ព័ត៌មាន

ផ្ទះ​លេខ​រៀង​ទី​១៦​ត្រូវ​បាន​សាង​សង់​ឡើង​ជូន​ដល់​គ្រួសារ​អតីត​យុទ្ធជន​ ដែល​មាន​ជីវភាព​ខ្វះ​ខាត​
នាយកដ្ឋានព័ត៌មាន(៥)
426
874 ផ្ទះលេខរៀងទី១៦ត្រូវបានសាងសង់ឡើងជូនដល់គ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត

ផ្ទះលេខរៀងទី១៦ត្រូវបានសាងសង់ឡើងជូនដល់គ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលមាន ឯកឧត្តម ឧត្តមសេនីយ័ទោ ចាន់ សុភ័ក្ត្រា ប្រធានសមាគមន៍ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ បានដឹកនាំក្រុមកាងារ សមាគមន៍អតីតយុទ្ធជន ថ្នាក់ស្រុក  ប្រធានសាខា អាជ្ញាធរដែនដីស្រុកឆែប ចុះជួយសង់ផ្ទះចំនួន ១ខ្នង ធ្វើពីឈើប្រក់ស័ង្គសីមានទំហំ ៦គុណ៨ ម៉ែត្រ ស្ថិតនៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ខេត្តព្រះវិហារ។

ឯកឧត្តមប្រធានសមាគមន៍បានថ្លែងថា នេះជាផ្ទះលេខរៀងទី១៦ហើយដែលសមាគមន៍ អតីតយុទ្ធជនកម្ពុជាខេត្តបានសាងសង់ជូនដល់គ្រួសារអតីតយុទ្ធជនដែលមិនមានលទ្ធិភាពនិងខ្វះផ្ទះ សំបែង។ ឯកឧត្តមបានបន្តថាដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ដែលលោកតែងតែគិតគូពីទុក្ខលំបាក និងការរស់នៅរបស់គ្រួសារបងប្អូនអតីតយុទ្ធជន ដោយមិនទុកអោយបងប្អូនអតីតយុទ្ធជនយើង រស់នៅលំបាកឡើយ។ ហើយផ្ទះលេខរៀងទី១៦នេះត្រូវបានសាងសង់ជូនដល់គ្រួសារអតីតយុទ្ធជនដែលមានឈ្មោះយ៉េម សុខុម ភេទប្រុស អាយុ៤៨ ឆ្នាំ ដែលជានិវត្តជន។ គួរបញ្ជាក់ផងដែរថា ផ្ទះដែលត្រូវសាងសង់នៅពេលនេះមានទំហំ៦X៨ ដែលត្រូវចំណាយថវិការអស់ចំនួន ១០ ៣៥០ ០០០ រៀល ព្រមទាំងសម្ភារៈមួយចំនួនទៀតដែលជាថវិការផ្ទាល់របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធាន សមាគមន៍អតីតយុទ្ធជនកម្ពុជា ហើយក្នុងការលើកផ្ទះថ្មីនោះដែរ ឯកឧត្តម ប្រធានសមាគមន៍បានជួបសំណេះសំណាលជាមួយលោកយាយលោកតាចំនួន១៨នាក់ ដោយបានចែកសំភារៈជូនក្នុងម្នាក់ទទួលបានសារ៉ុងមួយថវិការ២ម៊ឺនរៀលផងដែរ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ