ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ចុះ​សួរ​សុខ​ទុក្ខ​កង​ទ័ព​នៅ​ទិស​ទី​១ ​ប្រាសាទ​ព្រះ​វិហារ​ និង​ទិស​ទី​២​ អន្លុង​វែង​
នាយកដ្ឋានព័ត៌មាន(៣)
424
843 សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ចុះ​សួរ​សុខ​ទុក្ខ​កង​ទ័ព​នៅ​ទិស​ទី​១ ​ប្រាសាទ​ព្រះ​វិហារ​ និង​ទិស​ទី​២​ អន្លុង​វែង​

    បន្ទាប់​ពី​បាន​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​កង​កំលាំង​វិស្វកម្ម​អគ្គ​បញ្ជាការ​ខ.ភ.ម​ ដែល​កំពង់​ស្ថាបនា​ផ្លូវ ​ស្ពាន​ នៅ​តាម​បណ្តោយ​បន្ទាត់​ព្រំ​ដែន​​ កម្ពុជា-ឡាវ​ នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ យោធ​ភូមិ​ភាគ​ទី​១​ រួច​មក​ នៅ​រសៀល​ថ្ងៃ​ទី​៧ ​ខែ​មីនា ​ឆ្នាំ​២០១៩​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​​ក្រសួង​ការ​ពារ​ជាតិ ​អម​ដំណើរ​ដោយ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ប៊ុន ​​ឡឺត ​រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​, ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចម្រុះ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ខ្វាន់​ សៀម ​អគ្គ​មេ​បញ្ជាការ​រង​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​​ បញ្ជាការ​ដ្ឋាន​​វិស្វកម្ម​អគ្គ​បញ្ចាការ​ ព្រម​ទាំង​នាយ​ទាហាន​ជាន់​ខ្ពស់ខ.ភ.ម ​នៅ​ក្នុង​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជា​ការ​ជា​ច្រើន​រូប​ទៀត​ បាន​បន្ត​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ កង​ទ័ព​ដែល​កំពុង​ឈរ​ជើង​បំពេញ​ភារៈកិច្ច​ការ​ពារ​ជាតិ​មាតុ​ភូមិ ​តាម​ខ្សែរ​បន្ទាត់​ព្រំ​ដែន​កម្ពុជា-ថៃ​ នៅ​ក្នុង​ទិស​ទី១​ ប្រាសាទ​ព្រះ​វិហារ​ និង​ ត្រួត​ពិនិត្យ​ស្ថាន​ភាព​ភូមិ​សាស្ត្រ នៅ​តាម​បណ្តោយ​ព្រំ​ដែន ​កម្ពុជា-ថៃ ​ចាប់​ពី​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះ​វិហារ ​ទិស​ទី​១ ​បន្ត​ទៅ​ទិស​ទី ​២​ និង​យោធ​ភូមិ​ភាគ​ទី​​៥​ និង​ដើម្បី​ត្រៀម​ទទួល​អបអរ​សាទរ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​ប្រពៃ​ណី​ជាតិ​ខាង​មុខ​។​សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​អម​តំណើរ​ដោយ ​អភិបាល​ខេត្ត ​និង​ មេ​បញ្ជាការ​គ្រប់​ជាន់​ថ្នាក់​ដែល​ឈរ ​ជើង​នៅទិ​សទី​ ​​១​ បាន​ អញ្ជើញ​​ទៅ​ពិនិត្យ​ច្រក​ទ្វា​ព្រំ​ដែន​ កម្ពុជា ថៃ​ នៅ​ច្រ​កអាន​សេះ ​

  នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​ សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​អម​តំណើរ​ដោយ ​អភិបាល​ខេត្ត ​និង​ មេ​បញ្ជាការ​គ្រប់​ជាន់​ថ្នាក់​ដែល​ឈរ ​ជើង​នៅទិ​សទី​ ​​១​ បាន​ អញ្ជើញ​​ទៅ​ពិនិត្យ​ច្រក​ទ្វា​ព្រំ​ដែន​ កម្ពុជា ថៃ​ នៅ​ច្រ​កអាន​សេះ ​ដោយ​បាន​​ជួ​ប​សំណេះ​សំណាល​​​ជាមួយ​បង​ប្អូន​​ប្រជាពលរដ្ឋ ​អាជីវករ​ដែល​កំពុង​​ប្រកប​មុខ​របរ​លក់​ដូរ​នៅ​ច្រក​អាន​សោះ​ផង​ដែល​។​ នៅ​ច្រក​អាន​សេះ ​សម្តេ​ចពិជ័យ​សេនា​ បាន​ជំរាប​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​កង​ទ័ព​​អំពី​​កា​រ​​​ខិ​តខំ​ប្រឹង​ប្រែង​​របស់​ សម្តេច​តេជោ​ នាយក​រដ្ឋមន្ត្រី ​ក្នុង​​ការ​​​កសាង​​តំបន់​ព្រំ​ដែន​ជា​មួយ​ប្រទេស​ជិត​ខាង​ អោយ​ក្លាយ​​​ជា​តំបន់​សន្តិភាព​ កិច្ច​សហប្រតិបត្តិការ ​និងការ​អភិវឌ្ឍន៍​ សំរាប់​ការ​ប្រកប​​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​របស់​ប្រជា​ពល​រដ្ឋ​ទៅ​ថ្ងៃ​អនាគត។​សម្ដេ​ច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​បន្ត​ទៅ​សាក​សួរ​សុខ​ទុក្ខ​​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន ​ដែល​កំពង់​ឈរ​ជើង​ការ​ពារ​បូរណ​ភាព​ទឹក​ និង​សន្តិ​សុខ​​ជូន​​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​ព្រះ​វិហារ​ ដែល​បាន​ប្រារព្ធ​​ធ្វើ​នៅ​​ បញ្ចាការ​ដ្ឋាន​​អង្គ​រក្ស​ប្រចាំ​ការ​​នៅ​ទិស​ប្រាសាទ​​ព្រះ​វិហារ​។

   បន្ទាប់​មក​ សម្ដេច​​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ព្រម​ទាំង​ប្រតិភូ​អម​តំណើរ​ក៏​​​​បាន​អញ្ជើញ​ឡើង​ទៅ​សាក​សួរ​សុខ​ទុក្ខ​​កង​ទ័ព​ដែល​​កំពង់​​ឈរ​​ជើង​ការ​ពារ​ប្រាសាទ​ព្រះ​វិហារ​ និង​បាន​ទស្សនា​ប្រសាទ​ព្រះ​វិហារ​ផង​ដែល​។​ ក្នុង​ឱកាស​​ស្នាក់​អាស្រ័​យនៅ​ទិស​ទី​១​ ព្រះ​វិហារ ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមីនា​ ឆ្នាំ​២០១៩​ សម្ដេ​ច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​បន្ត​ទៅ​សាក​សួរ​សុខ​ទុក្ខ​​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន ​ដែល​កំពង់​ឈរ​ជើង​ការ​ពារ​បូរណ​ភាព​ទឹក​ និង​សន្តិ​សុខ​​ជូន​​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​ព្រះ​វិហារ​ ដែល​បាន​ប្រារព្ធ​​ធ្វើ​នៅ​​ បញ្ចាការ​ដ្ឋាន​​អង្គ​រក្ស​ប្រចាំ​ការ​​នៅ​ទិស​ប្រាសាទ​​ព្រះ​វិហារ​។ នៅ​ក្នុង​ពិធី​នោះក៏​មាន​ការ​ចូល​រួម​ពី​ ឯកឧត្តម​ ​នាយ​​ឧត្តមសេនីយ៍​ គុន ​គីម​ ទេស​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស ​និង​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ជា​ តារា​ សាកល​វិទ្យា​ធិការ ​នៃ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ។ ឯកឧត្តម​​ នាយ​ឧត្តមសេនីយ៍ ​កិត្តិ​បណ្ឌិត​ ហ៊ីង​ ប៊ុន​ហៀង ​អគ្គ​មេ​បញ្ជាការ​រង ​និង​ជា​មេ​បញ្ជាការ ​បញ្ជាការ​ដ្ឋាន​អង្គ​រក្ស​ ក្នុង​នាម​ឲ្យ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​គ្រប់​​កង​ឯក​ភាព​ប្រចាំ​ការ​នៅ​ទិស​​ទី​១​  ព្រះវិហារ​ បាន​ថ្លែង​ អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ​ចំពោះ​ សម្ដេច​ពិជ័យ​​សេនា​ ទៀ បាញ់ ​ដែល​បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​ដល់​កង​ទ័ព​ដែល​កំពុង​ឈរ​ជើង​ការ​ពារ​បូរណ​​ភា​ពទឹក​ដី ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ កម្ពុជា-ថៃ ​ក្នុង​ទិស​ទី​១ ​ព្រះ​វិហារ ​ដែល​ទង្វើរ​នេះ​បាន​រួម​ចំណែក​លើក​ទឹក​ចិត្ត​ដល់​កង​ទ័ព​ទាំង​អស់​ អោយ​កាន់​តែ​មាន​ឆន្ទះ​មោះមុ​ត ​ប្តូរ​ផ្តា​ច់ ក្នុង​កិច្ច​ការ​ពារ​បូរណ​ភាព​ទឹក​ដី ​ការ​ពារ​សម្បត្តិ​វប្បធម៌ជា​តិ ​ និង​ការ​ពារ​សន្តិ​សុខ ​សុវត្ថ​ភាព​ជូន​ប្រជា​ពល​រដ្ឋ​​​ រស់​នៅ​អោយ​​បា​ន​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​ ឯកឧត្តម​​ ហ៊ីង​ ប៊ុន​ហៀង ​បាន​បញ្ជាក់​បន្ថែម​ថា​៖​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន ​រ៉ានី ​ហ៊ុន​​សែន​​ តែង​តែ​បាន​គិត​គូ ​និង​ទំនុក​បម្រុង​ជា​និច្ច​ ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​កំពុង​ឈរ​ជើង​បំពេញ​ភារៈ​កិច្ច​ការ​ពារ​ទឹក​ដី ​នៅ​តាម​បណ្តោយ​ខ្សែ​បន្ទាត់​ព្រំ​ដែន​កម្ពុជា​-​ថៃ ​គ្រប់​កាលៈ​ទេសៈ​។​ នៅ​ក្នុង​ពិធី​សំណេះ​សំណាល​នា​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​ពាំ​នាំ​នូវ​ការ​ផ្តាំ​ផ្ញើសាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ សម្ដេច​តេ​ជោ ​ហ៊ុន ​សែន ​និងសម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី ​ហ៊ុន​សែន ​ផ្ញើ​ជូន​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ គ្រប់​កង​ឯក​ភាព​នៅ​ក្នុង​ទិស​ទី​១ ​ព្រះ​វិហារ​ទាំង​អស់​។​​ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែល ​សម្តេច​ពិជ័យ​សេនា ​ក៏​បាន​រម្លឹក​ឡើង​វិញ​អំពី​ការ​ចុះ​សាក​សួរ​សុខ​ទុក្ខ​កង​ទ័ព​ នៅ​​តាម​បណ្តោយ​ព្រំ​ដែន​ ដោយ​សម្តេច​ពិជ័យ​សេនា​ បាន​លើក​ឡើង​ពី​​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កង​វិស្វកម្ម​ អគ្គ​បញ្ជា​ការ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​បាន​ខិត​ខំ ​បញ្ចេញ​អស់​កម្លាំង​កាយ​ចិត្ត​ តស៊ូ​ជំនៈរាល់​ការ​លំបាក ​ក្នុង​ការ​ស្ថាបនា ​ផ្លូវ​ ស្ពាន​ នៅ​តាម​បណ្ដោយ​ព្រំ​ដែន ​ដើម្បី​រួម​ចំណែក​ធ្វើ​ការ​អភិវឌ្ឍន៍​ព្រំ​ដែន​ឲ្យ​កាន់​ តែ​មាន​ការ​រីក​ចំរើន។​ ក្នុ​ងឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​មាន​ប្រសាសន៍​ក្រើន​រំលឹក​ និង​​ជម្រុញ​បន្ថែ​មដល់​ កង​កម្លាំ​ងទាំង​អស់​ និង​មន្ត្រី​រាជ​ការ​ស៊ី​វិល​គ្រ​ប់​លំដាប់​ថ្នាក់​ ត្រូវ​ចូល​រួម​ឲ្យ​បានយ៉ា​ង​សកម្ម​ ថែម​ទៀត ​ក្នុង​ការ​ជួយ​ថែរក្សា​ សុខ​សន្តិភាព​ ស្ថេ​រ​ភាព​នយោបាយ​ សន្តិសុខ​ និង​សណ្តាប់​ធ្នាប់​សាធា​រណៈ​សង្គម​ អោយ​បាន​កាន់​តែ​ល្អ​ប្រសើរ​​ឡើង ​ដោយ​សម្តេច​ពិជ័យ​សេនា​​បាន​សង្កត់​ធ្ងន់​ថា៖​​ យើង​ជា​កង​​កំលាំង​ប្រដាប់​អាវុធ​ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពល​រដ្ឋ​មាន​ភាព​កក់​ក្តៅ ​មាន​ជំនឿ​ទុក​ចិត្ត​លើ​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល​ ដែល​មាន​សម្តេច​តេជោ​ជា​នាយក​រដ្ឋមន្ត្រី​។​ នៅ​ក្នុង​ឱកាស​នោះ​ដែល​ សម្តេច​ពិជ័យ​សេនា ​ក៏​បាន​ចែក​ជូន​នូវ​ថវិកា​មួយ​ចំនួន​ជូន​ដល់​បណ្តាល​អង្គ​ភាព​ឈរ​ជើង​នៅ​ទិស​ទី១ ផង​ដែល​ ។សម្ដេច​​ពិជ័យ​​សេនា​​ ទៀ​​ បាញ់​​ ឧបនាយក​រដ្ឋមន្ត្រី​​ រដ្ឋមន្ត្រី​​ក្រសួង​ការ​ពារ​ជាតិ​​ ព្រម​ទាំង​​ប្រតិភូ ​អម​តំណើរ​ទាំង​អស់​​ចុះ​​ត្រួត​ពិនិត្យ ​ច្រ​ក​​ជាំ​​ និង​​បង្គោល​​ព្រំ​ដែ​ន​​លេខ​​​១​​ ព្រំ​ដែន ​កម្ពុជា-​ថៃ​ ក្នុង​ស្រុក ​អន្លុង​វែង ​ខេត្ត​​ឧត្តមាន​ជ័យ​

   បន្ទាប់​​ម​កសម្ដេច​​ពិជ័យ​​សេនា​​ ទៀ​​ បាញ់​​ ឧបនាយក​រដ្ឋមន្ត្រី​​ រដ្ឋមន្ត្រី​​ក្រសួង​ការ​ពារ​ជាតិ​​ ព្រម​ទាំង​​ប្រតិភូ ​អម​តំណើរ​ទាំង​អស់​ ក៏​បាន​បន្ត​តំណើរ​អញ្ជើញ​ទៅ​សាក​សួរ​សុខ​ទុក្ខ​ទ័ព​នៅ​ទិស​ទី​​២​ ក្នុង​ខេត្ត​​ឧត្តរ​មាន​ជ័យ​ បន្ត​ទៀត​។ ​នៅ​ទិស​ទី២ ​បន្ទាប់​ពី​បានទៅ​ដល់​ស្រុក​អន្លុង​វែង​ សម្តេច​ពិជ័យ​សេនា​ បាន​​ដឹ​កនាំ​​​គណៈ​ប្រតិភូ ​​ក្រសួង​​​ការ​ពារ​ជាតិ​​ចុះ​​ត្រួត​ពិនិត្យ ​ច្រ​ក​​ជាំ​​ និង​​បង្គោល​​ព្រំ​ដែ​ន​​លេខ​​​១​​ ព្រំ​ដែន ​កម្ពុជា-​ថៃ​ ក្នុង​ស្រុក ​អន្លុង​វែង ​ខេត្ត​​ឧត្តមាន​ជ័យ​។​ ច្រក​​​​​ជាំ​​ ព្រំ​ដែន​ កម្ពុជា ​ថៃ ​ជា​ច្រក​ទ្វារ​ព្រំ​ដែន​មួយ​​ដែល​​មា​ន​សារៈ​​សំខាន់​​សំរាប់ ​​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ស្រុក​អន្លុង​វែង ​ខេត្ត​ឧត្តរ​មាន​ជ័យ ​ប្រកប​​មុខ​​របរ​ រក​​ស៊ី​ផ្លាស់​​ប្តូរ ​ទំនិញ ​គ្រប់​ ប្រភេទ​ជា​មួយ​ខេ​ត្ត ស៊ី​សា​កេត​ ប្រទេស​ថៃ។​​​ បន្ទាប់​ពី​បាន​​ចុះ​ត្រួត​​ពិនិត្យ​​ច្រក​ជាំ​​រួច​​មក​ សម្ដេច​​ពិជ័យ​​សេនា ​បាន​បន្ត​តំណើរ​​ ចុះ​សាក​សួរ​សុខ​ទុក្ខ​​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​​​ពល​​ទា​​ហាន ​នៅ​​ទី​បញ្ជាការ ​​កង​ពល​តូច​​ថ្មើ​​ជើង​​លេ​ខ​៤១​​ ស្ថិត​​ក្នុង ​​ ស្រុក​​អន្លង់​​វែង​​ ខេត្ត​​ឧត្តរ​មាន​ជ័យ​​ បន្ត​ទៀត។សម្ដេច​​ពិជ័យ​​សេនា​​ ទៀ​​ បាញ់​​ ឧបនាយក​រដ្ឋមន្ត្រី​​ រដ្ឋមន្ត្រី​​ក្រសួង​ការ​ពារ​ជាតិ សំណេះសំណាលសួរសុខទុក្ខនៅទី​បញ្ចាការ​កង​ពល​តូចថ្មើរ​ជើង​លេខ​៤១ ​យោធ​ភូមិ​ភាគទី​៤ 

 ​ នៅទី​បញ្ចាការ​កង​ពល​តូចថ្មើរ​ជើង​លេខ​៤១ ​ឯកឧត្តម​ មេ​បញ្ចាការ​យោធ​ភូមិ​ភាគទី​៤ ​មេ​បញ្ជាការ​កង​ពល ​មេ​បញ្ចាការ​កង​ការ​ពារ​ព្រំ​ដែន ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ឧត្តរ​មាន​ជ័យ​ ប៉ូលីស​ខេត្ត​ បាន​ជូន​កន្ត្រ​កផ្កា​ដល់​សម្ដេច​​ពិជ័យ​​សេនា​​ ទៀ​​ បាញ់​​ ឧបនាយក​រដ្ឋមន្ត្រី​​ រដ្ឋមន្ត្រី​​ក្រសួង​ការ​ពារ​ជាតិ ​ដើម្បី​ជូន​ពរ​ដល់​សម្តេច​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណីជា​តិ​ខ្មែរ​ ដែល​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​ សូមអោ​យ​ទេវតា​ឆ្នាំ​ថ្មី​ជួយ​បី​បាច់​ថែ​រក្សាសម្តេច​ពិជ័យ​សេនា​ និង​លោក​ជំទាវ​ព្រ​មទាំង​បុត្រា ​បុត្រី​ ចៅ​ប្រុស​ចៅ​ស្រី​សូម​អោយ​ជួប​ប្រទះ​តែ​សេចក្តី​សុខ​សេចក្តី​ចំរើន​ ជន្មាយុ​យឺន​យូរ​ កំលាំង​ខ្លាំ​ង​ក្លា​ ដើម្បី​បន្ត​ដឹក​នាំ ​ខ.ភ.ម​ អោយ​មាន​ការ​រីក​ចំរើន​ និង​សំរេច​បាន​នូវ​ជោគ​ជ័យ​ធំៗ​ថ្មីៗ​ថែម​ទៀត។ នៅ​​ក្នុង​ឱកាសទទួលស្វាគមន៍ សម្តេចពិជ័យសេនា និងប្រតិ​ភូ​ទាំង​អស់ ​នា​ពេល​​នោះ ​ឯកឧត្តម​ ឧត្តម​សេនីយ​ទោ ​នាង​ ឃីម​ មេ​បញ្ជាការ​​កង​ពល​តូច​ថ្មី​ជើង​លេខ​៤១​ ក្នុង​នាម​អោយ​​គណៈ​​បញ្ជា​ការ​​ឯក​ភាព​ ទិស​ទី​២​ យោធ​ភូមិ​ភាគទី៤​ បាន​ចាត់​ទុក​ការ​ចុះ​មក​សាក​សួរ​សុខ​ទុក្ខ​របស់​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង ​និង​ពល​ទាហាន​នៅ​ទិស​ទី​២ ​នា​ពេល​នេះ ​គឺ​ជា​កាយ ​​វិការ​ប្រកប​ដោយ​ព្រហ្ម​វិហា​រធម៌​ ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ នាយ​ទាហាន ​ពល​ទាហាន​ទាំង​អស់​ឲ្យ​កាន់​តែ ​មាន​ឆន្ទៈ​ប្តូ​រផ្តាច់​ ក្នុង​បុព្វ​ហេតុ​ការ​ពារ​បូរណភា​ព​ទឹក​ដី​ ការ​ពារ​សន្តិភាព​ ដែល​យើង​ខំ​រក​បាន​ដោយ ​លំ​បាក​បំផុត​។ ក្នុង​ពិធី​សំណេះ​សំណាល​ ​សម្ដេច​​ពិជ័យ​​សេនា​​ ទៀ​​ បាញ់​​ ​បាន​​ថ្លែង​​នូវ​​កា​រ​កោត​សរសើរ​​ ចំពោះ​ ​គំរូ​​វីរភាព​​ របស់​​កង​កម្លាំង​ប្រដាប់​អាវុធ​​ ​ទាំង​អស់​​​ជា​​ពិសេស ​​កង​កម្លាំងខ.ភ.ម ​ដែល​​បា​ន​​ខិ​តខំ​​បំពេញ​​ កាត​ព្វ​កិច្ច​​ បំរើ​​ជាតិ​​មាតុភូមិ​​ប្រកប​ដោយ​​ស្មារតី​​ទទួល​ខុស​​​ត្រូវ​ខ្ពស់​​ ចំពោះ​​ភារកិច្ច​ ​ការ​ពារ​​បូរណៈ​ភាព​​ទឹ​កដី​​ នៅ​​តាម​​បន្ទាត់​​ព្រំ​ដែន​​កម្ពុជា​-​ថៃ​​។​​ សម្ដេច​​ពិជ័យ​​សេនា​​ ​ក៏​​បាន​​ សំណូមពរ​​ដល់​​សមត្ថកិច្ច​​ដែល​​កំពុង​​ឈរ​ជើង​​ ​នៅ​​តាម​​បន្ទាត់​​ព្រំ​ដែន​​ទាំង​អស់​​ ត្រូវ​​តែ​​បន្ត​​បង្កើន​​កិច្ច​​ សហប្រតិបត្តិការ​​ល្អ​លើ​​គ្រប់​​វិស័យ​​ និង​​សាមគ្គី​​ភាព​ល្អ​​ ជា​មួយ​​អាជ្ញាធរ​​ពាក់​ព័ន្ធ​​របស់​​ប្រទេស​​ជិ​តខាង​​ ដើម្បី​​ធ្វើ​​យ៉ាង​ណា​​ឲ្យ​​ព្រំ​ដែន​​ប្រទេស​​​ទាំ​ង​២​​ ក្លាយ​ជា​​ព្រំ​ដែន​​សន្តិភាព​​ និង​អភិវឌ្ឍន៍​ មាន​ការ​​ផ្លាស់​​ប្ដូរ​​ពាណិជ្ជកម្ម​​គ្នា​​ទៅ​​វិញ​​ទៅ​​ម​ក ហើយ​​​ជា​ពិសេស​​ធ្វើ​​យ៉ាង​ណា​​បង្ក​​លក្ខណៈ​​ងាយ​ស្រួល​ ​ឲ្យ​​​​បង​ប្អូន​​ប្រជា​ពល​រដ្ឋ​​រ​ស់​នៅ​​តាម​បណ្ដោយ​ព្រំ​ដែន​​ប្រកប​​របរ​​ចិញ្ជម​ជីវិត​ អោយ​​កាន់តែ​​មាន​​​​​ជីវភាព​​ល្អ​​ប្រសើរ​​ថែម​ទៀត។ សម្តេច​​ពិជ័យ​សេនា ​ក៏បា​នអំ​ពាវ​នាវ​ដល់ ​នាយទា​ហាន ​ពល​ទា​ហាន ​ទិស​ទី​២ ​ទាំងអស់​ត្រូ​វអនុវត្ត​អោយ​​បាននូ​វ​​ប្រសាសន៍ដ៏​មាន​សារៈ​សំខាន់ ទាំង១០​ចំណុច រ​បស់​សម្តេច​​តេជោ​នាយក​រដ្ឋមន្ត្រី​  ក្នុង​ឱកាស​ដែល​សម្តេច​ បានថ្លែង​ ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​២០​ ថ្ងៃ​បង្កើត ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើងគោក​ កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​មករា ​ឆ្នាំ​ ២០១៩​ កន្លង​មក​នេះ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ