ព័ត៌មាន

ផ្តើម​យុទ្ធនា​ការ​ជំរឿន​ប្រជាជន​,​ នៅ​ម៉ោង​៨​យប់​នេះ ​មន្ត្រី​ជំរឿន​ នឹង​ចាប់​ផ្តើម​ធ្វើ​សម្ភាសន៍​លើ​ជន​អនា​ថា ​និង​ជន​គ្មាន​ទី​លំ​នៅ ទូ​ទាំង​ប្រទេស​
នាយកដ្ឋានព័ត៌មាន(៣)
424
828 ផ្តើម​យុទ្ធនា​ការ​ជំរឿន​ប្រជាជន​,​ នៅ​ម៉ោង​៨​យប់​នេះ ​មន្ត្រី​ជំរឿន​ នឹង​ចាប់​ផ្តើម​ធ្វើ​សម្ភាសន៍​លើ​ជន​អនា​ថា ​និង​ជន​គ្មាន​ទី​លំ​នៅ ទូ​ទាំង​ប្រទេស

     អ្នក​នាំ​ពាក្យ​ក្រសួង​ផែន​ការ​ លោក ​ស្រី​ ​ដា ​បាន​បញ្ជាក់​​នៅ​ព្រឹក​ថ្ងៃ​ទី​០២​ ខែ​មីនា ​ឆ្នាំ​២០១៩​នេះ​ថា​៖ នៅ​ម៉ោង​៨​យប់​ថ្ងៃ​នេះ ​មន្ត្រី​ជំរឿន​ទូទាំង​ប្រទេស ​នឹង​ចុះ​ធ្វើ​ការ​ជំរឿន​លើ​ជន​អនាថា ​និង​គ្មាន​ទី​លំ​នៅ​ ទូ​ទាំង​ប្រទេស​ មុន​ពេល​ដែល​ការ​ធ្វើ​ជំរឿន​ប្រជាជន​ទូ​ទៅ ​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​ នៅ​ម៉ោង​១២​យប់​ ថ្ងៃ​ទី​០២ ​ខែ​មីនា ​ឈាន​ចូល​ថ្ងៃ​ទី​០៣​ ខែ​មីនា ​ឆ្នាំ​២០១៩​។​

      អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បញ្ជាក់​ថា​៖ សម្រាប់​នៅ​រាជ​ធានី​ភ្នំពេញ ​នៅ​ម៉ោង​៨​យប់​នេះ​ លោក​ទេស​រដ្ឋ​មន្ត្រី​ ឆាយ ​ថន​ រដ្ឋ​មន្ត្រី​ក្រសួង​ផែន​ការ​ និង​លោក ​ឃួង ​ស្រេង​ អភិបាល​រាជ​ធានី​ភ្នំពេញ ​នឹង​ចុះ​ពិនិត្យ​ការ​សម្ភាសន៍​របស់​មន្ត្រី​ជំរឿន​លើ​ជន​អនាថា ​និង​ជន​គ្មាន​ទី​លំ​នៅ ​នៅ​ម្តុំ​ផ្សារ​ដើម​គរ​ និង​ជិត​ Naga​ World​។​ សូម​ជម្រាប​ថា​ ការ​ធ្វើ​ជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា ​មាន​រយៈ​ពេល​១១​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​០៣​ ដល់ថ្ងៃ​ទី​១៣ ​ខែ​មីនា ​ឆ្នាំ​២០១៩ ​ដែល​វា​មាន​សារ​សំខាន់​ខ្លាំង​ណាស់ ​និង​ជា​ប្រភព​តែ​មួយ​គត់​ ដែល​អាច​ផ្តល់​ទិន្ន​ន័យ​ពេញ​លេញ ​និង​ច្បាស់​លាស់ ​ព្រម​ទាំង​បាន​កំណត់​ចរិក​លក្ខណៈ ​ស្ថាន​ភាព​រស់​នៅ​ពិត​ប្រាកដ ​របស់​ប្រជា​ជន​នៅ​ទូ​ទាំង​ប្រទេស​។​ ជំរឿន​ប្រជា​ជ​ន​ គឺ​ជា​ប្រភព​តែ​មួយ​គត់​ ដែល​អាច​ផ្តល់​ទិន្ន​ន័យ​ពេញ​លេញ​ អំពី​ចំនួន​ប្រជា​ជន​ និង​ចរិត​លក្ខណៈ​ប្រជា​ជន​ នៅ​ក្នុង​ប្រទេស។​

     ​ដើម្បី​ឲ្យ​​ការ​ធ្វើ​ជំរឿន​ទទួល​បាន​​ជោគ​ជ័យ​ សូម​​បង​​ប្អូន​​ជន​​រួម​ជាតិ​គាំទ្រ​ និង​ចូល​រួម​ការ​ធ្វើ​ជំរឿន​ទូទៅ​ប្រជា​ជន​កម្ពុជា ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​០៣​ ​រហូត​ដល់​ថ្ងៃ​ទី​១៣ ​ខែ​មីនា ​ឆ្នាំ​២០១៩ ​ដោយ​ត្រូវ​ចូល​រួម​ផ្ដល់​ព័ត៌​មាន​តាម​សំណួរ ​សម្ភាសន៍​ឲ្យ​បាន​គ្រប់​គ្រាន់​ ត្រឹម​ត្រូវ​ និង​ស្មោះ​ត្រង់​ ជូន​មន្ដ្រី​ធ្វើ​ជំរឿន​ប្រជា​ជន​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ