ព័ត៌មាន

ពីធី​បើក​លំហាត់​សម​យុទ្ធ​នាគ​មាស​២០១៩
នាយកដ្ឋានព័ត៌មាន(៣)
56
862 ពីធី​បើក​លំហាត់​សម​យុទ្ធ​នាគ​មាស​២០១៩

    លំហាត់​សម​យុទ្ធ​យោធា​រវាង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ដែល​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​រៀង​រាល់​១​ឆ្នាំ​ម្តង​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​រវាង​ខ.ភ.ម​ ជា​មួយ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន ​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ នៃ​ការ​ធ្វើ​លំហាត់​រួម​គ្នា​ លើ​កិច្ច​ការ​មនុស្ស​ធ៌ម ​ការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្នរាយ​ ការ​ប្រឆាំង​ភារវកម្ម​ ការ​រក្សា​សន្តិភាព​ ក្នុង​ក្រប​ខ័ណ្ឌ​អង្គ​ការ​សហ​ប្រជាជា​តិ​ និង​គ្រប់​ប្រភេទ​ទ័ព​ ស្រម​តាម​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ប្រទេស​ទាំង​ពីរ ​ដែល​មាន​ឈ្មោះ​ថា៖​ (​សម​យុទ្ធ​នាគ​មាស​២០១៩​)​  លើ​ប្រធាន​បទ៖ (​រួម​គ្នា​ប្រឆាំង​ភេរវកម្ម ​និង​ការ​ងារ​មនុស្ស​ធ៌ម​)​ បាន​ចាប់​ផ្តើម​បើក​វគ្គ​ហ្វឹក​ហ្វឺន​លំហាត់​របស់​ខ្លួន​ហើយ​ នៅ​លើ​ទី​លាន​បាញ់​គ្រាប់​ពិត​ តេ​ជោ​សែន​ ជុំ​គិ​រី ​នៃ​សាលា​ហ្វឹក​ហ្វឺន​ របស់​កង​ពល​តូច​លេខ​៧០​ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ តំបន់​វាល​ចំបក់ ​ប្រជុំ​ជួរ​ភ្នំ​ព្រះ​ ក្នុង​ភូមិ​ត្រពាំង​វែង​ ឃុំ​ត្រពាំង​រាំង​ ស្រុក​ជុំ​គីរី ​ខេត្ត​កំពត ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ​ខែ​មិនា ​ឆ្នាំ​២០១៩​នេះ​។ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិ​សេន​ អគ្គ​មេ​បញ្ជាការ​នៃខ.ភ.ម​ និង​ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​ហ្វេង​ ស៊ាំង ​(FENG​ XIANG) នាយ​រង​សេនា​ធិការ​កង​ទ័ព​ជើង​គោក ​នៃ​តំបន់​យោធ​ភូមិ​ភាគ​ខាង​ត្បូង ​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​រង​សេនា​ធិការ​ចម្រុះ​ នៃខ.ភ.ម​ មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ និង​បណ្តា​កង​ទ័ព​ទាំង​បី​ប្រភេទ​នៃ​ខ.ភ.ម​ រួម​និង​អង្គ​ទ័ព​ជំនាញ​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សម​យុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩​នេះ​។ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​ប៉ែន ​សុ​ក្រិត្យ​វិទ្យា ​នាយក​រង​ទី​ចាត់​ការ​ហ្វឹក​ហ្វឺន ខ.ភ.ម​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ចាត់​ចែង​ទូរ​ទៅ​ និង​ដឹក​នាំ​សមយុទ្ធ​នាគ​មាស​២០១៩

     ក្នុង​សុន្ទរក​ថា​ស្វាគមន៍​ និង​របាយ​ការណ៍​បើក​សកម្ម​ភាព​សម​យុទ្ធ​នាគ​មាស​​២០១៩ ​រវាង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ជា​មួយ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ដែល​អាន​ដោយ​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​ប៉ែន ​សុ​ក្រិត្យ​វិទ្យា ​នាយក​រង​ទី​ចាត់​ការ​ហ្វឹក​ហ្វឺន ខ.ភ.ម​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ចាត់​ចែង​ទូរ​ទៅ​ និង​ដឹក​នាំ​សមយុទ្ធ​នាគ​មាស​២០១៩ ​ភាគី​កម្ពុជា ​បាន​គូស​បញ្ជាក់​ថា៖ លំហាត់​សម​យុទ្ធ​នាគ​មាស​២០១៩​នេះ ​សម​យុទ្ធ​នាគ​មាស​២០១៩​ រវាង​កង​ទ័ព​កម្ពុជា​-​ចិន ​នឹង​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ​ ហើយ​មាន​ទ្រង់​ទ្រាយ​ធំ​ជា​បន្ត​បន្ទាប់​។​ ឯកឧត្តម​បាន​ថ្លែង​ថា​៖ ការ​ធ្វើ​លំហាត់​នាគ​មាស​ រវាង​កង​ទ័ព​កម្ពុជា​-​ចិន ​ឆ្នាំ​២០១៩​នេះ ​មិន​មែន​ជា​ការ​គំរាម​កំហែង​ដល់​ប្រទេស​ណា ​ឬ​បុគ្គល​ណា​មួយ​ឡើយ ​ហើយ​សម​យុទ្ធ​នេះ​ នឹង​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ​និង​មាន​ទ្រង់​ទ្រាយ​ធំ​ជា​បន្ត​បន្ទា​ប់ ដើម្បី​ពង្រឹង​សមត្ថ​ភាព​ដល់​កង​ទ័ព​កម្ពុជា​។​លោក​វរសេនីយ៍​ឯក​ពិសេស ​ស៊ូ  គី ​(SHU KE)​ ប្រធាន​ក្រុម​ការ​ងារ​ដឹក​នាំ​សម​យុទ្ធ​ភាគី​កង​ទ័ព​​រំដោះ​ប្រជាជន​ចិន​ 

     ក្នុង​សន្និសីទ​មួយ​នៅ​ឯ​ទីលាន​បាញ់​គ្រាប់​ពិត​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ក៍​បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​ថ្ងៃ​ទី​១៣​ ខែ​មីនា ​ឆ្នាំ​២០១៩​ មុន​ពិធី​បើក​ជា​ផ្លូវ​ការ​នូវ​លំហាត់​នាគ​មាស​ឆ្នាំ​២០១៩​ រវាង​កង​ទ័ព​កម្ពុជា​-​ចិន​ថា​៖ ការ​ធ្វើ​សម​យុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩​នេះ ​គឺ​ដើម្បី​បង្កើន​សមត្ថ​ភាព​ដល់​កង​ទ័ព​កម្ពុជា​ ហើយ​សម​យុទ្ធ​នេះ ​នឹង​ធ្វើ​ឲ្យ​កង​ទ័​ពកម្ពុជា​ ចំណេញ​ច្រើន​ ដោយ​ទទួល​បាន​បទ​ពិសោធន៍​ជា​ច្រើន​ ពី​ខាង​ភាគី​ចិន​ទាក់​ទង​នឹង​ការ​ប្រឆាំង​អំពើ​ភេរវ​កម្ម​ ការ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ និង​របៀង​វារៈ​​​ជា​ច្រើ​ន​ទៀត។ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​ «ការ​ធ្វើ​សម​យុទ្ធ​នាគ​មាស​នេះ ​គឺ​មិន​មែន​ជា​ការ​គំរាម​កំហែង​ដល់​ប្រទេស​ណា ​ឬបុគ្គល​ណា​ឡើយ​ ខណៈ​ដែល​ប្រទេស​ជិត​ខាង​ ក៏​មាន​ការ​ធ្វើ​សម​យុទ្ធ​ដែរ​ ដូច​ជា​ការ​ធ្វើ​រវាង​អា​មេរិក​-​ថៃ​​​ជាដើម​»។​ នាយ​ឧត្តមសេនីយ៍ ​បាន​បញ្ជាក់​ថា៖ ​សម​យុទ្ធ​នាគ​មាស​២០១៩​នេះ ​នឹង​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ និង​មាន​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ជា​បន្ត​បន្ទាប់ ​ចំពោះ​សម្ភារ:​យោធា​ ដែល​កំពុង​ដាក់​តាំង​ នៅ​ទីលាន​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩​នេះ​ មាន​ឧទ្ធម្ភាគ​ចក្រ​ចិន​ចំនួន​៦​គ្រឿង​ ព្រម​ទាំង​សព្វា​វុធ​ជា​ច្រើន​ទៀត ​ដើម្បី​ធ្វើ​ការ​បាញ់​រួម​គ្នា​។ ​ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​ហ្វេង​ ស៊ាំង ​(FENG​ XIANG) នាយ​រង​សេនា​ធិការ​កង​ទ័ព​ជើង​គោក ​នៃ​តំបន់​យោធ​ភូមិ​ភាគ​ខាង​ត្បូង ​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​

    សូម​រំលឹក​ថា៖ សម​យុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩​នេះ​ មាន​រយៈ​ពេល​២៨​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​២៨ ​ខែ​កុម្ភៈ ​ដល់​ថ្ងៃ​ទី​២៧​ ខែ​មីនា​ ឆ្នាំ​២០១៩​។​ ពិធី​បិទ​លំហាត់​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ​ខែ​មីនា ​ឆ្នាំ​២០១៩​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់ ​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ។ លោក​វរសេនីយ៍​ឯក​ពិសេស ​ស៊ូ  គី ​(SHU KE)​ ប្រធាន​ក្រុម​ការ​ងារ​ដឹក​នាំ​សម​យុទ្ធ​ភាគី​កង​ទ័ព​​រំដោះ​ប្រជាជន​ចិន​ ក៏​បាន​ថ្លែង​ដែរ​ថា៖ ​សម​យុទ្ធ​នាគ​មាស​២០១៩​នេះ ​មាន​ភាគី​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ចូល​រួម​ចំនួន​២៥២​នាក់ ​និង​ភាគី​កម្ពុជា​ចូល​រួម​ចំនួន​២៥៤២​នាក់​ ក្នុង​នោះ​មាន​៖​ កម្លាំង​ធ្វើ​សម​យុទ្ធ​ ចំនួន​៣៨២​នាក់​,​ កម្លាំង​បម្រើ​ការ​ក្នុង​សម​យុទ្ធ​ចំនួន ​៤៤៨​នាក់​,​ កម្លាំង​ចូល​រួម​ក្នុង​ពិធី​បើក​-​បិ​ទ​ ចំនួន​១,៦៨៥​នាក់​។ ​ក្នុង​សម​យុទ្ធ​នាគ​មាស​នេះ ​មាន​ការ​ហ្វឹក​ហាត់​ក្នុង​ទី​បញ្ជាការ​ និង​ទី​លាន​ ដោយ​ផ្តោត​សំខាន់​លើ​វិញ្ញាសា​មួយ​ចំនួន ​ដូច​ជា​ការ​ប្រឆាំង​ភេវរ​កម្ម​,​ ការ​រំដោះ​ចំណាប់​ខ្មាំង,​ ​ការ​សង្គ្រោះ​ប្រជា​ពល​រដ្ឋ​ ពី​គ្រោះ​ធម្ម​ជាតិ,​ ការ​បំពេញ​ភារ​កិច្ច​ក្រោម​ឆ័ត្រ​អង្គ​ការ​សហ​ប្រជា​ជាតិ ​ និង​ការ​ងារ​វិស្វកម្ម​ជា​ដើម​។​ លោក​បាន​ថ្លែង​ទៀត​ថា​៖ សម​យុទ្ធ​នាគ​មាស​២០១៩​ រវាង​កង​ទ័ព​រំដោះប្រជា​ជន​ចិន​ជា​មួយ ​នឹង​កង​យោធពល​ខេម​រភូមិន្ទ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើក​ទី​៣ហើ​យ ​នៅលើ​ទឹក​ដី​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​ដែល​មាន​កម្លាំង​ទាំង​ពីរ​ភាគី ​ចូល​រួម​ក្នុង​ពិធី​បើក​សម​យុទ្ធ​នាគ​មាស​ចំនួន​២៧៩៤​នាក់ ​ ក្នុង​នោះ​ភាគី​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​ចំនួន​២៥២​នាក់, កង​យោធ​ពល​ខេមរ​ភូមិន្ទ កម្លាំង​ចូល​រួម​ធ្វើ​សម​យុទ្ធ​ចំនួន​២៨២​នាក់ ​កម្លាំង​បំរើ​ការ​ក្នុង​សម​យុទ្ធ​ ចំនួន​៤៤៨​នាក់ ​នឹង​កម្លាំង​ចូល​រួម​ក្នុង​ពិធី​បើក ​និង​បិទ​លំ​ហាត់ ​ចំនួន​១៦៨៥​នាក់ ​ដែល​ត្រូវ​បាន​បែង​ចែក​ជា (លំហាត់​ទី​បញ្ជាការ​, លំហាត់​ក្រុម​ស៊ើប​ការណ៍, ក្រុម​រំដោះ​ចំណាប់​ខ្មាំង​សម្រូត​ពួរ​ពី​លើ​ឧត្ថម្ភាគ​ចក្រ​, ក្រុម​ថ្មើរ​ជើង​យាន​យន្ត​នៅ​ទិស​ខាង​ជើង​ដោយ​រថពាស​ដែក ​បេ ​អឹម ​ប៉េ​១, ក្រុម​ថ្មើរ​ជើង​យាន​យន្ត​នៅ​ទិស​ខា​ងស្តាំ​ ដោយ​រថ​ពាស​ដែក ​បេ ​អឹម ​ប៉េ​១​, ក្រុម​រថ​ក្រោះ​បាញ់​បុក​ទិស​ខាង​មុខ​ ដោយ​រថ​ក្រោះ​ តេ​៥៥​, ក្រុម​អាវុធ​គាំទ្រ​ដែល​មាន​កាំ​ភ្លើង​ធំ​ប្រភេទ​អូស​សណ្តោង​ធុន ​122​ D30​mm​, កាំ​ភ្លើង​ត្បាល់​ធុន​60mm, ធុន80​mm, និង​ធុន​100​mm​, និង​អាវុធ​គាំទ្រ​ពី​លើ​អាកាស ​ដែល​មាន​ឧត្ថម្ភាគ​ចក្រ​ប្រភេទ​ មី​១៧​, និង​ឧត្ថម្ភាគ​ចក្រ​ប្រភេទZ9​ ផង​ដែរ​។​ ក្រៅ​ពី​នោះ​យើង​ក៍​មាន​ក្រុម​ធានា​ប្រយុទ្ធ​ គឺ​កង​វិស្វកម្ម, គីមី, ក្រុម​បន្សាប​ជាតិ​ពុល​, ក្រុម​រាវ​ និង​កំទេច​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ, ក្រុម​ដោះ​គ្រាប់​បែក​សារ​ធាតុ​គី​មី​, និង​ក្រុម​បន្សាប​គីមី​ពុល ​រួម​និង​សំភារៈ​យោធប​រិក្ខា​យោ​ធា​ជា​ច្រើន​មុខ​ទៀត​។ លោក​វរសេនីយ៍​ឯក​ពិសេស ​ស៊ូ ​គី ​(SHU KE​) ​ប្រធាន​ក្រុម​ការ​ងារ​ដឹក​នាំ​សម​យុទ្ធ​ និង​ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​ហ្វេង ​ស៊ាំង ​នាយ​រង​សេនា​ធិការ​កង​ទ័ព​ជើង​គោក​ នៃ​តំបន់​យោធ​ភូមិ​ភាគ​ខាង​ត្បូង​កង​ទ័ព​ជើង​គោក ​ប្រចាំ​តំបន់​ភាគ​ខាង​ត្បូង​កង​ទ័ព​រដោះ​ប្រជា​ជន​ចិន​ បាន​ថ្លែង​ថា៖ ចិន​ និង​កម្ពុជា​ គឺ​ជា​ប្រទេស​ជិត​ខាង​ ដែល​មាន​ប្រពៃណី​ប្រា​ស្រ័យ​ទាក់​ទង​គ្នា​តាំង​ពី​យូរ​ណាស់​មក​ហើយ​។ ក្នុង​បរិបទ​ថ្មី​នេះ​មិត្ត​ភាព​ប្រពៃ​ណី​ចិន​ និង​កម្ពុជា ​ដែល​បង្កើត​ការ​ពូន​ជ្រុំ​ដោយ​មេ​ដឹក​នាំ​ជំនាន់​មុន​ៗ​ នៃ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ចំណង​សាមគ្គី​ភាព​ មិត្ត​ភាព​ កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋា​ភិបាល​កង​ទ័ព​ និង​ប្រជា​ជន​ នៃ​ប្រទេស​យើងទាំ​ង​ពីរ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ឥត​ឈប់​ឈរ ​ហើយ​តាម​រយៈ​ នៃ​សម​យុទ្ធ​ហ្វឹក​ហ្វឺន​នាគ​មាស​២០១៩​ ដែល​មាន​ប្រធាន​បទ​៖ (សម​យុទ្ធ​រួម​គ្នា​ប្រឆាំង​ភេរវ​កម្ម​ និង​ការ​ងារ​មនុស្ស​ធ៌ម​)នេះ​ ឯកឧត្តម​សង្ឃឹម​យ៉ាង​មុត​មាំថា៖ ​ចំណង​ទាក់​ទង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​រដ្ឋា​ភិបាល​ កង​ទ័ព​ និង​ប្រជាជន​យើង​ទាំង​ពីរ​​នឹង​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​។​ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិ​សេន​ អគ្គ​មេ​បញ្ជាការ​ នៃកង​យោធ​ពល​ខេមរ​ភូមិន្ទ

​     ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន ​ជំនួស​មុខ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិ​បាល ​កង​ទ័ព​ និង​ប្រ​ជា​ជន​កម្ពុជា​ បាន​សំដែង​នូវ​ការ​អរគុណ​ និង​ដឹង​គុណ​ចំពោះ​បក្ស​ រដ្ឋា​ភិបាល ​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​ ដែល​ជា​និច្ច​ជា​កាល​តែង​បាន​ផ្តល់​ជំនួយ​យ៉ាង​ច្រើន​លើស​លប់​ ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ​ពិសេសខ.ភ.ម​​ លើ​ការ​បណ្តុះ​បណ្តាល​ធន់​ធាន​មនុស្ស​ នៅ​ប្រទេស​ចិន​ និង​នៅ​កម្ពុជា​ ពិសេស​ការ​ជួយ​កសាង​វិទ្យា​ស្ថាន​ទ័ព​ជើង​គោក​កម្ពុជា​ រហូត​ក្លាយ​ជា​វិទ្យា​ស្ថាន​ដ៍​ទំនើប​មួយ​នៅ​អាស៊ី​។​ ឯកឧត្តម​បាន​បញ្ជាក់​ទៀត​ថា៖​ សម​យុទ្ធ​នាគ​មាស​២០១៩​ ដែល​បាន​ធ្វើ​លើក​ទី​៣​នេះ ​គឺ​ជា​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ និ​ង​ការ​កសាង​សមត្ថភាព​កង​ទ័ព​ទាំង​ពីរ​ ឲ្យ​ទទួល​ជំនាញ​ថ្មី​ៗ​បន្ថែម​ទៀត​ លើ​កិច្ច​ការ​ងារ​ប្រយុទ្ធ​ ប្រឆាំង​ភារវកម្ម​ និង​កិច្ច​ការ​មនុស្ស​ធ៌ម​ ការ​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​នានា​ ជា​ពិសេស​ការ​ផ្សារ​ភ្ជាប់​យ៉ាង​ជ្រាល​ជ្រៅ​ទៅ​នឹង​កិច្ច​សហប្រតិបត្តិ​ការ​ នៃ​ការ​រឹត​ចំណង​មេត្រី​ភាព​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ កម្ពុជា-ចិន​ កាន់​តែ​ប្រសើ​។​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ វង្ឃ​ ពិសេន​ បាន​សំដែង​នូវ​ជំនឿ​ជឿ​ជាក់​ថា៖ ការ​ធ្វើ​សម​យុទ្ធ​ជា​លើក​ទី​៣​ ជា​មួយ​កង​ទ័ព​រំដោះ​ប្រ​ជា​ជន​ចិន​នា​លើក​នេះ នឹង​ឆ្លើយ​តប​យ៉ាង​ត្រឹម​ត្រូវ ​ក្នុង​កិច្ច​សហការ​ទាំង​ថ្នាក់​ជាតិ ​អន្តរ​ជាតិ ​ដើម្បី​ទប់​ស្កាត់​ និង​កាត់​បន្ថយ​បញ្ហា​ប្រឈម​ទាំង​ឡាយ​ដែល​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​មនុស្ស​ជាតិ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ