ព័ត៌មាន

ជំនួបពិភាក្សាទ្វេភាគីរវាងមេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ចិន
នាយកដ្ឋានព័ត៌មាន(១)
450
819 ជំនួបពិភាក្សាទ្វេភាគីរវាងមេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ចិន

ក្នុងឱកាសអញ្ជើញដល់ទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៩គណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព​ជើងគោក បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ហាន វេហ្គូ (HAN WEIGUO) មេបញ្ជាកាកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន។​ ថ្លែងក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហាន វេហ្គូ (HAN WEIGUO)បានលើកឡើងថាឯកឧត្តមមានសេចក្តីសោមនស្សរីករាយដែលបានទទួលស្វាគមន៍ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោកនៅរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ឯកឧត្តមនាយឧត្តមសេនីយ៍ចាត់ទុកថាប្រទេសកម្ពុជានិងប្រទេសចិ​នជាបងប្អូនដែលមានមិត្តភាពជាដែកថែប។ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន សង្ឃឹមថាប្រទេសទាំងពីរ ចិន-កម្ពុជា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀត ក្រោមយុទ្ធសាស្រ្តចង្អុលទិសរបស់ប្រធានាធិបតី ស៊ី ជីនពីង និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាធ្វើយ៉ាងណាដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមេបញ្ជាការកងទ័ព ជើងគោកនៃកងទ័ពរំដោះប្រជាជនចិន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។ ឯកឧត្តម បានបន្តថាកិច្ចពិភាក្សានេះ គឺជាការរក្សាការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៃកងទ័ពប្រទេសទាំងពីរ​កម្ពុជា-ចិន។មេបញ្ជាការកងទ័ពជើងគោកកម្ពុជាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះរដ្ឋាភិបាលកងទ័ព និ​ងប្រជាជនចិន ដែលបានចូលរួមគាំទ្រយ៉ាងសកម្មនៅក្នុងដំណើរការកសាង និងអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។​ បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្នើសុំឲ្យភាគីចិនបន្តគាំទ្រនិងសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរសំដៅធ្វើយ៉ាងណាអនុវត្តកិច្ចប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងដ៏រឹងមាំប្រទេសទាំងពីរកម្ពុជា-ចិន។​សូមជម្រាបថានៅក្នុងដំណើរបំពេញទស្សនកិច្ចនិងស្នាក់នៅក្នុងសាធារណរដ្ឋប្រជាមានិតចិននាឱកាសនោះ ភាគីកម្ពុជានឹងជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងទ័ពរំដោះប្រជាជនចិនរួមមាន៖សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន,អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹមនៃកងទ័ពរំដោះប្រជាជនចិន,មេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀត៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ