ព័ត៌មាន

កងកម្លាំងមួកខៀវមួកខៀវ៨០នាក់ហ្វឹកហ្វឺនជំនាញបច្ចេកទេសជួសជុលរថយន្តធុនធ្ងន់មុនចេញបេសកកម្មអង្គការសហប្រជាជាតិ
នាយកដ្ឋានព័ត៌មាន(១)
424
814 កងកម្លាំងមួកខៀវមួកខៀវ៨០នាក់ហ្វឹកហ្វឺនជំនាញបច្ចេកទេសជួសជុលរថយន្តធុនធ្ងន់មុនចេញបេសកកម្មអង្គការសហប្រជាជាតិ

សិក្ខាកាមកងម្លាំងមួកខៀវកម្ពុជាចំនួន៨០នាក់មកពីស្ថាប័នផ្សេងៗចំណុះអោយក្រសួងការពារជាតិ​ធ្វើការហ្វឹកហ្វឺនលើជំនាញបច្ចេកទេស​បើកបរបញ្ជាថែទាំនិងជួសជុលរថយន្តគ្រឿងចក្រគ្រប់ប្រភេទមុនបញ្ជូនពួកគាត់ទៅចូលរួមបេសកកម្មអង្គការសហប្រជាជាតិនៅក្រៅប្រទេស។ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសនៅរសៀលថ្ងៃទី២៥​ ខែកុម្ភៈឆ្នាំ២០១៩នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពនាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឯកឧត្តមឧត្តមសេនីយ៍ឯក តន់ សាលី អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ថ្លែងថា “ដោយយោងតាមសេចក្តីត្រូវការរបស់អង្គការសហប្រជាជាតិលើជំនាញបច្ចេកទេសនៅគ្រប់តំបន់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ​ដូច្នេះហើយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ត្រូវធ្វើការហ្វឺកហ្វឺនបំប៉នបន្ថែមលើជំនាញ បច្ចេកទេស ជាពិសេសជំនាញជួសជុល​និងថែទាំគ្រឿងចក្រធុនធ្ងន់”។ ឯកឧត្តមបញ្ជាក់​ ដោយសារកម្លាំងជំនាញទាំងអស់បេសកកម្មគឺត្រូវធ្វើការប្រលងបច្ចេកទេសសមត្ថភាពពីតំណាងអង្គការសហប្រជាជាតិ​ដើម្បីទទួលអាជ្ញាប័ណ្ណក្នុងការអនុវត្តការងារ។ឯកឧត្តម ​អគ្គនាយករងមានប្រសាសន៍ថាជាមួយគ្នាបច្ចុប្បន្នចំនួនគ្រឿងចក្រមានការកើនឡើង ប៉ុន្តែកម្លាំងជំនាញបញ្ជាគ្រឿងចក្រនៅមានចំនួនតិច និងមិនសមមាត្រទៅនឹងចំនួនតាមតំបន់បេសកកម្ម ម្យ៉ាងទៀតសមត្ថភាពពួកគាត់នៅមានកម្រិតហើយគ្រឿងចក្រក៏មានលក្ខណៈទំនើបកាន់តែទំនើបៗ។ ដើម្បីធានាធនធានមនុស្សផ្នែកបច្ចេកទេស​ អោយគ្រប់ទៅតាមសេចក្តីត្រូវការជំនាញដែលអង្គការសហប្រជាជាតិចង់បាននិងជាពិសេស ហ្វឹកហ្វឺនលើជំនាញគ្រប់គ្រងស្តង់ដាសម្ភារៈ។​  ចំពោះវគ្គហ្វឹកហ្វឺននេះ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ លី វណ្ណារ៉ា ប្រធានជំនាញគ្រប់គ្រងស្តង់ដារសម្ភារ និងបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពថ្លែងថា“ជំនាញដែលបានលើកយកមកហ្វឹកហ្វឺនមានជំនាញ បើកបរបញ្ជាថែទាំនិងជួសជុលរថយន្តធុនធ្ងន់ គ្រឿងចក្រ១០ប្រភេទ រួមមានរថយន្តស្ទួចសណ្តោងរថយន្តស្ទួច រថយន្តអូសរ៉ឺម៉ក រថយន្តពន្លត់អគ្គីភ័យគ្រឿងចក្រនីវ៉ាល័រ អ៉ិចស្កាវ៉ាទ័រ ប៊ុលដូហ្ស័រ សាហ្ស័រ រ៉ូឡូ អេឡេវ៉ាត័រ ដែលមានចំនួនសិក្ខាកាមមួកខៀវចំនួន៨០នាក់​“។ឯកឧត្តម បញ្ជាក់ថា​ចំពោះសិក្ខាកាមត្រូវហ្វឹកហ្វឺននេះ​មានមកពីកងទើបចញ្ចប់បេសកកម្មអង្គការសហប្រជាជាតិ​មកពីសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ​នៅស្រុកភ្នំស្រួច មកពីវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពឧដុង្គ និងមកពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។​ឯកឧត្តមបន្តថា សិក្ខាកាមទាំងអស់សុទ្ធតែមានចំណេះដឹងផ្នែកភាសាអង់គ្លេស​ហើយវគ្គហ្វឹកហ្វឺននេះ​ចាប់ពីថ្ងៃទី២៥​កុម្ភៈរហូតដល់ថ្ងៃទី២១ខែមីនាឆ្នាំ២០១៩៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ