ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ាណែត បូកសរុបការងារយោធាយោធភូមិភាគពិសេសឆ្នាំ២០១៩
នាយកដ្ឋានព័ត៌មាន(១)
466
839 ឯកឧត្តម ហ៊ុន ម៉ាណែត បូកសរុបការងារយោធាយោធភូមិភាគពិសេសឆ្នាំ២០១៩

បញ្ជាការដ្ឋានយោធភូមិភាគពិសេសស្ថិតក្នុងភូមិសាស្រ្តខណ្ឌ ដង្កោ រាជធានីភ្នំពេញនៅព្រឹកថ្ងៃ ព្រហស្បតិ៍ទី7 មីនាឆ្នាំ 2019 នេះបានប្រារព្ធពិធីផ្សព្វផ្សាយលទ្ឋផលសកម្មភាពការងារយោធាឆ្នាំ២០១៨និងទិសដៅការងារ បន្ត ឆ្នាំ២០១៩របស់យោធភូមិភាគពិសេសស្ថិតក្រោមអធិបតីឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម នាយឧត្តមសេនីយ៍ ព្រហ្ម ឌិន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងមានវត្តមាននាយទាហានជាន់ខ្ពស់ ក្នុងកងយោធពលខេមរភូមិន្ទ និងកម្លាំងចំណុះយោធភូមិភាគពិសេសកងទ័ពជើគោកជាច្រើនរូបទៀត។ឯកឧត្តមឧត្តមសេនីយ៍ទោ ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការស្តីទីយោធភូមិភាគពិសេសបានមានប្រសាសន៍ស្វាគមន៍ជូនគណៈអធិបតីស្តីពីសកម្មភាពការងារយោធា​ក្នុងឆ្នាំ2018កន្លងមករបស់យោធភូមិភាគពិសេសបានសម្រេចនូវស្នាដៃការងារបានល្អប្រសើរជាបន្តបន្ទាប់។ក្នុងនោះការងារបើកវគ្គបំប៉នបណ្ដុះបណ្ដាលនិងហ្វឹកហ្វឺនដល់យោធិនដែលនៅអង្គភាពចំណុះឲ្យយោធភូមិភាគពិសេសនិងតំបន់ប្រតិបត្តិការសឹករងទាំងពីរ កណ្តាល កំពង់ឆ្នាំង។ឯកឧត្តមមេបញ្ជាការយោធភូមិភាគពិសេសបាននិយាយថា៖ ចំពោះស្នាដៃដែលសម្រេចបានក្នុងឆ្នាំកន្លងទៅនេះយោធភូមិភាគពិសេសបានសហការជាមួយកម្លាំងមានសមត្ថកិច្ចធ្វើក្នុងការការពារសន្តិសុខជូនដល់ថ្នាក់ដឹកនាំព្រមទាំងធ្វើទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជាមិត្តនៅជាប់ព្រំដែនគ្នានឹងបានសហប្រតិបត្តិការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបាត់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជានាសម័យសង្គ្រាមផងដែរ។ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ ពិសេសប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់និងកំពុងធ្វើការកែទម្រង់ស៊ីជម្រៅលើយន្តការពង្រឹងសមត្ថភាពព្រមទាំងធនធានសម្រាប់វិស័យការពារជាតិក៏ដូចជាបណ្ដុះបណ្ដាលហ្វឹកហ្វឺនជំនាញដល់កងយោធពលខេមរៈភូមិន្ទឲ្យមាននិរន្តរភាពពង្រឹងសក្តានុពលការពារជាតិ។ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកក៏បានលើកឡើងផងដែរចំពោះគោលនយោបាយការយកចិត្តទុកដាក់ដល់អតីតយោធិនព្រមទាំងដោះស្រាយទាន់ពេលវេលានិងលើកសរសើរដល់អតីតយុទ្ឋជនផងដែរ។ជាមួយគ្នានេះដែរអង្គភាពចំណុះ យោធភូមិភាគត្រូវយកចិត្តទុក​ដាក់​​ថែទាំអាវុធយុទ្ឋោបករណ៍អោយស្របទៅតាមលក្ខនបច្ចេកទេស។ បន្តចូលរួម រៀនសូត្រ នូវជំនាញនានាអប់រំចិត្តសាស្ត្រ ត្រូវគោរពបទវិន័យនិងលក្ខន្តិកៈទូទៅរបស់ កងយោធពលខេមរភូមិន្ទ ព្រមទាំងសាមគ្គីពង្រឹងផ្ទៃក្នុងសហកាណ៍ល្អជាមួយបណ្តាលកម្លាំងនានា និងប្រទេសជាមិត្តនៅតំបន់ព្រំដែនមានសន្តិភាពព្រមទាំងការពារនូវសុខសន្តិភាពនិងការពាររាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោតតាមលទ្ឋិប្រជាធិបតេយ្យស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន ក៏បានផ្ដាំផ្ញើទៅដល់នាយទាហាន នាយទាហានរងនិងពលទាហានគ្រប់ថ្នាក់ត្រូវរួបរួមសាមគ្គីគ្នាដើម្បីសម្រេចភារកិច្ចឲ្យបានជោគជ័យ។នៅក្នុងឱកាសពិធីផ្សព្វផ្សាយលទ្ឋផលការងារយោធានាឱកាសនោះដែរឯកឧត្តមគណអធិបតីក៏បានផ្តល់កិត្តិយស បំពាក់ឋានន្តរសក្តិជូននាយទាហាន និងពលទាហានព្រមបំពាក់ គ្រឿងឥស្សរិយយស និងផ្តល់ប័ណ្ណ លិខិតសរសើរដល់បុគ្គលនិងអង្គភាព ដែលមានស្នាដៃល្អនិងបានផ្តល់ថវិកា ព្រមទាំង ពូជគោ និងគ្រាប់ពូជបន្លែរួមនឹងសម្ភារៈមួយចំនួនទៀត៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ