ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ចុះ​សួរ​សុខ​ទុក្ខ​កង​ទ័ព​នៅ​ច្រក​៤០០​សំ​ឡូត និង​កង​ពល​តូច​ថ្មើ​រ​ជើង​លេខ​៥២ ​យោធ​ភូមិ​ភាគ​ទី​៥​
នាយកដ្ឋានព័ត៌មាន(៣)
23
866 សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ចុះ​សួរ​សុខ​ទុក្ខ​កង​ទ័ព​នៅ​ច្រក​៤០០​សំ​ឡូត និង​កង​ពល​តូច​ថ្មើ​រ​ជើង​លេខ​៥២ ​យោធ​ភូមិ​ភាគ​ទី​៥​

     បន្ទាប់​ពី​បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការ​អភិវឌ្ឍន៍​នៅ​ច្រ​កទ្វា​នានា ​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា​-ថៃ​ ចាប់​ពី​ក្រុង​ប៉ោយប៉ែ​ត ​រហូត​មក​ដ​ល់ ស្រុក​សំពៅលូ​ន ខេ​ត្ត​បាត់ដំ​បង​ និង​ចុះ​សាក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​​ ពល​​ទា​ហាន ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណីជា​តិ​ខ្មែរ​​រួច​មក​ នៅ​រសៀល​ថ្ងៃ​ទី​៩ ​ខែមីនា​ ឆ្នាំ​ ២០១៩​ សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ​ អម​ដំណើរ​ដោយ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចម្រុះ ​នៃក​ង​យោធ​ពល​ខេមរ​ភូមិន្ទ ​ព្រម​ទាំង​ ឯកឧត្តម​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​បាន​បន្ត​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ស្ថាន​ភាព​ភូមិ​សាស្ត្រ​ ការ​អភិ​វឌ្ឍន៍​ តំបន់​ព្រំ​ដែន​នៅ​ច្រក​៤០០​សំឡូត ​ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់​ដំបង​ ទិស​យោភូមិ​ភាគ​ទី​៥​ បន្ត​ទៀត​។​សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ បាន​បន្ត​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ស្ថាន​ភាព​ភូមិ​សាស្រ្ត​ ការ​អភិ​វឌ្ឍន៍​ តំបន់​ព្រំ​ដែន​នៅ​ច្រក​៤០០​សំឡូត ​ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់​ដំបង​ ទិស​យោភូមិ​ភាគ​ទី​៥​ 

     ក្នុង​ឱកាស​នោះ ​បន្ទាប់​ពី​បាន​ត្រួត​ពិនិត្យ​មើលច្រក​៤០០​សំឡូត​​រួច​មក​ មុន​នឹង​បញ្ចប់​បេសក​កម្ម​​ចុះ​សាក​សួរ​សុខ​ទុក្ខ​​កង​​ទ័ព​ក្នុង ​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​ នៅ​តាម​បណ្តោយ​ព្រំ​ដែន ​កម្ពុជា-​វៀត​ណាម​ ឡាវ ​និង​ថៃ​ ក្នុង​ឆ្នាំ​២០១៩​ សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួង​ការ​ពារ​ជាតិ​ ព្រម​ទាំង​ប្រតិភូ​ទាំង​អស់​ បាន​បន្ត​ចុះ​សាក​​សួរ​សុខ​ទុក្ខ​ និង​សំណេះ​សំណាល​ ជា​មួយ​នា​ទាហាន ​នាយ​ទា​ហាន​រង ​និង ​ពល​ទាហាន ​នៅ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥២​ យោធ​ភូមិ​ភាគ​ទី​៥បន្ត​ទៀត​។​ នៅ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​ ៥២​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​ម៉ី​ សឹង្ហ​ន​ មេ​បញ្ជាការ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥២ ​ក្នុង​នាម​កង​កំលាំង​ប្រដាប់​អាវុធ​ចំណុះ​គណៈ​សមរ​ភូមិ​ទិស​ទី​៣​ បាន​មាន​ប្រសាសន៍​ថា​៖​ កង​ពល​តូច​ថ្មើរ​ជើងលេខ៥២ ​ ក្នុង​ការ​អនុវត្ត​តួនាទី​ភា​រកិច្ច​កន្លង​មក​ កង​ពល​សម្រេច​លទ្ធ​ផល​ជា​ច្រើន​ដោយ​ឈរ​លើ​ស្មារតី ​សហការ ​សាមគ្គី​ភាព​ឯក​ភាព​ផ្ទៃ​ក្នុង​ ដោយ​អនុវត្ត​តាម​ផែន​ការ​ បទ​បញ្ជា​ របស់​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជាការ​បញ្ជាការ​ដ្ឋាន​ កង​ទ័ព​ជើង​គោក​ និង​យោធ​ភូមិ​ភាគ​ទី​៥ ​បាន​ដាក់​ចេញ​ធ្វើ​អោយ​កង​ពល​ទទួល​បាន​ជោគ​ជ័យ​គ្រប់​ភារ​កិច្ច​។​ ឯកឧត្តម​បាន​បញ្ជាក់​ទៀតថា​៖​ ដើម្បី​ពង្រឹង​ប្រៀប​ការ​ពារ​ជាតិ​ឲ្យ​បាន​កាន់​តែ​រឹង​មាំ ​អង្គ​ភាព​បាន​យក​ចិត្ត​ទុក​ដាក់​ថែទាំ​ជួស​ជុល​ប្រព័ន្ធ​លេណដ្ឋាន​ អាវុធ​គាំ​ទ្រ​ តាម​ប្រព័ន្ធ​គ្រប់​ប្រភេទ ​តាម​បណ្ដា​ចំណុច​បង្អែក​ តាម​បណ្ដោយ​ព្រំ​ដែន​ប៉ៃ​លិន​ សំឡូត ​និង​ព័ត​ពង្រឹង​បាន​នូវ​កម្លាំង​ឈរ​ជើង​យ៉ាង​រឹង​មាំ​ថែម​ទៀត​។​ ឯកឧត្តម​បាន​បន្ត​ថា៖​ កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥២ បាន​រៀប​ចំ​កម្លាំង​អន្តរាគមន៍​ត្រៀម​ជួយ​សង្គ្រោះ​ប្រជា​ពល​រដ្ឋ​តាម​ផែន​ការ​របស់​ថ្នាក់​លើ ​ព្រម​ទាំង​រៀបចំ​កម្លាំង​ត្រៀម​ការ​ពារ​ទីតាំងបា​ន​យ៉ាង​ល្អ​ប្រសើរ​។​ ជាក់​ស្ដែង​ក្នុង​ឆ្នាំ ​២០១៨​កន្លង​ទៅ​នេះ​ អង្គ​ភាព​បាន​ចាត់​តាំង​កម្លាំង​១៣០​នាក់​ ចុះ​ជួយ​ច្រូត​ស្រូវ​ប្រជា​ពល​រដ្ឋ​ ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ ក្នុ​ងខេត្ត​បន្ទាយ​មាន​ជ័យ​ ក្រៅ​ពី​នេះ​កង​ពល​បាន​ធ្វើ​ការ​ហ្វឹក​ហ្វឺន​តាម​សន្ទស្សន៍​ផែន​ការ​ថ្នាក់​លើបាន​កំណត់ ​ពិសេស​ការ​ហ្វឹ​កហ្វឺន​នៅ​នឹង​កន្លែង​ ពង្រឹង​អន្តរាគមន៍​ និង​រៀន​សូត្រ​ផ្សព្វ​ផ្សាយ​ និង​អប់រំ​ចិត្ត​សាស្ត្រ​គ្រ​ប់រូប​ភាព​។​សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ មានមតិសំណេះសំណាលសួរសុខទុក្ខ កង​កម្លាំង​ប្រដាប់​អាវុធ​​​​ទាំង​អស់​ ក្នុង​កង​​ពល​តូចថ្មើ​រ​ជើង​លេខ​៥២​ យោធ​ភូមិ​ភាគ​ទី​៥ 

     ក្នុង​ពិធី​សំណេះ​សំណាល ​​សម្ដេច​​ពិជ័យ​​សេនា​​ ទៀ​​ បាញ់​​ ​បាន​​ថ្លែង​​នូវ​​ការ​​កោត​សរសើរ​​ ចំពោះ​​គំរូ​វីរ​ភាព​របស់​​កង​កម្លាំង​ប្រដាប់​អាវុធ​​​​ទាំង​អស់​ ក្នុង​យោធ​ភូមិ​ភាគ​ទី​៥ ​ជា​ពិសេស​កង​ពល​តូចថ្មើ​រ​ជើង​លេខ​៥២ ​​ដែល​​បា​ន​ខិត​ខំ​​បំពេញ​​កាតព្វ​កិច្ច​​ បំរើ​​ជាតិ​​មាតុ​ភូមិ​​ប្រកប​ដោយ​​ស្មារតី​​ទទួល​ខុស​​​ត្រូវ​​ខ្ពស់​​ ចំពោះ​​ភារកិច្ច ​​ការ​ពារ​​បូរណៈ​ភាព​​ទឹ​ក​ដី​​ នៅ​​តា​ម​បន្ទាត់​​ព្រំ​ដែន​​កម្ពុជា​-​ថៃ​។​​ សម្ដេច​​ពិជ័យ​​សេនា​​ ក៏បា​ន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់ ​សម្តេច​តេ​ជោ ​ហ៊ុន ​សែន​ និង​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន ​ដែល​សម្តេច​ទាំង​ពីរ ​តែង​តែ​គិត​គូរ​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ក៏​ដូច​ជា ​កង​នគរ​បាល​ជាតិ ​គ្រប់​ទិស​ទីនៅ​​ទូ​ទាំង​ប្រទេស ​ដែល​កំពុង​ឈរ​ជើង​បំពេញ​ភារ​កិច្ច​ការ​ពារ​សន្តិសុខ​ ការ​ពារ​បូរណ​ភាព​ទឹក​ដី​ នៅ​តាម​បណ្តោយ​ព្រំ​ដែន​។​  សម្តេច​ពិជ័យ​សេនា​បាន​ចាត់​ទុក​ការ​ធ្វើ​ពលិ​កម្ម​របស់​នាយ​ទាហាន​ ពល​ទាហាន ​របស់​កង​ពល​តូច​ថ្មើរ​ជើង​លេខ​​៥២​ នា​ពេល​កន្លង​មក​ បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ និង​ជា​កម្លាំង​ដ៏​មាន​សារ​សំខាន់​ក្នុង​កិច្ច​ការ​ពារ​សន្តិ​សុខ ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ និង​ប្រទេស​ជាតិ​ទាំង​មូល​។ សម្តេច​ពិជ័យសេ​នា ​បាន​បញ្ជាក់​ទៀតថា​៖​​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ គឺ​មាន​គោល​ដៅតែ​មួយ ​គឺកា​រ​ការ​ពារ​សន្តិភាព​ឲ្យ​បាន​ឋិត​ថេរ​គង់​វង្ស​ ដែល​យើង​រក​បាន​ដោយ​លំ​បាក​នេះ។​ ក្នុង​ន័យ​នេះ​សម្ដេច​បាន​សង្កត់​ធ្ងន់​ថា៖​ ដើម្បី​ការ​ពារ​សុខ​សន្តិភាព​អោយ​បាន​គង់​វង្ស​ត​ទៅ​ថ្ងៃ​អនាគត ​យើង​ជា​កង​កម្លាំង​ត្រូវ​ចូល​រួម​រៀប​ចំ ​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​អោយ​បាន​ល្អ​ ដោយ​ត្រូវ​ទប់​ស្កាត់​ឲ្យ​បាន​នូវ​រាល់​បទ​ល្មើស​ផ្សេង​ៗ​ បទ​ល្មើស​គ្រឿង​ញៀន ​គឺ​ត្រូវ​ធ្វើ​យ៉ាង​ណាឲ្យ​ប្រជា​ពលរដ្ឋ​ មាន​ភាព​កក់​ក្តៅ ​មាន​ការ​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល​ ដែល​មាន​ សម្ដេច​តេ​ជោ ​ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ ដែល​ទាំង​នេះ​គឺ​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​សន្តិភាព​របស់​យើង​។​ 

     ឆ្លៀត​ក្នុង​ឱកាស​នោះ​សម្ដេច​ពិជ័យ​សេនា​ ក៏​បាន​អំពាវ​នាវ​ដល់​កង​ទ័ព​ត្រូវ​ស្មោះ​ត្រង់​ដាច់​ខាត​ចំពោះ​ជាតិ ​មាតុ​ភូមិ​ ប្រឆាំង​ដាច់​ខាត​​នូវ​រាល់​​ឧបាយ​កល​​សង្គ្រា​ម​ចិត្ត​សាស្ត្រ​ខ្មាំង​សត្រូវ​​  ប្រឆាំង​ដាច់​​ខាត​នូវ​ចលនា​​បដិវត្តន៍​ពណ៌ ​ដែល​គោល​បំណង​បង្ក​ភាព​ចលា​ចល​ បង្ក​អស្ថិរ​ភាព​សង្គម​។​ កង​ទ័ព​ត្រូវ​ប្តេជ្ញា​ការ​ពារ​​ជាតិ ​សាសនា ​ព្រះ​មហាក្សត្រ​ ការ​ពារ​ដ្ឋ​ធម្ម​នុញ្ញ​ ការ​ពារ​រាជ​រដ្ឋាភិ​បាល​ស្រប​ច្បាប់​ ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​  ដើម្បី​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។ សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ក៏​បាន​ក្រើន​រំលឹក​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង​ ទាំ​ងអស់​ ត្រូវ​ចូល​រួម​អនុវត្ត​ឲ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​អនុសាសន៍​ទាំង​១០​ចំណុច ​របស់​សម្ដេច​តេជោ ​ហ៊ុន ​សែន​ ដែល​បាន​ថ្លែង​នៅ​ក្នុង​ពិធី​អបអរសា​ទរ​ខួប​លើក​ទី​២០​ ថ្ងៃ​បង្កើត​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ ​ពី​ព្រោះ​អនុសាសន៍​របស់​សម្តេច​ តេ​ជោ ​គឺ​ជា​ឯក​សារ​ចង្អុល​ទិស​ដ៏​មាន​សារៈ​សំខាន់​ សំរាប់​យ​កទៅ​អនុវត្ត​អោយ​មាន​ប្រសិទ្ធ​ភាព ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ