ព័ត៌មាន

ឯកឧត្តម វង្ស ពិសេន ​អញ្ជើញ​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​ដល់​នាយ​ទាហ៊ាន ​ពល​ទាហ៊ាន​ ក្នុង​កង​ពល​តូច​អន្តរាគមន៏​លេខ​១៤​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​
នាយកដ្ឋានព័ត៌មាន(៣)
444
871 ឯកឧត្តម វង្ស ពិសេន អញ្ជើញសំណេះសំណាលសួរសុខទុក្ខដល់នាយទាហ៊ាន ពលទាហ៊ាន ក្នុងកងពលតូចអន្តរាគមន៏លេខ១៤ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

      ឯកឧត្តម​ នាយ​ឧត្តម​សេនីយ ​វង្ស​ ពិសេន ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​ចុះ​សាក​សួរ​សុខ​ទុក្ខ​ដល់​នាយ​ទាហ៊ាន​ ពល​ទាហ៊ាន ​ក្នុង​កង​ពល​តូច​អន្ត​រាគមន៏​លេខ​១៤​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​​ប្រពៃ​ណី​ជាតិ​ខ្មែរ​ ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​ភ្នំ​បាយ​ឃ្លះ​ ឃុំ​ត្នោត​ជុំ ​ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍​សាត់​ កាល​ពី​ថ្ងៃ​ទី​១៥ ​ខែ​មីនា​ កន្លង​ទៅ​នេះ​។ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ ​វង្ស​ ពិសេន ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ មាន​មតិ​សំណេះ​សំណាល​

      បន្ទាប់​ពី​មតិ​ស្វាគមន៏​របស់​ ឯកឧត្តម ​ឧត្តម​សេនីយ​ទោ ​គឹម​ សេង​ងន​ មេ​បញ្ចា​ការ​កង​ពល​តូច​អន្ត​រាគមន៏​លេខ​១៤​ រួច​មក​ មាន​មតិ​សំណេះ​សំណាល​នា​ឱកាស​នោះ ឯកឧត្តម ​វង្ស​ ពិសេន​ បាន​ពាំ​នាំ​នូវ​សេចក្តី​នឹក​រលឹក​​ពី​សំណាក់ ​សម្តេច​តេ​ជា ​ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន​សែន ​និង​សម្តេច​ពិជយ័​សេនា​ ទៀ ​បាញ់ ​ដែល​សម្តេច​តែង​តែ​បាន​គិត​គូរ​ដល់​សុខ​ទុក្ខ​ និង​ជីវភាព​រស់​នៅ​របស់​កង​ទព័​ជា​ប្រចាំ​។ ឯកឧត្តម​ បាន​មាន​ប្រសាសន៏​ថា​៖ ​សន្តិភាព​ដែល​បាន​មក​នេះ ​មិន​មែន​កើត​ឡើង​ដោយ​ឯក​ឯង​នោះ​ទេ​ ​គឺ​ជា​ការ​យក​អាយុ​ជីវិត​ធ្វើ​ជា​ដើម​ទុន​ ក្នុង​ការ​រំដោះ​ប្រទេស​ជាតិ​ ឲ្យ​ចាក​ផុត​ពី​របប​ប្រលយ័​ពូជ​សាសន៏ ​បាន​ធ្វើ​អោយ​ប្រទេស​ជាតិ​ទទួល​បាន​សុខ​សន្តិភាព​ និង​មាន​ការ​អភិវឌ្ឍន៍​ដល់​សព្វ​ថ្ងៃ​នេះ​។​ ឯកឧត្តម​ បាន​បញ្ចាក់​ថា​៖​ ដើម្បី​ការ​ពារ​ និង​ថែ​រក្សា​នូវ​សន្តិភាព​នេះ​ ឲ្យ​បាន​ជា​រៀង​រហូត​ យើង​ជា​ខ.ភ.ម​ ត្រូវ​ស្មោះ​ត្រង់​ និង​គោរព​នូវ​បទ​បញ្ជា​របស់​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជា​ការ​ ​ក​ង​ទ័ព​ជើង​គោក​បាន​ដាក់​ចុះ​។ ​ក្រៅ​ពី​នេះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ទំនា​ក់​ទំនង​សហប្រតិបត្តិការ​ល្អ ​ជា​មួយ​ប្រទេស​ជិត​ខាង​ ដើម្បី​កសាង​ព្រំ​ដែន​សន្តិភាព ​និង​ការអភិវឌ្ឍន៍​។ ​ទទឹម​នឹង​នេះ​​កង​ពល​ត្រូវ​ត្រៀម​កម្លាំង​ចេញ​អន្ត​រាគមន៏ ​បណ្តា​ទិស​ផ្សេង​ៗ​ទៀត​ ព្រ​មទាំ​ង​ត្រៀម​មធ្យោ​បាយ ​សំភារៈ​ ដើម្បី​ដឹក​ទឹក​ជូន​ប្រជា​ពល​រដ្ឋ​ នៅ​ពេល​ដែល​ប្រជាពល​រដ្ឋ​ជួប​ការ​ខ្វះ​ខាត​ទឹក​ ក្នុង​រដូវ​ប្រាំង​នេះ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ