ព័ត៌មាន

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨និងទិសដៅបន្ដសមាគមអតីត យុទ្ធជនយោធភូម៌ភាគទី៥
នាយកដ្ឋានព័ត៌មាន(១)
420
813 ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីមអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨និងទិសដៅបន្ដសមាគមអតីតយុទ្ធជនយោធភូម៌ភាគទី៥

ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២១០៩បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨និងទិសដៅបន្ដរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តបាត់ដំបង,ពោធិ៍សាត់,ប៉ៃលិន និងខេត្តបន្ទាយមានជ័យព្រមទាំងប្រកាសទទួលស្គាល់បន្ថែមសមាសភាពប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូននិងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តទាំង៤។ ពិធីនេះបានប្រារព្ធធ្វើនៅទីបញ្ជាការយោធភូមិភាគទី៥នាក្រុងបាត់ដំបងខេត្តបាត់ដំបងនេះក៏ដើម្បីតាមដានត្រួតពិនិត្យសកម្មភាពការងារបណ្តាខេត្តចំណុះយោធភូមិភាគទី៥ និងការអនុវត្តន៍អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។តាមរបាយការណ៍របស់លេខាធិការដ្ឋាន ស អ ក យោធភូមិភាគទី៥បានឲ្យដឹងថាអតីតយុទ្ធជនជាសមាជិកសមាគមក្នុងខេត្តទាំង៤ដែលទ័លក្រមានចំនួនសរុប៨៦៨គ្រួសារ អ្នកដែលមានដី អត់ផ្ទះ ចំនួន៤៥០គ្រួសារ,អ្នកដែលអត់ដីអត់ផ្ទះ ចំនួន៨០៥គ្រួសារ និងរស់នៅលើដីសាធារណៈចំនួន២២០គ្រួសារ។កន្លងមកបានទទួលផ្ទះអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់ជូនអតីតយុទ្ធជនក្រលំបាកជាសមាជិកសមាគមតាមបណ្តាខេត្តក្នុងយោធភូមិភាគទី៥នេះ មានចំនួនសរុប១៧៦ខ្នង ក្នុងនោះខេត្តពោធិ៍សាត់៤ខ្នង,ខេត្តបាត់ដំបង១០៤ខ្នង,ខេត្តប៉ៃលិន១ខ្នងនិងខេត្តបន្ទាយមានជ័យ៦៧ខ្នងដោយឡែកឆ្នាំ២០១៩កំពុងសាងសង់បន្ត៧៧ខ្នងទៀត។របាយការណ៍បានបង្ហាញថាលទ្ធផលការងារដែលអនុវត្តបានកន្លងមកមានដូចជាការចលនាគ្នាចូលរួមបុណ្យសព, ការបើកផ្តល់ប្រាក់មរណៈ​សង្គ្រោះបាន៤៤០សពនិងប្រាក់ធានារ៉ាប់រងសង្គម​៣៣៦​គ្រួសារ,​បានចុះសួរសុខទុក្ខ​ និងផ្តល់អំណោយជូនអតីត​យុទ្ធជន​សរុប​ជាទឹកប្រាក់​​១,០៧២,៣១០,៥០០រៀល។ថ្លែងក្នុងឱកាសនោះឯកឧត្តម ​​ទេសរដ្ឋមន្រ្តី​ គន់ គីម បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងនិងលទ្ធផលការងារដែលសមាគមគ្រប់ថ្នាក់សម្រេចបាន​គួរឲ្យកត់សម្គាល់​នាឆ្នាំកន្លងទៅដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាការលំបាកនិងកាត់បន្ថយភាពក្រីក្ររបស់អតីតយុទ្ធជន។ បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ត្រូវបន្ដចុះតាមខ្នងផ្ទះសមាជិកគ្រប់រូប ហើយត្រូវជួយដោះស្រាយបញ្ហាប្រឈមឲ្យទាន់ពេលវេលាមិនត្រូវទុកឲ្យសមាជិជួបលំបាកដោយមិនបានដឹង ហើយមិនបានដោះស្រាយនោះឡើយ។តាមសំណើរបស់​សមាគម​អតីត​យុទ្ធជន​ខេត្ត​ ​ឯកឧត្តម​ គន់​ គីម​  បានសម្រេច   ឲ្យ​សាងសង់ផ្ទះអំណោយសម្តេចតេជោ ហ៊ុន សែន ​ជូន​អតីត​យុទ្ធជន​ចំនួន​​៤៩ខ្នងក្នុងនោះខេត្ត​​ពោធិ៍សាត់​​១១ខ្នង និងខេត្ត​ប៉ៃលិន​​៣៨ខ្នង៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ