ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ាណែត សួរសុខទុក្ខយោធិន៣១៧ តេជោភ្នំឆ័ត្រ
នាយកដ្ឋានព័ត៌មាន(៣)
431
845 ឯកឧត្តម ហ៊ុន ម៉ាណែត សួរសុខទុក្ខយោធិន៣១៧ តេជោភ្នំឆ័ត្រ

    គោល​នយោ​បាយ​រដ្ឋាភិបាល ​គឺ​បាន​យក​ចិត្ត​ទុក​ដាក់​លើ​អតីត​យុទ្ធជន​ ខិត​ខំ​បង្កើន​ប្រាក់​​សោធន​និវត្តន៍​ មិន​ឲ្យ​មាន​គំលាត​គ្នា​ខ្លាំង​រវាង​អ្ន​ក​ចូល​មុន ​និង​ចូល​ក្រោយ​​ និង​បាន​​សាង​សង់​​ផ្ទះ​ជូន​អតីត​យោធ​ជន​ ​ចែក​ដី​ចែក​ផ្ទះ ​និង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន​ផ្សេង​ៗ​។ ​ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ពិជ័យ​សេនា ​ទៀ បា​ញ់ ឧ​បនា​យក​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រីក្រសួង​ការ​ពារ​ជា​តិ​ ថ្លែង​ក្នុង​ ពិធី​ចុះ​សួរ​សុខ​ទុក្ខ​យោធិន​ពិការ ​និង​​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ ក្នុង​ឱកាស​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃ​ណី​ជាតិ ​និង​សម្ពោធ​ដាក់​​ឲ្យ​​ប្រើ​ប្រាស់​សមិទ្ធ​ផល​នានា ​ក្នុង​មណ្ឌល​អភិវឌ្ឍ​យោធិន ​ពិការ​៣១៧ តេ​ជោ​ភ្នំ​ឆ័ត្រ​ ខេត្ត​​បន្ទាយ​​មាន​ជ័យ​ នា​ថ្ងៃ​១០ ​ខែមី​នា ​ឆ្នាំ​២០១៩ ​។

     ឯកឧត្តម ​បាន​បន្ត​ថា៖ ការ​រៀប​ចំ​ឲ្យ​មាន​មណ្ឌល​អភិវឌ្ឍនិ​នេះ​​ ក៏​ជា​គោល​នយោ​បាយ​មួយ ​​ដែល​​បាន​​​លើក​កំពស់ ​និង​ការ​យក​ចិត្ត​ទុក​ដាក់​ការ​រស់​នៅ​របស់​យោធិន​ពិការ ​ដែល​​យើង​​បាន​ប្តូរ​ពី​​មណ្ឌល​យោធិន ​ពិការ​តូច​មួយ​កន្លែង​​​នៅ​កៀន​ស្វាយ​​ ហើយ​មក​ដល់​ពេល​នេះ​យើង​​មាន​៖ ​៣១៧​​កោះ​ស្លា​កំពត,​ ​៣១៧​គូលែន​សៀម​រាប​ និង ​៣១៧​ភ្នំ​ឆ័ត្រ​នេះ ​ដែល​បាន​រៀប​ចំ​​ផ្ទះ ​និង​​​ដី​​ធ្វើ​កសិកម្ម​បង្ក​បង្កើន​ផល ​មិន​ត្រឹម​ តែ​ប៉ុណ្ណោះ​ក៏​បាន​ផ្តល់​អា​ទិ​ភាព​ដល់​កូន​យោធិន​អោយ​មាន​ឱកាស​ចូល​បម្រើ​ការ​ងារ​ ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ផង​ដែរ​។​ ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​នេះ ​ជា​ការ​តប​ស្នង​ដល់​ការ​លះ​បង់​របស់​អតីត​យុទ្ធជន​ និង​ជន​ពិការ​ ដែល​បាន​លះ​បង់​ពលី​កម្ម​​គ្រប់​​បែប​យ៉ាង ​ដើម្បី​ប្តូរ​យក​សន្តិភាព ​មក​ជូន​ប្រជាជន​ ដូច​សព្វ ​ថ្ងៃ​នេះ​។​ ជា​មួយ​គ្នា​នេះ​ឯកឧត្តម​ បាន​ពាំនាំ​ការ​ផ្តាំ​ផ្ញើ​ការ​សាក​សួរ​សុខ​ទុក្ខ​ ពី​សំណាក់​ សម្តេច​ពិជ័យ​សេនា​ ទៀ​​ បាញ់ ឧបនា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ​ និងថ្នាក់​ដឹក​នាំ​​ក្រសួង​​ការ​ពារ​ជាតិ ​អគ្គ​មេ​បញ្ជាការ​​ កង​ទ័ព​​ជើង​​គោក​​ ដែល​ជា​ការ​យក​ចិត្ត​ទុក​ដាក់​​ស្រប​តាម​​គោល​​នយោ​បាយ​របស់​រាជរដ្ឋា​ភិបាល​ដែល​មាន​ សម្តេច​តេ​ជោ ​ហ៊ុន សែន ​ជា​ប្រមុខ​​ ដែល​លោក​​តែង​តែ​គិត​គូរ​ពី​កង​ទ័ព​ មិន​ថាអ​តីត​យុទ្ធ​ជន​​ ឬ​ជន​ពិការ​នោះ​ទេ ​លោក​បាន​ខិត​ខំ​គៀង​គរ​ ក៏​ដូច​ជា​ការ​ដាក់​ចេញ​នូវ​យន្ត​ការ​ ដើម្បី​ជួយ​ដល់​យោធិន​​ គ្រួសារ​យោធិន​​ និង​យោធិន​​ពលី​​មរណ:​ ពិការ​​ និង​អតីត​​យុវជន​​។​ ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត ​បាន​អញ្ជើញ​ប្រគល់​ផ្ទះ​១​ខ្នង​ ជូន​ដល់​អតីត​យុទ្ធជន ​កាត់​ខ្សែ​បូរ ​សម្ពោធ​សមិទ្ធ​ផល​នា​នា​ ក្នុង​មណ្ឌល​​អភិវឌ្ឍ​យោធិន​ពិការ​​៣១៧​ភ្នំ​ឆ័ត្រ​ ព្រម​ទាំង​នាំ​យក ​អំណោយ​ ជា​ថវិកា ​និង​គ្រឿង​ឧបភោគ-​បរិភោគ​ជា​ច្រើន​ទៀត​​​ផង​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ