ព័ត៌មាន

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិជួបសំណេះសំណាល ជាមួយនាយទាន នាយទាហានរងនិងពលទាហាននៅបញ្ជាការដ្ឋាន កងរាជ អាវុធហត្ថរាជធានីភ្នំពេញ
នាយកដ្ឋានព័ត៌មាន(១)
450
827 សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិជួបសំណេះសំណាល ជាមួយនាយទាន នាយទាហានរងនិងពលទាហាននៅបញ្ជាការដ្ឋាន កងរាជ អាវុធហត្ថរាជធានីភ្នំពេញ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបសំណេះ សំណាលជាមួយនាយទាន នាយទាហានរង កាលរសៀលថ្ងៃទី១ខែមីនា នៅបញ្ជាការដ្ឋានកងរាជ អាវុធហត្ថរាជធានីភ្នំពេញ ។សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៏ លើកឡើងថា,កងរាជអាវុធហត្ថបានចូលរួមថែរក្សា សន្តិភាពការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៏សេដ្ឋកិច្ចរីកចម្រើនលើ គ្រប់ វិស័យ ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល នីតិ កាលទី៦។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេច អគ្គមហា សេនាបតីតេជោហ៊ុនសែន បានដឹកនាំប្រទេស មានការរីកចម្រើន ។ទប៎ស្កាត់ការប៉ុនប៉ង ធ្វើបដិវត្តពណ៌ កងរាជអាវុធហត្ថបានចូលរួមថែរ ក្សាសន្តិសុខសង្គមជូនប្រជាពលរដ្ឋ រក្សសបាននូវ សន្តិភាព បាន យ៉ាងល្អ ។ នៅក្នុងរយៈពេលចុងក្រោយនេះកម្ពុជា បានប្រឈមនិងការវាយប្រហារយ៉ាង ខ្លាំងពីបរទេស និងក្រុមប្រឆាំង តែរាជរដ្ឋាភិ បាល ប្រកាន់គោលការណ៏ឯករាជ្យជាតិ ហើយធានាលើក កំពស់ ជីវភាព ប្រជាជន ឲ្យកាន់តែប្រសើរឡើងថែមទៀតធានា សុវត្ថិភាពសង្គមពេលបច្ចុប្បន្ន និងអនា គត។ សម្តេចពិជ័យសេនាទៀ បាញ់ បានអំពាវនាវដល់កង យោធពលខេមរភូមិន្ទទាំងអស់ត្រូវ អនុវត្ត ឲ្យបានភ្ជាប់ភ្ជួននូវអនុសាសន៏របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ។បន្ត យកចិត្តទុក ដាក់កសាងធនធានមនុស្សនាយទា ហាន សម្រាប់ បន្តវេន និងកំណែទម្រង់ កងទ័ពឲ្យបានស៊ីជម្រៅ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៏បញ្ជាក់ទៀតថា៖ កងរាជ អាវុធ ហត្ថត្រូវចូលរួម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងចូលរួមអនុវត្តចរាចរណ៏ ផងដែរ និងដើម្បីទប់ស្កាត់ការពារការ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់ ហើយបង្ក្រាប បទល្មើសឲ្យមាន ប្រសិទ្ធ ភាព ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ទៀតថា, ត្រូវចែកឲ្យដាច់ បទល្មើសនីមួយៗ គឺត្រូវបង្ក្រាបកម្លាំងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយការបង្ក្រាប ត្រូវអនុវត្ត ឲ្យចំគោលដៅ ព្រោះ កងរាជអាវុធហត្ថបានហ្វឹកហាត់ជំនាញ និងមានជំនាញបង្ក្រាបបទល្មើសបាន គ្រប់គ្រាន់ហើយ ដើម្បីបង្កើនប្រសិទ្ធភាពការពារសន្តិសុខសណ្តាប់ធ្នាប់ នៅរាជធានីភ្នំពេញ ដោយ សហការជា មួយអគ្គ ស្នង ការនគរបាល។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងនូវការ មិនពេញចិត្តចំពោះការប្រើប្រាស់កម្លាំងអនុវត្ត សាលដី ការនៅខេត្តព្រះសីហនុ នា ពេលកន្លង គឺវាហួសហេតុពេក វាគ្មានហេតុផងអីយកកម្លាំងរាប់ រយទៅ អនុវត្តទេ ។នៅខេត្តព្រះសីហនុ មានការប្រើប្រាស់ កម្លាំងជាង៣០០នាក់គឺវាមិនត្រឹមត្រូវទាល់តែ សោះ ដែលការបត តដោយសុទ្ធតែអាវុធ ។បើការទាមទារផ្តួលរំលំរដ្ឋាភិបាល បើចាត់ គឺចាត់ការឥ្យរាបតែម្តង។ សម្តេចពិជ័យសេនា ទៀ បាញ់ បាន ណែនាំកងទ័ពគ្រប់ បណ្តា រាជ ធានីទាំង អស់មិនត្រូវប្រើ ប្រាស់ម្លាំងទៅអនុវត្តដីការនោះទេ កងទ័ព គឺនៅឲ្យឆ្ងាយ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ