ព័ត៌មាន

បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​ប្រារព្វ​ពិធី​អប​អរ​សាទរ​ខួប​លើក​ទី​១០៨​ ទិវា​នារី​អន្តរ​ជាតិ ​៨មីនា ២០១៩​
នាយកដ្ឋានព័ត៌មាន(៣)
427
837 បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​ប្រារព្វ​ពិធី​អប​អរ​សាទរ​ខួប​លើក​ទី​១០៨​ ទិវា​នារី​អន្តរ​ជាតិ ​៨មីនា ២០១៩​

     បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​សង្កាត់​កន្ទោក​  ខណ្ធ​ពោ​ធិ៍​សែន​​ជ័យ​​ រាជ​ធានី​ភ្នំពេញ ​បាន​ប្រារព្វ​ពិធី​អប​អរ​សាទរ​ខួប​អនុស្សាវរីយ៏​លើក​ទី​១០៨​ ទិវា​អន្តរ​ជាតិ​នារី​ ៨មីនា​ ឆ្នាំ​២០១៩ ​ស្ថិត​ក្រោម​អធិបតី​ភាព​ ឯកឧត្តម​ ឧត្តម​សេនីយ៏​ឯក ​ចាប​​ វ៉ា​ន្នី ​មេ​បញ្ចាការ​រង​កង​ទ័ព​ជើង​គោក ​តំណាង​ ឯកឧត្តម​ ឧត្តម​សេនីយ៏​ឯក​ ហ៊ុន ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ផង​ដែរ​ ពី​សំណាក់​ លោក​ជំទាវឧត្តម​សេនីយ៏​ឯក​ តុប ​សា​រ៉ន​ អគ្គនា​យក​រង​ អគ្គ​នាយក​ដ្ឋាន​ ភស្តុភា​​ហិរញ្ញវត្ថុ ​ក្រសួង​ការ​ពារ​ជាតិ ​តំណាង​យេន​ឌ័រ​ក្រសួង​ការ​ពារ​ជាតិ ​ឯកឧត្តម​ ឧត្តម​សេនីយ៏​ឯក ​ថោង​ ថាវ​រិន្ទ ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក ​លោក​ជំទាវ​ ឧត្តម​សេនីយ៍​ត្រី​​ ឌិន​ សុ​ដា​នី ​នាយក​រង​ទី​ចាត់​ការ​ឃោសនា​ព័ត៍​​មាន​ អគ្គ​បញ្ជា​ការ​ តំណាង​យេន​ឌ័រ​ អគ្គ​បញ្ជាការ​ នៃ​កង​យោពល​ខេមរ​ភូមិន្ទ​ ព្រម​ទាំង​វត្ត​មាន​ ឯកឧត្តម​ អស់​ជា​នាយ​ទា​ហាន​ជា​ខ្ពស់​ចំណុះ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​និង​យុទ្ធ​នារី​សរុប​ប្រមាណ​៤៨៦​នាក់​ ចូល​រួម​ផង​ដែរ​។លោក​ជំទាវ​ ឧត្ត​មសេនីយ៏​ត្រី ​ឈឿន ​និមល​ នាយក​រង​មជ្ឈម​ណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក​ ពេជ្រ​និល

    លោក​ជំទាវ​ ឧត្ត​មសេនីយ៏​ត្រី ​ឈឿន ​និមល​ នាយក​រង​មជ្ឈម​ណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក​ ពេជ្រ​និល​ បាន​អាន​ព្រះ​រាជ​សារ​​ សម្តេច​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនី​នាថ​ ស៊ី​ហនុ ​ព្រះ​រាជ​មា​តា​ជាតិ​ខ្មែរ​ ក្នុង​សេរី​ភាព ​សេចក្តី​ថ្លៃ​ថ្នូរ​ និង​សុភមង្គល​។ ទិវា​ដ៏​មាន​សារៈ​សំខាន់​ជា​រៀង​រាល់​ឆ្នាំ​ប្រទេស​នី​មួយ​ៗ​ តែង​តែ​លើក​ចេញ​ជា​ប្រធាន​បទ​រៀង​ៗ​ខ្លួន​។ ព្រះ​រាជាណាចក្រ​កម្ពុជា​នៅ​ឆ្នាំ​នេះ បាន​លើក​យក​ប្រធាន​បទ​ លើក​កម្ពស់​សម​ភាព​យេន​ឌ័រ​ និង​ការ​គាំ​ពារ​សង្គម ​ដើម្បី​អភិវឌ្ឍន៏​ធន​ធាន​មនុស្ស ​​សំរាប់​ដាក់​ចេញ​ជា​សកម្ម​ភាព​គន្លឹះ​ក្នុង​ការ​អនុវត្តន៏​គោល​នយោបាយ​ជាតិ​ គាំ​ពារ​សង្គម​ជា​ផ្នែក​មួយ​នៃ​​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល ​ក្នុង​ការ​ដឹក​នាំ​ដោយ​គតិ​បណ្ឌិត​ និង​ភាព​ឈ្លាស​វៃ​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ដែល​ធ្វើ​អោយ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​មាន​សន្តិភាព ​កិត្តិ​យស​ កិត្តិ​នាម​ នៅ​ក្នុង​តំបន់​ក៏​ដូច​ជា​នៅ​ក្នុង​ពិភព​លោក ​ប្រជា​រាស្ត្រ​មាន​សេ​ចក្តី​សុខ ​វឌ្ឍន៏​ភាព​ដូច​សម័យ​សង្គម​រាស្ត្រ​និយម ​ក្រោម​ព្រះ​រាជ​កិច្ច​ដឹក​នាំ​ដ៏​ឧដុង្គ​ឧត្តម​ នៃ​ព្រះ​​ករុណា​​វីរ​មហាក្សត្រ​​​ ព្រះ​វររាជ​បីតា​ជាតិ​ខ្មែរ​ ព្រះ​បរម្យរតន​កោដ្ឋ​ នៃ​យើង​​។លោក​ជំទាវ​ ឧត្តម​សេនីយ៏​ឯក​ តុប ​សា​រ៉ន​ អគ្គនា​យក​រង​ អគ្គ​នាយក​ដ្ឋាន​ ភស្តុភា​​ហិរញ្ញវត្ថុ ​ក្រសួង​ការ​ពារ​ជាតិ ​តំណាង​យេន​ឌ័រ​ក្រសួង​ការ​ពារ​ជាតិ

​    លោក​ជំទាវ​ ឧត្តម​សេនីយ៏​ឯក​ តុប ​សា​រ៉ន​ បាន​មាន​ប្រសាសន៏​ថា​៖​​  ស្ត្រី​ជា​ឆ្អឹង​ខ្នង​ នៃ​សេដ្ឋកិច្ច​ និង​សង្គម​ជាតិ​ ស្ត្រី​អាច​ចូល​រួម​ក្នុង​ការ​អភិវឌ្ឃន៏​ជាតិ ​ហើយ​ជា​កម្លាំង​ចលករ ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឃន៏​ប្រទេស​ជាតិ​ និង​បាន​លើក​ស្ទួយ​អោយ​តំលៃ​ស្ត្រី​ក្នុង​សង្គម ​សំដៅ​បង្កើន​ការ​ចូល​​រួម​យ៉ាង​សកម្ម​របស់​ស្ត្រី​ក្នុង​ការ​បំពេញ​ភារកិច្ច​ កាតព្វ​កិច្ច​ អភិវឌ្ឃន៏​ប្រទេស​ជាតិ​តាម​រយះ​បន្ត​លើក​កម្ពស់​សម​ភាព​យេន​ឌ័រ ​និង​សិទ្ធ​ស្ត្រី​ផង​ដែរ​។ លោក​ជំទាវ​ តុប ​សា​រ៉ន​ ក៏​បាន​កោត​សសើរ​ចំពោះ​ក្រុម​ការ​ងារ​យេន​ឌ័រ ​និង​យុទ្ធ​នារី​ នៃខ.ភ.ម ​និយាយ​រួម  ​និង​និយាយ​ដោយ​​ឡែក​ក្រុម​ការ​ងារ​យេន​ឌ័រ​ និង​យុទ្ធ​នារី​កង​ទ័ព​ជើង​គោក​ទាំង​អស់​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ការ​ងារ​ទាំង​ការ​ងារ​ស្នូល ​ទាំង​ការ​ងារ​ការ​ពារ​ជាតិ ​ការ​ពារ​សន្តិ​សុខ​សណ្តាប់​សង្គម​ ជូន​ប្រជា​ពល​រដ្ឋ​  និង​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ងារ ​និង​កិច្ច​ការ​សង្គម​បាន​ល្អ​ជា​បន្ត​បន្ទាប់​។​ឯកឧត្តម​ ឧត្តម​សេនីយ៏​ឯក ​ចាប​​ វ៉ា​ន្នី ​មេ​បញ្ចាការ​រង​កង​ទ័ព​ជើង​គោក ​តំណាង​ ឯកឧត្តម​ ឧត្តម​សេនីយ៏​ឯក​ ហ៊ុន ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក

      អញ្ជើញ​មាន​ប្រសាសន៏​នា​ឱកាស​នោះ ​ឯកឧត្តម​ ចាប​ វ៉ា​ន្នី​ បាន​មាន​ប្រសាសន៏​ថា​៖ ជា​រាល់​ឆ្នាំ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​តែង​តែ​បាន​ជួប​ជុំ​គ្នា​ ហើយ​ប្រារព្វ​ទិវា​អន្តរ​ជាតិ​នារី​ ៨​មីនា​នេះ​ឡើង​ ជា​ការ​រំលឹក​អំពី​ប្រវត្តិ​សាស្ត្រ​ នៃ​ការ​តស៊ូ​សិទ្ធិ​សេរីភាព ​និង​លើក​កម្ពស់​ស្ថាន​ភាព ​ជីវ​ភាព​ ឋានៈ​ តួ​នាទី​ និង​សិទ្ធិ​ស្ត្រី​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ផង​ដែរ​។ ឯកឧត្តម​បាន​បន្ត​ទៀត​ថា​៖ រាជ​រដ្ឋា​ភិបាល​បាន​ដាក់​ចេញ​នូវ​គោល​នយោ​បាយ​អទិ​ភាព​ ស្តី​ពី​សម​ភាព​យេន​ឌ័រ ​និង​ការ​លើក​កម្ពស់​ភាព​អង់​អាច​ក្លា​ហាន​របស់​ស្ត្រី​ ការ​ធា​​នា​ការ​ពារ​សិទ្ធ​របស់​ស្ត្រី​ ការ​ចូល​រួម​ពេញ​លេញ​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​នានា​ ហើយ​ជាង​នេះ​ទៀត​ស្ត្រី​ក៏​ត្រូវ​បាន​ទទួល​ឱកាស​ក្នុង​ដំណើរ​ការ​អភិវឌ្ឃន៏​ជាតិ​ ធានា​សិទ្ធ​ការ​ថែរ​ទាំ​សុខ​ភាព ​ការ​បណ្តុះ​បណ្តាល​មុខ​ជំនាញ ​ និង​ឱកាស​ចូល​រួម​ប្រា​ស្រ័យ​ដោយ​ស្មើ​ភាព​ កិច្ច​ការ​អភិវឌ្ឃន៏​សង្គម​ ក៏​ដូច​ជា​​ការ​ទទួល​បាន​ការ​ថែរ​ទាំ​សុខ​ភាព​ទាំង​កិច្ច​ការ​ពារ​តាម​ផ្លូវ​ច្បាប់​ដោយ​យុត្តិធម៍​ សម​ធម៍ ​ព្រម​ទាំង​ជៀស​ផុត​អំពី​អំពើ​ហឹង្សា​ការ​ជួញ​ដូរ​ ការ​រំលោភ​សេព​សន្ទវ់ៈ​ និង​អំពើ​ហឹង្សា​ដ៏ទៃ​ទៀត​។ ឯកឧត្តម ​ចាប​ វ៉ា​ន្នី​ ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​បង​ប្អូន​នារី​ ដែល​បាន​លះ​បង់​កូន​ចៅ ​ប្តី​​សី​​ ញាត្តិ​មិត្ត​ជា​ទី​ស្រលាញ់​របស់​ខ្លួន​អោយ​ចូល​បំរើ​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក្នុង​បុព្វ​ហេតុ​ការ​ពារ​ជាតិ​មាតុ​ភូមិ ​និង​បាន​សំនូម​ពរ​ដល់​ឯកឧត្តម​មេ​បញ្ជាការ​គ្រប់​លំ​ដាប់​ថ្នាក់​ សូម​បន្ត​ការ​យក​ចិត្ត​ទុក្ខ​ដាក់​ដល់​នារី​ តាម​រយៈ​ការ​ផ្តល់​អោយ​នារី​ចូល​រួម​គ្រប់​សកម្ម​ភាព​ការ​ងារ​ ដើម្បី​អោយ​នារី​ទទួល​បាន​បទ​ពិ​សោធន៏​ការ​ងារ​ និង​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ ក្នុង​ការ​បំពេញ​ភារកិច្ច​ជា​ថ្នាក់​ដឹក​នាំ​ផង​ដែរ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ