ព័ត៌មាន

ពិធី​ចុះ​ហត្ថ​លេខា ​កិច្ច​សហប្រតិបត្តិការ​ រវាង​​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ និង​វៀត​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
172
864 ពិធី​ចុះ​ហត្ថ​លេខា ​កិច្ច​សហប្រតិបត្តិការ​ រវាង​​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ និង​វៀត​ណាម​

     សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​-​វៀត​ណាម ​បាន​សម្រេច​ចុះ​ហត្ថ​លេខា​រួម​គ្នា​ បន្ត​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ លើ​បញ្ហា​ផ្សេង​ៗ​របស់​អតីត​យុទ្ធ​ជន​រយៈ​ពេល​៥​ឆ្នាំ​ទៀត​ ចាប់​ពី​ឆ្នាំ​២០១៩​ ដល់​២០២៣​​។​ ពិធី​ចុះ​ហត្ថ​លេខា​នេះ ​បាន​ធ្វើ​ឡើង​រវាង​ ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ គន់ ​គីម​ អគ្គ​លេខា​ធិការ​ សមា​គម​​អតីត​​យុទ្ធ​​ជន​​កម្ពុជា​ ​​ជា​​មួយ​ ​លោក ​​វៀន​​​ វ៉ាន់​​​ឌឿក​​​ ប្រធាន​​សមាគម​​​អតីត​​យុទ្ធ​ជន​​វៀត​ណាម​​ នៅ​រសៀល​ថ្ងៃ​ទី​១២ ​ខែ​មីនា ​ឆ្នាំ២០១៩​នេះ​។​ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ គន់ ​គីម​ អគ្គ​លេខា​ធិការ​ សមា​គម​​អតីត​​យុទ្ធ​​ជន​​កម្ពុជា​ ​​ជា​​មួយ​និង លោក ​​វៀន​​​ វ៉ាន់​​​ឌឿក​​​ ប្រធាន​​សមាគម​​​អតីត​​យុទ្ធ​ជន​​វៀត​ណាម​​ 

     សេចក្តី​រាយ​ការណ៍​ឲ្យ​ដឹង​ថា៖ ​​នៅ​មុន​ពេល​ឈាន​ដល់​ការ​ចុះ​ហត្ថ​លេខា​ បន្ត​កិច្ច​ស​ហ​ប្រតិបត្តិ​ការ​ជា​មួយ​គ្នា​ ឯកឧត្តម​ គន់ ​គីម​ និង​លោក ​វៀន​​ វ៉ាន់​​ឌឿក​​ បាន​ជួប​ជជែក​លើ​ការ​ងារ​អតីត​យុទ្ធ​ជន​ នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។ ឯកឧត្តម ​​គន់​​ គីម​​ បាន​សំដែង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ ចំពោះ​ដំណើរ​ទស្សន​កិច្ច​ការ​ងារ​របស់​ប្រតិភូ​សមាគម​អតីត​យុទ្ធ​ជន​វៀត​ណាម​ ​នៅ​លើ​ទឹក​ដី​កម្ពុជា​​ និង​ជូន​ពរ​ឲ្យ​ប្រតិភូ​​សម្រេច​​បាន​ជោគ​ជ័យ​​ក្នុង​ដំណើរ​ទស្សន​កិច្ច​លើក​នេះ។​ 

     ដោយ​ឡែក​លោក​​ ង្វៀង​​ វ៉ាន់​ឌឹក​​ បាន​ថ្លែង​អំណរ​គុណ​​យ៉ាង​​ជ្រាល​ជ្រៅ​ ​ចំពោះ​សមាគម​​អតីត​​យុទ្ធ​ជន​​កម្ពុជា​​  ដែល​បាន​ទទួល​រាក់​ទាក់​ និង​បង្ក​លក្ខណ:​ល្អ​ដល់​ប្រតិភូ​ ក្នុង​ឱកាស​បំពេញ​ភារកិច្ច​នៅ​កម្ពុជា​។​ សូម​បញ្ជាក់​ផង​ដែរ​ថា​៖ ​តាម​ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​​សមាគម​អតីត​​យុទ្ធ​ជន​កម្ពុជា​-​វៀត​ណាម​​ ដំណើរ​ទស្សន​កិច្ច​របស់​ប្រតិភូ​​អតីត​​យុទ្ធ​ជន​​វៀត​ណាម​​ មក​កាន់ក​ម្ពុជា​នា​ពេ​ល​នេះ ​សំដៅ​ដក​ពិសោធ​​ន៍ និង​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ រវាង​សមាគម​អតីត​​យុទ្ធ​ជន​​ប្រទេស​ទាំង​ពីរ​ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ