ព័ត៌មាន

កិច្ចប្រជុំសមាគមអតីតយុទ្ធជនយោធភូម៌ភាគទី៤
នាយកដ្ឋានព័ត៌មាន(១)
422
811 ឯកឧត្តម គន់ គីម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសមាគមអតីតយុទ្ធជនយោធភូម៌ភាគទី៤

នៅទីបញ្ជាការយោធភូមិភាគទី៤ ខេត្តសៀមរាប មានធ្វើកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍សមាគមអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០១៨  និងទិសដៅអនុវត្តបន្តឆ្នាំ២០១៩ និង ប្រកាសទទួលស្គាល់ប្រធានកិត្តិយស អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងបន្ថែមរបស់សមាគមអតីតយុទ្ធជនកម្ពុជាចំណុះយោធភូមិភាគទី៤  ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និង ជាអនុប្រធានគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា កាលពីព្រឹកថ្ងៃសៅរិ៍ ទី២៣ ខែកុម្ភះ ឆ្នាំ២០១៩ ។ យោងតាមរបាយការណ៍សមាគមអតីតយុទ្ធជនយោធភូម៌ភាគទី៤ ឆ្នាំ២០១៨ អានដោយឧត្តមសេនីយ៍ទោ ម៉ុក សុវណ្ណ មេបញ្ជាការយោធភូមិភាគទី៤ បានឲ្យដឹងថា នៅទូទាំងយោធភូមិភាទី៤នេះ មានសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា សរុប ១៤ពាន់១៥៣នាក់ ក្នុងនោះ ជនពិការ មាន៥ពាន់៣២៧នាក់ ,និវត្តជន ៤ពាន់៧១១នាក់ , បាត់បង់សមត្ថភាព ៤៤២នាក់ , អ្នកពលី ៣ពាន់៨៥នាក់ និង មរណៈភាព ៤៤៨នាក់ ។ ក្នុងនោះលទ្ធផលដែលសមាគមអតីតយុទ្ធជនកម្ពុជាទាំង៤ខេត្តអនុវត្តបាន រួមមាន ការបំពាក់មេដាយ, ប្រគល់ផ្ទះស្នាក់នៅ, ចុះសួសុខទុក្ខ និង ចែកប័ណ្ណរបបសន្តិសុខសង្គម, បណ្ណ័បេឡាជាតិ, មេដាយការពារជាតិ ព្រមទាំងប្រគល់ថវិកា ដល់សមាគមអតីតយុទ្ធជនកម្ពុជា យោធភូមិភាគទី៤ ចំនួន១០លើក មានការចូលរួម៩ពាន់១៤២នាក់ និងបំពាក់មេដាយប្រាក់ចំនួន៥២០,មេដាយសំរឹទ្ធ ៤ពាន់២៧២ និង ថវិកាសរុប ១១៤លាន៣៤០ពាន់រៀលផងដែរ ។ក្នុងនោះដែរមានធ្វើការប្រកាសទទួលស្គាល់ប្រធានកិត្តិយស អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងបន្ថែមរបស់សមាគមអតីតយុទ្ធជនចំណុះយោធភូមិភាគទី៤ ដែលមានសមាសភាពចំនួន០៩រូប ក្នុងនោះឯកឧត្តម ទៀ សីហា ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានកិត្តិយសជំនួសឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ។បន្ទាប់ពីប្រធានសមាគមអតីតយុទ្ធជនកម្ពុជាតាមបណ្តាខេត្តធ្វើបទអន្តរាគមន៍ និងលើកនូវសំណូមពរមួយចំនួនរួចមក មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានធ្វើការគាំទ្រនូវរាល់លទ្ធផលដែលសមាគមអតីតយុទ្ធជនយោធភូមិភាទី៤ទទួលបានក្នុងឆ្នាំ២០១៨ និងឯកភាពលើទិសដៅអនុវត្តបន្តឆ្នាំ២០១៩ផងដែរ។  ក្នុងនោះដែរ ឯកឧត្តម ក៏បានបញ្ជាក់ថា នេះជាការរួមចំណែកក្នុងការដោះស្រាយនូវរាល់បញ្ហារបស់អតីតយុទ្ធជននៅតាមបណ្តាខេត្ត ព្រមទាំងបានធ្វើការប្រគល់នូវសេចក្តីសម្រេចដល់ ឯកឧត្តម អភិបាលខេត្តសៀមរាប ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជានៃយោធភូមិភាគទី៤ ជាការបំពេញបន្ថែមសមាសភាពឲ្យសមាគមអតីតយុទ្ធជន  មានភារកិច្ចក្នុងការមើលការខុសត្រូវ ចំពោះបងប្អូនអតីតយុទ្ធជន ក៏ដូចជាកងកម្លាំងប្រដាប់អាវុធជាដើម  ។  ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ក៏បានសង្កត់ធ្ងន់ ចំពោះគ្រប់អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ ភូមិ ក្នុងការគ្រប់គ្រងដីរបស់រដ្ឋ សំខាន់ដីធ្លីដែលរាជរដ្ឋាភិបាលបានប្រគល់ឲ្យទុកសម្រាប់ធ្វើការបែងចែកជូនដល់បង ប្អូនអតីតយុទ្ធជន  ហើយដីមួយចំនួនត្រូវប្រជាពលរដ្ឋចូលមកទន្ទ្រានកាន់កាប់  ព្រមទាំងបានធ្វើការលក់ដូរពីមួយទៅមួយទៀតផង ។ ឯកឧត្តមបានបន្តទៀតថា បញ្ហាទាំងនេះ ក៏ជាកំហុសឆ្លងមួយចំនួនរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រងចំពោះលំហូរចូលរបស់ប្រជាពលរដ្ឋចំណាកស្រុកនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដើមី្បធ្វើការដោះស្រាយបញ្ហាទាំងនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ក៏បានលើកនូវបទពិសោធន៍ និងផ្តល់អនុសាសន៍មួយចំនួន ដែលអគ្គលេខាធិការអនុវត្តទទួលបានជោគជ័យកន្លងមកក្នុងការដោះស្រាយបញ្ហាទាំងនេះ ប្រកបដោយសន្តិវិធី ទៅតាមយុទ្ធសាស្ត្រឈ្នះឈ្នះ ដើមី្បបម្រើដល់ផលប្រយោជន៍សង្គមផង និងប្រជាពលរដ្ឋផងដែរ ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ