ព័ត៌មាន

ទេសរដ្ឋមន្ត្រី មាស សុភា ដាក់ទិសដៅ៧ ចំណុចឲ្យរដ្ឋបាលខេត្តព្រះវិហារ សម្រាប់អនុវត្តនៅឆ្នាំថ្មី ដើម្បីបង្កើន និងពង្រឹងប្រសិទ្ធភាពការងារ
នាយកដ្ឋានព័ត៌មាន(១)
421
838 ទេសរដ្ឋមន្ត្រី មាស សុភា ដាក់ទិសដៅ៧ ចំណុចឲ្យរដ្ឋបាលខេត្តព្រះវិហារ សម្រាប់អនុវត្តនៅឆ្នាំថ្មី ដើម្បីបង្កើន និងពង្រឹងប្រសិទ្ធភាពការងារ

នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងមានការចូលរួមពីសំណាក់ឯកឧត្តម ងី ចាន់ថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះវិហារ ។ ក្នុងឱកាសនោះ បន្ទាប់ពីបានតាមដានស្ដាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ ២០១៩ ដែលអានដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារនិងមតិចូលរួមរបស់ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហាររួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ មាសសុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងការកោតសសេីរស្មោះអស់ពីដួងចិត្ត ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ដែលរហូតមកបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសនិងការចូលរួមថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិដែលបានធ្វេីឲ្យខេត្តព្រះវិហារជាយដែនមួយនេះប្រែក្លាយពីតំបន់ប្រយុទ្ធដែលធ្លាប់តែឮសូរស្នូរគ្រាប់កាំភ្លើង ឲ្យក្លាយទៅជាតំបន់ខេត្តជាប់ព្រំដែន ដែលមានការអភិវឌ្ឍន៍សេដ្ខកិច្ចរីកចម្រើនលើគ្រប់វិស័យ។ក្នុងឱកាសនោះដែរក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្ដ្រី មាស សុភា បានធ្វើការណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់ មន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ច ក្នុងខេត្តព្រះវិហារទាំងមូល ត្រូវខិតខំរួមគ្នា សម្រេចឲ្យបាននូវកិច្ចការសំខាន់ៗដូចជា​ ._ការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ ._ការចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម​_ ការគ្រប់គ្រងធនធានធម្មជាតិ ._ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ._កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ _.ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន​ ._ដោះស្រាយនិងសង្គ្រោះឲ្យបានទាន់ពេលវេលាពីគ្រោះរាំងស្ងួត ​និងការពង្រឹងរបៀបរបបការងារឲ្យកាន់តែមានប្រសិទ្ធភាព។ក្រៅពីនោះមន្ត្រីទាំងអស់ក៏ត្រូវយកចិត្តទុកដាក់និង​បង្កើនកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អ ជាមួយ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ នឹងគ្រប់សមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសជិតខាងក្នុងការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើន ​.និងជំរុញការងារជំរឿនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ។ជាមួយគ្នានេះក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស រាជរដ្ឋាភិបាលកម្ពុជាក៏បានជូនពរដល់នារីទាំងអស់នៅខេត្តព្រះវិហារ សូមឲ្យទទួលបានតែសុភមង្គល និងសេចក្តីសុខជានិរន្តន៍ ។ នាយឧត្តមសេនីយ៍ មាស សុភា ទេស្សរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារជំនួសមុខអោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃក៏បានប្រកាសបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ ទិសដៅឆ្នាំ ២០១៩ ចាប់ពីពេលនេះតទៅ ព្រមទាំងបានប្រគល់ជូននូវបណ្ណសរសើរ និងបំពាក់គ្រឿងឥស្សរិយយស ដល់រដ្ឋបាល ឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាល ដែលមានស្នាដៃក្នុងការចូលរួមធ្វើឲ្យភូមិឃុំមានសុវត្តិភាពល្អព្រមទាំងបានប្រគល់ជូននូវរង្វាន់ជាថវិកានិងប្រគល់ជូននៅផ្ទាំងសូឡាប្រើពន្លឺព្រះអាទិត្យបំភ្លឺផ្លូវចំនួន 63 កំប្លេ ដល់បណ្ដាឃុំស្រុកទូទាំងខេត្តព្រះវិហារផងដែរ ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ