ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បន្ត​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​កង​ទ័​ព​ ឈរ​ជើង​ការ​ពារ​ព្រំ​ដែន​ នៅ​ទិស​យោធ​ភូម​ភាគ​ទី​​២ ​ព្រំ​ដែន​កម្ពុជា​​-​​វៀតណាម​
នាយកដ្ឋានព័ត៌មាន(៣)
441
836 សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បន្ត​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​កង​ទ័​ព​ ឈរ​ជើង​ការ​ពារ​ព្រំ​ដែន​ នៅ​ទិស​យោធ​ភូម​ភាគ​ទី​​២ ​ព្រំ​ដែន​កម្ពុជា​​-​​វៀតណាម​

     បន្ទាប់​ពី​បាន​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន ​កង​នគរ​បាលជាតិ​ និង​ចុះត្រួត​ពិនិត្យ​មើល​ការ​វិវត្តន៍​រីក​ចំរើន​ នៅ​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា​-​វៀត​ណាម ​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត, ​តា​កែវ ​ក្នុង​ទិស​យោធ​ភូមិ​ភាគ​ទី​៣ ​និង​ខេត្ត​កណ្តាល​ យោធ​ភូមិ​ភាគ​ពិសេស​រួច​មក​ នៅ​ថ្ងៃ​ទី​៥ ​ខែ​មីនា ​ឆ្នាំ​២០១៩​ សម្ដេច​ពិជ័​យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​អម​ដំណើរ​ដោយ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ប៊ុន ​​ឡឺត​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​,​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​វង្ស ​ពិសេន ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជា​ការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ព្រម​ទាំង​នាយ​ទាហាន​ជាន់​ខ្ពស់​ ខ.ភ.ម​ នៅ​ក្នុង​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជា​ការ​ជា​ច្រើន​រូប​ទៀត ​បាន​បន្ត​ដំណើរ ​អញ្ជើញ​ចុះសា​ក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ នៅ​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា​-​វៀត​ណាម​ ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រៃ​វែង​, ស្វាយ​រៀង ​និង​ខេត្ត​ត្បូង​ឃ្មុំ​ ក្នុង​ទិស​យោធ​ភូមិ​ភាគ​ទី​២ ​ជា​បន្ត​ទៀត​។ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ព្រម​ទាំង​ប្រតិភូ​អម​ដំណើរ​ បាន​អញ្ជើញ​ទៅ​​ចុះ​សាក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន​ នាយ​ទាហាន​រ​ង និង​ ពល​ទាហាន ​នៅ​វរសេនា​តូច​ការ​ពារ​ព្រំដែន​លេខ​​​២០២ ​ចំណុះ​អោយ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ព្រៃ​រែង ឈរ​ជើង​នៅ​ស្រុក​កំពុង​ត្រ​បែក​ខេត្ត​ព្រៃ​វែង

    នៅ​ខេត្ត​ព្រៃ​វែង​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ព្រម​ទាំង​ប្រតិភូ​អម​ដំណើរ​ បាន​អញ្ជើញ​ទៅ​​ចុះ​សាក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន​ នាយ​ទាហាន​រ​ង និង​ ពល​ទាហាន ​នៅ​វរសេនា​តូច​ការ​ពារ​ព្រំដែន​លេខ​​​២០២ ​ចំណុះ​អោយ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ព្រៃ​រែង ឈរ​ជើង​នៅ​ស្រុក​កំពុង​ត្រ​បែក​ខេត្ត​ព្រៃ​វែង​។ តាម​របាយ​ការណ៍​របស់​ មេ​បញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹក​រង​​ព្រៃ​វែ​ង ​បាន​អោយ​ដឹង​ថា៖​​ ខេត្ត​ព្រៃ​វែង​មាន​ព្រំ​ដែន​ជាប់​ប្រទេស​វៀត​ណាម​មាន​ប្រវែង​ប្រមាណ​៨៤​គីឡូ​ម៉ែត្រ​ មាន​បង្គោល​ព្រំ​ដន​ចំនួន​២២​បង្គោល​ ​មាន​ច្រក​ទ្វារ​អន្តរ​ជាតិ​៣​កន្លែង ​និង​មាន​មួយ​កង​វរៈសេនា​តូច​ការ​ពារ​ព្រំ​ដែន​លេខ​២០២​ ស្ថិត​នៅ​ឃុំ​វៀ ​ស្រុក​ព្រះ​ស្ដេច ​ខេត្ត​ព្រៃ​វែង​។សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​និង​ប្រតិភូ​អម​តំណើរ​ទាំង​អស់​បាន​ទៅ​ពិនិត្យ​ការ​ស្ថាបនា​ផ្លូវ​របស់​កង​វិស្វកម្ម​លេខ​៧១៥​  

    ក្នុង​ឱកាស​នោះ ​បន្ទាប់​ពី​បាន​សាក​សួរ​សុខ​ទុក្ខ ​និង​ប្រគល់​អំណោយ​ជា​ថវិការ​មួយ​ចំនួន​ជូន​ដល់​ វរសេនា​តូច​ការ​ពារ​ព្រំ​ដែន​លេខ​២០២ ​ចំណុះ​អោយ​តំបន់​ប្រតិបត្តិ​ការ​​​ព្រៃ​វែង​ ផ្នែក​សឹក​រង​ស្រុក​ អាវុធ​ហត្ត​​ កំលាំង​នគរ​បាល​ស្រុក​រួច​មក ​​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​និង​ប្រតិភូ​អម​តំណើរ​ទាំង​អស់​បាន​ទៅ​ពិនិត្យ​ការ​ស្ថាបនា​ផ្លូវ​របស់​កង​វិស្វកម្ម​លេខ​៧១៥​ របស់​អគ្គ​បញ្ជាការ​កង​​យោធ​​ពល​​ខេមរ​​ភូមិន្ទ​​ ដែល​កំពង់​ស្ថាបនា​ផ្លូវ ​នៅ​ស្វាយ​អាង៉ោង​ តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា​-​វៀត​ណាម ​ដែល​ការ​ស្ថាបនា​ផ្លូវ​នេះ ​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ដល់ ​ការ​អភិវឌ្ឍ​តំបន់​ព្រំ​ដែន​ អោយ​កាន់​តែ​មាន​ការ​រីក​ចំរើន​​។​ ក្នុង​ឱកាស​ចុះ​ពិនិត្យ​ការ​ស្ថាបនា​ផ្លូវ​នា​ពេល​នោះ ​សម្ដេច​ពិជ័យ​សេនា ​បាន​ជួប​សំណេះ​សំណាល​ជា​មួយ​កំលាំង​វិស្វកម្ម​លេខ​៧១៥​ និង​បង​ប្អូន​ប្រជាពល​រដ្ឋ​រស់​នៅ​តាម​បណ្តោយ​ព្រំ​ដែន ​ដោយ​សម្តេច​ពិជ័យ​សេនា​បាន​បញ្ជាក់​ពី​គោល​បំណង​ចុះ​មក​ត្រួត​ពិនិត្យ​មើល​ស្ថាន​ភាព​នៅ​តាម​តំបន់​ព្រំ​ដែន​នា​ពេល​នេះ​ គឺ​មាន​បំណងស្វែងយល់អំពីការវិវត្តរីក​ចម្រើន​នៅ​តាម​ព្រំ​ដែន ​ជា​ពិសេស​ការ​ងារ​របស់​ក្រុម​​វិស្វកម្ម​ដែល​បាន​កំពុង​ដំណើរ​ការ​ស្ថាបនា​ផ្លូវ​ជា​រៀង​រាល់​ថ្ងៃ ​ថា​តើពួក​គេ​ជួប​ប្រឈម​ការ​លំបាក​ និង​ ការ​ងាយ​ស្រួល​យ៉ាង​ណា​ខ្លះ ​ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​លំបាក​ទាំង​នោះ​ឱ្យ​បាន​សម​ស្រប ​និង​ទាន់​ពេល​វេលា​។សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​បន្ត​តំណើរ​ទៅ​សាក​សួរ ​នាយ​ទា​ហាន​ នាយ​​ទាហាន​រង​ និង​ពល​ទាហាន​ នៅ​វរសេនា​តូច​លេខ​២ ​តំបន់​ប្រតិបត្តការ​សឹក​រង​ ​ ​ស្រុក​ប្រសូត្រ ខេត្តស្វា​យរៀងរ​

     បន្ទាប់​ពី​បាន​ត្រួត​​ពិនិត្យ​​ការ​​ស្ថាបនា​​ផ្លូវ​រួច​មក​ សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​បន្ត​តំណើរ​ទៅ​សាក​សួរ ​នាយ​ទា​ហាន​ នាយ​​ទាហាន​រង​ និង​ពល​ទាហាន​ នៅ​វរសេនា​តូច​លេខ​២ ​តំបន់​ប្រតិបត្តការ​សឹក​រង​ ខេត្តស្វា​យរៀង​ នៅ​ស្រុក​ប្រសូត្រ​ បន្ត​ទៀត​។ ពេល​អញ្ជើញ​ដល់​វរសេនា​តូច​លេខ​២​​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​និង​ ប្រតិភូ​អម​តំណើរ ​ត្រូវ​​បាន​ទទួល​​ការ​ស្វាគមន៍​ពី​​លោក​​មេ​បញ្ជាការ​​វរសេនា​តូច​លេខ​២ ​និង​មេ​បញ្ជាការ​តំបន់​ប្រតិ​បត្ត​ការ​​សឹក​រង​​ស្វាយ​រៀង ​ហើយ​បាន​​ចាត់​​ទុក​ការ​ចុះ​មក​​សាក​សួរ​សុខ​​ទុក្ខ​ របស់​​​គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​ នៅ​វរសេនា​តូច​លេខ​២​​ ​នា​ពេល​​នេះ​​​​បាន​​ឆ្លុះ​បញ្ចាំង​អោយ​​ឃើញ​​​ពី​ការ​យក​ចិត្ត​​ទុក​​ដាក់​ដល់​ កង​កំលាំង​ប្រដាប់​អាវុធ​និយាយ​រួម ​និយាយ​​ដោយ​លែក​​ចំពោះ​កង​វរសេនា​តូច​លេខ​២​​ ដែល​កំពុង​​ឈរ​ជើង​បំពេញ​ភារ​កិច្ច​ការ​ពារ​ខ្សែ​បន្ទាត់​ព្រំ​ដែន​ជា​មួយ ​ប្រទេស​ជិត​ខាង ​អោយ​កាន់​តែ​​មាន​​ឆន្ទះ​មោះ​មុត​​ក្នុង​កិច្ច​ការ​ពារ​​សន្តិ​សុខ ​និង​ការ​ពារ​​បូរណ​ភាព​ទឹក​ដី​អោយ​បាន​គង់​វង្ស​។​ ខេត្ត​ស្វាយ​រៀង​មាន​ព្រំ​ដែន​ជាប់​ប្រទេស​វៀត​ណាម​​ ប្រ​វែង ​២៦២​គីឡូ​ម៉ែត្រ ​មាន​បង្គោល​ព្រំ​ដែន​ចំនួន​៩៧​បង្គោល ចាប់​ពី​បង្គោល​លេខ​១៣២ ​ដល់​បង្គោល​លេខ​២២៩ ​និង​មាន​ច្រក​ទ្វារ​អន្តរ​ជាតិ​១​កន្លែង​ គឺ​ច្រក​ទ្វារ​អន្តរ​ជាតិ​បា​វិត​​។ ក្នុង​ពិធី​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទា​ហាន ​កង​នគរ​បាល​ជាតិ ​នៅ​វរសេនា​តូច​ការ​ពារ​ព្រំ​ដែន​លេខ​​២០២​ ចំណុះ​អោយ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​​ព្រៃ​វែង​ ក៏​ដូច​ជា​​មួយ​ នាយ​ទា​ហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន ​កង​នគរ​បាល​ជាតិ ​នៅ​វរសេនា​តូច​លេខ​​២​ ចំណុះ​អោយ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​​ស្វាយ​រៀង ​សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ ពី​សំណាក់​ សម្តេច​តេជោ ​ហ៊ុន ​សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន​សែន ​ជូន​ចំពោះ ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​​ពល​ទាហាន​​ទាំង​អស់​។ សម្តេច​ពិជ័យ​សេនា​បាន​ចាត់​ទុក​ពលកម្ម​របស់​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ក្នុង​ខេត្ត​ព្រៃ​វែង ​ក៏​ដូច​ជា​ខេត្ត​ស្វាយ​រៀង​នា​ពេល​កន្លង​មក​ បាន​ចូល​រួម​ចំ​ណែក​យ៉ាង​សកម្ម​ និង​ជា​កម្លាំង​ដ៏​មាន​សារ​សំខាន់​ក្នុង​កិច្ច​ការ​ពារ​សន្តិ​សុខ ​ការ​ពារ​បូរណ​ភាព​ទឹក​ដី ​និង​ប្រទេស​ជាតិ​ទាំង​មូល​។ សម្តេច​ពិជ័យ​សេនា ​បាន​បញ្ជាក់​ទៀត​ថា​៖​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ គឺ​​មា​នគោល​ដៅតែ​​មួយ ​គឺការ​ការ​ពារ​សន្តិភាព​ឲ្យ​បាន​ឋិត​ថេរ​គង់​វង្ស ​ដែល​យើង​រក​បាន​ដោយ​លំបាក​នេះ។ ក្នុង​ន័យ​នេះ​សម្ដេច​បាន​សង្កត់​ធ្ងន់​ថា៖​ ដើម្បី​ការ​ពារ​សុខ​សន្តិភាព​ អោយ​បាន​គង់​វង្ស​ត​ទៅ​ថ្ងៃ​អនាគត​ យើង​ជា​កង​កម្លាំង​ត្រូវ​ចូល​រួម​រៀប​ចំ ​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​អោយ​បាន​ល្អ​ ដោយ​ត្រូវ​ទប់​ស្កាត់​ឲ្យ​បាន​នូវ​រាល់​បទ​ល្មើស​ផ្សេង​ៗ​ បទ​ល្មើស​គ្រឿង​ញៀន គឺ​​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋា​ភិបាល​ដែល​មាន​​ ​សម្ដេច​តេ​ជោ ហ៊ុន សែន​ ជា​​នាយក​រដ្ឋមន្ត្រី ​ដែល​ទាំង​នេះ​ គឺ​ជា​ការ​រួម​ចំ​ណែក​ក្នុង​ការ​ពង្រឹង​សន្តិ​ភាព​របស់​យើង​។ សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​ចាត់​ទុក ​កង​ការ​ពារ​ព្រំ​ដែន​ គឺ​មាន​ភារ​កិច្ច​សំខាន់​ណាស់​ ដែល​បាន​ធ្វើ​ឲ្យ​តំបន់​ព្រំ​ដែន​ក្លាយ​ជា​តំបន់​សន្តិភាព​ កិច្ច​សហប្រតិបត្តិ​ការ​ និង​ការ​អភិ​វឌ្ឍន៍​។​ ឆ្លៀត​​ក្នុង​ឱកាស​នោះ សម្ដេច​ពិជ័យ​សេនា ​ក៏​បាន​អំពាវ​នាវ​ដល់​ កង​ទ័ព​ត្រូវ​ស្មោះ​ត្រង់​ដាច់​ខាត​ចំពោះ​ជាតិ ​មាតុ​ភូមិ ​​ ប្រឆាំង​ដាច់​ខាត​​នូវ​រាល់​​ឧបាយ​កល​​សង្គ្រាម​​ចិត្ត​សាស្ត្រ​ខ្មាំង​ស​ត្រូវ​​ ប្រឆាំង​ដាច់​​ខាត​នូវ​ចលនា​​បដិ​វត្តន៍​ពណ៌ ​ដែល​គោល​បំណង​បង្ក​ភាព​ចលាចល​ បង្ក​អស្ថិរ​ភាព​សង្គម។​ កង​ទ័ព ​ត្រូវ​ប្តេជ្ញា​ការ​ពារ​ជាតិ ​សាសនា ​ព្រះ​មហា​ក្សត្រ​ ការ​ពា​រដ្ឋ​ធម្ម​នុញ្ញ​ ការ​ពារ​​រាជ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​ ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ ដើម្បី​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​​។ សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់​ ក៏​បាន​ក្រើន​រំលឹក​ដល់​នាយ​ទា​ហាន ​នាយ​ទាហាន​រង ​ទាំង​អស់ ​ត្រូវ​ចូល​រួម​អនុវត្ត​ឲ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​អនុសាសន៍ទាំ​ង​១០​ចំណុច ​របស់​សម្ដេច​តេជោ​ ហ៊ុន សែន ដែល​បាន​ថ្លែង​នៅ​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើកទី​២០​  ថ្ងៃ​បង្កើត​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​មករា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ ​ពី​ព្រោះ​អនុសាសន៍​របស់​សម្តេច​តេ​ជោ ​​គឺ​ជា​ឯក​សារ​ចង្អុល​ទិស​ដ៏​សំខាន់​ សំរាប់​យក​ទៅ​អនុវត្ត​អោយ​មាន​ប្រសិទ្ធ​ភាព​។​​ ​ជា​ចុង​ក្រោយ​ សម្តេច​ពិជ័យ​សេនា ​ក៏​បាន​ជូន​ពរ​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​ ឆ្នាំ​កុរ ​ឯក​សក ​ព.ស​២៥៦៣ ​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ​ ដល់​នាយ​ទាហាន ​នាយ​ទាហានរ​ង​ និង​ពល​ទាហាន ​កង​ការ​ពារ​ព្រំ​ដែន​គោក​ទាំង​អស់​ សូម​ឲ្យ​ជួប​ប្រទះ​តែ​នឹង​សេចក្តី​សុខ ​សេចក្តី​ចំរើន​ និង​បំពេញ​ភារកិច្ច​ទទួល​បាន​ជោគ​ជ័យ​។​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ព្រម​ទាំង​ប្រតិភូ​អម​ដំណើរ​ក៏​បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​ការ​ស្ថាបនា​​ផ្លូវ​របស់​​កំលាំង​វិស្វកម្មលេខ​៧១៨​ នៅ​ជិត​ជី​ភូ

   ឆ្លៀត​ក្នុង​ឱកាស​នោះ​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ព្រម​ទាំង​ប្រតិភូ​អម​ដំណើរ​ក៏​បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​ការ​ស្ថាបនា​​ផ្លូវ​របស់​​កំលាំង​វិស្វកម្មលេខ​៧១៨​ នៅ​ជិត​ជី​ភូ ​និង​បន្ត​ទៅ​ពិនិត្យ​​ មើល​បង្គោល​ព្រំ​ដែន​កម្ពុជា​​វៀត​ណាម​លេខ​១៥៨​ ​ចុះ​ពិនិត្យ​ច្រក​ទ្វា​ព្រំ​ដែន​នៅ​ភូមិ​ដូង ​ឃុំ​ដូង​ ក្នុង​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយ​រៀង ​និង​បន្ត​ពិនិត្យ​បង្គោល​ព្រំ​ដែនលេខ​១៣០​ នៅ​អន្លុង​ជ្រៃ​ ខេត្ត​ត្បូង​ឃ្មុំ ​រួម​ទាំង​បន្ត​ទៅ​ពិនិត្យ​បង្គោល​ព្រំ​ដែន​លេខ​១១០​ ផង​ដែល​ ដែល​តាម​រយៈ​ការ​ចុះ​ពិនិត្យ​ស្ថាន​ភាព​នៅ​តាម​ច្រក​ព្រំ​ដែន​ទាំង​អស់​ បាន​បង្ហាញ​អោយ​ឃើញ​ថា​៖​ ក្នុង​ពេល​​បច្ចុប្បន្ន​នេះ​ នៅ​គ្រប់​ច្រក​ទ្វា​ព្រំ​ដែន​ទាំង​អស់​ មាន​ការ​ធ្វើ​​ចរ៉ាច​រ ផ្លាស់​ប្តូរ​​ទំនិញ​ គ្រប់​ប្រភេទ ​រួម​ទាំង ​កសិផល​របស់​ប្រជា​ពល​រដ្ឋ​ទាំង​​សង​ខាង ​មាន​សកម្មភាព​យ៉ាង​​មមា​ញឹក​គួរ​អោយ​​កត់​សំគាល់​​ ដែល​​លទ្ធផល​ទាំង​នេះ​ គឺ​បាន​មក​ពី​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ រវាង​ប្រទេស​ទាំង​ពី​រ ជា​ពិសេស​ការ​ទទួល​បាន​សុខ ​សន្តិភាព​ ដែល​បាន​ជំរុញធ្វើ​ឲ្យ​តំបន់​ព្រំ​ដែន​ ក្លាយ​ជា​តំបន់​មាន​​ការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ