ព័ត៌មាន

ឯកឧត្តម​ ទៀ ​សីហា ​សួរ​​សុខ​​ទុក្ខ​យោធិន​​ពិ​ការ​​ និង​​ក្រុម​​គ្រួសារ​​ ដែល​រស់​​នៅ​​ក្នុង​​មជ្ឈមណ្ឌល​ អភិវឌ្ឍន៍​យោ​ធិន​ពិការ ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ខ​ ៣១៧​ គូ​លែន​
នាយកដ្ឋានព័ត៌មាន(៣)
429
846 ឯកឧត្តម​ ទៀ ​សីហា ​សួរ​​សុខ​​ទុក្ខ​យោធិន​​ពិ​ការ​​ និង​​ក្រុម​​គ្រួសារ​​ ដែល​រស់​​នៅ​​ក្នុង​​មជ្ឈមណ្ឌល​ អភិវឌ្ឍន៍​យោ​ធិន​ពិការ ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ខ​ ៣១៧​ គូ​លែន​

     ឯកឧត្តម​ ទៀ ​សី​ហា ​អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​សៀម​រាប​ និង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ​ និង​ក្នុង​នាម​ សម្តេច​អគ្គ​មហា​សេនា ​បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី​ ហ៊ុន​​សែន ​សូម​សំដែង​នូវ​ការ​កោត​សរសើរ​ សាក​សួរ​សុខ​ទុក្ខ​ និង​ក្តី​នឹក​រលឹក​​ចំពោះ​​ថ្នាក់​ដឹក​នាំ​, យោ​ធិន​ពិ​ការ​ និង​ក្រុម​គ្រួសារ​ ដែល​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​ អភិវឌ្ឍន៍​យោ​ធិន​ពិការ ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ គូ​លេន​៣១៧ ​សៀម​រាប​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃ​ណី​ជាតិ​ខាង​មុខ​នេះ ​សូម​ឲ្យ​ជួប​ប្រទះ​ និង​សេចក្តី​សុខ​ សប្បាយ​ មាន​សុខ​ភាព​ល្អ​ និង​អាយុ​យឺន​យូរ​។​ ឯកឧត្តម​ ទៀ ​សីហា ​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​ជួប​ជុំ​នាយ​ទាហាន ​នាយ​ទាហាន​រង​ ពល​ទាហាន​ក្នុង​មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​យោ​ធិន​ពិការ​សម្តេច​តេ​ជោ​ ហ៊ុន សែន ​​គូ​លែន​៣១៧ ​សៀម​រាប​ ព្រម​ទាំង​បាន​នាំ​យក​ អំណោយ ​របស់​សម្តេច​ពិជ័យ​សេនា ​និង​លោក​ជំទាវ​ទៅ​ចែក​ជូន​បង​ប្អូន​ កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​។

     ឯក​ឧត្តម​ បន្ត​ទៀត​ថា៖ ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ពិធី​បុណ្យ​ទាន​ជាតិ​ធំៗ​ ប្រមុខ​ថ្នាក់​ដឹក​នាំ​កំពូល​តែង​តែ​ឆ្លៀត​ ឱកាស​ចុះ​សាក​សួរ​សុខ​ទុក្ខ​មុន​គេ ​គឺ​មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ទាំងបី​ មាន​ដូច​ជា ​មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​យោ​ធិន​ពិ​ការ​សម្តេច​តេ​ជោ​ហ៊ុន ​សែន​ គូ​លេន​៣១៧​ សៀម​រាប​, មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ យោធិន​ពិការ ​៣១៧​ កោះ​ស្លា ​កំពត​ និង​មជ្ឍមណ្ឌ​លអភិវឌ្ឍ​ន៍​យោធិន​ពិការ​ តេ​ជោ​ភ្នំ​ឆ័ត្រ​ ចំការ​គរ​ បន្ទាយ​មាន​ជ័យ ​ព្រម​ទាំង​បាន​នាំ​នូវ​អំណោយ ​និង​ថវិការ ​មួយ​ចំនួន​មក​​ជូន​បង​ប្អូន​ក្នុង​ឱកាស​ពិធី​បុណ្យ ​ចូល​ឆ្នាំ​ថ្មី​នា​ពេល​ខាង​មុខ​។ សម្តេច​តេ​ជោ ​សែន ​តែង​តែ​បាន​លើក​ឡើង ​ជា​រឿយ​ៗ​ ជា​ការ​ពញ្ញាក់​ស្មារតី ​ដល់​ជន​រួម​ជាតិ​ ពី​សង្គ្រាម​វិនា​សកម្ម​។ "​មាន​សង្គ្រាម​ គឺ​ខ្ទេច​,​ មាន​សន្តិ​ភាព​គឺ​សុខ​ និង​មាន​ការ​អភិវឌ្ឍ​"។ ឯ.ឧ​បាន​បន្ត​ទៀត​ថា៖​ ទំរាំ​ប្រទេស​ជាតិ​បាន​ទទួល​សុខ​សន្តិ​ភាព​, ​ស្ថិរ​ភាព​ក្នុង​សង្គម ​និង​មាន​ការ​អភិវឌ្ឍ​មក​ដល់​សព្វ​ថ្ងៃ​ ទាំង​នេះ​ហើយ​គឺ​ជា​ការ​រួម​ចំ​ណែក​ដ៏​ធំ​ធេង​របស់​បង​ប្អូន​យើង​ផង​ដែរ​។ ​ដូច្នេះយើង​មិន​ត្រូវ​ឲ្យ​សន្តិ​ភាព​នេះ ​វិល​ទៅ​រក​ការ​ធ្វើ​សង្គ្រាម​ជា​ថ្មី​ទៀត​ឡើយ ​ហើយ​យើង​ត្រូវ​ប្រឆាំង​ដាច់​​ខាត​​ រាល់​ឧបាយ​កល​ណា​ដែល​ប៉ុន​ប៉ង​រំលំ​រាជ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​  ដែល​កើត​ឡើង​ដោយ​ការ​បោះ​ឆ្នោត​របស់​ប្រជា​ពល​រដ្ឋ​យើង​ទេ​។ ឯ.ឧ​  ​ក៏បាន​ថ្លែង​កោតស​សើរ​ ចំពោះ​នាយ ​និង ​ពល​ទា​ហាន​ យោធិន​ពិការ​ គូ​លែន​៣១៧ ​សៀម​រាប​ យើង​ដែល​រក្សា​បាន​នូវ​ប្រពៃ​ណី ​សីល​ធម៌ ​អត្ត​ចា​រិក​ និង​ វិន័យ​រប​ស់​ ខ.ភ.ម​ ដោយ​កន្ល​ង​មក​ពុំ​ដែល​ធ្វើ​អំពើ​អ្វី​មិន​សម​រម្យ​បង្ក​ការ​​លំ​បាក​ ដល់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​ឡើយ​។​ ឯ.ឧ ​ក៏​បាន​ជូន​ពរ​ដល់​នាយ ​និង​ពល​ទាហាន ​យោធិន​ពិការ​ និង​ក្រុម​គ្រួសារ ​សូម​ឲ្យ​វិញ្ញាក្ខ័ន្ធ​បុព្វ​ការី​ជន​ វីរ​យុទ្ធ​ជន ​ដែល​បាន​ទៅ​កាន់​លោក​ខាង​មុខ​ តាម​ថែ​រក្សា​បង​ប្អូន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ ​ឲ្យ​ជួប​ប្រទះ​តែ​នឹង​សេចក្ដី​សុខ​គ្រប់​គ្នា​។

        តាម​របាយ​ការណ៏​រប​ស់ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ពៅ​ ស៊ា​ នាយក​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ យោ​ធិន​ពិការ​  សម្តេច​តេ​ជោ ​ហ៊ុន​ សែន​ គូ​លេន​៣១៧​ សៀម​រាប​ បាន​ឲ្យដឹង​​ថា​៖ មជ្ឈមណ្ឌល​បច្ចុប្បន្ន​ចំនួន​សរុប​២៧០​គ្រួសារ ​ ក្នង​នោះ​យោ​ធិន​ពិការ​២៤៥​នាក់ ​លោក​គ្រូ ​អ្នក​គ្រូ ​បង្រៀន​ស្ម័គ្រ​ចិត្ត​២៣​គ្រួសារ ​ពេទ្យ​ឆ្មប​ ស្ម័គ្រ​ចិត្ត​២​គ្រួសារ ​សមា​ជិក​សារុប​១២៧០​នាក់​(ប្រុស​៦៥៦​ ស្រី​៦១៤​នាក់​)​។ ដោយ​ឡែក ​មាន​វត្ត​មួយ​ឈ្មោះ ​វត្ត​ព្រះ​ខ័ន​សែន​ជ័យ​ មាន​ព្រះ​សង្ឃ​គង់​ចាំ​ព្រះ​វស្សា​ចំនួន​៥​អង្គ​ លោក​អាចារ្យ​គណៈ​កម្មការ​វត្ត​តា​ជី ​យាយ​ជី ​សរុប​២១​នាក់​។​ សិស្សា​នុ​សិស្ស​ សាលា​បឋម​សិក្សា ​ទៀ ​បាញ់​ សែន​ជ័យ​ និង​ អនុវិទ្យា​ល័​យ​ ស្នា​តេ​ជោ​ សិស្ស​សរុប​៥៨០​នាក់​​។​ ចំពោះ​បង​ប្អូន​យោ​ធិន​ពិការ​ លោក​គ្រូ ​អ្នក​គ្រូ​ គ្រូ​ពេទ្យ​ ទាំង​អស់​ សុទ្ធ​តែ​ទទួល​បាន​ របប​គោល​នយោ​បាយ ​ពី​រាជ​រដ្ឋា​ភិបាល​ដូច​ៗ​គ្នា​ ​គឺ​ដី​មួយ​ហិក​តា​កន្លះ​ លំ​នៅ ​ដ្ឋាន​ មួយ​ខ្នង​ ក្នុង​មួយ​គ្រួសារ​សម្រាប់​ស្នាក់​នៅ ​និង​បង្ក​បង្កើន​ផល​។ ក្នុង​នោះ​ដោយ​បាន​ការ​យក​ចិត្ត​ទុក្ខ​ដាក់ ​ឧបត្ថម្ភ​ជា​បន្ត​បន្ទាប់​ ពី​សម្តេច​​ពិជ័យ​​សេនា ​​ទៀ ​​បាញ់​​ ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ​ និង​សម្តេច​​តេ​ជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជា​​ណាចក្រ​កម្ពុជា​ និង​សម្តេច​គតិ ​បណ្ឌិត​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ធ្វើ​ឱយ​បង​ប្អូន ​យោធិន​ពិការ ​និង​គ្រួសារ​មាន​លំនឹង​​​ក្នុង​​ជីវភាព ​រស់​នៅ​ បាន​ល្អ​ប្រសើរ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។​ អំណោយ​របស់​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​​ការពារ​ជាតិ ​និង​លោក​ជំទាវ​ ដែល​បាន​យក​ទៅ​ចែក​ជូន​បង​ប្អូន​ទាំង​២៧០​គ្រួសារ​ក្នុង​ឱកាស​នោះ ​គឺ​ក្នុង​ ១​គ្រួសារ​ ទទួល​បាន ​មី​៥​កញ្ចប់​,​ ត្រីខ​៥​កំប៉ុង​, ទឹក​ដោះគោ​១​កំប៉ុង​​, ​ស្ក​សរ​១​គីឡូ​ក្រាម​ និង​ថវិការ​៣​ម៉ឺន​រៀល​។​ ជូន​ដល់​ភូមិ​អភិវឌ្ឍន៏​យោធិន​ពិ​ការ​៣១៧​គូ​លែន​ សៀម​រាប ​អង្ករ​៥​តោន ​និង​ថវិការ ​ចំនួន​៥​លាន​ រៀល​។

      ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯ.ឧ ​ទៀ ​សីហា ​ក៏​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​សិស្សា​នុ​សិស្ស​ សា​លា ​បឋម​សិក្សា​ ទៀ ​បាញ់​សែន​ជ័យ​ និង​អនុ​វិទ្យាល័យ​ស្នា​តេជោ, ​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ​នៅ​ក្នុង​មណ្ឌល​សុខ​ភាព ​៣១៧​ និង​បាន​អញ្ជើញ​ទៅ​កាន់​វត្ត​ ព្រះ​ខ័ន​សែន​ជ័យ​ ដោយ​បាន​នាំ​យក​អំណោយ ​របស់​សម្តេច​ពិជ័យ​ និង​លោក​ជំទាវ​ មួយ​ចំនួន​ទៅ​ប្រគល់​ជូន និង​ប្រគេន​ដល់​ព្រះ​សង្ឃ​មាន​អង្ករ​៥​រយ​គីឡូ និ​ង​ទ័យ​ទាន​មួយ​ចំនួន​ផង​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ