ព័ត៌មាន

ឯកឧត្តម​ លី​ សុវណ្ណ ​បើក​វគ្គ​សិក្ខា​​សាលា​ស្តី​ពី​​ការ​រីក​ចម្រើន​វេជ្ជសាស្ត្រ​-​សល្យ​សាស្ត្រ​ នៅ​​​មន្ទី​ពេទ្យ​ព្រះ​កេតុ​មា​លា​​
នាយកដ្ឋានព័ត៌មាន(៣)
444
810 ឯកឧត្តម​ លី​ សុវណ្ណ ​បើក​វគ្គ​សិក្ខា​​សាលា​ស្តី​ពី​​ការ​រីក​ចម្រើន​វេជ្ជសាស្ត្រ​-​សល្យ​សាស្ត្រ​ នៅ​​​មន្ទី​ពេទ្យ​ព្រះ​កេតុ​មា​លា​​

     ដោយ​សារ​តែ​ផ្នែក​វេជ្ជ​សាស្ត្រ​ សល្យ​សាស្ត្រ​ មាន​ការ​អភិវឌ្ឍន៏​ជឿន​លឿន​ជា​ប្រចាំ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ នៅ​លើ​ពិភព​លោក ​ដូច​នេះ​បច្ចេក​ទេស​វេជ្ជ​សាស្ត្រ​ ក៏​មាន​ការ​ប្រែ​ប្រួល ​និង​អភិវឌ្ឍន៏​ឥត​ឈប់​ឈរ​ផង​ដែល​។​ កត្តា​នេះហើយ​​បាន​តម្រូវ​ឲ្យ​មាន​ការ​ស្វែង​យល់​យ៉ាង​​ស៊ី​ជម្រៅ​ពី​បច្ចេក​ទេស​ទាំង​នេះ ​ដែល​ត្រូវ​បាន​កើត​ឡើង​ដោយ​ការ​ចែក​រំលែក​បទ​ពិសោធន៏​គ្នា​ទៅ​វិញ​ទៅ​មក​ រវាង​គ្រូ​ពេទ្យ​ និង​គ្រូ​ពេទ្យ​ រវាង​មន្ទីរ​ពេទ្យ​មួយ​ និង​មន្ទីរ​ពេទ្យ​ទាំង​ក្នុង​ប្រទេស ​និង​ក្រៅ​ប្រទេស​។​ នេះ​ជា​ប្រសាសន៏​លើក​ឡើង​របស់​ ឯកឧត្តម ​ឧត្តម​សេនីយ៏​ឯក​ លី​ សុវណ្ណ​ អគ្គ​នាយក​រង​ អគ្គ​នាយក​ដ្ឋាន​ ភស្តុភារ​-​ហិរញ្ញ​វត្ថុ ​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​នាយក​មន្ទីរ​ពេទ្យ​ ព្រះ​កេ​តុមា​លា​  ឬ​មន្ទីរ​ពេទ្យ​កង​ទ័​ព​ ក្នុង​សិក្ខា​សាលា​ស្តី​ពី​ ការ​រីក​ចម្រើន​វេជ្ជ​សាស្ត្រ​-​សល្យ​សាស្ត្រ​ នៃ​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២២​ ខែ​កុម្ភៈ​​ ឆ្នាំ​២០១៩​។​ឯកឧត្តម ​ឧត្តម​សេនីយ៏​ឯក​ លី​ សុវណ្ណ​ អគ្គ​នាយក​រង​ អគ្គ​នាយក​ដ្ឋាន​ ភស្តុភារ​-​ហិរញ្ញ​វត្ថុ ​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​នាយក​មន្ទីរ​ពេទ្យ​ ព្រះ​កេ​តុមា​លា​ 

    ឯកឧត្តម ​លី ​សុវណ្ណ​ សម្តែង​ការ​កោត​សរសើ​ និង​ក្តី​សោមនស្ស​រីក​រាយ​ ចំពោះ​អង្គ​សិក្ខា​សាលា ​ស្តី​ពី​វិជ្ជ​សាស្ត្រ-​សល្យ​សាស្ត្រ​ រៀប​ចំ​នៅ​ក្នុង​មន្ទីរ​ពេទ្យ ​ព្រះ​កេតុ​មាលា​។ អង្គ​សិក្ខា​សាលា​នេះ ​មាន​ការ​អញ្ជើញ​ចូល​រួម ​ពី​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​ឯក​ទេស​ជា​ច្រើន​រូប ​ច្រើន​ជំនាញ​។​ អង្គ​សិក្ខា​សាលា​ពេញ​មួយ​ថ្ងៃ​នេះ​ ក៏​មាន​ការ​ធ្វើ​បទ​បង្ហាញ​ពី​គ្រូ​ពេទ្យ​ជំនាញ​ឯក​ទេស ​និង​ក្រុម​ហ៊ុន​ថ្នាំ​ពេទ្យ​ លើក​ឡើង​ពី​បច្ចេក​ទេស​ព្យា​បាល​ជម្ងឺ​ និង​ឱសថ​ដែល​មាន​គុណ​ភាព​ សម្រប់​ព្យាបាល​ជម្ងឹ​ជា​ដើម​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ