ព័ត៌មាន

ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត ​សម្ពោធ​បណ្ណា​ល័យ​ស្រុក​ព្រៃ​ឈរ​ ខេត្ត​កំពង់​ចាម​
នាយកដ្ឋានព័ត៌មាន(៣)
442
872 ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត ​សម្ពោធ​បណ្ណា​ល័យ​ស្រុក​ព្រៃ​ឈរ​ ខេត្ត​កំពង់​ចាម​

      ឯក​ឧត្តម​​បណ្ឌិត​ ​ហ៊ុន​​ ម៉ា​ណែត ​​តំណាង​ ស​ម្តេច​​តេ​ជោ ​​ហ៊ុន​សែន​ នាយក​រដ្ឋ​មន្ត្រី​ ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា ​អម​ដំណើរ​ដោ​យ​ ឯក​ឧត្តម​​ គួច ​ចំរើន​​ អភិបាល​ខេ​ត្ត​កំ​ពង់​ចាម​ ​បាន​​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ ​បណ្ណាល័​យ​១​ខ្នង​ ខ្លោង​ទ្វារ​ ស្រះទឹក​ និងរបង​វិទ្យាល័យ​​ ហ៊ុន​​ សែន​​ ព្រៃទទឹង​ ដែល​ស្ថិត​ក្នុង​ឃុំជ្រៃវៀន​  ស្រុក​​ព្រៃ​ឈរ​ ខេត្ត​កំពង់​ចាម ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩​​។ឯក​ឧត្តម​​ គួច ​ចំរើន​​ អភិបាល​ខេ​ត្ត​កំ​ពង់​ចាម

      ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ខេត្ត​កំពង់ចាម ​មាន​ប្រសាសន៍​ថា៖​ បច្ចុប្បន្ន​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ ធ្វើឱ្យ​វិស័យ​អប់រំ​សិក្សា​ធិការ​មាន​ការ​រីក​ចម្រើន​។ មាន​អគារសិក្សាថ្មី​ បណ្ណាល័យ​ មាន​សៀវភៅ​អាន​ ស្រាវ​ជ្រាវ​ វាជា​ឱកា​សសិក្សាល្អសម្រាប់ការ​​ស្រាវ​ជ្រាវ​បន្ថែម​។ ​ពាក់ព័ន្ធនឹងបញ្ហា​គ្រោះរាំ​ងស្ងួត​ ឯក​ឧត្ដម​ ​ បានបញ្ជាក់ថា ​អាជ្ញាធរ​ខេត្ត​ ខិត​ខំជួ​សជុល និង​ស្តារ​ឡើង​វិញ​នូវ​ អណ្តូង​ ស្រះទឹក​ ស្នើសុំឲ្យ​បង​ប្អូនប្រជា​ពលរដ្ឋ​យក​ចិ​ត្ត​​​ទុក​ដាក់​លើ ដោ​យ​​ត្រូវ​សន្សំ​ទឹក​ ក្នុង​កា​រប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ ​​កុំឲ្យ​មាន​ប្រឈម​​គ្រោះ​​រាំ​ង​ស្ងួត​ និង​​អាកាស​ធាតុ​មាន​លក្ខ​ណៈ​ក្តៅ​​ខ្លាំង​​ អាច​​បង្ក​ឲ្យ​កើត​ជា​បញ្ហាអគ្គិភ័យ​​ឆាប​​ឆេះ​ជាយថា​ហេតុ​​​។ ឯក​ឧត្តម​​បណ្ឌិត​ ​ហ៊ុន​​ ម៉ា​ណែត ​​តំណាង​ ស​ម្តេច​​តេ​ជោ ​​ហ៊ុន​សែន​ នាយក​រដ្ឋ​មន្ត្រី​ ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា ​

     ឯក​ឧត្ដម​​បណ្ឌិត​​ ហ៊ុន​ ម៉ាណែត​ បានបញ្ជាក់ថា៖ ​អាជ្ញាធរ​បាន​យក​ទុ​ក​ដាក់​​យ៉ាង​ខ្លាំង​​លើ​​វិស័យ​​អប់រំ​។ សុខ​សន្តិភាព​ និ​ង​ស្ថិរភាព​សង្គម ​ជា​ផ្នែកមួយ​ដ៏សំ​ខាន់មិន​អាចកា​ត់ថ្លៃបា​នសម្រាប់​ការ​អភិវឌ្ឍ ​ក្នុង​នោះរួមមានការ​កសាង​សមិទ្ធិផល​ អគារ​ ផ្លូវ ស្ពានថ្នល់​ ហេដ្ឋា​រចនាសម្ព័ន្ធ​នានា​ ​មានការ​រី​កដុះដាលជា​ប​ន្តបន្ទាប់​។ សូមលោកគ្រូ​អ្នកគ្រូ​ទាំងអស់ មេត្តាយកចិត្តទុកដាក់បន្ថែម​ និង​ពង្រឹង​កិច្ច​ការ​​លំហាត់​​នៅ​​​សាលា ​​​ទាំង​​​ការ​​​សរ​សេរ​ និង​​អំណាន ​​ចាប់​​ផ្តើ​ម​ពី​ការ​ប្រលង​បាក់​ឌុប​ឆ្នាំ​នេះ​ត​ទៅ ​អ្នក​ចេះ​គឺ​​ជាប់។ ឯក​ឧត្តម​​ បាន​​អំពាវ​​នា​វឱ្យ​​រួ​មគ្នា​​ថែ​រក្សា​សុខ​​​សន្តិភាព​​ ស្ថិរភាព​​នយោ​បាយ​​ក្រោម​​ការ​ដឹកនាំ​​របស់​ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​​ សែន​​ ជា​​នាយក​​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​និង​បាន​​ជំរុញ​​ឲ្យ​សិស្សា​នុសិស្ស​ខិត​ខំ​ប្រឹង​ប្រែង​រៀន​​សូត្រ​ ​ដើម្បី​ក្លាយ​​ជា​ទំពាំង​​ស្នង​​ឬស្សី​​ និ​​ងក្លា​យ​ជា​​យុវជន​គំរូ​ ​កូនល្អ​​ សិស្សល្អ​​ មិត្តល្អ ​និង​​ពល​​រដ្ឋល្អ​​ក្នុង​​សង្គម​​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ