ព័ត៌មាន

សមាគម​ន៍​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)​ ពិនិត្យ​ព្យាបាល​ជម្ងឺ ​យោធិន​ពិការ​ ៣១៧​ តេ​ជោ​ភ្នំ​ឆ័ត្រ​
នាយកដ្ឋានព័ត៌មាន(៣)
260
860 សមាគម​ន៍​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)​ ពិនិត្យ​ព្យាបាល​ជម្ងឺ ​យោធិន​ពិការ​ ៣១៧​ តេ​ជោ​ភ្នំ​ឆ័ត្រ​

     យោធិន​ពិការ ​អតីត​យុទ្ធជន​ និង​គ្រួសារ​យោធិន ​ព្រម​ទាំង​ប្រពល​រដ្ឋ​ ក្នុង​មណ្ឌល​អភិវឌ្ឍន៍​​យោធិន​ពិការ​៣១៧ ​តេ​ជោ​​ភ្នំ​ឆ័ត្រ​​ ប្រមាណ​ជាង​២០០០​នាក់ ​បាន​ទទួល​ការ​យក​​ចិត្ត​ទុក​ដាក់​​ពិនិត្យ ​និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ ​ពី​សំណាក់​សមា​គម​ន៍​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ ​យុវជន​សម្តេច​​តេជោ ​(ហៅ​កាត់​ថា​TYDA​)​ ដែល​សកម្ម​ភាព​មនុស្ស​ធម៌​ដឹក​នាំ​ដោយ​ លោក​ស្រី​ ពេជ ​ចន្ទ​មុន្នី​ ហ៊ុន​ម៉ា​ណែត ​អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម ​រួម​នឹង​ក្រុមកា​​រងារ​កម្លាំង​ស្ម័គ្រ​ចិត្ត​​មនុស្ស​​ធម៌​ អាជ្ញា​ធរ ​និង​យុវជន​។លោក​ស្រី​ ពេជ ​ចន្ទ​មុន្នី​ ហ៊ុន​ម៉ា​ណែត ​អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម ​រួម​នឹង​ក្រុមកា​​រងារ​កម្លាំង​ស្ម័គ្រ​ចិត្ត​​មនុស្ស​​ធម៌​ អាជ្ញា​ធរ ​និង​យុវជន

     លោក​ស្រី ​ពេជ ​ចន្ទ​មុន្នី​ ហ៊ុន​ម៉ា​ណែត​ បាន​មាន​ប្រសាសន៍​ថា៖​ សម្តេច​តេ​ជោ ​ហ៊ុន​ សែន​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យោធិ​ន​ពិការ​ យោ​ធិន​​ចូល​និវត្តន៍​ និង​គ្រួសារ​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ ​ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោ​ធិន​​ពិការ​៣១៧ ​តេ​ជោ​​ភ្នំ​ឆ័ត្រ​​ តាម​រយៈ​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល ​ក្នុង​ការ​ឧបត្ថម្ភ​ សម្ភារៈ​ ថវិកា ​ការ​យក​ចិត្ត​ទុក​​ដាក់ ​លើក​កំពស់​សុខ​មាល​ភាព​ និង​គោល​របប​ផ្សេ​ង​ៗ​ ចំពោះ​ពួក​គាត់​​ដែល​​បាន​លះ​បង់​អ្វី​គ្រប់​យ៉ាង​ ក្នុង​បុព្វ​ហេតុ​ការ​ពារ​បូរណ​ភាព​ទឹក​ដី ​និង​ស្វែង​រក​សុខ​សន្តិភាព​​ជូន​​ជាតិ​​មាតុ​ភូមិ​ ​មក​ដល់​សព្វ​ថ្ងៃ​នេះ​។​ លោក​ស្រី​បាន​បន្ត​ថា​៖ កង​ទ័ព​សម័យ​នេះ​សំណាង​​ជាង​​កង​ទ័ព​ជំនាន់​មុន​ៗ​ ព្រោះ​បាន​រស់​នៅ​ក្នុង​សុខ​សន្តិភាព​ ដែល​កង​ទ័ព​សម័យ​មុន​​​​បាន​ខិត​ខំ​​លះ​បង់​ស្វែង​រក​សុខ​សន្តិ​ភាព​ បន្សល់​ទុក​ដល់​សព្វ​ថ្ងៃ​​។

     លោក ​លី ​សា​រី​ អភិបាល​រង​ នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ថ្លែង​អំណរ​​គុណ​​ចំពោះ​​ សម្តេច​តេ​ជោ ​ហ៊ុន ​សែន ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ា​នី​ ហ៊ុន​សែន​ បាន​​យក​​ចិត្ត​ទុក​ដាក់​ចំពោះ​យោធិន​ យោធិន​ពិការ ​អតីត​យុទ្ធជន ​និង​គ្រួសារ​យោធិន​ ព្រម​ទាំង​​ប្រជា​ពល​រដ្ឋ​ ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧​ តេ​ជោ​​ភ្នំ​ឆ័ត្រ​​​។ ការ​ឧបត្ថម្ភ​ សម្ភារៈ ​ថវិកា ​ការ​សាង​សង់​ផ្ទះ ​អណ្តូង​ទឹក​ ការ​យក​ទុក​ដាក់​លើក​កំពស់​សុខ​មាល​ភាព ​ និង​គោល​​របប​ផ្សេង​ៗ​ជា​ច្រើន​ទៀត។​ ​លោក​អភិបាល​រង​ខេត្ត​ ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​​សមាគម​​គ្រូ​ពេទ្យ​​ស្ម័គ្រ​ចិត្ត​ យុវជន​សម្តេច​តេ​ជោ​(TYDA)​ និង​ផ្នែក​ដែល​ពាក់​ព័ន្ធ​ទាំង​អស់ ​ដែល​បាន​​ចូល​​រួម​ចំណែក​ក្នុង​សកម្ម​ភាព​មនុស្ស​ធម៌​ ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ ៣១៧​តេជោ​​ភ្នំ​ឆ័ត្រ​​។​ 

     សូម​​បញ្ជាក់​ថា​៖ នៅ​ថ្ងៃ​ទី​១​០ ​ខែ​មីនា ឆ្នាំ​២០១៩​ នេះ​សមាគមន៍​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ ​យុវជន​​សម្តេច​តេ​ជោ​(TYDA)​ បាន​ចុះ​ពិនិត្យ​ព្យា​បាល​យោធិន ​យោធិន​ពិការ​ អតីត​យុទ្ធជន​ និង​​គ្រួសារ​​យោធិន ​ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧​ តេជោ​​ភ្នំ​ឆ័ត្រ​​ បា​ន​ចំនួន​២២៨៦​នាក់ ​នឹង​បញ្ជូន​មក​ព្យាបាល​បន្ត​ចំនួន​៣៥​នាក់​ ក្រោម​ការ​​ឧបត្ថម្ភ​​​ដ៏​ថ្លៃ​ថ្លា​​របស់​ ​សម្តេច​តេ​ជោ ​ហ៊ុន​ សែន​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ា​នី​ ហ៊ុន​សែន​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ