ព័ត៌មាន

ឯកឧត្តម ​​នឹម​ មា​លា បំពាក់​ឋានន្តរសក្តិ​​ជូន​នាយ​ទាហាន​​ ​នៅ​ក្នុង​វិទ្យាស្ថាន​​សុខា​ភិបាល​
នាយកដ្ឋានព័ត៌មាន(៣)
13
852 ឯកឧត្តម ​​នឹម​ មា​លា បំពាក់​ឋានន្តរសក្តិ​​ជូន​នាយ​ទាហាន​​ ​នៅ​ក្នុង​វិទ្យាស្ថាន​​សុខា​ភិបាល​

     ព្រឹក​ថ្ងៃ​អង្គារ​ ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩​​នេះ ​នៅ​វិទ្យាស្ថាន​វិទ្យា​សាស្ដ្រ​សុខា​ភិបាល ​កង​យោធពល​​ខេមរ​​ភូមិន្ទ​ ស្ថិត​ក្នុង​ភូមិ​សាស្រ្ត ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ បាន​ប្រារព្ធ​ពិធី​បំពាក់​ឋានន្តរ​សក្តិ​​ ជូន​នាយ​ទាហាន​​ ក្នុង​នៅ ​វិទ្យាស្ថាន​វិទ្យា​សាស្ដ្រ​សុខា​ភិបាល​ ស្ថិត​ក្រោម​​អធិប​តី​ភាព​របស់ ​ឯកឧត្តម ឧត្តម​សេនីយ៍​ឯក​ សាស្ត្រា​ចារ្យ​ នឹម​ មា​លា ​នាយក​វិទ្យាស្ថាន​ វិទ្យា​សាស្ដ្រ​សុខា​ភិបាល ​កង​យោធ​ពល​​ខេមរ​​ភូមិន្ទ ​ព្រម​ទាំង​មាន​វត្ត​មាន ​នាយក​រង​ សាស្ត្រា​ចារ្យ​ និង​នាយ​ទាហាន​​​ជាច្រើន​រូប​ទៀត​។​លោក​វរសេនីយ៍​ឯក ​​តង ​សាត ​នាយ​ការិយាល័យ​បុគ្គលិក ​វិទ្យាស្ថាន​វិទ្យា​សាស្ដ្រ​សុខា​ភិបាល ​​​អាន​សេចក្តី​ប្រកាស​របស់​ ក្រសួងកា​រ​ពារ​ជាតិ ​ស្តី​ពី​ការ​តម្លើង​ឋានន្តរ​សក្តិ​ ជូន​នាយ​ទា​ហាន​ នាយ​ទាហាន​រង ​​​នៃកង​យោធ​ពល​ខេមរ​ភូមិន្ទ

    បន្ទាប់​ពីរ ​លោក​វរសេនីយ៍​ឯក ​​តង ​សាត ​នាយ​ការិយាល័យ​បុគ្គលិក ​វិទ្យាស្ថាន​វិទ្យា​សាស្ដ្រ​សុខា​ភិបាល ​កង​យោ​ធពល​​ខេមរ​​ភូមិន្ទ​ បាន​ឡើង​​អាន​សេចក្តី​ប្រកាស​របស់​ ក្រសួងកា​រ​ពារ​ជាតិ ​ស្តី​ពី​ការ​តម្លើង​ឋានន្តរ​សក្តិ​ ជូន​នាយ​ទា​ហាន​ នាយ​ទាហាន​រង ​​​នៃកង​យោធ​ពល​ខេមរ​ភូមិន្ទ ​​​ក្រសួង​​កា​រ​ពារ​​ជាតិ​ បាន​សម្រេច​ដំឡើង​ឋានន្តរសក្តិ​នាយ​ទាហាន​ក្នុង​វិទ្យា​ស្ថាន​ចំនួន​១០៩​រូប​ រួច​មក​ ឯកឧត្តម ឧត្តម​សេនីយ៍​ឯក ​សាស្ត្រា​ចារ្យ ​នឹម ​មា​លា ​នាយក​វិទ្យាស្ថាន​ ​ ក្នុង​នាម​ ​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​​ឧប​​នាយក​រដ្ឋមន្ត្រី ​រដ្ឋ​​មន្ត្រីក្រសួង​ការ​ពារ​ជាតិ ​បាន​សម្តែង​នូវ​​មោទន​ភាព​យ៉ាង​​​ខ្លាំង​ ចំពោះ​ក្រសួង​ការ​ពារ​​ជាតិ​ ដែល​បាន​ផ្តល់​ជូន​នូវ ​ឋានន្តរ​​សក្តិ​​​​​ជូន​ដល់​នាយ​​​​ទាហាន​​ នាយ​ទាហាន​រង​​ ក្នុង​​វិទ្យាស្ថាន​​​នា​​ពេល​​នេះ​​។​ ទន្ទឹម​នឹង​នេះ​ដែរ ​ឯកឧត្តម​ នឹម ​មាលា ​ក៏​បាន​ថ្លែង​​នូវ​ការ​​កោត​សរ​សើរ​​រាល់​​ស្នា​ដៃ​ ​ដែល​​ឯកឧត្តម ​ជា​នាយ​ទា​ហាន​​​ ក្នុង​​វិទ្យាស្ថាន ​ព្រម​ទាំង​មហា​វិទ្យាល័យ​ចំណុះ​ ដែល​​កន្លង​​មក ​​បាន​​ខិត​​ខំ​​បំពេញ​​ទួនាទី​​​ភារ​កិច្ច​ទៅតាមជំនាញ​នានា​របស់ខ្លួន រហូតសម្រេច​​បាន​នូវ​លទ្ធផល​​ និង​ជោគ​ជ័យ​​ជា​​បន្ត​បន្ទាប់​ ដែល​ប្រ​មុខ​រាជរដ្ឋា​ភិបាល​ ​និង​ក្រ​សួង​​ការ​ពារជាតិ​​បាន​​ប្រគល់​ជូន ​ពិសេស​បាន​បង្រឹង​​ និង​ពង្រីក​លើ​ការ​ងារ​បណ្តុះ​បណ្តាល​ធន​ធានម​នុស្ស​ជំនាញ​សុខា​ភិបាល​ ក្នុង​កង​យោធពល​ខេមរ​ភូមិន្ទ​ប្រកប​ដោយ​សមត្ថភាព​ និង​មាន​ក្រប​សីលធ៌ម​។​ ឯកឧត្តម​ សាស្ត្រា​ចារ្យ​ នាយក​វិទ្យាស្ថាន​ បាន​គូស​បញ្ជាក់​ថា​៖  ការ​តម្លើង​ឋានន្តរសក្តិ​​ជូន​នាយ​ទាហាន​យើង​​នា​​ពេល​​​នេះ​​ ស​​បញ្ជាក់​ឲ្យ​ឃើញ​​នូវ​ជំនឿ​ទុក​ចិត្ត​ពី​រាជរដ្ឋា​ភិបាល ​ក្រសួង​ការ​ពារ​ជាតិ ​មក​លើ​ក​ង​​យោធ​​ពលខេមរ​ភូមិន្ទ​ ដែល​បាន​ចាត់​​ទុក​​ក​ង​ទ័ព​ជា​ឆ្អឹង​ខ្នង​​​ដ៏​​រឹង​មាំ​​របស់ប្រ​ទេស​ជាតិ ​ដោយ​ឡែក​វិទ្យាស្ថាន​យើ​ងនេះ​​ គឺ​ជា​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ឲ្យ​មាន​សម្ថភាព​ជំនាញ​សុខា​ភិបាល​ ដើម្បី​រួម​ចំណែក​ថែ​រក្សា​សុខ​មាល​ភាព​ជូន​កង​ទ័ព​ ក្នុង​បេសក​កម្ម​​បំពេញ​​ភារកិច្ច​ និង​កាត​ព្វ​កិច្ច​​ការ​ពារ​ជាតិ​ ​មាតុ​ភូមិ​​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​។​​​​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​​បាន​​បង្ហាញ​​​នូវ​ស្មារតី​​អង់​អាច​ក្លា​ហាន​មោះ​មុត ​ហ៊ាន​​ធ្វើ​ពលីកម្ម​គ្រប់​បែប​​យ៉ាង​ ដើម្បី​​ជាតិ​ការ​​ពារ​​​​ប្រ​ជា​​​ជន​​​ឲ្យ​រស់​នៅ បាន​​សុខ​សន្តិភាព​​ ស្ថិរភាព​ និង​រួម​​ចំណែក​​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​មាន​ការ​រីក​ចម្រើន ​ ដោយ​​អនុវត្ត​​បាន​​យ៉ាង​​ម៉ឺង​ម៉ាត់​ទៅ​តាម​អនុសាសន៍​​ដ៏​ខ្ពង់​​ខ្ពស់​​របស់​ ​សម្តេច​អគ្គ​មហា​​សេនា​បតី​តេ​ជោ​ ហ៊ុន  សែន ​នាយក​​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​​កម្ពុជា​។ ​ឯកឧត្តម ឧត្តម​សេនីយ៍​ឯក​ សាស្ត្រា​ចារ្យ​ នឹម​ មា​លា ​នាយក​វិទ្យាស្ថាន​ វិទ្យា​សាស្ដ្រ​សុខា​ភិបាល

    ក្នុង​ឱកាស​នេះ​ដែរ​ ឯកឧត្តម​ នឹម​ មាលា ​បាន​បញ្ជាក់​បន្ថែម​ថា​៖ ដើម្បី​​ចូល​​រូម​ចំណែក​​ក្នុង​​ការ​​ធ្វើ​​កំណែ​​ទម្រង់​ កង​យោធពល​ខេមរ​ភូមិន្ទ​​ឲ្យ​ស្រប​តាម​យុទ្ធ​សាសន៍​​ចតុ​កោណ​​របស់​រាជ​​រដ្ឋាភិបាល​ ​ដំណាក់​​កាល​​​ទី​៤​នេះ​ ​គឺ​​​ទា​ម​ទារ​​ឲ្យ​​យោ​​ធិនយើងម្នាក់ៗពោលគឺកងទ័ព​យើង​ត្រូវ​មានចំណេះដឹងខ្ពស់ សំបូរទៅ​ដោយ​ធនធាន​មនុស្ស​ល្អៗនិងស្មោះត្រង់ដាច់ខាង ដើ​ម្បី​​​​រួមចំណែក​ក្នុងការកសាង​កង​ទ័ព​មួយ​ឲ្យជឿនលឿនដូចបណ្តា​ប្រទេសនានាក្នុង​តំបន់​​ និង លើសាកលលោក ។ នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ នឹម មាលា នាយកវិទ្យាស្ថាន ព្រមទាំងនាយករង បានផ្តល់កិត្តិយសបំបាក់ឋានន្តរសក្តិ​ ជូន​នាយ​ទាហាន​ដែល​ទើប​ទទួល​ឋានន្តរ​សក្តិ​ថ្មី​ទាំង​១០៩​រូប​ ក្នុង​នោះ​មាន​ថ្នាក់​វរសេនីយ៍​ទោ ​ចំនួន២៦​រូប​ ថ្នាក់​ វរសេនីយ៍​ត្រី​៣៤រូប ​ថ្នាក់​អនុសេនីយ៍​ឯក​ ចំនួន២៧​រូប ​ថ្នាក់​អនុ​សេនីយ៍​ទោ ​ចំនួន​១២​រូប ​ថ្នាក់​អនុសេនីយ៍​ត្រី​ ចំនួន​៦​រូប​ និង​នាយ​ចំណង់​១​រូប​ រួច​មក​ ឯកឧត្ត​ម និង​លោក​ជំទាវ​ គណៈ​អធិបតី​បាន​ផ្តល់​កិត្តិយស​បំពាក់ ​ឋានន្តរសក្តិ​ ជូន​​នាយ​​ទា​ហាន​​ក្នុងវិទ្យាស្ថានទេស ទាំង ១០៩ រូប ផងដែរ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ