ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៏ ជាង អំ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ពត៌មាន គោលនយោបាយ និងសភាពការណ៍វិវត្តន៍ថ្មីៗឆ្នាំ២០១៩ ដល់កងយោធពលខេមរភូមិន្ទ
នាយកដ្ឋានព័ត៌មាន(១)
451
821 ឯកឧត្តម នាយឧត្តមសេនីយ៏ ជាង អំ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ពត៌មាន គោលនយោបាយ និងសភាពការណ៍វិវត្តន៍ថ្មីៗឆ្នាំ២០១៩ ដល់កងយោធពលខេមរភូមិន្ទ

កិច្ចប្រជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ពត៌មាន គោលនយោបាយ និងសភាពការណ៍វិវត្តន៍ថ្មីៗឆ្នាំ២០១៩ អោយដល់ នាយទាហាន ជំនាញការងារអប់រំចិត្តសាស្ត្រក្នុង ខ.ភ.ម ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៏ ជាង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់នាយទាហា នាយទាហានរង និងពលទាហានជាច្រើរយនាក់ពីបណ្តាអង្គភាពចណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃ ខ.ភ.ម ។ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្នុងឪកាសអានរបាយការណ៍ស្វាគមន៍បានមានប្រាសាសន៏ថា ៖ ការងារអប់រំ នយោបាយចិត្តសាស្ត្រ ពត៌មាន និងការងារគោលនយោបាយកន្លងមក ស្ថាប័នជំនាញ ទាំងនៅក្នុងក្រសួងការពារជាតិ ក៏ដូចជាអគ្គបញ្ជាការ បានធ្វើកិច្ចការនៅសម្រេចបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសការរួមចំណែកក្នុងចលនាបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងចូលរួមចំណែកក្នុងការអនុវត្តនយោបាយឈ្នះឈ្នះ ការធ្វើសមាហរណកម្មកងកម្លាំងគ្រប់ភាគីមកជា ខ.ភ.ម តែមួយ ដែលកិច្ចការនេះគ្រប់ជំនាញរបស់យើង បានចូលរួមចំណែកអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ជាពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំនយោបាយ ចិត្តសាស្ត្រ ការផ្សព្វផ្សាយពត៌មានគ្រប់សកម្មភាព និងខ្លឹមសារ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ ខ.ភ.ម និងការចុះអនុវត្តការងារគោលនយោបាយ ក្នុងកងទ័ព។ ដោយឡែក នៅក្នុងការធ្វើកំណែទំរង់ ខ.ភ.ម រហូតដល់បច្ចុប្បន្ននេះ យើងបានរួមចំណែកយ៉ាងសកម្ម ជាពិសេសលើការងារគោលនយោបាយ ដោយបានធ្វើបច្ចុប្បន្នភាព និងធ្វើសមាហរណកម្ម កម្លាំងអតីតខ្មែរក្រហមដែលនៅសេសសល់ ព្រមទាំងធ្វើបច្ចុប្បន្នភាពកម្លាំងស៊ីម៉ាក់ ដើម្បីទទួលបាននូវគោលរបប ក្នុង ខ.ភ.ម បានជម្រុញយកចិត្តទុកដាក់ជាប្រចាំ សំដៅពង្រឹងនិងពង្រីកគុណភាពនយោបាយ អត្តចរិត សីលធម៌របស់ ខ.ភ.ម តាមរយៈការងារអប់រំ និងប្រព័ន្ធផ្សព្វផ្សាយពត៌មាន ដោយបានរៀបចំរចនាសម្ព័ន្ធចាត់តាំងខ្សែរយៈជំនាញអប់រំចិត្តសាស្ត្រ គ្រូបង្គោល និងសហសេវិក អ្នកផ្តល់ព័ត៌មាននៅគ្រប់បណ្តាកងឯកភាព ពីថ្នាក់លើរហូតអង្គភាពមូលដ្ឋាន រួមមានបណ្តាប្រភេទទ័ព យោធភូមិភាគ កងពល និងអង្គភាពជំនាញដែលពាក់ព័ន្ធ ជាពិសេសជំនាញ ក៥។ក្នុងនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាង អេង អគ្គនាយករង អគ្គនាយកដ្ឋានយោធាសេវា និងជានាយក នាយកដ្ឋានឃោសនាអប់រំ បានអានសច្ចាប័ន និងធ្វើបទបង្ហាញស្តីពីការងារអប់រំចិត្តសាស្ត្រ ខ.ភ.ម ឆ្នាំ២០១៩។ កត្តាលំបាកតាមរយៈខ្សែបណ្តោយនៃជំនាញ។​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចិន ម៉ារីដូ អគ្គនាយករង អគ្គនាយកដ្ឋានយោធាសេវា និងជានាយក នាយកដ្ឋានព័ត៌មាន បានធ្វើបទបង្ហាញស្តីពីការផ្សព្វផ្សាយពត៌មាន ខ.ភ.ម តាមរយះវិទ្យុ ទូរទស្សន៍ ទស្សនាវដ្ឋី វ៉េបសាយ និងតាមប្រព័ន្ធអេឡិចត្រូនិក បណ្តាញសង្គម។ឯកឧត្តម ឧត្តមសេនីយ៍ឯក សោម រតនា អគ្គនាយករង អគ្គនាយកដ្ឋានយោធាសេវា និងជានាយក នាយកដ្ឋាន សោធននិវត្តន៍ ស្តីពីការងារសោធននិវត្តន៍ បាត់បង់សមត្ថភាពការងារ និងចេញពីជួរកងទ័ព។ គោលរបបរបស់ក្រសួងការពារជាតិ,គោលរបបរបស់រាជារដ្ឋាភិបាលនិងគោលរបបសោធននិវត្តន៍។ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធាសេវា និងជានាយក នាយកដ្ឋាន យោធាស៊ីវិល បានធ្វើបទបង្ហាញ ស្តីពីគោលនយោបាយពលី មរណៈ និងពិការរបស់យោធិន ខ.ភ.ម ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន  អគ្គនាយករង អគ្គនាយកដ្ឋានយោធាសេវា និងជាប្រធានគណៈកម្មការ ដោះស្រាយគោលនយោបាយ ខ.ភ.ម ក៏បានធ្វើបទបង្ហាញផងដែរ ស្តីពីការដោះស្រាយ គោលនយោបាយ ខ.ភ.ម ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ជាង អំ ក្នុងនាមសម្តេចពិជ័យសេនា ទៀបាញ់ និងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការនៃ ខ.ភ.ម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន ពលទាហាន អគ្គនាយកដ្ឋានយោធាសេវា និងបណ្តាកងឯកភាពនានានៃ ខ.ភ.ម ដែលបានខិតខំផ្សព្វផ្សាយអប់រំរៀនសូត្រការងារអប់រំចិត្តសាស្ត្រ ដល់ជួបយោធិនបានយល់ដឹងពីគោលនយោបាយ យុទ្ធសាស្ត្ររាជរដ្ឋាភិបាល និងច្បាប់រដ្ឋ វិន័យលក្ខន្តិកៈរបស់ ខ.ភ.ម នាពេលកន្លងមក។   ឯកឧត្តម បានបញ្ជាក់ថា ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំចិត្តសាស្ត្រដល់ ខ.ភ.ម ដោយផ្តោតខ្លឹមសារសំខាន់ៗ លើច្បាប់រដ្ឋ និងបទវិន័យទូទៅរបស់ ខ.ភ.ម អាទិក្រម ច្បាប់គ្រឿងញៀន ដែលបទបញ្ជារបស់ក្រសួងមិនឲ្យនាយ ពលទាហានពាក់ព័ន្ធ, ច្បាប់ចរាចរណ៍ផ្លូវគោក កម្មវិធីគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ឯកឧត្តម រដ្ឋលេខាធិការ បានផ្តាំផ្ញើរដល់នាយទាហាន ពលទាហាន ខ.ភ.ម បន្តអនុវត្តឲ្យបានដាច់ខាតនូវអនុសាសន៍ទាំង ១០ចំណុចរបស់សម្តេចតេជោ ហ៊ុនសែន ដើម្បីរក្សាការពារសុខសន្តិភាពឲ្យបានដាច់ខាត ហើយប្រឆាំងរាល់ឧបាយកលទាំងឡាយណា ដែលមានចេតនាបង្កអសន្តិសុខដល់សង្គមជាតិ និងមានចេតនាធ្វើបដិវត្តន៍ពណ៌គ្រប់រូបភាពនៅកម្ពុជា។ បន្តផ្សព្វផ្សាយគោលនយោបាយរាជរដ្ឋាភិបាល ត្រូវធ្វើឲ្យបានល្អ ដោះស្រាយ គោលនយោបាយ ដល់យោធិនចូលនិវត្តន៍ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ