នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង តំណាងរបស់ ឯកឧត្តម ទេសមន្ត្រី គន់ គីម អគ្គលេខាធិការ សមាគមន៍អតីតយុទ្ធជនកម្ពុជា បានដាក់ចេញនូវផែនការ និងប្រគល់ភារកិច្ចជូន លោក វរសេនីយ៍ត្រី អៀម វណ្ណនី នាយការិយាល័យអភិវឌ្ឍន៍តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដោយបានដឹកជញ្ជួន និងនាំយកឈើជាគ្រឿងផ្ទះចំនួន២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមន៍អតីតយុទ្ទជនកម្ពុជា ទៅតម្លើង និងសាងសង់ជូន លោក សេក ស៊ិន ជាជនពិការនៅក្នុងភូមិកំពង់បឹង ឃុំកំពង់ហាវ និងលោក ចាន់ រ៉ន អតីតយុទ្ធជននៅក្នុងភូមិអណ្ដូងរនុក ឃុំត្រងិល ស្រុកកំពង់លែង។
ឈើគ្រឿងផ្ទះទាំងនោះ ត្រូវបានដឹកតាមរថយន្ត ដោយដឹកឡើងតាមសាឡាង ឆ្ពោះទៅកាន់ ស្រុកកំពង់លែង។ ពេលដឹកឈើទៅដល់ កំលាំងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានសហការជាអាជ្ញាធរមូលដ្ឋានឃុំ ភូមិ នគរបាល កងរាជអាវុធហត្ថ និងប្រជាពលរដ្ឋ បានជួយសាងសង់ផ្ទះបាន ពី ២០ ទៅ៤០%ហើយ ក្រុមការងារបានបន្តចុះធ្វើអោយរួចរាល់ ជូនបងប្អូនអតីតយុទ្ធជនយើង ៕