ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ចុះ​សាក​សួរ​សុខ​ទុក្ខ​កង​ទ័ព​ ឈរ​ជើង​ការ​ពារ​ព្រំ​ដែន ​នៅ​ខេត្ត​ មណ្ឌល​គីរី​ រតន​គីរី​ យោធ​ភូម​ភាគ​ទី​១ ​ព្រំ​ដែន​កម្ពុជា-វៀតណាម​
នាយកដ្ឋានព័ត៌មាន(៣)
437
835 សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ចុះ​សាក​សួរ​សុខ​ទុក្ខ​កង​ទ័ព​ ឈរ​ជើង​ការ​ពារ​ព្រំ​ដែន ​នៅ​ខេត្ត​ មណ្ឌល​គីរី​ រតន​គីរី​ យោធ​ភូម​ភាគ​ទី​១ ​ព្រំ​ដែន​កម្ពុជា-វៀតណាម​

     ក្នុង​​ឱកាស​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទា​ហាន ​កង​រាជ​អាវុធ​ហត្ថ​ កង​ន​គរ​បាល​ជាតិ ​និង​ចុះ​ត្រួត​ពិនិត្យ​មើល​ការ​វិវត្តន៍​រីក​ចំរើន ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា​-​វៀត​ណាម ​ស្ថិត​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​រួច​មក ​សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ​ អម​ដំណើរ​ដោយ​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ប៊ុន ​​ឡឺត ​រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​,​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចម្រុះ​ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​សៅ ​សុខា ​អគ្គ​មេ​បញ្ជាការ​រង ​និង​ជា​មេ​បញ្ជាការ​​កង​រាជ​អាវុធ​​ហត្ថលើ​ផ្ទៃ​ប្រទេស ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ខ្វាន់​ សៀម ​អគ្គ​មេ​បញ្ជាការ​រង​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​​ បញ្ជាការ​ដ្ឋាន​​វិស្វកម្ម​អគ្គ​បញ្ចា​ការ​ ព្រម​ទាំង​នាយ​ទាហាន​ជាន់​ខ្ពស់​ខ.ភ.ម ​នៅ​ក្នុង​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជា​ការ​ជា​ច្រើន​រូប​ទៀត ​នៅ​ល្ងាច​ថ្ងៃ​ទី​៥ ​ខែ​​មីនា​ បាន​អញ្ជើញ​ទៅ​សាក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ នៅ​វរសេនា​តូច​ការ​លេខ​​២​ ចំណុះ​អោយ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​​ខេត្ត​ត្បូង​ឃ្មុំ ​ឈរ​ជើង​នៅ​ស្រុក​ពញា​ក្រែក ​ខេត្ត​ត្បូង​ឃ្មុំ ​ជា​បន្ត​ទៀត​។ ​សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​​សាក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ នៅ​វរសេនា​តូច​ការ​លេខ​​២​ ចំណុះ​អោយ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​​ខេត្ត​ត្បូង​ឃ្មុំ ​ឈរ​ជើង​នៅ​ស្រុក​ពញា​ក្រែក ​ខេត្ត​ត្បូង​ឃ្មុំ

     តាម​របាយ​ការណ៍​របស់​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​អ៊ាត​ ប៊ុន​ធឿន ​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ខេត្ត​ត្បូង​ឃ្មុំ​ បាន​អោយ​ដឹង​ថា៖​​ ខេត្ត​ត្បូង​ឃ្មុំ ​មាន​ព្រំ​ដែន​ជាប់​ប្រទេស​វៀត​ណាម​ប្រវែង​ ប្រមាណ​១៥៥គីឡូ​ម៉ែត្រ​ មាន​បង្គោល​ព្រំ​ដែន​ចំនួន​៦៥​បង្គោល​ ចាប់​ពី​បង្គោល​លេខ​​៧៥ ​ដល់​១៤០​។ ឯកឧត្តម​ បាន​បញ្ចាក់​ថា៖​ នាយ​ទាហាន ​និង​ពល​ទាហាន ​វរសេនា​តូច​ការ​លេខ​​២​ ចំណុះ​អោយ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​​ខេត្ត​ត្បូង​ឃ្មុំ ​ក្នុង​រយៈ​ពេល​កន្លង​មក​បាន​យក​​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​​សហការ​ជា​​មួយ​​កំលាំង​ការ​ពារ​ព្រំ​ដែន​ប្រទេស​ជា​​មិត្ត​ ដើម្បី​​ធ្វើ​អោយ​តំបន់​ព្រំ​ដែន ​មាន​សន្តិសុខ ​សណ្តាប់​ធ្នាប់​ល្អ​ ជា​តំបន់​ព្រំ​ដែន​សន្តិភាព ​និង​ ការ​អភិវឌ្ឍន៍​។​ ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​នាយ​ទាហាន​ នាយ​ទាហាន​រង ​និង​ពល​ទាហាន​ វរសេនា​តូច​លេខ​២ ​ខេត្ត​ត្បូង​ឃ្មុំ ​សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់ ​សម្តេច​តេ​ជោ ​ហ៊ុន ​សែន​ និង​ សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន​សែន​ ដែល​សម្តេច​ទាំង​ពីរ ​តែង​តែ​គិត​គូរ​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ ពល​ទាហាន​ក៏​ដូច​ជា ​កង​នគរ​បាល​ជាតិ ​គ្រប់​ទិស​ទី​នៅ​ទូ​ទាំង​ប្រទេស ​ដែល​កំពុង​ឈរ​ជើង​បំពេញ​ភារ​កិច្ច​ការ​ពារ​សន្តិ​សុខ​ ការ​ពារ​បូរណ​ភាព​ទឹក​ដី​នៅ​តាម​បណ្តោយ​ព្រំ​ដែន​។ សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​មាន​ប្រសាសន៍​ថា​៖​ កង​ការ​ពារ​ព្រំ​ដែន​ គឺ​មាន​ភារកិច្ច​សំខាន់​ណាស់​ ដែល​បាន​ធ្វើ​ឲ្យ​តំបន់​ព្រំ​ដែន​ក្លាយ​ជា​តំបន់​សន្តិ​ភាព​ កិច្ច​សហប្រតិបត្តិ​ការ​ និង​ការ​អភិវឌ្ឍន៍​។​ ឆ្លៀត​ក្នុ​ងឱកាស​នោះ​សម្ដេច​ពិជ័យ​សេនា ​ក៏​បាន​ក្រើន​រំលឹក​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង​ ពល​ទាហាន ​វរសេនា​តូច​លេខ​២ ​ក៏​ដូច​ជា​កង​នគរបាល​ជាតិ​ ត្រូវ​ចូល​រួម​សហការ​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន​ ក្នុង​ការ​ទប់​ស្កាត់​នូវ​រាល់​បទ​ល្មើស​ផ្សេង​ៗ​ ពិសេស​ទប់​ស្កាត់​នូវ​អ្វី​ដែល​រា​រាំង​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេ​ស​​ជាតិ​។​ ក្នុង​ឱកាស​នោះ​បន្ទាប់​ពី​បាន​ ចែក​ជូន​នូវ​ថវិកា ​ដល់​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ត្បូង​ឃ្មុំ ​កង​ការ​ពារ​ព្រំ​ដែន​ អាវុធ​ហត្ថ​ និង​នគរបាល​ជាតិ​រួច​មក​ សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​និង​​ប្រតិភូ​ទាំង​អស់​ ក៏​បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំ​ដែន​ លេខ​១១០​ និង​ត្រួត​ពិនិត្យ​​សកម្មភាព​ការ​​ឆ្លង​កាត់​ព្រំ​ដែន​ និង​ការ​ផ្លាស់​ប្តូរ​មុខ​ទំនិញ​នៅ​ច្រក​ទ្វា​ដា ​ស្ថិត​នៅ​ក្នុង​ស្រុក​មេ​មុត ​ខេត្ត​ត្បូង​​ឃ្មុំ​ផង​ដែល​។សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ សាក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន​ នាយ​ទាហាន​រង ​និង​ពល​ទា​ហាន ​នៅ ​វរសេនា​តូច​លេខ​៤ ​តំបន់​ប្រតិបត្តិ​ការ​​សឹ​ក​រង​ខេត្ត​ក្រចេះ ​ស្ថិត​នៅ​ក្នុង​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ

      បន្ទាប់​មក​ នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​​​៥ ​ខែមីនា​ ឆ្នាំ​២០១៩​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​បាន​បន្ត​ដំណើរ​ ចុះ​សាក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន​ នាយ​ទាហាន​រង ​និង​ពល​ទា​ហាន ​នៅ ​វរសេនា​តូច​លេខ​៤ ​តំបន់​ប្រតិបត្តិ​ការ​​សឹ​ក​រង​ខេត្ត​ក្រចេះ ​ស្ថិត​នៅ​ក្នុង​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ ​ជា​បន្ត​ទៀត ​។ ឯកឧត្តម​ ឧត្តម​សនីយ៍​ទោ ​ណៃ​​តឹង​ឡឹង ​មេ​បញ្ជាការ​ តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ខេត្ត​ក្រចេះ​ បាន​សំដែង​ការ​ស្វាគមន៍​ និង​បាន​ចាត់​ទុក​វត្ត​មាន​របស់​ សម្តេច​​ពិជ័យ​សេនា​ ទៀ បាញ់ ​ក្នុង​ការ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ដល់​នាយ​ទា​ហាន​ នាយ​ទាហាន​រង​ ពល​ទា​ហាន​ នៅ​វរសេនា​តូច​លេខ​៤ ​ខេត្ត​ក្រចេះ​នា​ពេល​នេះ ​បាន​រួម​ចំណែក​លើក​ទឹក​ចិត្ត​ដល់​នាយ​ទាហាន​ និង​ពល​ទាហាន​បន្ថែម​មួយ​កម្រិត​ទៀត​ ក្នុង​ការ​ស្មោះ​ស្ម័គ្រ ​នឹង​ប្ដូរ​ផ្ដាច់​ហ៊ាន​ធ្វើ​ពលី​កម្ម​គ្រប់​បែប​យ៉ាង ​ក្នុង​បុព្វ​ហេតុ​ការ​ពារ​ជាតិ ​ការ​ពារ​រដ្ឋ​ធម្ម​នុញ្ញ​ ការ​ពារ​ព្រះ​មហាក្សត្រ​ និង​ការ​ការ​ពារ​រាជ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​ដែល​​មា​ន​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន ​សែន​ ជា​ប្រមុខ​ដឹក​នាំ។​ ឯកឧត្តម​ មេ​បញ្ជា​ការ​បញ្ជាក់​ថា៖​ កង​វរៈសេនា​តូច​លេខ​៤ ​មាន​ភារ​កិច្ច​ចម្បង​ការ​ពារ​ខ្សែ​បន្ទាត់​ព្រំ​ដែន ​ក្នុង​ខេត្ត​ក្រ​ចេះ ​ប្រវែង ​១០៣​,​៧០០គី​ឡូ​ម៉ែត្រ​។ វរៈសេនា​តូច​លេខ​៤ ​បាន​អនុវត្ត​ភារកិច្ច​ ការ​ពារ​បូរណ​ភាព​ទឹក​ដី​ និង​សហការ​ល្អ​ជា​មួយ​ភា​គី​មិត្ត​ ដោយ​ឈរ​លើ​ស្មារ​តី​ទទួល​ខុស​ត្រូវ​ យ៉ាង​ហ្មត់​ចត់​ តាម​គោល​ការណ៍​សំខាន់​ៗ​ របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ​សំដៅ​ប្រែ​ក្លាយ​តំបន់​ព្រំ​ដែន​ជា​មួយ​ប្រទេស​ជិត​ខាង​ ឲ្យ​ទៅ​ជា​ព្រំ​ដែន​មាន​សន្តិភាព ​មិត្ត​ភាព ​សហ​ប្រតិបត្តិ​ការ​ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ​មាន​ប្រសាសន៍​សំណេះ​​សំណាល​នា​ពេល​នោះ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​សំ​ដែង​នូវ​ការ​កោត​សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​​ការ​ងារ​ប្រកប​ដោយ​កិច្ច​សហការ​ខ្ពស់​ របស់​មេ​បញ្ជាការ​ គ្រប់​លំ​ដាប់​ថ្នាក់ ​និង​នាយ ​ពល​ទាហាន ​ក្នុង​អង្គភាព​កង​​វរៈ​សេនា​តូច​លេខ​៤ ​ដែល​បាន​សហការ​គ្នា​យ៉ាង​ល្អ ​ជា​មួយ​អាជ្ញាធរ​ដែន​ដី​ និង​គ្រប់​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ ពិសេស​ជា​មួយ​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​ប្រទេស​ជា​មិត្ត​ ក្នុង​ការ​រក្សា​បាន​នៅ​បន្ទាត់​ព្រំ​ដែន​សន្តិភាព​ មិត្ត​ភាព​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រីក​ចំរើន​​។សម្តេច​ពិជ័យ​សេនា ​​ទៀ ​បាញ់ ​និង​ប្រតិភូ​អម​​តំណើរ​​ទាំង​អស់បា​ន​ចុះ​ត្រួត​ពិនិត្យ​​បង្គោល​ព្រំ​ដែន ​លេខ​៦៥​ នៅ​ច្រក​ទ្វា​ ឡា​ប៉ា​ខេ​ ក្នុង​ស្រុក​កែវ​សីម៉ា​ ខេត្ត​មណ្ឌល​គិ​រី​ ជាប់​ជា​​មួយ​ខេត្ត​ប៊ិញ​ភឿក ​ប្រទេស​វៀត​ណាម

    បន្ទាប់​មក​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ​ខែមីនា ​ឆ្នាំ​២០១៩​​ សម្តេ​ច​ពិជ័យ​សេនា​ ទៀ បាញ់ ​បាន​បន្ត​តំណើរ​ចុះ​សាក​សួរ​សុខ​ទុក​កង​ទ័ព​ និង​ចុះ​ត្រួត​ពិនិត្យ​​មើ​លស្ថាន​ភាព​ភូមិ​សាស្ត្រ​ នៅ​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា​-​វៀតណាម​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ និង​ខេត្ត​រតន​គិរី​ យោធ​​ភូមិ​ភាគ​ទី​១​ ជា​បន្ត​ទៀត។​ ក្នុង​បេសក​កម្ម​ទិស​យោ​ភូមិ​ភាគ​ទី​​​១ ជំហាន​ដំបូង​ សម្តេច​ពិជ័យ​សេនា ​​ទៀ ​បាញ់ ​និង​ប្រតិភូ​អម​​តំណើរ​​ទាំង​អស់​ នៅ​ពេល​ព្រឹក​​បា​ន​ចុះ​ត្រួត​ពិនិត្យ​​បង្គោល​ព្រំ​ដែន ​លេខ​៦៥​ នៅ​ច្រក​ទ្វា​ ឡា​ប៉ា​ខេ​ ក្នុង​ស្រុក​កែវ​សីម៉ា​ ខេត្ត​មណ្ឌល​គិ​រី​ ជាប់​ជា​​មួយ​ខេត្ត​ប៊ិញ​ភឿក ​ប្រទេស​វៀត​ណាម​​។ ​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែល​បាន​​ជួប​សំណេះ​សំណាល​​សាក​សួរ​​សុខ​​ទុក្ខ​ ​កង​កំលាំង​វិស្វកម្ម​ អគ្គ​បញ្ជា​ការ​លេខ​៧២ ​និងលេខ​១៦​ ដែល​កំពុង​បំពេញ​​ភារកិច្ច​ស្ថាបនា​​ផ្លូវ​ខ្សែ​ក្រវ៉ាត់​​ព្រំ​ដែន​ ក្នុង​​ស្រុក​កែវ​សីម៉ា ​ខេត្ត​មណ្ឌល​គិរី​​។​ ក្នុង​​ជួប​សំណេះ​សំណាល​​​ជា​មួយ​កំលាំង​វិស្វកម្ម​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​សម្ដែង​ការ​កោត​សរ​សើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កង​កម្លាំង​វិស្វកម្ម​អគ្គ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​ក្នុង​រយៈ​ពេល​កន្លង​មក​ បាន​ដើរ​តួនា​ទី​យ៉ាង​សំខាន់​ ក្នុង​ការ​ចូល​រួម​ស្ថាបនា​​ផ្លូវ​ថ្នល់​ ចូល​រួម​ក្នុង​ការ​កសាង​ស្តារ​ និង ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​អោយ​មាន​ការ​រីក​ចំរើន​។ សម្តេច​ពិជ័យ​សេនា​បាន​ផ្តាំ​ផ្ញើរ​ដល់​កំលាំង​វិស្វកម្ម​ អោយ​បន្ត​អនុវត្ត​ឲ្យ​បា​ន​នូវ​អនុសាសន៍​ទាំង​១០​ចំណុច​របស់ សម្តេច​តេ​ជោ ​ហ៊ុន​ សែន ​ដើម្បី​រក្សា​ការ​ពារ​សុខ​សន្តិ​ភាព​ឲ្យ​បាន​ដាច់​ខាត​ ហើយ​ត្រូវ​ប្រឆាំង​រាល់​ឧបាយ​កល​ទាំង​ឡាយ​ណា ​ដែល​មាន​ចេតនា​បង្ក​អសន្តិសុខ​ដល់​សង្គម​ជាតិ​ និង​មាន​ចេតនា​ធ្វើ​បដិវត្តន៍​ពណ៌​គ្រប់​រូប​ភាព​នៅ​កម្ពុជា​។​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​បាន​បន្ត​តំណើរ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ កង​រាជ​អាវុធ​ហត្ថ​ កង​នគរ​បាល​ជាតិ​នៅ​វរសេនា​តូច​លេខ​២ ​ចំណុះ​អោយ​តំបន់​ប្រតិបត្តិការ​សឹក​រង​ ខេត្ត​មណ្ឌល​គិរី

    បន្ទាប់​មក​នៅ​វេ​លា​រសៀល ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​បាន​បន្ត​តំណើរ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ កង​រាជ​អាវុធ​ហត្ថ​ កង​នគរ​បាល​ជាតិ​នៅ​វរសេនា​តូច​លេខ​២ ​ចំណុះ​អោយ​តំបន់​ប្រតិបត្តិការ​សឹក​រង​ ខេត្ត​មណ្ឌល​គិរី​ បន្ត​ទៀត​។​ ខេត្ត​មណ្ឌល​គីរី​ ព្រំ​ដែន​ប្រវែង​ប្រមាណ​២៨៤គី​ឡូ​ម៉ែត្រ​ ជាប់​ជា​មួយ​​ខេត្ត​ដា​ឡាត់ ​ខេត្ត​ដាក់​ណុង ​និង​ខេត្ត​ប៊ិញ​ភឿក ​ប្រទេស​វៀត​ណាម​​។ មាន​បង្គោល​ព្រំ​ដែន​ចំនួន​ ២៥​បង្គោល​ ចាប់​ពី​បង្គោល​លេខ​៤០​ ដល់​៦៥។​ មាន​ប្រសាសន៍​សំណេះ​​សំណាល​នា​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា​ បាន​ជំរុញ​ដល់​ កង​កម្លាំង​ទាំង​អស់​ត្រូវ​គោរព​ និង​អនុវត្តន៍​ម៉ឺង​ម៉ាត់​ដាច់​ខាត​នូវ​បទ​បញ្ជា​ ដែល​ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចុះ ​ត្រូវ​ទប់​ស្កាត់​នូវ​រាល់​​សកម្ម​ភាព​​ទាំង​ឡាយ​​ណា​ ដែល​​ប៉ុន​ប៉ង​​ធ្វើ​​បដិវត្តន៍​​ផ្តួល​រំ​លំ​​រាជ​រដ្ឋាភិបាល​​​ស្រប​ច្បាប់​​ និង​ត្រូវ​រក្សា​ការ​ពារ ​សន្តិ​ភាព​​ដែល​យើង​រក​បាន​ដោយ​លំបាក​នេះ​អោយ​បាន​គង់​វង្ស​។​  សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​បន្ត​តំណើរ​ទៅ​ពិនិត្យ​មើល​​ច្រ​កទ្វា​អន្តរ​ជាតិ​ អូ​យ៉ា​ដាវ​ ស្ថិត​នៅ​ក្នុង​ខេត្ត​ រតន​គិរី ​

    ក្នុង​ឱកាស​នោះ​បន្ទាប់​ពី​បាន​ប្រគល់​អំណោយ​ជា​ថវិកា​រួច​មក​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​បន្ត​តំណើរ​ទៅ​ពិនិត្យ​មើល​​ច្រ​កទ្វា​អន្តរ​ជាតិ​ អូ​យ៉ា​ដាវ​ ស្ថិត​នៅ​ក្នុង​ខេត្ត​ រតន​គិរី ​និង​សួរ​សុខ​ទុក្ខ​កំលាំង​វស្វកម្ម​ដែល​កំពង់​ស្ថាប​ផ្លូវ​នៅទី​​នោះ​បន្ត​ទៀត​។​ សូម​បញ្ជាក់​ថា​៖​ ច្រក​ទ្វា​អន្តរ​ជាតិ​ អូយ៉ា​ដាវ ​ស្ថិត​នៅ​ក្នុង​ខេត្ត​ រតន​គិរី​ ជា​​ច្រក​ទ្វា​អន្តរ​ជាតិ​ដ៏​ធំ ​មួយ​ជាប់​ជា​មួយ​ប្រទេស​វៀត​ណាម​។​ ច្រក​នោះ​​មាន​សកម្មភាព​ឆ្លង​កាត់​ព្រំ​ដែន​ និង​ការ​ផ្លាស់​ប្តូរ​ទំនិញ​គ្រប់​ប្រភេទ​ រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា វៀ​តណាម​​យ៉ាង​មមា​ញឹក​ផង​ដែល​។ ​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ច្រក​ទ្វា​អន្តរ​ជាតិ​ អូ​យ៉ា​ដាវ​ នា​ពេល​នោះ ​សម្ដេច​ពិជ័យ​សេនា​ បាន​ជួប​សំណេះ​សំណាល​ជា​មួយ​កំលាំង​វិស្វកម្ម​លេខ​ ៧១៥​ និង​លេខ​៧២​ ដែល​បាន​កំពុង​ដំណើរ​ការ​ស្ថាបនា​ផ្លូវ​ខ្សែ​ក្រវ៉ាត់​ព្រំ​ដែន​ទី​២​ អណ្តូង​មាស​ តា​វែង​ ក្នុង​ស្រុក​អូយ៉ា​ដាវ​ ខេត្ត​​រតន​គិរី​។ សូមប​ញ្ជាក់​ថា​៖​ គោល​បំណង​ចុះ​មក​ត្រួត​ពិនិត្យ​មើល​ស្ថាន​ភាព​នៅ​តាម​តំបន់​ព្រំ​ដែន​នា​ពេល​នេះ​ គឺ​មាន​បំណង​ស្វែង​យល់​អំពី​ការ​វិវត្ត​ រីក​ចម្រើន​នៅ​តាម​ព្រំ​ដែន​ ជា​ពិសេស​ការ​ងារ​របស់​​ក្រុម​​វិស្វកម្ម​ដែល​បាន​កំពុង​ដំណើរ​ការ​ស្ថាបនា​ផ្លូវ​ក្រវ៉ាត់​ព្រំ​ដែន​​ ជា​រៀង​រាល់​ថ្ងៃ​ ថា​តើ​ពួក​គេ​ជួប​ប្រឈម​ការ​លំបាក​ និង​ ការ​ងាយ​ស្រួល​យ៉ាង​ណា​ខ្លះ​ ដើម្បី​ធ្វើ​កា​រ​ដោះ​ស្រាយ​បញ្ហា​លំបាក​ទាំង​នោះ​ ឱ្យ​បាន​សមស្រប​ និង​ទាន់​ពេល​វេ​លា​​។ ​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​បន្ត​តំណើរ​ទៅ​សាក​សួរ ​នាយ​ទាហាន ​នាយ​​ទាហាន​រង​ និង​ពល​ទាហាន ​នៅ​វរសេនា​តូច​លេខ​២ ​តំបន់​ប្រតិបត្ត​ការ​សឹក​រង​ខេត្ត​រតន​គីរី​  ខេត្តរតនគីរី

     បន្ទាប់​ពី​បាន​ជួប​សំណេះ​សំណាល​ត្រួត​ពិនិត្យ​ជា​មួយ​កំលាំង​វិស្វកម្ម​លេខ​៧១៥ ​និង​លេខ​៧២​ រួច​មក​ សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​បន្ត​តំណើរ​ទៅ​សាក​សួរ ​នាយ​ទាហាន ​នាយ​​ទាហាន​រង​ និង​ពល​ទាហាន ​នៅ​វរសេនា​តូច​លេខ​២ ​តំបន់​ប្រតិបត្ត​ការ​សឹក​រង​ខេត្ត​រតន​គីរី​ បន្ត​ទៀត​។​ ខេត្ត​រតនគីរី​​ មាន​ព្រំ​ដែន​ជាប់​ជា​មួយ​ប្រទេស​ឡាវ​ប្រវែង​១៦៥គីឡូវម៉ែត្រ​ ចាប់​ពី​បង្គោល​លេខ​០៩៩​ ដល់​​១៤៥​ និង​ជាប់​ព្រំ​ដែន​វៀត​ណាម​ ប្រវែង​ប្រមាណ​ ២៨៣​គីឡូវ​ម៉ែត្រ​ ចាប់​ពី​បង្គោល​លេខ​០០​ ដល់៣៩​។ ​ក្នុង​ពិធី​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន ​កង​នរគរ​បាល​ជាតិ​ នៅ​​វរសេនា​តូច​ការ​ពារ​ព្រំ​ដែន​លេខ​​២ ​ចំណុះ​អោយ​តំបន់​ប្រតិ​បត្តិការ​សឹក​រង​​រតន​គីរី​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ក៏​បាន​ក្រើន​រំលឹក​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង ​ទាំង​អស់ ​ត្រូវ​ចូល​រួម​អនុវត្ត​ឲ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​អនុសាសន៍​ទាំង​១០​ចំណុច​របស់​ សម្ដេច​តេ​ជោ ​ហ៊ុន ​សែន ​ដែល​បាន​ថ្លែង​នៅ​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើកទី​​២០​ ថ្ងៃបង្កើត​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​មករា ​ឆ្នាំ​២០១៩ ​កន្ល​ង​​ទៅ​នេះ ​ពី​ព្រោះ​អនុសាសន៍​របស់​សម្តេច​ តេ​ជោ ​គឺ​ជា​ឯក​សារ​ចង្អុល​ទិស​ដ៏​សំខាន់​សំរាប់​យក​ទៅ​អនុវត្ត​អោយ​មាន​ប្រសិទ្ធ​ភាព​។​ សម្តេច​​ពិជ័យ​សេនា ​បាន​សង្កត់​ធ្ងន់​ថា៖​ ព្រំ​ដែន​កម្ពុជា​​វៀត​ណាម​ជា​ព្រំ​ដែន​ មិត្ត​ភាព​ កិច្ច​សហប្រតិបត្តិ​ការ​ និង​ផ្តល់​ផល​ប្រយោជន៍​​ដ​ល់ប្រជាជន​ប្រទេស​ទាំង​ពីរ​។​ ជា​ចុង​ក្រោយ​  សម្តេច​ពិជ័យ​សេនា​ ក៏​បាន​ជូន​ពរ​ឆ្នាំ​ថ្មី​ប្រពៃ​ណីជា​តិ​ខ្មែរ​ ឆ្នាំ​កុរ ​ឯក​ស័ក​ ព.ស ​២៥៦៣ ​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ ​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ វរសេនាតូ​ច​ការ​ពារ​ព្រំ​ដែន​លេខ​​ ២ ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​​រតន​គិរី​ សូម​ឲ្យ​ជួប​ប្រទះ​តែ​នឹង​សេចក្តី​សុខ ​សេចក្តី​ចំរើន ​និង​បំពេញ​ភារកិច្ច​ទទួល​បាន​ជោគ​ជ័យ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ