ព័ត៌មាន

ឯកឧត្តម ​​នៅ ​​សា​​វុធ ​៨​មីនា ​ភូមិ​ភាគ​ពិសេស​២០១៩​
នាយកដ្ឋានព័ត៌មាន(៣)
433
824 ឯកឧត្តម ​​នៅ ​​សា​​វុធ ​៨​មីនា ​ភូមិ​ភាគ​ពិសេស​២០១៩​

    ដើម្បី​ចូល​រួម​អបអរ​ខួប​លើក​ទី​១០៩​ ទិវា​អន្តរ​ជាតិ ​នារី​៨​ ​មីនា ​ឆ្នាំ​២០១៩​ នៅ​​បញ្ជា​ការ​​ដ្ឋាន​​យោធ​ភូមិ​​ភាគ​ពិសេស ​​បាន​​ធ្វើ​ពិធី​អប​អរ​សាទរ ​ទិវា អន្តរ​ជាតិ នារី៨​មីនា ​​ស្ថិត​​ក្រោម​​អធិប​តី​​ភាព​​​របស់​​ ឯកឧត្តម ​​ឧត្តមសេនីយ៍​ទោ​​ ​នៅ សា​វុធ ​មេប​​ញ្ជាការ​រង ​យោធ​ភូមិ​ភាគ​ពិសេស ​និង​ឧកញ៉ា ​ទៀ ​ថៃ ​និងលោក​ជំទាវ​ វ៉ាន់​ លុយ​ អគ្គ​នាយក ​ក្រុម​ហ៊ុន ​អេរ៉ូ​ទិច ​ព្រម​ទាំង​ប្រតិភូ​អម​ដំណើរ​ និង​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ ជា​សមាជិក​ជា​នារី​​ក្នុង​កង​ឯកភាព​​ចំណុះ​យោធ​ភូមិ​ភាគ​ពិសេស​ សរុប​ចំនួន​២៥៦​នាក់​។

   បន្ទាប់​ពី ​​លោក​​ស្រី​​វរ​សេនីយ៍​ឯក​ ទេព​ សុមនា ​នាយក​រង​សេនា​ធិការ ​យោធ​ភូមិ​ភាគ​ពិសេស​ អាន​សន្ទរក​ថា​​ស្វាគមន៍​រួច​មក​ ឧកញ៉ា ទៀ​ ថៃ ​និង​លោក​ជំទាវ​ វ៉ាន់​ លុយ​ បាន​សំដែង​នូវ​ការ​សាក​​សួរ​​សុខ​​ទុក្ខ​ ក្នុង​មនោ​សញ្ចេត​នា​​គោរព​​ស្រឡាញ់​​ចំពោះ​​នារី​ ​ក្នុង​កង​យោធពល​ខេមរ​ភូមិន្ទ​​ ដោយ​ឡែក ​នារី​ក្នុង​បញ្ជាការ​​ដ្ឋាន​យោធភូមិ​ភាគ​ពិសេស​ទាំង​អស់​ ព្រម​ទាំង​ក្រុម​​គ្រួ​សារ​ឲ្យ​ប្រកប​តែ​​សេចក្តី​​សុខ ​និង​​សុភមង្គល​។ ឯកឧត្តម​ និង​លោក​ជំទាវ ​បាន​បញ្ជាក់​ថា ​ទិវា​នារី​​អន្តរ​ជាតិ ​៨ ​មីនា ​គឺ​ជា​​ការ​រំលឹក ​នូវ​ការ​ត​ស៊ូ​​ទាម​​ទា​​តួ​នាទី​​​ស្ត្រី​ នៅ​​​លើ​ពិភព​​លោក​ដើម្បី​លប់​បំ​បាត់​រាល់​ទំរង់ ​នៃ​ការ​រើស​​អើង​​ប្រឆាំង​ និង​នារី​ភេទ ​ដើម្បី​​លើក​​កំពស់​ស្ថាន​ភាព ​ជីវ​ភាព​ ឋានៈ​និង​តួនាទី​​របស់​​ស្ត្រី​។ ​ដោយ​អនុវត្ត​យុទ្ធ​សាស្រ្ត​ចតុ​កោណ​​របស់​​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ឲ្យ​សម្រេច​បាន​ជោគ​ជ័យ​​ គឺ​​​ទា​ម​​ទារ​​​ឲ្យ​​យុទ្ធ​នារី​យើង​ម្នាក់ៗ​​ពោល​​គឺ​បញ្ជាការដ្ឋាយោធភូមិភាគពិសេស​យើង ត្រូវមាន​ចំណេះ​​ដឹងខ្ពស់ សំបូរទៅ​ដោយ​ធន​ធានមនុស្សល្អៗ ដើ​ម្បី​​​​រួម​ចំណែក​​ក្នុងការ​កសាង​កង​ទ័ព​មួយ​ឲ្យ​ជឿន​​លឿន​ដូច​បណ្តា​ប្រទេស​នានាក្នុង​តំបន់​​ និងលើសាកលលោក ។

     នាឱកាសនោះដែរ ឯកឧត្តម ​​ឧត្តមសេនីយ៍ទោ​ ​នៅ សាវុធ ជំនួសមុខឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រហ្ម ឌិន មេបញ្ជាការ​រង​កង​ទ័ព​ជើង​គោក ​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​​ពិសេស ​បាន​បញ្ជាក់ថា៖ «នារី កងយោធពល​ខេមរ​ភូមិន្ទ​ ​​ក៏​មាន​​​សមត្ថភាព​ចូល​រួម​​ប្រកួត​ប្រជែង​ជា​លក្ខណៈ​ជាតិ ​និង​អន្តរជាតិ​ ហើយ​បច្ចុប្បន្ន​នារី​​​ក្នុ​ង កងយោធ​ពល​ខេមរភូមិន្ទ​មាន​តួនាទី​ក្នុង​ជួរ​ដឹក​នាំ ​​ក្រសួង​ការ​ពារ​ជាតិ ​ជា​រដ្ឋ​លេខា​ធិការ ​អនុ​រដ្ឋ​លេខា​ធិការ​ នាយ​ឧត្តមសេនីយ៍ ​និង​ជា​​មេ​បញ្ជាការ​រង​ នៃ​កង​យោធពល​​ខេមរ​ភូមិន្ទ ​ដែល​នឹង​បាន​​កំពុង​ភារ​កិច្ច​​យ៉ាង​សកម្ម​ផង​ដែរ​»​។ ឯកឧត្តម​ មេ​បញ្ជាការ​រង​ បាន​ផ្តាំ​ផ្ញើ​ដល់​ឯកឧត្តម​ លោក​ជំទាវ​ ត្រូវ​ចូល​រួម​​គាំទ្រ​ស្ត្រី​​ស្រប​តាម​កម្ម​វិធី​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី៤​ របស់​រាជ​រដ្ឋាភិបាល ​ក្នុង​នោះ​​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​​ដល់​ស្ត្រី​​នៅ​ក្នុង​អង្គភាព​របស់​ខ្លួន​ ត្រូវ​ផ្តល់​ឱកាស ​និង​បង្ក​​លក្ខណៈ​ងាយ​​ស្រួល​ឲ្យ​នារី​​បង្កើន​សមត្ថភាព ​ចំណេះ​ដឹង​​ជំនាញ​​លើក​ទឹក​ចិត្ត​ និង​បាន​ផ្តល់​​ឱកាស​ឲ្យ​​នារី​បាន​ទទួល​​ឋានន្តរ​សក្តិ​ តួនាទី​សម​ស្រប​​​ទៅ​​តាម​​សមត្ថភាព​​បទ​ពិសោធន៍ ​ដោយ​មិន​​​រើស​អើង​។​ ​ក្នុង​ឱកាស​​នេះ​​ដែរ ​ឯក​ឧត្តម​ ​នៅ​ សា​វុធ ​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​យក​​ចិត្ត​ទុក​ដាក់​កាយ​វិការ​សប្បុរសធ៌ម​ ក្នុង​​ការ​ជួយ​ឧបត្ថម្ភ​ទាំង​​សម្មារតី​ ​និង​សម្ភារៈ​ថវិកា​ដើម្បី​ចូល​រួម​អបអរ​សាទរ​ទិវា​នារី​អន្តរ​ជាតិ ​៨ មីនា ​នា​ពេល​នេះ។​ ក្នូង​ឱកាស​នោះ​ដែរ ​ឧកញ៉ា ទៀ​ ថៃ ​និង​លោក​ជំទាវ​ វ៉ាន់ ​លុយ ​អគ្គនាយក ​ក្រុម​ហ៊ុន ​ក៏​បាន​ផ្តល់​អំណោយ​អនុស្សាវរីយ៍​​ រួម​នឹង​ថវិកា ​ដើម្បី​​ជា​​ការ​​​​​លើក​​​​ទឹក​ចិត្ត​ដល់​យុទ្ធ​នារី​ និង​សមាជិក​ចូល​រួម​​ ព្រ​ម​ទាំង​បាន​រៀបចំ​ពិសារ​អាហារ​សាមគ្គី​ ដើម្បី​ចូល​រួម​អបអរសាទរ​​ទីវា​នារី​អន្តរ​ជាតិ ​៨ មីនា ​ឆ្នាំ​២០១៩​ នា​ឱកាស​នោះ​ផង​ដែរ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ