ព័ត៌មាន

ឯកឧត្តម​ ប្រាក់​ សុវណ្ណា​ ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​
នាយកដ្ឋានព័ត៌មាន(៣)
29
863 ឯកឧត្តម​ ប្រាក់​ សុវណ្ណា​ ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​

    ស្រប​ពេល​នៃ​ការ​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បើក​វគ្គ​ ហ្វឹ​ក​ហ្វឺន​​លំហាត់​សម​យុទ្ធ​នាគ​មាស​ ប្រចាំ​ឆ្នាំ​២០១៩ ​រវាង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ គណៈ​ប្រតិភូ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ដឹក​នាំ​ដោយ​ ឯកឧត្តម​ ឧត្តម​សេនីយ៏​ទោ ​FENG ​XIANG​ នាយ​រង​សេនា​ធិការ​តំបន់​ភាគ​ត្បូង​ នៃ​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​ បាន​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​ជា​មួយ​ ឯកឧត្តម ឧត្តម​សេនីយ៏​ឯក​ ប្រាក់​ សុវណ្ណា​ មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក​ នា​រសៀល​ថ្ងៃ​ទី​១២ ​ខែ​មីនា ​ឆ្នាំ​២០១៩​ នៅ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ​។​ឯកឧត្តម ឧត្តម​សេនីយ៏​ឯក​ ប្រាក់​ សុវណ្ណា​ មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក​ 

   អញ្ជើញ​មាន​ប្រសាសន៏​នៅ​ក្នុង​​ឱកាស​នោះ ​ឯកឧត្តម​ ប្រាក់ ​សុវណ្ណា​ ក្នង​នាម​ ឯកឧត្តម ឧត្តម​សេនីយ៏​ឯក​ ហ៊ុន​ ម៉ា​ណែត ​អគ្គ​មេ​បញ្ចាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​សម្តែង​នូវ​បដិ​សណ្ឋារ​កិច្ច​ ស្វារ​គមន៏​យ៉ាង​កក់​ក្តៅ ​និង​បាន​អបអរ​សាទរ​ចំពោះ​ដំណើរ​ទស្សន​កិច្ច​ របស់​គណៈប្រតិភូ​ភាគ​ខាង​ត្បូង​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​លើ​ទឹក​ដី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​លើក​នេះ​ថា៖ ពិត​ជា​បាន​នាំ​មក​នូវ​ទំនាក់​ទំនង​ កិច្ច​សហប្រតិបត្តិ​ការ​ល្អ​រវាង​ រដ្ឋា​ភិបាល ​កងទ័ព​ ប្រ​ជា​ជន​ប្រទេស​ទាំង​ពីរ​កម្ពុជា​​-​ចិន ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រសើរ​ទ្វេរ​ឡើង​ថែម​ទៀត​។​ ឯកឧត្តម​ ប្រាក់​ សុវណ្ណា​ ក៏​បាន​គូស​បញ្ជាក់​ជូន​គណៈ​ប្រតិភូ​ភាគី​ចិន​ផង​ដែរ​ អំពី​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ក្នុង​តំណាក់​កាល​បច្ចុប្បន្ន​ ក្រោម​ការ​ដឹក​ប្រកប​ដោយ​គតិ​បណ្ឌិត​ឈ្លាស​វៃ​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​ក្នុង​នោះ​រាជ​រដ្ឋា​ភិបាល​បាន​បន្ត​ខិត​ខំ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិ​ការ​​ល្អ​ បណ្តា​ប្រទេស​ក្នុង​តំបន់ ​និង​លើស​កល​លោក​ តាម​រយៈ​គៀង​គរ​វិនិ​យោ​គិន​ចូល​មក​វិនិ​យោគ​នៅ​កម្ពុជា​​ បង្កើន​ជីវភាព​ធូ​ធារ​ដល់​ប្រជា​ពល​រដ្ឋ​។ ជាង​នេះ​ទៅ​ទៀត​រាជរដ្ឋា​ភិបាល​ក៏​បាន​អនុវត្តន៏​យ៉ាង​ត្រឹម​ត្រូវ​ នូវ​លទ្ធិ​ប្រជាធិប​តេយ្យ​ដោយ​បាន​ដំណើរ​ការ​បោះ​ឆ្នោត​ជា​ទៀង​ទាត់​ ទៅ​តាម​ប្រតិ​ទិន​របស់​គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​កំណត់​។​ ដោយ​ឡែក​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​ចូល​រួម​យ៉ាង​សកម្ម​អនុវត្តន៏​ យុទ្ធ​សាស្ត្រ​ចតុ​កោណ​គ្រប់​តំណាក់​កាល​ ក្នុង​ការ​កែរ​ទំរង់​ស៊ី​ជំរៅ ​របស់​រាជ​រដ្ឋាភិបាល ​ក្នុង​នោះ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​​ ក៏​បាន​ធ្វើ​ការ​កែរ​ទំរង់​ជា​បន្ត​បន្ទាប់​ផង​ដែរ​។ ឯកឧត្តម​ ប្រាក់​ សុវណ្ណា​ ក៏​បាន​បន្ថែម​ទៀត​ថា​៖ ទំនាក់​ទនង ​កិច្ច​សហ​ប្រតិបត្តិ​ការ​វាង​កម្ពុជា​​-​ចិន នា​ពេល​បច្ចុប្បន្ន​ មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​ រឹង​មាំដូច​​ដែក​​ថែប​​ និង​បាន​ជូន​ពរ​អោយ​ដំណើរ​ទស្សន​កិច្ច​គណៈ​ប្រតិ​ភូ​ភាគី​ចិន​នា​ពេល​នេះ​ទទួល​បាន​ជោគ​ជ័យ​។ឯកឧត្តម​ ឧត្តម​សេនីយ៏​ទោ ​FENG ​XIANG​ នាយ​រង​សេនា​ធិការ​តំបន់​ភាគ​ត្បូង​ នៃ​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​ 

    អញ្ជើញ​មាន​ប្រសាសន៏​តប​វិញ​ ឯកឧត្តម​ FENG ​XIANG ​បាន​សំដែង​នូវ​មនោ​សញ្ចេតនា​សប្បាយ​រីក​រាយ​ ចំពោះ​ការ​ស្វាគមន៏ ​យ៉ាង​កក់​ក្តៅ​ពី​សំណាក់​ប្រតិភូ​កង​ទ័ព​ជើង​គោក​នា​ពេល​នេះ​។​ ឯកឧត្តម​ក៏​បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​គួរ​កត់​សម្គាល់​​លើ​គ្រប់​វិស័យ​ក្រោម​ការ​ដឹក​នាំ​របស់​ សម្តេច​តេជោ​ផង​ដែរ​។ ឯកឧត្តម​  FENG​ XIANG ​បាន​គូស​បញ្ជាក់​ផង​ដែរ​ អំពី​ដំណើរ​ទស្សន​កិច្ច​របស់​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ​និង​ដំណើរ​ទស្សន​កិច្ច​ថ្នាក់​ដឹក​នាំ​កង​ទ័ព​ជើង​គោក ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក្នុង​ពេល​ថ្មី​ៗ​នៅ​សាធារណ​រដ្ឋ​ប្រជា​មា​និត​ចិន​ ដោយ​ឯកឧត្តម​បាន​ចាត់​តាម​រយៈ​ដំណើរ​ទស្សន​កិច្ច​នេះ​ ពិត​ជា​បាន​នាំ​មក​នូវ​លទ្ធ​ផល​ជា​ច្រើន​ រវាង​ប្រទេស​ទាំង​ពីរ​ ជំរុញ​ការ​អនវត្តន៏​យុទ្ធ​សាស្ត្រ​ ផ្លូវ​មួយ​ខ្សែរ​ក្រវ៉ាត់​មួយ ​ជា​មួយ​យុទ្ធ​ចតុ​កោណ ​និង​កំណែរ​ទំរង់​ស៊ី​ជំរៅ​សម្រាប់​ផ្សារ​ភ្ជាប់​គ្នា ​ដើម្បី​ភាព​រីក​ចម្រើន​ឥត​ឈប់​ឈរ ​រវាង​រដ្ឋាភិបាល កង​ទ័ព​ និង​ប្រជាជន​ប្រទេស​ទាំង​ពីរ​ កម្ពុជា-ចិន​។ តាម​រយៈ​លំហាត់​ហ្វឹក​ហ្វឺន​សម​យុទ្ធ​នាគ​មាស​​រួម​គ្នា​ប្រចាំ​ឆ្នាំ​២០១៩​ រវាង​កម្ពុជា-ចិន ​ឯកឧត្តម​​ FENG​ XIANG​ សង្ឃឹម​ថា​យើង​នឹង​ទទួល​បាន​ជោគ​ជ័យ​ និង​ជា​បទ​ពិសោធន៏ ​ផ្តល់​អោយ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ បាន​ហ្វឹក​ហ្វឺន​ស្គាល់​គ្រប់​ស្ថាន​ភាព ​ភូមិ​សាស្ត្រ​ អាកាស​ធាតុ និ​ង​របៀប​កិច្ច​សហប្រតិ​បត្តិការ​ និង​ការ​បំពេញ​ភារ​កិច្ច​រួម​គ្នា​ផង​ដែរ ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ