ព័ត៌មាន

ពិធី​ទទួល​សិស្ស ​និស្សិត​ប្រឡង​ជាប់​ជា​ស្ថាពរ​ វគ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក ​និង​នាយ​ទាហាន​បន្ត​វេន​
នាយកដ្ឋានព័ត៌មាន(៣)
443
870 ពិធី​ទទួល​សិស្ស ​និស្សិត​ប្រឡង​ជាប់​ជា​ស្ថាពរ​ វគ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក ​និង​នាយ​ទាហាន​បន្ត​វេន​

     នា​​ព្រឹក​ថ្ងៃ​ទី​១៥ ​ខែមី​នា​ ​យុវជន​សិស្ស ​និង​និស្សិត​ប្រឡង​ជាប់​ជា​ស្ថាពរ​ វគ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក ​ជំនាន់​ទី​១១ ​និង​វគ្គ​នាយ​ទាហាន​បន្ត​វេន​ ជំនាន់ទី​១​២ ចំនួន​៤២០​នាក់ ​បាន​ចូល​ទៅ​កាន់​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ (ថ្លុក​តា​សេក​ ឋិត​នៅ​ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់​ស្ពឺ​)​។ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក ​ម៉ម​ យឿន ​នាយ​រង​សេនា​ធិការ​ចំរុះ ​និង​ជា​នាយក​​វិទ្យា​ស្ថាន​ទ័ព​ជើង​គោក 

     ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក ​ម៉ម​ យឿន ​នាយ​រង​សេនា​ធិការ​ចំរុះ ​និង​ជា​នាយក​​វិទ្យា​ស្ថាន​ទ័ព​ជើង​គោក  ​បាន​អញ្ជើញ​មាន​វត្ត​មាន​ នៅ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល ​ទទួល​ស្វាគមន៍​សិស្ស​វគ្គ​នាយ​ទាហាន​ទាំង​ពីរ​នោះ​។ ឯកឧត្តម​ ​បាន​ចាត់​ទុក​ការ​មក​ដល់​និស្សិត​ថ្មី​ថា៖ ជា​មោទន​ភាព​របស់​ខ.ភ.ម​ ដែល​ទទួល​បាន​នូវ​គ្រាប់​ពូជ​បន្ថែម​ថ្មី​មួយ​ទៀត ​ដើម្បី​បន្ត​វេន​ខ.ភ.ម ​នា​ពេល​ខាង​មុខ​នេះ​។ ឯកឧត្តម​ បាន​ឲ្យ​ដឹង​ថា​៖ វគ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក​ ជំនាន់​ទី​១១ ​មាន​ចំនួន​២៥០​នាក់​ នឹង​ត្រូវ​សិក្សា​ហ្វឹក​ហ្វឺន​​រយៈ​ពេល​៤​ឆ្នាំ​ និង​វគ្គ​នាយ​ទាហាន​បន្ត​វេន ​ជំនាន់​ទី​១២​ មាន​១៧០​នាក់ ​នឹង​សិក្សា​រយៈ​ពេល​៦​ខែ​។​ បច្ចុប្បន្ន​វិទ្យា​ស្ថាន​ទ័ព​ជើង​គោក​ បាន​នឹ​ង​កំពុង​ដំណើរ​ការ​បើក​វគ្គ​ ជំនាន់​ទី​៨ ​ឆ្នាំ​ទី​៤​,​ វគ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក ​ជំនាន់​ទី​៩​,​ វគ្គ​នាយ​ទាហាន​ទ័ព​ជង​​គោក ​ជំនាន់​ទី​១០ ​និង​វគ្គ​នាយ​ទាហាន​បន្ត​វេន​ ជំនាន់​ទី១១​ ដែល​វគ្គ​នេះ​កំពុង​ត្រៀម​ទៅ​រៀន​បន្ត​ នៅ​សាធារណ​រដ្ឋ​ប្រជា​មា​និត​ចិន​​បន្ត​ទៀត​។​ ឯ.ឧ ​ឧត្តម​សេនីយ៍​ឯក​ ម៉ម ​យឿន ​នាយក​វិទ្យាស្ថាន ​ក្នុង​នាម​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ​ ចំពោះ​មាតា​បិតា​ និង​អាណា​ព្យាបាល​ ដែល​បាន​អនុញ្ញាត​ឱ្យ​កូន​ចៅ ​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​ និង​ក្នុង​នាម​នាយក​វិទ្យាស្ថាន​ និង​យោធា​ចារ្យ​ទាំង​អស់​,​ ក៏​បាន​សម្តែង​ការ​អប​អរ​សាទ​រ​ចំពោះ​ ប្អូន​ៗ​យុវជន​សិស្ស ​និស្សិត​ ដែល​បាន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​ក្នុង​ជួរ​ខ.ភ.ម ជា​​ពិសេស​បាន​ប្រឡង​ជា​ប់​ជា​ស្ថាពរ​ វគ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក​ ជំនាន់​ទី​១១ ​និង​នាយ​ទាហាន​បន្ត​វេន​ ជំនាន់​ទី​១២ ​នា​ពេល​នេះ។​ ឯ.ឧ ​ឧត្តម​សេនីយ៍​ឯក​ បាន​បញ្ជាក់​ថា​៖ អាជីព​កង​ទ័ព​ អាជីព​ដ៏​លំបាក​មួយ ​ដែល​ហ៊ាន​លះ​បង់​បូជា​នូវ​អាយុ​ជីវិត​ ដើម្បី​បុព្វ​ហេតុ​ការ​ពារ​ជាតិ​ និង​ប្រជា​ជន​។​ ដូច​នេះ​ប្អូន​ៗ​សិស្ស​វគ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក​ ជំនាន់​ទី​១១ ​និង​នាយ​ទាហាន​បន្ត​វេន ​ជំនាន់​ទី​១២ ទាំង​អស់​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​គោរព​វិន័យ ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សា​លា ​និង​គោរព​បទ​វិន័យ​ទូទៅ​នៃ​ខ.ភ.ម​ ឲ្យ​បាន​ម៉ឺង​ម៉ាត់​ ហើយ​ខិត​ខំ​ព្យាយាម​សិក្សា​រៀន​សូត្រ​ ដើម្បី​ក្លាយ​ខ្លួន​ជា​នាយ​ទាហាន​ដ៏​ល្អ ​និង​ជា​មេ​បញ្ជាការ​ដឹក​នាំ​នៅ​ក្នុង​ជួរ​ខ.ភ.ម​ នា​ពេល​អនាគត ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ