ព័ត៌មាន

កិច្ចប្រជុំពិភាក្សាបន្តការជីករុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅលើទឹកដីខេត្តកំពង់ធំ ក្នុងជំហានទី២ ដំណាក់កាលទី១៨
នាយកដ្ឋានព័ត៌មាន(១)
418
815 ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនៃយោធភូមិភាគទី៤ក្នុងកិច្ចប្រជុំពិភាក្សាបន្តការជីករុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅលើទឹកដីខេត្តកំពង់ធំ ក្នុងជំហានទី២ ដំណាក់កាលទី១៨ (រូបភាពឯកសារ)

កិច្ចប្រជុំស្តីពីកិច្ចសហការបន្តជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅលើទឹកដីប្រទេសកម្ពុជាក្នុងភូមិសាស្រ្តខេត្តកំពង់ធំក្នុងសម័យសង្រ្គាមដើម្បីវាយរំដោះប្រជាជនកម្ពុជាអោយរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលលពតស្របតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ក្នុងការស្វែងរកជីកគាស់អដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាម។កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនៃយោធភូមិភាគទី៤ជាមួយនឹងប្រតិភូភាគីវៀតណាម ខេត្ត ប៊ិញភឿក ដឹកនាំដោយលោកវរសេនីយ៍ឯក ង្វៀន ថាញ់ប៊ិញអនុប្រធាននយោបាយ យោធា ខេត្តប៊ិញភឿក នៃកងទ័ពប្រជាជនវៀតណាមដែលមានសមាសភាពទាំ២ភាគីសរុប ២៦ នាក់នៅរសៀលថ្ងៃអាទិត្យទី២៤ខែកុម្ភៈ ឆ្នាំ ២០១៩។ឧត្តមសេនីយ៍ទោ សោម ស៊ុន គួរបញ្ជាក់ថាកិច្ចសហប្រតិបត្តិការជីករុករកអដ្ឋិធាតុ កងទ័ពប្រជាជនវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្រ្គាមក្នុងខេត្តកំពង់ធំ ដែលទទួលបានលទ្ធផលល្អ ជោគជ័យ គឺដោយមានការគាំទ្រ យ៉ាងពេញទំហឹង ពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តកំពង់ ធំជម្រុញឲ្យ អាជ្ញាធរ សមត្ថកិច្ចប្រជាពលរដ្ឋជួយសហការជាមួយក្រុមបច្ចេកទេស(កា៧០ និង កា៧២)ដើម្បីជួយចង្អុលបង្ហាញទីតាំងកបសាកសពកងទ័ពស្ម័គ្តចិត្តវៀតណាមធ្វើឲ្យលទ្ធផលទទួលបាន គឺចាប់ពីដំណាក់កាលទី១ ឆ្នាំ២០០៣ រហូតមកដល់ជំហានទី១ ដំណាក់កាលទី១៨ដើមឆ្នាំ២០១៩កន្លងមកនេះ ខេត្តកំពង់ធំបានសហការជាមួយក្រុមបច្ចេកទេសការ៧០និងការ៧២កងទ័ពប្រជាវៀតណាមបានសហការជាមួយកងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រជាពលរដ្ឋនិងអាជ្ញាធរដែនដី នៅក្នុងខេត្តកំពង់ធំ ស្វែងរក និងជីកគាស់អដ្ឋិធាតធ្វើមាតភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ បានចំនួន ១,១០០ អដ្ឋិធាតុ រួចមកហើយ។ប្រតិភូកងទ័ពប្រជាជនវៀតណាមបានថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះអាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋនៅខេត្តកំពង់ធំដែលបានបង្ករលក្ខណងាយស្រួលដល់កងកម្លាំងការ៧០ និងការ៧២ បំពេញភារកិច្ចមនុស្សធម៌ជីករុករកលើអដ្ឋិធាតុបងប្អូនកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតយកទៅមាតុភូមិវិញជួបជុំក្រុមគ្រួសារសាច់ញាត្តិនិងប្រារព្វពិធីបុណ្យតាមប្រពៃណី  ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ