ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ចុះ​សួរ​សុខ​ទុក្ខ​កង​ទ័ព​នៅ​ទិស​ទី៣ ​ខេត្ត​ឧត្តរ​មាន​ជ័យ​ និង​យោធ​ភូមិ​ភាគ​ទី​៥​
នាយកដ្ឋានព័ត៌មាន(៣)
12
856 សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ចុះ​សួរ​សុខ​ទុក្ខ​កង​ទ័ព​នៅ​ទិស​ទី៣ ​ខេត្ត​ឧត្តរ​មាន​ជ័យ​ និង​យោធ​ភូមិ​ភាគ​ទី​៥​

     បន្ទាប់​ពី​បាន​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន​ នាយ​ទាហាន​រង ​និង​​​ពល​​ទា​ហា​ន នៅ​​​ទី​បញ្ជាការ ​​កង​ពល​តូច​​ថ្មើ​​ជើង​​លេខ​៤១​​ ស្ថិត​​ក្នុង​ស្រុក​​អន្លង់​​វែង​​ ខេត្ត​​ឧត្តរ​មាន​ជ័យ ​រួច​មក​នៅ​រសៀល​ថ្ងៃ​ទី៨ ​ខែមីនា ​ឆ្នាំ ​២០១៩ ​សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រីក្រសួង​ការ​ពារ​ជាតិ ​អម​ដំណើរ​ដោយ​ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ប៊ុ​ន​ ​ឡឺត ​រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ,​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឥត សារ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចម្រុះ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ខ្វាន់ ​សៀម ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​​មេ​បញ្ជាការ​​ បញ្ជា​ការ​ដ្ឋាន​​វិស្វកម្ម​អគ្គ​បញ្ចាការ​ ព្រម​ទាំង​នាយទា​ហាន​ជាន់​ខ្ពស់​ ខ.ភ.ម ​នៅ​ក្នុង​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជា​ការ​ជា​ច្រើន​រូប​ទៀត​ បាន​បន្ត​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ កង​ទ័ព​ដែល​កំពុង​ឈរ​ជើង​បំពេញ​ភារៈកិច្ច​ការ​ពារ​បូរណ​ភាព​ទឹក​ដី ​នៅ​តាម​ខ្សែ​របន្ទាត់​ព្រំ​ដែន​កម្ពុជា.​ថៃ នៅ​ច្រក​ថ្មដូន​ ក្នុង​ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្តរ​មាន​ជ័យ​​ ក្នុង​ទិស​យោធ​ភូមិ​ភាគ​ទី​៤បន្ត​ទៀត ​ក្នុង​ឱកាស​បណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃ​ណីជា​តិ។​​សម្ដេ​ច​​ពិជ័យ​​សេនា​​ ទៀ​ បាញ់​​ ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ចុះសួរសុខទុក្ខបងប្អូនកងទ័ពរបស់យើង នៅវរសេនាតូចអន្តរាគមន៍លេខ២៥១ ខេត្តឧត្តរមានជ័យ

    ពេល​អញ្ជើញ​ដល់​នៅ ​វរៈសេនា​តូច​លេខ​២៥១ ​កង​ពល​តូច​អន្តរាគមន៍​លេខ​៥ ​ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​ពី ​ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ កែវ​ ធី​ មេ​បញ្ចាការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​២ ​ហើយ​ក្នុង​ឱកាស​នោះ ​មេបញ្ជា​ការ​កង​ពល​តូច​អន្ត​រាគមន៍​លេខ​៤ ​លេខ​៥ ​លេខ​៦ ​និង​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤២​ ក៏​បាន​ជូន​បាច់​ផ្កា ​ដើម្បី​ជូន​ពរ​ឆ្មាំថ្មី​ ដល់​​សម្ដេ​ច​​ពិជ័យ​​សេនា​​ ទៀ​ បាញ់​​ ឧប​នាយក​រដ្ឋមន្ត្រី​​ រដ្ឋមន្ត្រី​​ក្រសួង​ការ​ពារ​ជាតិ ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រ​ពៃណី​ជាតិ​ខ្មែរ​ សូម​អោយ​ទេវតា​ឆ្នាំ​ថ្មី​ជួយ​បី​បាច់​ថែ​រក្សា​សម្តេចពិជ័យ​សេនា​​ និង​លោក​ជំទាវ​ព្រម​ទាំង​បុត្រា​ បុត្រីចៅ​ប្រុស​ចៅ​ស្រី​សូម​អោយ​មាន​ជន្មាយុ​យឺន​យូរ​ កំលាំង​ខ្លាំង​ក្លា​ និង​ជួប​ប្រទះ​តែ​សេចក្តី​សុខ​សេចក្តី​ចំរើន​ជា​និច្ច​ត​រៀង​ទៅ​ ដើម្បី​បន្ត​ដឹក​នាំ ​ខភម ​អោយ​មាន​ការ​រីក​ចំរើន​ និង​សំរេច​បាន​នូវ​ជោគ​ជ័យ​ធំៗ​ថ្មីៗ​ថែម​ទៀត​ជូន​ប្រទេស​ជាតិ​។ នៅ​​ក្នុង​​ឱកាស​ទទួល​ស្វាគមន៍ ​សម្តេច​ពិជ័យ​សេនា ​និង​ប្រតិភូ​ទាំង​អស់​ នា​ពេល​​នោះ​ ឯកឧត្តម​ ឧត្តម​សេនីយ​ឯក​ កែវ​ ធី​ ក្នុង​នាម​អោយ​​គណៈ​​បញ្ជា​ការ​​ឯក​ភាព​ទិស​ទី​៣ ​យោធ​ភូមិ​ភាគ​ទី៤​ បាន​ចាត់​ទុក​ការ​ចុះ​មក​សាក​សួរ​សុខ​ទុក្ខ​របស់​ សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​នៅ​ទិសទី​៣ ​នា​ពេល​នេះ ​បាន​រួម​ចំណែក​លើក​ទឹក​ចិត្ត​ដល់​នាយ​ទាហាន ​និង​ពល​ទាហាន​បន្ថែម​មួយ​កម្រិត​ទៀត ​ក្នុង​ការ​ស្មោះ​ស្ម័គ្រ​ នឹង​ប្ដូរ​ផ្ដាច់​ហ៊ាន​ធ្វើ​ពលីកម្ម​គ្រប់​បែប​យ៉ាង​ ក្នុង​បុព្វ​ហេតុ​ការ​ពារ​ជាតិ​ ការ​ពារ​រដ្ឋ​ធម្មនុញ្ញ ​ការ​ពារ​ព្រះ​មហា​ក្សត្រ​ និង​ការ​ការ​ពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ដែល​មាន​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ ជា​ប្រមុខ​ដឹក​នាំ​។ ក្នុង​ពិធី​សំណេះ​សំណាល​ ​សម្ដេច​​ពិជ័យ​​សេនា​​ ទៀ​ បាញ់​​ ​បាន​​ថ្លែង​​នូវ​​ការ​​កោត​សរសើរ​​ ចំពោះ​​គំរូ​វីរភាព​​ របស់​​ក​ងក​ម្លាំង​ប្រដាប់​អាវុធ​​ទាំង​អស់ ​​​ជា​​ពិសេសកង​កម្លាំង ​ខភម​ទិស​ទី​៣ ​ដែល​​បា​ន​​ខិត​ខំ​​បំពេញ​ ​កាតព្វ​កិច្ច​​ បំរើ​​ជាតិ​​មាតុ​ភូមិ​​ប្រកប​ដោយ​​ស្មារតី​​ ខុស​​ត្រូវ​​ខ្ពស់​​ ចំពោះ​​ភារកិច្ច​ ​កា​រពារ​​បូរណៈ​ភាព​​ទឹក​ដី​ នៅ​​តា​ម​បន្ទាត់​​ព្រំ​ដែន​​កម្ពុជា​​.​​​ថៃ។​ សម្ដេច​​ពិជ័យ​​សេនា​​ ក៏​បាន​ វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​ ប្រឹង​ប្រែង​បំពេញ​​ការ​ងារ​ប្រកប​ដោយ​កិច្ច​សហការ​ខ្ពស់​ របស់​មេ​បញ្ជាការ ​គ្រប់​លំដាប់​ថ្នាក់​ និងនាយ ​ពល​ទាហាន ​ក្នុង​អង្គភាព​កង​​វរៈ​សេនា​តូច​លេខ​២៥១ ​ដែល​បាន​សហការ​គ្នា​យ៉ាង​ល្អ ​ជា​មួយ​អាជ្ញា​ធរ​ដែន​ដី​ និង​គ្រប់​សមត្ថ​កិច្ច​ពាក់​ព័ន្ធ ពិសេស​ជា​មួយ​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​ប្រទេស​ជា​មិត្ត​ ក្នុង​ការ​រក្សា​បាន​នៅ​បន្ទាត់​ព្រំ​ដែន​សន្តិភាព​ មិត្តភាព​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រីក​ចំរើន​។សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ បន្ត​តំណើរ​ទៅ​សាក​សួរ​សុខ​ទុក្ខ​ កង​ទ័ព​ឈរ​ជើង​ការ​ពារ​ព្រំដែន​ និង ​ពិនិត្យ​មើស​ស្ថាន​ភាព​ភូមិ​សាស្រ្ត​ ការ​អភិវឌ្ឍន៍​ តំបន់​ព្រំ​ដែន​នៅ​ច្រក​ព្រំ​ដែន​បឹង​ត្រ​កួន ​ក្នុង​ស្រុក​ថ្ម​ពួក ​ខេត្ត​បន្ទាយ​មាន​ជ័យ

    ក្នុង​​ឱកាស​នោះប​ន្ទា​ប់ពី​បាន​ប្រគល់ថ​វិការ ​ដល់​បណ្តាល​អង្គ​ភាពឈ​រ​ជើងនៅ​ទី​៣ ​រួច​មក​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ព្រម​ទាំង​ប្រតិភូ​ទាំង​អស់​ក៏​បាន​បន្ត​តំណើរ​ទៅ​សាក​សួរ​សុខ​ទុក្ខ​ កង​ទ័ព​ឈរ​ជើង​ការ​ពារ​ព្រំដែន​ និង ​ពិនិត្យ​មើស​ស្ថាន​ភាព​ភូមិ​សាស្ត្រ​ ការ​អភិវឌ្ឍន៍​ តំបន់​ព្រំ​ដែន​នៅ​ច្រក​ព្រំ​ដែន​បឹង​ត្រ​កួន ​ក្នុង​ស្រុក​ថ្ម​ពួក ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ទិស​យោភូមិ​ភាគទី​​៥ ​បន្ត​ទៀត។​ ច្រក​បឹង​ត្រកួន​ ក្នុង​ស្រុក​ថ្ម​ពួក ​ជា​ច្រក​ទ្វា​ព្រំ​ដែន​កម្ពុជា​ ថៃ​ ​មួយ​ដែល​មាន​សកម្មភាព​ឆ្លង​កាត់ ​និង ​ការ​ផ្លាស់​ប្តូរ​ទំនិញ​យ៉ាង​ មមាញឹ​កផ​ងដែលរ​វាងប្​រទេសទាំង​ពី​កម្ពុជា ​ថៃ​។ ក្រោម​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និ​ត​រវា​ង​កង​ការ​ពារ​ព្រំ​ដែន ​កង​ទ័ព​ទាំង​ពីរ​ កម្ពុជា​ ថៃ​ ​បាន​ធ្វើ​អោយ​តំបន់​ព្រំ​ដែន​ក្នុង​ភូមិសា​ស្ត្រច្រក​បឹង​ត្រកួន ​មានស​ន្តិសុខ ​សណ្តាប់​ធ្នាប់​ល្អ​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ចេញ​ចូល​ប្រកប​មុខ​របរ​រក​ស៊ី​ចឹញ្ចឹម​ជីវិត​ របស់​ប្រជា​ជន​ប្រទេស​ទាំងពី​រ​កម្ពុជា ​ថៃ​។​​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បន្ត​ចុះ​សាក​សាក​សួរ​សុខ​ទុក្ខ​ទ័ព​ឈរ​ជើង​ការ​ពារ​ព្រំដែន​ និង ​ពិនិត្យ​មើស​ស្ថាន​ភាព​ភូមិ​សាស្រ្ត​តំបន់​ព្រំ​ដែន​ នៅ​ច្រ​កព្រំដែ​នអន្តរ​ជាតិ​ម៉ាឡៃ​ 

      ក្នុង​ឱកាស​ចុះ​សាក​សួរ​សុខ​ទុក្ខ​កង​ទ័ព​ឈរ​ជើង​ការ​ពារ​ព្រំ​ដែន​ និង​ពិនិត្យ​មើស​ស្ថាន​ភាព​ភូមិ​សាស្ត្រតំបន់​ព្រំ​ដែន ​បន្ទាប់​ពី​បាន​ស្នាក់​នៅ​ទី​ក្រុង​ប៉ោយប៉ែ​ត ​ខេត្ត​បន្ទាយ​មាន​ជ័​យ ព្រំ​ដែន​កម្ពុជា​​ថៃ​ នៅ​ព្រឹក​ថ្ងៃទី៩ ​ខែមីនា ​ឆ្នាំ​២០១៩​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ​ ​ព្រម​ទាំង​ប្រតិភូ​ទាំង​អស់​បាន​បន្ត​ចុះ​សាក​សាក​សួរ​សុខ​ទុក្ខ​ទ័ព​ឈរ​ជើង​ការ​ពារ​ព្រំដែន​ និង ​ពិនិត្យ​មើស​ស្ថាន​ភាព​ភូមិ​សាស្រ្ត​តំបន់​ព្រំ​ដែន​ នៅ​ច្រ​កព្រំដែ​នអន្តរ​ជាតិ​ម៉ាឡៃ​ ​និង​សំណេះ​សំណាល ​ជា​មួយ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​​ជា​អជីវករ​ រក​ស៊ី​លក់​ដូរ​នៅ​ច្រក​ម៉ាឡៃ ​ខេត្ត​បន្ទាយមាន​ជ័យ ផងដែល។ សូម​បញ្ជាក់​ថា៖ ​បន្ទាប់​ពី​បានធ្វើ​សម​ហរណកម្ម​កំលាំង​ខ្មែរ​ក្រហម​ចូល​មក​រួម​រស់​ជា​មួយ​សង្គម​ជាតិ​វិញ​ កាល​ពី​ឆ្នាំ​១៩៩៦​ ក្រោម​​គោល​នយោ​បាយ​ឈ្នះឈ្នះរបស់ សម្តេច​តេជោ ​ហ៊ុន​ សែន​ បាន​ធ្វើ​អោយ​តំបន់​មេឡៃ ​មាន​ការ​អភិវឌ្ឍន៍​រីក​ចំរើន​ជា​បន្ត​បន្ទាប់។ ភោគ​ផល​កសិកម្ម​ទាំង​ឡាយ ​ដែល​ទទួល​បាន​ពីការ​ដាំ​ដុះ​ក្នុង​តំបន់​នោះ​ ត្រូ​វ​បាន​ដឹក​ចេញ​ឆ្លង​កាត់​ព្រំ​ដែន​តាម​ច្រក​ ម៉ាឡៃ យ​ក​ទៅ​លក់​នៅ​ប្រទេស​ថៃ ​ដែល​តាម​រយៈ​ច្រក​ព្រំ​ដែន​អន្តរ​​ជាតិ​ម៉ាឡៃ​​នេះ ​បាន​នាំ​អោយ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​រស់​ក្នុង​តំបន់​ម៉ាឡៃ​​ មាន​ជីវភាព​រស់​នៅ​ប្រសើរ​ជាង​មុន​។​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បានអ​ញ្ជើញ​​ត្រួត​ពិនិត្យ​ការអ​ភិវឌ្ឍន៍នៅ​ ច្រក​ព្រំដែន ​ភ្នំ​​ដី ​ស្រុក​សំពៅលូ​ន ខេត្ត​បាត់ដំ​បង

   បន្ទាប់​​​ពី​​បាន​​ចុះសាក​​សួរ​​សុខ​​ទុក្ខ​​កង​​ទ័​ព​ឈរ​​ជើង​​ការ​​ពា​រ​ព្រំ​ដែន ​​និង​​ពិនិត្យ​​មើស​​ស្ថាន​​ភា​ព​ភូមិ​​សាស្រ្ត​ ​តំបន់​​ព្រំ​​ដែ​ន​ នៅ​​ច្រក​​ព្រំ​​ដែន​​អន្តរជាតិ​​ម៉ាឡៃ​​​រួច​មក​  ក្នុ​ងថ្ងៃដដែល សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បានអ​ញ្ជើញ​​ត្រួត​ពិនិត្យ​ការអ​ភិវឌ្ឍន៍នៅ​ ច្រក​ព្រំដែន ​ភ្នំ​​ដី ​ស្រុក​សំពៅលូ​ន ខេត្ត​បាត់ដំ​បងប​ន្ត​ទៀត។ នៅ​ច្រក​ភ្នំ​ដី​សម្តេច​ពិជ័យ​សេនា ​បាន​ជំរាប​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ក៏​ដូច​ជា​កង​ទ័ព​ អំពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ សម្តេច​តេជោ ​នាយករ​ដ្ឋមន្ត្រី​ ក្នុ​ងកា​រកសាង​តំបន់​ព្រំ​ដែនជា​មួយ​ប្រទេស​ជិត​ខា​ង ​អោយ​ក្លាយ​ជា​តំបន់​សន្តិភាព​ កិច្ច​សហប្រតិបត្តិ​ការ​ និង​ការ​អភិវឌ្ឍន៍​ សំរាប់​ការ​ប្រកប​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​របស់​ប្រជា​ពល​រដ្ឋ​ទៅ​ថ្ងៃ​អនាគត​។សម្តេច​ពិជ័យ​សេនា​​ ទៀ​ បាញ់​​ ឧបនា​យក​ រដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​​ក្រសួង​​ការ​​ពា​រ​​ជាតិ​​ ក៏​បាន​អញ្ជើញ​បន្ត​សួរ​សុខ​ទុក្ខ ​និង ​ជួប​សំណេះសំ​ណាល ​ជា​មួយ ​​កង​ការ​ពារ​ព្រំ​ដែន​លេខ៥០៤

  ​  បន្ទាប់​មក​ សម្តេច​ពិជ័យ​សេនា​​ ទៀ​ បាញ់​​ ឧបនា​យក​ រដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​​ក្រសួង​​ការ​​ពា​រ​​ជាតិ​​ ក៏​បាន​អញ្ជើញ​បន្ត​សួរ​សុខ​ទុក្ខ ​និង ​ជួប​សំណេះសំ​ណាល ​ជា​មួយ ​​កង​ការ​ពារ​ព្រំ​ដែន​លេខ៥០៤​​បន្ត​ទៀត​។ ​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន ​កង​ការ​ពារ​ព្រំ​ដែន​លេខ​៥០៤​ និង​កង​នគរ​បាល​ជាតិ ​សម្ដេចពិជ័យសេនា ទៀ បាញ់ បានពាំ​នាំនូ​វកា​រផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន ​ដែល​សម្តេច​ទាំង​ពីរ​ តែង​តែគិ​ត​គូរ​ដល់​នាយទា​ហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហានក៏​ដូ​ច​ជា ​កង​នគរ​បាល​ជាតិ​ គ្រប់​ទិស​ទី​នៅ​ទូទាំង​ប្រទេស​ ដែល​កំពុង​ឈរ​ជើង​បំពេញ​ភារកិច្ច​ការ​ពារ​សន្តិសុខ ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​នៅ​តាម​បណ្តោយ​ព្រំ​ដែន​។ សម្ដេ​ចពិជ័យ​សេនា ​បាន​បញ្ជាក់​ថា៖​ កង​ការ​ពា​រព្រំដែន​ ដែល​ឈរ​ជើង​នៅតា​ម​បណ្ដោយ​ព្រំដែន​ប្រទេស​ជិត​ខា​ងទាំ​ងអ​ស់​គឺ​ មាន​គោល​ដៅតែ​មួយ​ក្នុង​កិច្ចការ​ពង្រឹង ​សន្តិសុខ​ សណ្តាប់​ធ្នាប់​ ឲ្យ​បាន​ល្អ​ ដោយ​ខិត​ខំ​ធ្វើ​យ៉ាង​ណាកា​រពារ​ និង​ទប់​ស្កាត់​បទ​ល្មើ​ស​ផ្សេងៗ​ ដើម្បី​នាំ​មក​នូវ​ការ​ងាយ​ស្រួល​ដល់​ការ​ចេញ​ចូល​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ របស់​ប្រជាជន​ នៃ​ប្រទេស​ទាំង​ពីរ​។​​ ឆ្លៀត​ក្នុ​ងឱកាស​នោះ​ សម្តេច​ពិជ័យ​សេនា​ ក៏​បាន​ក្រើន​រំលឹក​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន ​កង​ការ​ពារ​ព្រំដែន​លេខ​៥០៤​  ទាំង​អស់​ត្រូវ​ចូល​រួម​អនុវត្ត​ឲ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​អនុសាសន៍​ទាំង​ ១០​ចំណុច ​របស់​សម្ដេច​តេជោ ​ហ៊ុន ​សែន​ ដែល​បាន​ថ្លែង​នៅក្នុ​ង​ពិធីអ​បអរសាទ​រខួបលើ​កទី​ ២០ ថ្ងៃ​បង្កើត​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​កាល​ពី​ថ្ងៃ​ទី២៤ ​ខែមករា​ ឆ្នាំ២០១៩ ​កន្លង​​​ទៅ​នេះ​ ពី​ព្រោះ​អនុសាសន៍​របស់​សម្តេច​ តេជោ ​គឺជា​ឯ​កសារ​ចង្អុលទិ​ស​ដ៏​សំខាន់​សំរាប់​យក​ទៅអ​នុវត្ត​អោយ​មាន​ប្រសិទ្ធ​ភា​ព​។​  ជា​ចុងក្រោយ​  សម្តេច​ពិជ័យ​សេនា ​ក៏បា​ន​ជូន​ពរ​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​ ឆ្នាំ​កុរ​ ​ឯក​ស័ក ​ព.ស ​២៥៦៣ ​ដែល​នឹងឈា​ន​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ ​ដល់​នាយ​ទាហាន ​នាយ​ទាហានរ​ង​ ​និង ​ពល​ទាហាន ​កង​ការពារ​ព្រំដែន​លេខ​ ៥០៤​ សូម​ឲ្យ​ជួប​ប្រទះ​តែនឹ​ង​សេចក្តី​សុ​ខ ​សេចក្តី​ចំរើន​ និង​បំពេញ​ភារ​កិច្ច​ទទួល​បាន​ជោគ​ជ័យ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ