ព័ត៌មាន

ជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម ង្វៀន ម៉ាញ់ ហ៊ុង (Nguyen Manh Hung)
នាយកដ្ឋានព័ត៌មាន(១)
452
868 ជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម ង្វៀន ម៉ាញ់ ហ៊ុង (Nguyen Manh Hung)

ក្នុងឱកាសជំនួបសំដែងការគួរសមជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ,ឯកឧត្តម ង្វៀន ម៉ាញ់ហ៊ុង រដ្ឋមន្រ្តីក្រសួងពត៌មាននិងគមនាគមន៍ នៃសាធារ ណរដ្ឋសង្គមនិយមវៀតណាមបានជម្រាបសម្ដេចថា:វៀតណាមនិងកម្ពុជានៅតែបន្ត និង ខិតខំពង្រឹងនិង ពង្រីក កិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធជារៀងរហូត ពិសេសលើវិស័យព័ត៌មាននិង វិស័យទូរគម នាគមន៍។ឯកឧត្តមបានឲ្យដឹងថា:រយៈពេលជាង១០ឆ្នាំមកហើយដែលក្រុមហ៊ុន metfone បានមកធ្វើ ការវិនិយោគនៅប្រទេសកម្ពុជា ។ ក្រុមហ៊ុនមិត្តហ្វូនប្រៀបបានដូចជាកូនរួមមួយរវាងប្រទេសទាំងពីរព្រោះ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយរដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសទាំងពីរកម្ពុជានិងវៀតណាមបានរួមគ្នាបង្កើតវាឡើង។ដោយបានវិនិយោគលើទឹកប្រាក់៦៥០លានដុល្លា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍,ក្រុមហ៊ុនmetfone ក៏បានជួយកម្ពុជាលើការអភិវឌ្ឍន៍វិស័យនេះ ទៅតាមតំបន់ដាច់ ស្រយាលផងដែរ។មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏បានធ្វើសកម្មភាពជួយសង្គមនិងសកម្មភាពមនុស្សធម៌ជាច្រើនទៀតផង។ឯកឧត្តម ង្វៀន ម៉ាញ់ ហ៊ុង ក៏បានជំរាបសម្ដេចពិជ័យសេនាឲ្យដឹងទៀតថា:រដ្ឋាភិបាល វៀតណាមក៏បានសម្រេចផ្ដល់ជូននូវ   មជ្ឈមណ្ឌលគ្រប់គ្រងសន្តិសុខ សុវត្ថិភាពរក្សាព័ត៌មានលើបណ្ដាញអ៊ីនធឺណិតជូនដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ប្រព័ន្ធនេះត្រូវបានអភិវឌ្ឍន៍ដោយប្រទេសវៀតណាមដោយខ្លួនឯងនិងមានការគួបផ្សំបច្ចេកវិទ្យាទំនើបទំនើបជាច្រើន។ឯកឧត្តមបានឲ្យដឹងថាប្រព័ន្ធនេះអាចធ្វើការតាមដាននិងវិភាគចំពោះព័ត៌មានលើបណ្ដាញសង្គមដែលវាយប្រហារមកលើប្រទេសខ្លួនបាន។វាធ្វើការតាមដានគ្រប់ព័ត៌មានដែលកំពុងនិងបានបង្ហោះលើបណ្ដាញអ៊ីនធឺណិតក៏ដូចជាបណ្ដាញសង្គមនៅទូទាំងប្រទេសផងដែរ។វាក៏អាចតាមដានដឹងរាល់បទល្មើសនានាដែលកំពុងកើតឡើងនៅលើបណ្ដាញសង្គមនិងអ៊ីនធឺណិតហើយនឹងផ្ដល់ពត៌មានចំពោះទីកន្លែងដែលជនល្មើសកំពុងប្រព្រឹត្តទៀតផង ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសនោះបានសំដែងនូវការអបអរសាទរចំពោះឯកឧត្តម ង្វៀន ម៉ាញ់ ហ៊ុង ដែលពីមុនជានាយកក្រុមហ៊ុន metfoneហើយពេលនេះត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមមានជំនឿទុកចិត្តលើឯកឧត្តមដោយបានប្រគល់ភារកិច្ចជូនឯកឧត្តមជារដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍របស់ប្រទេសវៀតណាមនៅពេលនេះ។ សម្ដេចក៏បានសំដែងនូវការរីករាយដែលដែលរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានផ្ដល់មកឱ្យ កម្ពុជានៅមជ្ឈមណ្ឌលគ្រប់គ្រងសន្តិសុខ,សុវត្ថិភាព,រក្សាព័ត៌មាននៅលើបណ្ដាញអ៊ីនធឺណិតដោយ សម្ដេចចាត់ទុកថានេះគឺជាការរួមចំណែករបស់ប្រទេសវៀតណាមលើការងារពង្រឹងសន្តិសុខ, សុវត្ថិភាព ជាពិសេសការទប់ស្កាត់រាល់បទល្មើសទាំងឡាយដែលកំពុងកើតឡើងនៅក្នុងបណ្ដាញសង្គមនិងអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ។សម្តេចក៏បានសំនូមពរទៅឯកឧត្តមរដ្ឋមន្រ្តីសូមជួយធ្វើការបណ្ដុះបណ្ដាលកងយោធពលខេមរភូមិន្ទលើការងារគ្រប់គ្រងបច្ចេកវិទ្យាខាងលើនេះផងដែរ។សម្ដេចសង្ឃឹមថារដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាមនឹងនៅតែបន្តជួយដល់កងយោធពលខេមរភូមិន្ទលើវិស័យជំនាញវិទ្យុទាក់ទងនៅទូទាំងកងទ័ពពិសេសក្រុមហ៊ុន metfone ដែលជាសេនាធិការឱ្យភាគី វៀតណាមផងដែរ    ៕ 

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ