ព័ត៌មាន

កងទ័ពជើងទឹកមួលដ្ឋានសមុទ្រសា្វគមន៏ដំណើរទស្សនកិច្ចរបស់ប្រតិភូនាវាស្វ័យការពារជើងទឹកជប៉ុន
នាយកដ្ឋានព័ត៌មាន(១)
469
816 កងទ័ពជើងទឹកមួលដ្ឋានសមុទ្រសា្វគមន៏ដំណើរទស្សនកិច្ចរបស់ប្រតិភូនាវាស្វ័យការពារជើងទឹកជប៉ុន

កាលពីព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នាយនាវី កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដឹកនាំដោយឯកឧត្តម ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរង បានអញ្ជើញ ទៅទទួលស្វាគមន៏ប្រតិភូកងនាវាស្វ័យការពារជើងទឹកជប៉ុនចំនួន០២គ្រឿងទី១-ឈ្មោះ SETOYUKI (TV-3518)មានបណ្តោយ​=១៣០ម៉ែត្រ ទទឹង១៣.៦០ម៉ែត មេបញ្ជាការនាវា លោកវរនាវី ទោ Naoto Nakadera មាននាវិកលើនាវាសរុប១៦៧នាក់ទី២-ឈ្មោះ SHIYUKI (TV-3515) មានបណ្តោយ១៣០ម៉ែត ទទឹង១៣.៦០ម៉ែត មេបញ្ជាការនាវា លោកវរនាវីទោ Takehiko Saito មាននាវិកលើនាវាសរុប=១៦៧នាក់។នាវាទាំង០២គ្រឿងនេះចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ វាលាម៉ោង៩និង៣០នាទី ក្នុងដំណើរមក បំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ នៅរសៀលថ្ងៃដដែលវាលាម៉ោង១៥:៣០នាទី គណៈប្រតិភូនាវាស្វ័យការពារជើងទឹកជប៉ុនដឹកនាំ ដោយលោក វរនាវិកឯក Yoshi Yuki មេបញ្ជាការកងកម្លាំងហ្វឹកហ្វឺនអង្គភាពទី១នៃកងស្វ័យការពារជើងទឹកជប៉ុន និងសហ ការី បានអញ្ជើញចួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឧត្តមនាវាឯក អ៊ុក សីហា មេបញ្ជាការរង កងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ។ក្នុងនាមមេបញ្ជាការ មេបញ្ជាការរងនាយនាវី នាយនាវីរង និងពលនាវិក ឯកឧត្តម ឧត្តមនាវី អ៊ុក សីហា សម្តែងនូវការស្វាគមន៏ និងអបអរសាទរដំណើរទស្សនកិច្ចរបស់ ប្រតិភូកងនាវាស្វ័យការពារជើងទឹកជប៉ុននៅមូលដ្ឋានសមុទ្រកងទ័ពជើងទឹក នៃកងយោធពលខេមរៈភូមិន្ទ និង ជូនពរសូមឱ្យដំណើរទស្សនកិច្ចបានប្រកបដោយជោគជ័យនៅលើទឹកដីនៃ​ព្រះរាជាណាចក្រ​កម្ពុជា។ លោកវរនាវីឯក  Yoshi Yuki ក៏បានសម្តែងនូវអំណរគុណចំពោះការរៀបចំទទួលស្វាគមន៏ពីសំណាក់ កងទ័ព​ជើងទឹកមូលដ្ឋានសមុទ្រ យ៉ាងរ៉ាក់ទាក់កក់ក្តៅបំផុត។លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់ ប្រតិភូកងនាវាស្វ័យការពារជប៉ុន នៅពេលនេះគឺក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ មានកម្មវិធីធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាលើផ្ទៃសមុទ្រកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សាស្វែងយល់លើនាវាដើម្បីដក​​ស្រង់បទពិសោធន៏ពីគ្នាទៅវិញទៅមកនិងផ្តល់ឱកាសឱ្យនាវិកកងស្វ័យការពារជើងទឹកជប៉ុនបានស្វែងយល់ពីវប្បធម៌ប្រពៃណី របស់ប្រជាជនកម្ពុជាក្រៅពីនោះបានផ្តល់ឱកាសឱ្យកងនាវិកប្រទេសទាំងពីរ បានជួបគ្នាលេងកីឡាដើម្បីពង្រឹងចំណងមិត្តភាពសាមគ្គីភាពឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ