជាតិកន្លងមក។

សមាគមអតីតយុទ្ធជនខេត្តកំពង់ធំប្រគល់ខ្នងផ្ទះទី១១៤អំណោយសម្ដេចតេជោហ៊ុន សែនជូនគ្រួសារអតីតយុទ្ធជនពិការ

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ក៏បានមានប្រសាសន៍ថា ដោយបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ពីការចង្អុលណែនាំ ពីសំណាក់ ឯកឧត្តម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឲ្យមើលថែទាំ.  ដោះស្រាយ .ចូលរួមសុខទុក្ខ ជាមួយនឹងគ្រួសាររបស់អតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត  ត្រូវចុះសួរសុខទុក្ខជាប្រចាំ ដែលប្រកាន់ភ្ជាប់នូវពាក្យមួយឃ្លាថា ( ទុក្ខសោករបស់អតីតយុទ្ធជន គឺជាទុក្ខសោករបស់ថ្នាក់ដឹកនាំសមាគម អតីតយុទ្ធជន) ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ