ព័ត៌មាន

ឯកឧត្តម​ ជា​ តារា​ ជួប​បេក្ខ​ជន​សិស្ស ​និង​និស្សិត​ប្រឡង​ជាប់​ជា​ស្ថាពរ​ វគ្គ​នាយ​ទាហាន ​ឆ្នាំ​២០១៩​
នាយកដ្ឋានព័ត៌មាន(៣)
418
844 ឯកឧត្តម​ ជា​ តារា​ ជួប​បេក្ខ​ជន​សិស្ស ​និង​និស្សិត​ប្រឡង​ជាប់​ជា​ស្ថាពរ​ វគ្គ​នាយ​ទាហាន ​ឆ្នាំ​២០១៩​

   ពិត​ជា​មាន​មោទន​ភាព​បំផុត​នៅ​ក្នុង​សម័យ​តេជោ ​ដែល​ការ​ជ្រើស​រើស​កង​ទ័ព​របស់​យើង​ បាន​​ធ្វើ​ឡើង​តាម​រយៈ​ការ​ប្រឡង​យក​សមត្ថ​ភាព ​គុណភា​ព​យ៉ាង​ពិត​ប្រាកដ​ ប្រកប​ដោយ​តម្លាភាព​ ត្រឹម​ត្រូវ​ និង​យុត្តិ​ធម៌​។​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​សាស្តា​ចារ្យ​ ជា​ តារា ​សាកល​វិទ្យា​ធិការ​ នៃ​សាកល​វិទ្យាល័យ​​កា​រពារ​ជាតិ ​តំណាង​គណៈ​កម្មា​ធិ​ការ​ជ្រើស​រើស​នាយ​ទាហាន​ខ.ភ.ម ​ឆ្នាំ​​២០១៩​ បាន​ថ្លែង​ដូច​នេះ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជា​មួយ​បេក្ខជន​សិស្ស ​និ​ងនិស្សិ​ត​​ប្រឡង​​​ជាប់​ជា​ស្ថាពរ​ វគ្គ​នាយ​ទាហាន​សកម្ម ​ជំនាន់​ទី​២៣​,​ នាយ​ទាហាន​ជើង​គោក ​ជំនាន់​ទី​​១១​,​ នាយ​ទាហាន​បន្ត​វេន ​ជំនាន់​ទី​១២ ​និង​នាយ​ទាហាន​ជំនាញ​បច្ចេក​ទេស​យោធា​ នា​ព្រឹ​ក​​ថ្ងៃ​​​ទី​១១ ​ខែ​មីនា​នេះ ​នៅ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​(ឬស្សី​កែវ​)​។ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​សាស្តា​ចារ្យ​ ជា​ តារា ​សាកល​វិទ្យា​ធិការ​ នៃ​សាកល​វិទ្យាល័យ​​កា​រពារ​ជាតិ

   នាយ​ឧត្តម​សេនីយ៍​ ជា​ តារា ​បាន​ថ្លែង​ការ​អប​អរ​សាទរ​ចំពោះសិស្ស​ និង​និស្សិត​ដែល​​ប្រឡង​​ជាប់​​ជា​ស្ថាពរ​ វគ្គ​នាយ​ទាហាន​សកម្ម​ ជំនាន់​ទី​២៣​,​ នាយ​ទាហាន​ជើង​គោក ​ជំនាន់ទី​​១១,​ នាយ​​ទាហាន​បន្ត​វេន ​ជំនាន់​ទី​១​២ ​និង​នាយ​ទាហាន​ជំនាញ​បច្ចេក​ទេស​យោធា ​មាន​ចំនួន​៦៨០​នាក់​ នៅ​ក្នុង​ចំណោម​សិស្ស​ និង​និស្សិត​ ដែល​បាន​មក​ដាក់​ពាក្យ​ចូល​ប្រឡង ​ចំនួន​ ៨.៣៥២​នាក់ ​នៅ​ទូទាំង​ប្រទេស​នា​ពេល​កន្លង​មក​នេះ។​ ឯកឧត្តម​ បាន​បញ្ជាក់​ថា​៖ ​នេះ​គឺ​ជា​​មោទន​ភាព​​ដែល​ក្មួយ​ៗ​ បាន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​ នៅ​ក្នុង​សម័យ​តេជោ ​ហ៊ុន​​សែន​ គឺ​ជា​សម័យ​មួយ​រុង​រឿង​បំផុត ​ដែល​ប្រទេស​ជាតិ​មាន​សុខ​សន្តិ​ភាព​ពេញ​លេញ​ នៅ​​ទូ​ទាំង​​ប្រទេស​ និង​​ការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​។​ ឯកឧត្តម ​ជា ​តារា​ លើក​ឡើង​ថា​ ប្រទេស​​ជា​តិ​កម្ពុជា​ បាន​ឆ្លង​កាត់​យុគ្គ​សម័យ​ជា​ច្រើន​ មាន​ជម្លោះ​ផ្ទៃ​ក្នុង​ដ៏​រាំរ៉ៃ​បាន​​អូស​បន្លាយ​​ជា​ង​បី​​ទសវត្សរ៍​ ហើយ​ការ​ជ្រើស​រើស​ទ័ព​ គឺ​ដោយ​ការ​ចាប់​យុវជន​ឲ្យ​ចូល​កង​ទ័ព​តែ​ម្តង​ មិន​​មា​ន​​ធ្វើ​ការ​​ប្រឡង​ដូច​សម័យ​នេះ​ទេ​។​ ឯកឧត្តម​​ សាស្តា​ចារ្យ​ ជា​ តារា ​បាន​បញ្ជាក់​ដែរ​ថា​៖ ការ​ប្រឡង​នេះ​មាន​តម្លា​ភាព ​ត្រឹម​ត្រូវ​ និង​​យុត្តិធម៌​ ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ ឯក​ឧត្តម ឧ​ត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត ​ប្រធាន​​គណៈ​កម្មធិការ​ជ្រើស​រើស​នាយ​ទាហាន ​ខ.ភ.ម ​ឆ្នាំ​២០១៩​។​ ឯក​​ឧត្តម​ ក៏​បាន​ថ្លែង​អំណរ​ អរគុណ​​ឪពុក​ម្តាយ​ ដែល​បាន​ចិញ្ចឹម​បី​បាច់​​ប្អូន​ៗ​​ក្មួយ​ៗ​ សិស្ស ​និង​និស្សិត​ដែល​ចូល​រួម​​បម្រើ​​ក្នុង​ជួរ​កង​ទ័ព ​ខ.ភ.ម​ នា​ពេល​នេះ ​ដែល​ជា​​កិត្តិយស​​ណាស់​សម្រាប់​ជាតិ​មាតុ​ភូ​មិ​។ ​​ឯកឧត្តម​ ក៏​បាន​ផ្តាំ​ផ្ញើរ​ដល់​សិស្ស ​និង​និស្សិត​​ទាំ​ងអស់​​​នៅ​ពេល​ចូល​សាលា​ហ្វឹក​ហ្វឺន​ ត្រូវ​ខិត​ខំ​​ប្រឹ​ង​ប្រែង​​រៀ​នសូត្រ​ ហាត់​ពត់​លត់​ដំ​ខ្លួន​ គោរព​វិន័យ​សាលា​ឲ្យ​បាន​ល្អ ​ដើម្បី​ប្រែ​ក្លាយ​​ខ្លួន​ជា​​នាយ​ទាហាន​ដ៏​ល្អ​ឆ្នើម​ ដើម្បី​បន្ត​វេន​ក្នុង​ជួរ​ខ.ភ.ម​ ចូល​រួម​ក្នុង​កិច្ច​ការ​ពារ​ជាតិ ​បូរណ​ភាព​​ទឹក​ដី ​និង​ការ​ពារ​សមិទ្ធ​ផល​ នៃ​សុខ​សន្តិភាព​​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ